jaukjeybanner

Lionel Messi មានគម្រោងផ្ទេរចូល Chelsea ធ្វើឱ្យ ជ្រួលច្របល់ជាខ្លាំងដល់ Arsenal និង Man United

ព័ត៌មានកីឡា៖ ប្រភព័ត៌មានពីគេហទំព័រអន្ដរជាតិ metro បានចុះផ្សាយថា ខ្សែប្រយុទ្ធ Barceolna ដ៏ល្បីឈ្មោះលំដាប់​ថ្នាក់ពិភពលោកមានគម្រោងផ្ទេរជើងមកកាន់ Chelsea នារដូវក្ដៅកាលខាងមុខនេះ ក្នុងតម្លៃខ្លួន ២០០ លានផោន ។ 

យោងតាមការបកស្រាយរបស់ គេហទំព័របានឱ្យដឹងថា Lionel Messi ពិតជាចង់សម្រេចកិច្ចកុងត្រា​ថ្មី​ជា​​មួយ Chelsea ក្នុងតម្លៃខ្លួន ២០០ លានផោន ។ ហើយសេចក្ដីសម្រេចចិត្ដចាកចេញនៅពេលនេះ ត្រូវបាន​​ស្ថិតក្នុងមន្ទិលសង្ស័យ ថាកីឡាករទទួលបានការ​ណែរនាំ ពីប្រភពមជ្ឍដ្ឋានជុំវិញខ្លួន ក្នុងរយៈពេល​ថ្មីៗនេះ ។

ស្របពេលដំណឹងលេចចេញថា Lionel Messi មានបំណងចេញពីក្រុមភ្លាម Arsenal និង Manchester ​United មានការច្រួលច្របល់ ហើយធ្វើការទាក់ទង ប៉ុន្ដែលទ្ធផល មិនដូចការគិតអ្នកទាំងពីរ​ឡើយ ដោយ​ក្រុមក្នុងក្ដីបំណងរបស់កីឡាករ គឺ Chelsea ។ មូលហេតុដែល Lionel Messi សម្រេចចិត្ដចូលក្នុងទឹកដី ​Stamford Bridge ព្រោះកីឡាករ ចង់មានឱកាសចូលលេងជាមួយមិត្ដភក្ដិចាស់ គឺ Cesc Fabregas ដូច្នេះ​ក៏សម្រេចចិត្ដ បដិសេធក្រុមទាំងពីរចោល។ 

Real Madrid ប៉ះ Basel ខណៈ Arsenal ត្រៀមសងសឹក Dortmund យប់នេះ

ក្រុងឡុងដ៍៖ ក្រុមការពារតំណែង ជើងឯកស្តេចស Real Madrid ជួបប្រកួតបង្រ្គប់កិច្ច ទល់នឹងក្រុមម្ចាស់ផ្ទះ Basel របស់ស្វីស យប់នេះក្នុង Champions League ស្របពេលដែល ក្រុមកាំភ្លើងធំ Arsenal ត្រៀមសងសឹក ក្រុមអាល្លឺម៉ង់ Borussia Dortmund ក្រោយចាញ់ ២-០ កាលពីជើងទី១ ។

អាន​បន្ត៖ Real Madrid ប៉ះ Basel ខណៈ Arsenal ត្រៀមសងសឹក Dortmund យប់នេះ

Man City ត្រូវយកឈ្នះឲ្យបានចំពោះ៨​ ប្រកួតចុងក្រោយ ទើបមានសង្ឃឹមរស់

ក្រុងមែនឆេស្ទើ៖ ក្រុមការពារតំណែងជើងឯកមេឃខៀវ Manchester City ត្រូវលុបបំបាត់ចោលចំពោះលទ្ធផលស្មើ និងចាញ់ ប្រសិនចង់ឈ្នះពាន Premier League ជាលើកទី៣ទៀតនោះ ជាពិសេសគឺត្រូវតែយកឈ្នះឲ្យបានចំពោះ ៨ប្រកួតដែលនៅសល់មុនដាច់ឆ្នាំ២០១៤នេះ ។

អាន​បន្ត៖ Man City ត្រូវយកឈ្នះឲ្យបានចំពោះ៨​ ប្រកួតចុងក្រោយ ទើបមានសង្ឃឹមរស់

ការលក់ Welbeck ចេញជាកំហុសដ៏ធំមួយ របស់ Man Utd

ក្រុងឡុងដ៍៖ អតីតប្រធានក្រុមក្លឹប Manchester United លោក Paul Ince បានធ្វើការស្តីបន្ទោសក្លឹបបិសាច ក្រហមចំៗថា ការលក់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Danny Welbeck ទៅឲ្យក្លឹបកំាំភ្លើងធំ Arsenal ជាកំហុសដ៏ធ្ងន់ធ្ងរមួយ និងធ្វើឲ្យក្លឹបកាន់តែដុបដាបខ្លាំងថែមទៀត ។

អាន​បន្ត៖ ការលក់ Welbeck ចេញជាកំហុសដ៏ធំមួយ របស់ Man Utd

Chelsea ព្រមព្រៀងផ្ទេរ អ្នកចាំទី Petr Cech ឲ្យទៅកាំភ្លើងធំ Arsenal

ក្រុងឡុងដ៍៖ ក្រុមដែលលេង មិនទាន់ចាញ់តោខៀវ Chelsea បានព្រមព្រៀងលក់កីឡាករ អ្នកចាំទីជនជាតិឆេក Petr Cech ឲ្យទៅក្លឹបលេងក្នុង Premier League ដូចគ្នាកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួនបិទជិត មួយនាដើមឆ្នាំ ២០១៥ខាងមុខនេះ ។

អាន​បន្ត៖ Chelsea ព្រមព្រៀងផ្ទេរ អ្នកចាំទី Petr Cech ឲ្យទៅកាំភ្លើងធំ Arsenal

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2080
1621
4530960