jaukjeybanner

ពាក្យសម្ដីប៉ុន្មាន ឃ្លារបស់លោក Alex Ferguson ដែល Ronaldo ស្ពាយមកដល់ Real Madrid មិនអាចភ្លេចបាន

ព័ត៌មានកីឡា៖​ កីឡាករ Cristiano Ronaldo បានរំឮកអនុស្សាវរីយ៍អតីតកាល ក្នុងកំលុងពេល នៅជាមួយក្លឹប​ធំ Man United ដែលស្ថិតក្រោមការដឹកនាំរបស់លោក​ Alex Ferguson អំពីចំណេះដឹង ដែលបន្សល់ទុកមកពេលបច្ចុប្បន្ន ដែលធ្វើឲ្យកីឡាករ មានភាពល្បីល្បាញ។ 

Cristiano Ronaldo បានប្ដូរចេញពីក្លឹប Sporting CP ចូលមកកាន់ Man United កាលពីឆ្នាំ ២០០៣ ហើយគ្រានោះផងដែរ ក៏ជាពេលចាប់ផ្ដើម​ហ្វឹកហាត់ខ្លួន ជាមួយកីឡាករល្បីៗលើពិភពលោកជាច្រើន ដែលកីឡាករ​បានកោតសរសើរមិនដាច់ពីមាត់ ពួកគេទាំងនោះគឺមានដូចជា Paul Scholes, Gary Neville និង Ryan Giggs ដែលកីឡាករ​ទទួចថា គឺជាមនុស្សសំខាន់ដែលបាន អាចដឹកនាំកីឡាករឲ្យឈានមកដល់ពេលនេះ ។​

កីឡាករបានថ្លែងថា " Man United គឺជាប្រភពផ្ដល់ចំណេះដឹងយ៉ាងពិតប្រាកដមកលើខ្ញុំ ។ មានមនុស្សជាច្រើនដែលតែងតែចូលមកហ្វឹកហាត់ មុនពេលចាប់ផ្ដើម ការងារ​ពួកគេគឺ Paul Scholes, Gary Neville និង Ryan Giggs ​។ សម្រាប់អ្នកទាំងនោះ Gary Neville គឺជាកីឡាករដ៏ឆ្នើមបំផុត ដែលខ្ញុំបានជួបក្នុងឆាកជីវិតរបស់ខ្ញុំ នេះហើយ​ជាមូលហេតុដែល កីឡាករម្នាក់នេះ អាចមានកេរ្តិ៍ជាកីឡាករឆ្នើម លេងបានល្អរហូតដល់ទៅ ១០ ឆ្នាំ ក្នុងអាជីពរបស់គាត់ ។ ចំណែក អ្នកដទៃទៀត ក៏ដូច្នេះដែរ ខ្ញុំបានមកហ្វឹកហាត់មុនពេល មុនម៉ោងជារៀងរាល់ថ្ងៃ ជាមួយពួកគេ ចំណេះដឹងជាច្រើនដែលខ្ញុំបានធ្វើគឺ ដូចជាការហាត់ប្រាណ ការពង្រឹងកម្លាំង នឹងផ្សេងជាច្រើនទៀត។ ពេលខ្លះ​ មានរឿងដែលត្រូវសាក ល្បងហើយមានភាពខុសប្លែកគ្នា ពួកគេតែងតែពន្យល់ប្រាប់ ដូចជាការបញ្ជាបាល់យ៉ាងដូច្នោះដែរ ។ ក្រៅពីនោះទៅទៀត ដូចជាទម្លាប់នៃការរៀបចំខ្លួន មាន ការញ៉ាំអាហារ ការគេង ការគ្រប់គ្រងពេលវេលា​ នឹងទម្លាប់ផ្សេងទៀត ដែលអាចនឹងចង្អុល បង្ហាញផ្លូវបានយ៉ាង ១០០​% ដល់ខ្លួន​ខ្ញុំ " ។ 

ទោះបីយ៉ាងណាក៏ដោយ Ronaldo ក៏មិនបានបំភ្លេចគុណរបស់លោក Alex Ferguson ផងដែរ ដោយកីឡាករ និយាយថា លោក Alex Ferguson ក៏មានគុណលើគាត់ច្រើនផងដែរ ក្នុងពេលនោះ គាត់តែងតែអប់រំទូន្មានកីឡាករជានិច្ច។ លោក Alex Ferguson បានណែនាំកីឡាករថា "ការសម្រចចិត្ដ" គាត់បាននិយាយទៀតថា កីឡាករគឺជាមនុស្សពិសេស ប៉ុន្ដែកីឡាករគឺខ្វះការសម្រេចចិត្ដ ពាក្យមួយឃ្លាទៀត ដែលប្រើភ្ជាប់គ្នាគឺ " ការប៉ះបាល់ដ៏ឆ្កួតឡប់អើយ របស់ Ronaldo " ឃ្លានេះ​គឺតែងតែប្រើពេល ដែលកីឡាករមានកំហុស ដែលជាហេតុធ្វើ​ឲ្យកីឡាករ ចងចាំគ្មានថ្ងៃភ្លេចបាន ។

ការអះអាងរបស់ លោក Rio Ferdinand អំពីមូលហេតុដែល Ronaldo មិនព្រមត្រលប់ទៅកាន់ Man United វិញ

ព័ត៌មានកីឡា៖ លោក Rio Ferdinand ដែលជាអតីតកីឡាករខ្សែការពារ នៅក្លឹប Man United បានថ្លែងបញ្ជាក់ពីការសម្រេចចិត្ដ និងមូលហេតុដែល Cristiano Ronaldo មិនអាចនឹងផ្ទេរចូលមកកាន់ Man United វិញ បើទោះជាមានលុយច្រើនយ៉ាងណាក៏ដោយ។ 

ការពិតណាស់ហើយថា ក្លឹប Man United បានតែងតែធ្វើការទំនាក់ទំនង ផ្ទេរយកកីឡាករ Ronaldo ឲ្យត្រ​លប់​មកវិញ ជាច្រើនដងមកហើយ ប៉ុន្ដែនៅតែមិនបានសម្រេច រហូតមកទល់ពេលនេះ។ ទន្ទឹមនឹងការបរា​ជ័យ ជាច្រើនដងនេះផងដែរ ក្នុងទស្សនៈអ្នកគាំទ្រវិស័យកីឡាករបាល់ទាត់ ជាពិសេសសម្រាប់អ្នកគាំ​ទ្រកីឡាករ ផ្ទាល់តែម្ដង ក៏នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ថាមកពីហេតុអ្វីនោះ ។ 

លោក Rio Ferdinand ដែលធ្លាប់ជាកីឡាករ មួយរូបនៅក្នុងក្លឹប Man United នឹងធ្លាប់បានមានពេលវេលាច្រើន​ នៅក្បែរកីឡាករ Ronaldo បានថ្លែងថា " រឿងដែលធំបំផុតសម្រាប់បញ្ហានេះ គឺថា គាត់កំពុងតែប្រកួត​ប្រជែងដណ្ដើមយកពានរង្វាន់ Champions League ឲ្យបានជារៀងរាល់ឆ្នាំ ព្រោះថាជោគជ័យនេះ គឺជាគោល​បំណងយ៉ាងសំខាន់ សម្រាប់រូបគាត់​ .....ប្រសិនជាគោលបំណងរបស់គាត់យ៉ាងដូច្នេះ តើអ្នកគិតថា គាត់នឹង​វិលត្រលប់មកកាន់ Man United វិញដែរទេ ? ពិតជាមិនអាចទេ " ។ 

Cristiano Ronaldo បានផ្ទេរចូល Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាខ្ពស់ជាង​គេ ក្នុងទឹកដីអង់គ្លេសគឺ ៨០ លានផោន ។ រហូតមកទល់ពេលនេះ​កីឡាករ បានលេងឲ្យ ក្លឹប Real Madrid ដល់ទៅ ៣១១ ប្រកួត ហើយរកគ្រាប់បាល់បាល់បាន ៣២៥ គ្រាប់ ជាប់ឈ្មោះជា កំពូលកីឡាករឆ្នើមរក​គ្រាប់បាល់បាលច្រើនជាងគេ ប្រចាំ​ក្លឹប ។

លោក Mourinho បារម្ភ​ពី​បញ្ហា​ចិត្ត​វិទ្យា​នៅ​ទីក្រុង ​គៀវ

តោខៀវ Chelsea របស់​លោក Jose Mourinho​ នឹង​ត្រូវ​ជួប​ក្រុម Dynamo Kiev ក្នុង​​ប្រទេស​អ៊ុយ​ក្រែន​ នៅ​​រាត្រី​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹង​ថា ការ​​បរា​ជ័យ​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ទៅ​លើ​ឱកាស​​របស់​ពួក​គេ​ ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ពី​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល G​។

Chelsea បាន​កត់​​បន្ថយ​សម្ពាធ​​ផ្សេង​ៗ​ទៅ​លើ​លោក Mourinho តាម​រយៈ​ការ​ផ្តួល​ក្រុម Aston Villa ក្នុង​លទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​​សៅរ៍ ប៉ុន្តែ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​​នេះ​ ​បន្ទាប់​ពី​ការ​រង​បរា​ជ័យ ២-១ នៅ​លើ​ទឹក​ដី​ក្រុម Porto ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​។

ក្រុម​ម្ចាស់​ជើង​ឯក​អង់​គ្លេស​មួយ​នេះ មិន​ដែល​រង​បរា​ជ័យ​ជាប់​ៗ​​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​​ឡើយ ប៉ុន្តែ នៅ​មុន​ការ​ប្រកួត​លើក​ទី ​៦ ​ក្នុង​រយៈ​ពេល ​១៩ ​ថ្ងៃ លោក Mourinho បាន​ឲ្យ​ដឹង​​ថា ការ​រង​បរា​ជ័យ​មួយ​ផ្សេង​ទៀត​អាច​នឹង​កើត​ឡើង​។

គ្រូ​បង្វឹក​សញ្ជាតិ​ ព័រ​ទុយ​ហ្គាល់ ​រូប​នេះ ដែល​ក្រុម​របស់​លោក​កំពុង​ដេញ​តាម​ពី​ក្រោយ​ក្រុម Dynamo និង Porto ចំនួន​ ១​ ពិន្ទុ​​ក្រោយ​ពី​ការ​ប្រកួត ​២ ​លើក បន្ត​ថា៖ «ពិត​ណាស់ អ្នក​​មិន​អាច​ចាញ់​​ហើយ​ចាញ់​ទៀត​ឡើយ ពី​ព្រោះ​​បញ្ហា​​ចិត្ត​វិទ្យា​នឹង​​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​»​។

លោក Mourinho បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «ក្នុង​លក្ខ​ខណ្ឌ​ជា​ធម្ម​តា ការ​ដណ្តើម​បាន​លទ្ធ​ផល​​មាន​លក្ខណៈ​ធម្ម​តា ខ្ញុំ​មិន​មែន​និយាយ​​ការ​ឈ្នះ​ហើយ​ឈ្នះ​ទៀត​ឡើយ ប៉ុន្តែ ការដ​ណ្តើម​បាន​លទ្ធ​ផល​ជា​ធម្ម​តា ឈ្នះ ស្មើ និង​ចាញ់ នោះ​វា​នឹង​ក្លាយ​ជា​ខែ​ដ៏​អស្ចារ្យ​»​។

 

Klopp ដឹក​នាំក្រុម​ក្នុងទឹក​ដី​ពេល​ប៉ះ Kazan

លោក Jurgen Klopp នឹងដឹកនាំ​ក្រុម Liverpool សម្រាប់​ការ​ប្រកួត​នៅ Anfield ជា​លើកទី​១។

Liverpool v Rubin Kazan ម៉ោង 2:05 ទៀប​ភ្លឺ

លោក Jurgen Klopp នឹង​ដឹកនាំក្រុម Liverpool សម្រាប់​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន Anfield ជាលើកទី ១ នៅ​រាត្រី​នេះ នៅ​ពេល​ដែល​ក្រុម​ម្ចាស់​ជើងឯក​ពាន UEFA Cup បី​សម័យ​កាល​មួយ​នេះ​ធ្វើជាម្ចាស់​ផ្ទះទទួល​ក្រុម​របស់​រុស្ស៊ី Rubin Kazan​។

ការ​បញ្ចប់ក្នុង​លទ្ធ​ផល​ដ៏ខកចិត្ត ១-១ ក្នុង​ផ្ទះ​ខ្លួនឯង​នៅពេល​ជួប​ក្រុម Sion កាលពី​ការ​ប្រកួតជុំទី ២ បានធ្វើឲ្យ​ក្រុម​ហង្សក្រហម​មួយ​នេះ មាន​តែ ២ ពិន្ទុគត់​ពីការ​ប្រកួត ២ លើក​ដំបូង​ក្នុង​ពូល B ​របស់​ពួក​គេ ប៉ុន្តែ ក្រុម​អ្នក​គាំ​ទ្រ​នៅ​ Anfield សង្ឃឹម​ថា ការ​ទៅដល់​របស់លោក Klopp អាច​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​របស់​ពួក​គេ​។

ក្រោយ​ពី​បាន​បង្ហាញ​ខ្លួនជាលើកទី ១ របស់​លោក​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹក​ដី​ក្រុម Tottenham Hotspur លោក Klopp បាន​ប្រាប់​គេហទំ​ព័រ​របស់​ក្លិប Liverpool ថា៖ «មាន​កីឡាករឆ្នើមៗ​ជា​ច្រើន​​នៅ​ទីនេះ​។ ខ្ញុំ​បាន​មើល​ឃើញ​រឿង​ល្អ​ៗ​ជា​ច្រើន​ក្នុង​ក្រុម​របស់ខ្ញុំ»។

Anderlecht v Tottenham ម៉ោង 12 អាធ្រាត្រ

ក្រុម Anderlecht និង Tottenham នឹង​ធ្វើ​ការ​រំ​ឭកមួយ​នៅ​ពេល​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​កីឡដ្ឋាន Constant Vanden Stock ក្នុង​ការ​ប្រកួត​មួយ​ដូចទៅនឹង​ការ​ជួប​គ្នា​ក្នុង​ការ​ប្រកួត UEFA Cup វគ្គផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ ១៩៨៤ អ៊ី​ចឹង​ដែរ ដែលកាល​នោះ Spurs បាន​ទទួល​ជ័យ​ជម្នះ ៤-៣ ដោយ​បាល់​ប៉េណាល់​ទី ក្រោយ​ពី​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ម៉ោង​ធម្មតា។

ក្រុម​មាន​មូលដ្ឋាននៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​មួយ​នេះ មានកីឡាករ​បែល​ហ្ស៊ិក​បួន​នាក់​ក្នុង​ក្រុម​របស់ពួកគេ ប៉ុន្តែ នឹង​លេង​ដោយ​គ្មាន​វត្ត​មាន​កីឡាករ Nacer Chadli សម្រាប់រយៈ​ពេល ៦ សប្តាហ៍ ក្រោយ​ពី​រូបគេបាន​របួស​ក​ជើង​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់​ក្នុង​លទ្ធផល​ ស្មើ ០-០ ជា​មួយ Liverpool​។

Qabala v Borussia Dortmund ម៉ោង 10 យប់

Borussia Dortmund នឹង​ធ្វើ​ដំណើរ​ចម្ងាយ ៣៣០០ គីឡូម៉ែត្រ​ទៅកាន់​ប្រទេស​អាស៊ែ​បៃហ្សង់ ដែល​ជា​កន្លែង​គូ​ប្រកួត​ក្នុង​ពូល C របស់​ពួកគេ​គឺក្រុម Qabala នឹងនាំយក​កំណត់​ត្រា​នៃ​ការ​ការ​ពារ​យ៉ាង​រឹងមាំក្នុង​ផ្ទះ​ខ្លួន​ឯង​របស់​ ពួកគេ​ទៅ​កាន់​ការ​ប្រកួត ខណៈ​ដែល​ពួក​គេ​ប៉ះ​ជា​មួយ​នឹង​ក្រុម​របស់​អាល្លឺ​ម៉ង់​ជាលើកទី ១​។

Dortmund មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ក្រោម​ការដឹកនាំ​របស់​ គ្រូបង្វឹក​ថ្មី​លោក Thomas Tuchel ដែល​​បាន​​មើល​ឃើញ​ក្រុម​របស់​លោក​ទទួល​ជ័យ​ជម្នះ ២-០ លើ​អតីត​ក្លិប​របស់​លោក Mainz កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បញ្ចប់​ការ​​មិន​ស្គាល់ឈ្នះ​សោះត្រឹម ៣ ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Bundesliga​។

ក្រុម​របស់​អាល្លឺ​ម៉ង់​មួយ​នេះ កំពុង​នាំ​មុខ​ក្នុង​ពូល​ដោយមាន ៤ ពិន្ទុ ខណៈ Qabala កំពុងឈរ​នៅ​បាត​តារាង​ដោយ​មាន ១ ពិន្ទុ​។

Molde v Celtic-2:05​ទៀប​ភ្លឺ​

លោក Ronny Deila នឹង​ដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯកស្កុត​ឡេន Celtic ទៅ​កាន់​ប្រទេស​ន័រវែស​ដែលជា​ទឹក​ដី​កំណើត​របស់​លោក​ដើម្បី​ជួប Molde កំពុង​តែ​នាំមុខ​ក្នុង​ពូល A ក្រោយ​ពី​ផ្តួល​ក្រុម Fenerbahce ក្នុង​ប្រទេស​តួក​គី​នៅ​មុន​ពេល​ស្មើជាមួយ​នឹង​ក្រុម Ajax​។

Celtic បាន​ខ្ជះខ្ជាយ​គ្រាប់បាល់​នាំមុខ ២ គ្រាប់​នៅ​ពេល​​ប្រកួត​ជា​មួយ​នឹងក្រុម Fenerbahce ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ កាល​ពី​ប្រកួត​លើក​មុន ប៉ុន្តែ ក្រុម​របស់ស្កុតឡេន​មួយ​នេះ បាន​វិល​ទៅ​ឈរ​លើ​កំពូលតារាង​នៃ​ក្រប​ខ័ណ្ឌ Scottish Premiership វិញ​កាល​ពី​ចុងសប្តាហ៍​មុន​ជា​លើកទី ១ ក្នុង​រយៈពេល ១ ខែ​។​

Fenerbahce v Ajax 2:05ទៀបភ្លឺ​

ក្រុម Fenerbahce និង Ajax ដែល​សុទ្ធ​សឹង​ជា​ក្រុមជើង​ខ្លាំង​ដែល​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​ជម្រុះ​នៅ​រដូវ​កាល​នេះ នៅ​តែ​ត្រូវតែស្វែង​រក​ជ័យជម្នះ​ជា​លើកទី ១ របស់​ពួកគេ​ក្នុងពូល A ខណៈ​ដែល​ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ទីក្រុង Istanbul​។

Fenerbahce នៅ​តែ​រងនូវការ​ខកចិត្ត ក្រោយ​ពី​រងបរា​ជ័យ ៣-១ នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម Molde ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក ហើយ​មានហេតុ​ផល​ជា​ច្រើន​ដែល​ត្រូវ​ខ្វល់​ខ្វាយ​ក្នុង​ប្រទេសតួក​គី​ជា​មួយ​ នឹង Ajax ដែល​បាន​ឈ្នះ​រាល់​ការជួប​​គ្នា​កាល​ពី​មុនទាំង ៨ លើក​ជា​មួយ​នឹង​ក្រុម​តួកគី​៕

 

Bale ជាប់ជា​កីឡាករឆ្នើម​ប្រចាំឆ្នាំ​របស់ ​វេលស៍ ​លើកទី ៥

Bale (ឆ្វេង) ជាប់ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ជា​លើកទី ៥ ។

ក្រុងកាឌីហ្វ: Gareth Bale តារាឆ្នើម​របស់​ក្លិប Real Madrid ត្រូវបាន​បោះឆ្នោតឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​វេលស៍​ជាលើកទី ៥ កាល​ពីថ្ងៃ​ចន្ទ​។ Bale បាន​ឈ្នះពាន​រង្វាន់​នេះ ក្រោយពីបាន​ទាក់​ទិន​នឹងការ​រក​គ្រាប់បាល់​ស៊ុតបញ្ចូលទី ៨ គ្រាប់ក្នុង​ចំណោម​គ្រាប់បាល់ចំនួន ៩ គ្រាប់​របស់​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​វេលស៍​ក្នុង​យុទ្ធ​នា​ការជម្រុះ Euro ឆ្នាំ ២០១៦ របស់​ពួក​គេ​តាម​រយៈ​ការ​ស៊ុតបាល់បញ្ចូល​ទី ៦ គ្រាប់ និង​ជួយ​ឲ្យមិត្តរួម​ក្រុមរកបាន ២ គ្រាប់​ទៀត​។

ការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​អស្ចារ្យ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​នៃក្លិប Tottenham រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​វេលស៍​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ ឈ្នះកៅអីទៅ​លេងក្នុងយុទ្ធនាការ​ដ៏​សំខាន់​មួយជាលើកដំបូង​ក្នុង​រយៈ​ពេល ៥៨ ឆ្នាំ​។

ក្រុមវេលស៍​របស់​លោក Chris Coleman ត្រូវ​ការ​ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ​ពីការ​ប្រកួត​ជម្រុះ ២ លើក​ចុង​ក្រោយ​របស់ពួក​គេនៅ​ពេល​ជួប​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បូស្នី​នៅ ​ក្រៅ​ដី និង​ក្រុម​ជម្រើស​ជាតិ​អង់​ដូ​រ៉ា ក្នុង​ផ្ទះ​ខ្លួន​ឯងដើម្បី​​ឈាន​ទៅ​​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ បារាំងនា​ឆ្នាំ​ក្រោយ​។

Bale ក៏​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យជាប់ជា​កីឡាករឆ្នើម​ប្រចាំឆ្នាំ​​របស់​ក្រុម​ កីឡាករ និងរបស់​អ្នក​​ក្រុម​អ្នកគាំទ្រ​នៅឯកម្មវិធី​ក្នុង​ទីក្រុង Cardiff ផង​ដែរ​។

លោក Coleman បាន​ឲ្យ​ដឹងថា៖ «​រូបគេ​បាន​ស៊ុតបាល់បញ្ចូល​ទី​ដ៏​អស្ចារ្យ​ជា​ច្រើន​សម្រាប់​យើង​។ រាល់កីឡាករ​ទាំង​អស់​បាន​បំពេញ​ការ​ងារ​ដ៏​អស្ចារ្យ ប៉ុន្តែ​ មាន​តែ​​គេ​ទេ​ដែល​​​ស័ក្តិ​សម​ជាងគេ​»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1749
2202
4537693