jaukjeybanner

វត្ដសៅលីញ បើកបង្ហាត់ទាត់បាល់

 

កំពូល​គុន​ម្នាក់​ នៃ​វិស័យ​កុង​ហ៊្វូ​(ក្បាច់ គុន)​ របស់​ប្រទេស​នេះ​ សង្ឃឹម​ថា​ការ​ហ្វឹក​ហាត់​ដំណាលៗ​គ្នា​នូវ​កុង​ហ៊្វូ​ និង​ទាត់​បាល់​នឹង​ជម្រុញ​ឱ្យ​កីឡា​បាល់ទាត់​របស់​ប្រទេស​មួយ​នេះ​មាន​សំទុះ​ខ្លាំង​ក្លា​ទ្វេ​ឡើង។

អាន​បន្ត៖ វត្ដសៅលីញ បើកបង្ហាត់ទាត់បាល់

របបអាហារ និងការដេកពួនរបស់កីឡាករស៊ូម៉ូ

Sumo  ជាកីឡា​ប្រពៃណី​ហើយក៏​ជា​សម្បតិ្ដ​វប្បធម៌របស់​ជន​ជាតិ​ជប៉ុន​ដែរ។


ចំពោះ​ជន​ជាតិ​ជប៉ុន​កីឡាករ​Sumo ល្បីដូច​តារា​ភាព​យន្ដ​អញ្ចឹង​ ដើម្បី​ក្លាយ​ជា​អ្នក​កីឡាស៊ូម៉ូ​អាជីព​ កីឡាករ​កេ្មង ​និង​ទើប​ចូល​ថ្មី​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ជ្រើស​រើស​ដោយ​សម្រាំងបំផុត​ និង​ត្រូវ​ហាត់​យ៉ាង​ខ្ជាប់​ខ្ជួន​និង​ការ​បំប៉នខ្លួន​ឱ្យ​បាន​ធាត់​ជា​មុន​សិន​ ទើប​អាច​ប្រកួត​បាន។

អាន​បន្ត៖ របបអាហារ និងការដេកពួនរបស់កីឡាករស៊ូម៉ូ

មហោស្រពក្បាច់គុននៅប្រទេសចិន

គ្រូគុន​ជាង ៦០ ០០០នាក់ សម្តែង​ក្បាច់គុន​លើ​ដង​ផ្លូវ​ជាង១០ Km សំដៅទៅ​វិហារ​សាវលីញ​ ដើម្បី​ស្វាគមន៍​គណៈប្រតិភូ​ និង​បណ្តា​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​មហោស្រព​ក្បាច់គុន​អន្តរជាតិ​នៅ​ដំណាច់​ឆ្នាំ​មុន។

ពពួក​សិស្ស​គុន​សម្តែង​ក្បាច់​ផ្សេងៗគ្នា​ លើ​ភ្នំជុងសាន​ នៅក្រុង​ទីងហ្វុង​ ខេត្តហឺណាន។

មហោស្រព​ក្បាច់​គុណ​សាវលីញ​អន្តរជាតិ​លើក​ទី៨​ មាន​គណៈប្រតិភូ​មក​ពី៥៦​ប្រទេស​និង​តំបន់​ចូល​រួម។

អាន​បន្ត៖ មហោស្រពក្បាច់គុននៅប្រទេសចិន

ស្រាត ប្រលងលេងស្គីទឹកកកមនុស្សមើលកកកុញ

កាល​ពីខែកុម្ភៈ ២០១១​នេះ មនុស្ស​ប្រមាណ​ជាង​ ១៧000 នាក់ បាន​កក​កុញ​គ្នា​នៅ​ឯ​តំបន់​ Braunlage (អាល្លឺម៉ង់) ដើម្បី​ទស្សនា​ការ​ប្រលង​​ជិះ​ស្គីទឹកកក ដោយ​ស្រាត​ននល​គក​ជា​លើក​ទី​៣​។


កីឡា​ការិនី ៣០​នាក់​បាន​ចូល​រួម​ការ​ប្រណាំង​ដ៏​ចម្លែក​នេះ​ លើចម្ងាយ​ផ្លូវ​រត់​ ៩០ ម៉ែត្រ។ លើ​ខ្លួន​កីឡា​ការិនីទាំង​នេះ មាន​តែ​ស្បែក​ជើង​ក​វែង ខោ​ទ្រនាប់ និង​មួក​ការពារ​ក្បាល​តែ​ប៉ុណ្ណោះ។


មាន​បេក្ខនារី​មក​ចុះ​ឈ្មោះ​ដល់​ទៅ​៣០០នាក់ តែគណៈកម្មការ​សម្រាំង​យក​តែ​៣០​នាក់​។ ចំនួន​ទស្សនិកជន​ច្រើន​ជាង​ឆ្នាំមុន​ ដល់​ទៅ​ជាង ៣០០០នាក់។
អ្នក​ជាប់​ជ័យ​លាភី ០៣​រូប​របស់​ឆ្នាំនេះ ជា​បុគ្គលិក​នៃ​សណ្ឋាគារ​មួយ​ក្នុង​​មូលធន​។ ពួក​គេ​បាន​ប្រាក់រង្វាន់ ១៦០០ USD សម្រាប់ម្នាក់ៗ និង​បាន​ពាន​បញ្ជាក់ពី​ជ័យ​លាភីស្រាត​ជិះ​ស្គី​កម្រិត​ពិភព​លោក​។
Tobias Wannemarker ដែល​ជា​ប្រធាន​កម្ម​វិធី​ វាយ​តម្​លៃថា បេក្ខនារីទាំង​នេះធ្វើឲ្យ​បរិយាកាស​ក្តៅឡើង បើ​ទោះ​ជា​ខាង​ក្រៅអាកាស​ធាតុត្រជាក់​​ក្រោម​សូន្យ​ក៏​ដោយ​៕

សិស្សឆ្នើម ១០រូបរបស់ Alex Ferguson ដែលចាប់យកអាជីពជាគ្រូបង្ហាត់

Mark Hughes (លេង​ឱ្យ​ MU: ១៩៨៨-១៩៩៥)
Hughes គឺ​មួយ​ក្នុង​ចំណោម​ពួក​កីឡាករ​ល្បីឈ្មោះ​បំផុត​របស់​ MU នៅ​ដើម​ទសវត្ស​ ៩០ ​និង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ធ្វើ​គ្រូបង្ហាត់​ក្រុម​ជម្រើស​ជាតិ​ប្រទេស​វែល​ តាំងពី​គាត់​នៅ​ជាកីឡាករ​ម៉្លេះ។ ក្រោយ​ពេល​ ៥ឆ្នាំ​ (១៩៩៩-២០០៤) ដឹកនាំ​ក្រុម​វែល​ Hughes បាន​​ឈាន​ជើង​ចូល​ដឹកនាំក្រុម​នៅ​ Premier League មាន Black Burn, Man City និង​ឥឡូវ​គឺ​ FulHam។
 
Steve Bruce (លេង​ឱ្យ​ MU : ​១៩៨៧-១៩៩៦)
គិត​តាំង​ពី​​ពេល​ចាប់​ផ្តើម​ធ្វើគ្រូ​បង្ហាត់​ដំបូង​នៅ​ឆ្នាំ១៩៨៨ Bruce ​បាន​ប្តូរ​ក្រុម​ដល់​ទៅ​៦លើក។ ​​ជោគជ័យ​បំផុត​របស់​ Bruce គឺនាំ​យក​  Birmingham ឱ្យ​ចូល​ក្របខណ្ឌ​ Premier League ​បាន​ពីរដង​ ហើយ​ចាកចេញ​ពី Birmingham​ លោក​ Bruce ទៅ Wigan និង​សព្វថ្ងៃ​នៅ​ Sunderland។
 

អាន​បន្ត៖ សិស្សឆ្នើម ១០រូបរបស់ Alex Ferguson ដែលចាប់យកអាជីពជាគ្រូបង្ហាត់

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2082
1621
4530962