jaukjeybanner

អស់​ស្ទះ! ម៉ាឡេស៊ី ទៅ​បំបាក់​វៀតណាម​ដល់​ហាណូយ ឡើង​​ប៉ះ​ថៃ​ផ្ដាច់ព្រ័ត្រ (មាន video clip)

អាច​ថា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក៏​ថា​បាន! វៀតណាម​ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup ឆ្នាំ​២០១៤ បែរ​ជា​ត្រូវ​ក្រុម​ម៉ាឡេស៊ី បំបាក់​ ៤-២ នៅ​​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​របស់​ខ្លួន​ក្នុង​កីឡដ្ឋាន My Dinh នា​ទីក្រុង​ហាណូយ​យប់​មិញ​ ខណៈ​កាល​ពី​ជើង​ទី​១ វៀតណាម​បាន​ទៅ​ស៊ី​ម៉ាឡេស៊ី​ដល់​ក្នុង​ផ្ទះ ២-១។

លទ្ធផល​នេះ មាន​ន័យ​ថា ម៉ាឡេស៊ី ជា​ក្រុម​ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​សរុប​ទាំង​២​ជើង ៥-៤។ ក្រុម​​ដែល​ឡើង​ទាំង​ត្រដាបត្រដួស​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​មួយ​ នេះ នឹង​ត្រូវ​ឡើង​ទៅ​​ថៃ ដែល​ជា​ជើង​ឯក​៣ជំនាន់ នា​ថ្ងៃ​ទី​១៧ (ជើង​ទី​១​ នៅ​ថៃ) និង​ថ្ងៃ​ទី​២០ ខែ​ធ្នូ (ជើង​ទី​២ នៅ​ម៉ាឡេស៊ី)។
 
និយាយ​ពី​រឿង​ប្រកួត​យប់​មិញ​​វិញ។ ម៉ាឡេស៊ី ដែល​ត្រូវ​បាន​ឈ្នះ​វៀតណាម​យ៉ាង​តិច​២គ្រាប់​នោះ បាន​ស៊ុត​បញ្ចូល​ទី​នាំ​មុខ​ ២-០ ដោយ​កីឡាករ Safiq Rahim (នាទី​​៤) និង​ Norshahrul Idlan Talaha នៅ​នាទី​១៦។ គ្រាប់​បាល់​បំបែក​ពង​មាន់​របស់ Rahim ជា​បាល់​ពិន័យ​១១ម៉ែត្រ ក្រោយ​​​ខ្សែ​ការពារ​វៀតណាម​ Que Ngoc Hai បង្ក​កំហុស​លើ​ខ្សែ​ប្រយុទ្ធ Indra Putra Mahayuddin របស់​ម៉ាឡេស៊ី។ ចំណែក​ឯ​គ្រាប់​បាល់​ទី​២​ គឺ​ដោយ​សារ​កំហុស​​អ្នក​ចាំ​ទី Nguyen Manh ដែល​​ឡើង​មក​ទាត់​បាល់​ចេញ​ពី​មុខ​ទី ប៉ុន្តែ​បែរ​ជា​បណ្ដោយ​ឲ្យ Talaha ទាត់​បាន​មុន។
 
៦នាទី​បន្ទាប់ ពោល​គឺ​នៅ​នាទី​២២ អ្នក​គាំទ្រ​វៀតណាម​បាន​ហ៊ោ​ទ្រហឹង​ពេញ​កីឡដ្ឋាន ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Le Cong Vinh ស៊ុត​​បាល់​ពិន័យ១១ម៉ែត្រ​ឲ្យ​វៀតណាម​សង​មួយ​គ្រាប់​វិញ។ បាល់​ពិន័យ​នេះ គឺ​កើត​ឡើង​ដោយ​សារ​កីឡាករ Amri Yahyah បង្ក​​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់ នៅ​ពេល​វៀតណាម​ទាត់​បាល់​ចេញ​ពី​ជ្រុង។ យ៉ាង​ណា​ក្ដី ម៉ាឡេស៊ី បាន​បន្ថែម​២គ្រាប់​ទៀត​ក្នុង​តង់​ទី​១ ដោយ​​ការ​ធ្វើ​ឲ្យ​ចូល​ទី​​ខ្លួន​ឯង​នៃ​​ខ្សែ​ការពារ Dinh Tien Thanh របស់​វៀតណាម​នៅ​នាទី​២៩ និង​ការ​តែត​របស់​​ Shukor Adnan នៅ​ជិត​ចប់​តង់​ទី​១។
 
ក្រុម​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ការ​៣គ្រាប់​យ៉ាង​តិច​នៅ​តង់​ទី​២​នោះ បាន​ប្រឹង​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​អាច​រក​បាន​ត្រឹម​១គ្រាប់​ប៉ុណ្ណោះ ដោយ Cong Vinh នៅ​នាទី​៧៩។ ក្រោយ​ចប់​ការ​ប្រកួត លោក Dollah Salleh គ្រូ​បង្វឹក​ម៉ាឡេស៊ី បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដឹង​និយាយ​បែប​ណា​ទេ​នៅ​ពេល​នេះ។ យើង​មាន​ឱកាស​តែ​៤ដង​ប៉ុណ្ណោះ តែ​យើង​អាច​រក​បាន​៤គ្រាប់។ វៀតណាម​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​តង់​ទី​២ ប៉ុន្តែ​យើង​ការពារ​បាន​ល្អ។ នេះ​ជា​បាល់ទាត់។ យើង​បង្កើត​​កំហុស​​នៅ​ Shah Alam (ជើង​ទី១) តែ​យើង​ធ្វើ​បាន​ល្អ​ថ្ងៃ​នេះ។ ខ្ញុំ​ភ្ញាក់​ផ្អើល​នៅ​ពេល​វៀតណាម​បង្កើត​កំហុស ដូច្នេះ​យើង​អាច​ចាប់​យក​ឱកាស​នោះ។ ខ្ញុំ​មិន​រំពឹង​ថា​យើង​អាច​ស៊ុត​បាន​៤គ្រាប់​នោះ​ទេ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​ណាស់”។
 
ចំណែក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​របស់​ក្រុម​វៀតណាម Toshiya Miura វិញ បាន​និយាយ​ទាំង​ខក​ចិត្ត​​ថា៖ “យើង​លេង​អន់​មែនទែន។ ក្នុង​តង់​ទី​១ ពួក​គេ​លេង​ខ្លាំង ហើយ​យើង​មិន​អាច​ដោះស្រាយ​ស្ថានការណ៍​បាន។ ខ្ញុំ​គិត​ថា​ការ​ចាញ់​នេះ មិន​មែន​មក​ពី​កីឡាករ​គិត​ថា​ខ្លួន​ឯង​បាន​ជាប់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រួច​ ទៅ​ហើយ​នោះ​ទេ”។ កាល​ពី​ឆ្នាំ​ ២០១០ ម៉ាឡេស៊ី ក៏​បាន​បំបាក់​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា​ដែរ ក្នុង​លទ្ធផល​ទាំង​២​ជើង ២-០ ដែល​កាល​នោះ​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ជើក​ឯក​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ ​របស់​ខ្លួន។ ចាំ​មើល​ឆ្នាំ​២០១៤​នេះ​វិញ ម៉ាឡេស៊ី អាច​លើក​ពាន​ជា​លើក​ទី​២ ឬ​ថៃ​ លើក​ពាន​ជា​លើក​ទី​៤?

 

 

កៅអីទៅវគ្គបន្តក្នុងលីកអឺរ៉ុប នឹងត្រូវកាត់សេចក្តីរាត្រីនេះ

ពូល A

Olympiakos (ក្រិក) v Malmo (ស៊ុយអែត)

ក្រុម Olympiakos នឹង​ទៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល A នៅលើ​ទឹកដី​ខ្លួនឯង​ជាមួយ​នឹង​ក្រុម Malmo នៅ​រាត្រី​នេះ ខណៈ​ដែល​ពួកគេ​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​ឈាន​ទៅ​កាន់​វគ្គ​១៦​ក្រុម​ ចុងក្រោយ​ក្នុង​រដូវកាល​ជា​លើក​ទី​២​ជាប់ៗ​គ្នា​។

ប៉ុន្តែ ការ​ទទួល​ជ័យជម្នះ​មួយ​ក្នុង​ទីក្រុង Piraeus អាច​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ក្រិក​មួយ​នេះ​ឡើយ​ ក្នុង​ការ​ទៅ​វគ្គ​បន្ត ប្រសិន​បើ​ក្រុម​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​រួច​ជាស្រេច Atletico Madrid មិន​អាច​ផ្តួល​ក្រុម Juventus បាន​ទេ​នោះ​។

Juventus (អ៊ីតាលី) v Atletico Madrid (អេស្ប៉ាញ)

ការ​ចងចាំ​ផ្សេងៗ​នៃ​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​របស់​ក្រុម Juventus កាលពី​រដូវកាល​មុន នៅ​តែ​ដក់​ក្នុង​ចិត្ត​របស់​អ្នក​គាំទ្រ​ពួកគេ ហើយ​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​មួយ​នេះ កំពុង​តែ​សង្ឃឹម​ថា នឹង​គេច​ផុត​ពី​ការ​ធ្លាក់​ចេញ​ម្តង​ទៀត ខណៈ​ដែល​ពួកគេ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Atletico Madrid ក្នុង​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល A របស់​ពួកគេ​ក្នុង​ទីក្រុង Turin​។

Group B

Liverpool (អង់គ្លេស) v FC Basel (ស្វ៊ីស)

វា​គឺជា​ការ​ប្រកួត​ដ៏សំខាន់​សម្រាប់​ក្រុម Liverpool ខណៈ​ដែល​ពួកគេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Basel នៅ​កីឡដ្ឋាន Anfield​។ ការ​ទទួល​ជ័យជម្នះ​មួយ​នឹង​គ្រប់គ្រាន់​សម្រាប់​ក្រុម​ហង្សក្រហម​ក្នុង​ការ​ ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើក​ទី​១ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​២០០៩ ហើយ​ក្រុម Basel ក៏​នឹង​ទៅ​វគ្គ​បន្ត​ផង​ដែរ ប្រសិន​បើ​ពួកគេ​ឈ្នះ​។

Real Madrid v Ludogorets Razgrad (ប៊ុលហ្គារី)

ខណៈ​ដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid បាន​ឈាន​ទៅ​វគ្គ​បន្ត​រួច​ជាស្រេច​ក្នុង​នាម​ជា​ក្រុម​ឈរ​លេខ​១​ក្នុង​ពូល ហើយ​ក្រុម Ludogorets ត្រូវ​ធ្លាក់​ចេញ វា​មិន​មាន​ការ​ចាប់​អារម្មណ៍​នៅ​កីឡដ្ឋាន Bernabeu​។ ប៉ុន្តែ ក្រុម​របស់​លោក Carlo Ancelotti នឹង​សម្លឹង​រក​ការ​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី​១៩​ក្នុង​រាល់​ការ​ប្រកួត​ ទាំងអស់​។

ពូល C

Monaco (បារាំង) v Zenit St Petersburg (រុស្ស៊ី)

ក្រុម Monaco ដែល​ភាព​ខ្លាំង​របស់​គេ​បាន​កើតឡើង ចាប់​តាំងពី​ពួកគេ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​សញ្ជាតិ​រុស្ស៊ី​លោក Dmitry Rybolovlev កាលពី​បី​ឆ្នាំ​មុន​នោះ ត្រូវការ​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ ចុងក្រោយ ហើយ​ពួកគេ​ក៏​អាច​នឹង​ឡើង​ឈរ​លេខ​១​ក្នុង​ពូល ដែរ ប្រសិន​បើ​ពួកគេ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​លទ្ធផល​របស់​ក្រុម Leverkusen ក្នុង​ការ​ប្រកួត​មួយ​គូ​ទៀត​នា​រាត្រី​ដដែល​នោះ​។

Benfica (ព័រទុយហ្គាល់) v Leverkusen (អាល្លឺម៉ង់)

ក្រុម Leverkusen បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួច​ជាស្រេច​សម្រាប់​រដូវកាល​ពីរ​លើក​ ជាប់ៗ​គ្នា ប៉ុន្តែ ការ​ទទួល​ជ័យជម្នះ​នៅពេល​ជួប​ក្រុម​ម្ចាស់​ជើងឯក​ព័រទុយហ្គាល់ Benfica ក្នុង​ទីក្រុង Lisbon នឹង​ធ្វើឲ្យ​ពួកគេ​ឈរ​លេខ​១​នៅលើ​កំពូល​តារាង​ក្នុង​ពូល C​។

ពូល D

Galatasaray (តួកគី) v Arsenal (អង់គ្លេស)

ក្រុម Arsenal ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​រួច​ជាស្រេច ខណៈ​ដែល​ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Istanbul ជា​លើក​ទី​២​នៅ​រដូវកាល​នេះ​ដើម្បី​ជួប​ជាមួយ​នឹង Galatasaray​។

Dortmund (អាល្លឺម៉ង់) v Anderlecht (បែលហ្ស៊ិក)

ក្នុង​នាម​ជា​ក្រុម​ឈាន​ទៅ​វគ្គ​បន្ត​រួច​ជាស្រេច Dortmund ត្រូវការ​ត្រឹមតែ​ស្មើ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជាមួយ Anderlecht ដើម្បី​បាន​លេខ​១​ក្នុង​ពូល D​។ ការ​ទាំងអស់​នឹង​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀបភ្លឺ៕


Serey Die (ឆ្វេង) របស់ Basel និង Mario Balotelli របស់ Liverpool ក្នុង​ការ​ប្រកួត​កន្លង​មក

Marcelo ថា​ខ្លួនឯង​រត់​លឿន​ជាង CR7 និង Bale យល់​ស្រប​អត់?

នៅ​ក្នុង​កម្មវិធី​ឆ្លើយ​សំណួរ​របស់​អ្នក​គាំទ្រ​តាម​ទំព័រ​ Facebok របស់​ខ្លួន កីឡាករ​ Marcelo របស់​ Real Madrid បាន​បញ្ជាក់​ថា​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មិត្ត​រួម​ក្រុម Cristiano Ronaldo និង Gareth Bale។ យ៉ាង​ណា​ក្ដី ការ​ឆ្លើយ​នោះ​ គឺ​ក្នុង​ន័យ​កំប្លែង​លេង​ប៉ុណ្ណោះ ត្បិត​អី​កីឡាករ​ដែល​ចូលចិត្ត​លេង​សើច​​រូប​នេះ បាន​ឆ្លើយ​ទាំង​សើច​ថា “Me, hahahah” នៅ​ពេល​ដែល​មាន​ fan ម្នាក់​បាន​សួរ​ថា “​រវាង Ronaldo និង Bale មួយ​ណា​លឿន​ជាង?”

ក្រៅ​ពី​សំណួរ​នេះ មាន​អ្នក​គាំទ្រ​ផ្សេង​ទៀត​បាន​សួរ​សំណួរ​ផ្សេងៗ​គ្នា​​ជា​ច្រើន ដែល​ចេញ​ជា​ចម្លើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​២ គឺ​ទី​១ កីឡាករ​ប្រេស៊ីល​ដែល​ចុះ​កុងត្រា​នៅ​ Real Madrid តាំង​ពី​ឆ្នាំ​២០០៧​ ​បាន​អះអាង​ថា​ខ្លួន​​ចង់​បន្ត​លេង​នៅ​ក្លិប​អេស្ប៉ាញ​មួយ​នេះ​រហូត​ដល់​ចូល ​និវត្តន៍។

ចំណែក​ចម្លើយ​គឺ​ឲ្យ​អារម្មណ៍​មួយទៀត នៅ​ពេល​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ថា​កីឡាករ​ណា​នឹង​ឈ្នះ​ពាន FIFA Ballon d’Or ឆ្នាំ​នេះ Marcelo បាន​ឆ្លើយ​យ៉ាង​ប្រាកដ​ក្នុង​ចិត្ត​ថា Ronaldo នឹង​ឈ្នះ​ដោយ​គ្មាន​ស្រពិចស្រពិល។

ក្រៅ​ពី​សំណួរ​ទាំង​៣​នេះ Marcelo បាន​ឆ្លើយ​​សំណួរ​របស់​អ្នក​គាំទ្រ​ជា​ច្រើនទៀត។ បើ​ចង់​ដឹង​ថា​កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​ឆ្លើយ​យ៉ាង​ណា​ខ្លះ សូម​មើល​ទៅ​កាន់ទំព័រ Facebook (Marcelo M12) ។

មិនទាន់រាប់លុយ អ្នកចាំទីឥតប្រយោជន៍ Chelsea រួចផង Arsenal ក្របួចមាត់ដាក់ខ្សែការពារ​ម្នាក់ទៀតហើយ

ត៌មានកីឡា៖ អ្នកចាំទីឥត់បានការរបស់ Chelsea មិនទាន់ដល់ថ្ងៃដែល Arsenal ត្រូវគិតគូររាប់លុយផង​ឥលូវស្រាប់តែពេលនេះ Arsene Wenger បែជាមើលឃើញ និង ក្របួចម៉ាត់ដាក់ខ្សែការពារវ័យក្មេង មួយ​រួបទៀតហើយ។

ក្រុមកំាំភ្លើងធំ Arsenal ទើបតែទទួលពាក្យព្រមព្រៀងគ្នាជាមួយ មិត្ដចាស់ Chelsea ថាខ្លួននិងយល់ព្រម​ទទួល កីឡាករអ្នកចាំទី នៅរដូវកាលខាងមុខចូលមកដល់​ ។  បូកពីលើនេះបន្ថែម ស្រាប់តែមាន​ព័ត៌​មានជាច្រើនបានចុះបន្ដថា ពេលនេះ Arsenal មិនត្រឹមតែត្រៀមលុយសម្រាប់ កីឡាករម្នាក់នោះទេ ថែម​ទាំង ត្រៀមលុយបូកថែមពីលើ ៨ លានផោនទៀត ដើម្បីប្រឡេះយកខ្សែការពារវ័យក្មេង ពី Chelsea នៅ​ពេលដែលរដូវកាលថ្មីចូលមកដល់ជាមួយគ្នា។ 

សម្រាប់ទិន្នន័យចំណាយរបស់ Arsenal ចំពោះកំណត់ត្រាថ្មីនេះ គឺប្រហែលដល់ទៅ ២០ លានផោនរួចជាស្រេចទៅហើយ ហើយខ្សែការពារ Chelsea ម្នាក់នេះ មិនទាន់មានដំណឹងឆ្លើយតមវិញពី ដៃគូរឡើយ​ថា​ យល់ព្រមលក់ ឬយ៉ាងណា។ 

ចំពោះខ្សែការពារ Chelsea កីឡាករ​ Tyrone Mings វ័យ ២១ ឆ្នាំរួបនេះ ក៏មិនទាន់មានប្រតិកម្មអ្វីដែរ ហើយ​មួយរយៈប៉ុន្មានខែក្រោយនេះ មើលទៅការលេងរបស់កីឡាករ ពិតជារីកចម្រើនបានច្រើន ជាពិសេស ការ​ប្រ​កួតលក្ខណៈ​ម្ចាស់ផ្ទះចុងក្រោយប៉ះជាមួយ Tottenham កីឡាករបានជួយការពារក្រុម​មិនឲ្យ មានការវាយ​​បក ​ពីដៃគូរបានឡើយ ដោយលទ្ធផល ៣ ទល់នឹង ០។ មូលហេតុដោយសារតែការមើលឃើញ បែប​នេះហើយ ទើប Arsenal ក្របួចមាត់ដាក់ ហើយត្រៀមលុយបូកពីលើបន្ថែមទៀត សម្រាប់រដូវកាលខាងមុខនេះ។

Arsene Wenger ប្រតិកម្មនឹងពាក្យសម្ដីរិះគន់លើផ្ទាំងក្រណាត់ សម្ដែងឡើងដោយ អ្នកគាំទ្រ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Arsenal លោក Arsene Wenger បានធ្វើការវាយប្រហាទៅកាន់ទស្សនៈរបស់អ្នក​គាំ​ទ្រមួយភាកតូច​​ ដែលបានលើកផ្ទាំងក្រណាត់ក្រហមធំ អមនិងឃ្លាប្រយោគ ប្រឆាំងនិងការដឹកនាំរបស់គាត់។​

អាន​បន្ត៖ Arsene Wenger ប្រតិកម្មនឹងពាក្យសម្ដីរិះគន់លើផ្ទាំងក្រណាត់ សម្ដែងឡើងដោយ អ្នកគាំទ្រ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2100
1621
4530980