jaukjeybanner

Floyd ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត ហើយឆ្លៀតឱកាសបកស្រាយមូលហេតុ ដែលគាត់មិនចង់ប្រកួតក្នុងពេលឆាប់ៗ

ព័ត៌មានកីឡា៖ វាគឺស្ថិតក្នុងពេលមួយដ៏ច្បាស់លាស់ពិតប្រាកដ​ក្រោយពី Floyd Mayweather​​​ និង ​​ ​Manny​ ​​​Pacquiao ពួកគេទាំង ២ សម្រេចប្រឈមមុខគ្នាលើខ្សែវៀនប្រកួត នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ​២០១៥ បើយោងតាមព័ត៌ប្រចាំថ្ងៃ របស់ញូវយ៉ក។​

ដោយយោងតាមការឆ្លើយតបនឹងសេចក្ដីស្រេកឃ្លានប្រយុទ្ធរបស់ ប៉ាក់ គឺអៅ តែងតែប្រកាសងោចៗលើ​បណ្ដាញព័ត៌មាន Floyd ក៏សម្រេចរើសពេលប្រយុទ្ធដ៏ល្អបំផុត​នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ​២០១៥ ​។ ហើយ​បើទោះបីជាគាត់សម្រេចចិត្ដនិង ការប្រកួតមួយនេះមែន គាត់សូមបន្ទោសដល់ពាក្យសម្ដីរាប់ម៉ាត់របស់ លោក  Bob Arum ដែលជាអ្នកដឹកនាំការប្រកួតរបស់ ប៉ាក់ គឺអៅ កំពុងតែធ្វើឲ្យមានការ​បែកបាក់ដល់ការចរចាគូរប្រកួតមួយនេះ។ ដោយពាក្យសម្ដីបន្ទោសទាំងនោះគាត់បានលើកឡើងថា Floyd ម្នាក់នេះ​ មិន​មែន​ជាមនុស្ស​កំសាកដូចអ្នករាល់គ្នាគិតនោះទេ ហើយលោក Bob Arum គឺកំពុងតែបញ្ឈប់ការប្រកួតមួយ​នេះ តាមពិត​ពួកយើងទាំង ២ កំពុងតែព្រមព្រាងគ្នា ស្វែងរកថ្ងៃដែលល្អសម្រាប់ការប្រកួតមួយនេះ អស់រយៈពេលជា​យូមកហើយ ។ គឺគាត់ទេជាអ្នកបំបែកពួកយើងទាំង ២ ខ្ញុំចង់ប្រកួតជាមួយប៉ាក់ គឺអៅមិនតិចឆ្នាំនោះទេ​។​

ដូចគ្នានោះផងដែរ ព័ត៌មានក៏បានបន្ដទៀតថា​​ Floyd ពិតជាមានបំណងចង់ប្រកួតជាមួយនិង ប៉ាក់ គីអៅ​ប្រាកដមែនរហូតមកទល់ពេលឥលូវ ប៉ុន្ដែវាគឺទំនងជាមានបញ្ហាត្រូវប្រឈមមុខច្រើនក្នុងស្ថានភាពមួយនេះ តួយ៉ាង ដោយគាត់យល់ថា ប៉ាក់ គីអៅ​ ធ្លាប់ប្រើប្រាស់ថ្នាំ PEDs ជាប្រភេទថ្នាំជំនួយកម្លាំងដល់ការ​ប្រកួត ដែលនេះជាមួលហេតុធ្វើឲ្យ​ ប៉ាក់ គីអៅ មិនព្រមធ្វើតេស្ដពិនិត្យមើលសុខភាព ហើយចង់ប្រកួត​ជា​មួយគាត់ភ្លាមៗតែម្ដង។ ហើយសម្រាប់ការប្រកួតនេះ​ ប៉ាក់ គីអៅ ត្រូវ Floyd យល់ព្រមផ្ដល់ឲ្យត្រឹមតែ​ ៤០ លានដុល្លារពីថវិការដែលរកចំណូលបានពីកម្មវិធីមួយនេះ ។

Pacman ​ព្រម​ឡើង​វ៉ៃ​ជាមួយ Floyd ​ក្នុង​តម្លៃ ២០០​លាន​ផោន

Manny Pacquiao ​បាន​ព្រម​ព្រៀង​ឡើង​វ៉ៃ​ជាមួយ Floyd Mayweather ​ហើយ ​ក្នុង​តម្លៃ​២០០​លាន​ផោន (៣០៤​លាន​ដុល្លារ​អាមេរិក) នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ឆ្នាំ​នេះ ទោះ​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង Las Vegas ​សហរដ្ឋអាមេរិក​ក៏​ដោយ។

ប្រធាន​អ្នក​ផ្គូផ្គង​ការ​ប្រកួត​លោក Carl Moretti ​បាន​ប្រាប់​ ESPN ​ថា៖ “Manny ​បាន​យល់​ព្រម​ជាមួយ​ក្រុម​របស់​យើង​ដើម្បី​ឡើង​វ៉ៃ​ជាមួយ Floyd ​ហើយ នៅ​ចាំ​តែ​ម្ខាង​ទៀត​ប៉ុណ្ណោះ”។ ចំណែក​ឯ​ជើង​ខ្លាំង​អាមេរិក Floyd ​ក៏​បាន​និយាយ​កាល​ពី​ខែ​មុន​ដែរ​ថា៖ “សាធារណៈ​ជន​ចង់​ឱ្យ​មាន​ការ​ប្រកួត​រវាង​ខ្ញុំ ​និង​ Pacman ​កើត​ឡើង។ ដូច្នេះ​យើង​គួរ​តែ​បំពេញ​ចិត្ត​ពួកគេ។ ខ្ញុំ​មិន​ដែល​ខ្លាច​នរណា​នោះ​ទេ នេះ​មាន​ន័យ​ថា​វ៉ៃ​ជាមួយ Pacman ​ក៏​ខ្ញុំ​មិន​រអា​នោះ​ដែរ”។

 

កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ខាង​លើ​នេះ​ចង់​ប្រកួត​នៅ ​ថ្ងៃ​ទី២ ​ខែ​ឧសភា​ឆ្នាំ​នេះ ព្រោះ​វា​កៀក​ទៅ​នឹង​ថ្ងៃ​ Cinco de Mayo ​របស់​គេ (ថ្ងៃ​នោះ​ជា​ថ្ងៃ​ប្រពៃណី​របស់​ Floyd ដែល​រូប​គេ​តាក់តែង​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​នេះ)។ ខណៈ​ដែល​ថ្ងៃ​នោះ​ទៀត​សោត​គឺ​ក៏​កៀក​ទៅ​នឹង​ថ្ងៃ​ប្រកួត​ គូ​​ធំ​មួយ​ដែរ​គឺ Miguel Cotto ​និង​ Saul ‘Canelo’ Alvarez ។ ចាំ​មើល​ ខាង​កំពូល​អ្នក​ប្រដាល់​សំបូរ​លុយ​ចាយ Floyd Mayweather ​ចេញ​មក​អះអាង​ទទួល​យក​ការ​ប្រកួត​នេះ​សិន​ ទើប​ខាង​អ្នក​ផ្គូផ្គង​ការ​ប្រកួត​អាច​សម្រេច​យក​ពេល​វេលា​នេះ ​ឬ​ត្រូវ​ប្ដូរ​ពេល?

គួរ​រំលឹក​ថា Pacman ​ដែល​ជា​កំពូល​អ្នក​ប្រដាល់​នៅ​អាស៊ី​ដែល​មាន​អាយុ​៣៦​ឆ្នាំ​រូប​នេះ​ធ្លាប់ ​បាន​ប្រកួត​ ៦៤ ​ដង ​ឈ្នះ​ ៥៧ ​ដង​ស្មើ​ ២​ ដង​ និង ​ចាញ់​៥​​ ដង​រីឯ​ខាង​កំពូល​អ្នក​ប្រដាល់​អាមេរិក​វ័យ​៣៧​ឆ្នាំ​វិញ​ធ្លាប់​​ប្រកួត ​៤៧​​ ដង ​ឈ្នះ​ទាំង ​៤៧ ​ដង​និង​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់ ​២៦​​ ដង។  យ៉ាង​ណា​មិញ Floyd ​ភាគ​ច្រើន​វ៉ៃ​គេ​ឱ្យ​សន្លប់​គឺ​នៅ​ទឹកដី Las Vegas ​នេះ​តែ​ម្ដង រូប​គេ​មិន​សូវ​ជា​ចូល​ចិត្ត​ទៅ​វ៉ៃ​ក្រៅ​ពី​អាមេរិក​នោះ​ទេ ប៉ុន្តែ​ Manny ​វិញ​គឺ​មិន​ដែល​រើស​កន្លែង​នោះ​ទេ រូប​គេ​ដើរ​វ៉ៃ​ប្រដាល់​នេះ​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម៉្លេះ ៕

Lionel Messi សម្រេចចិត្ដបកស្រាយ​ បំណងប្រាថ្នាចុងក្រោយ ដល់បណ្ដាក្លឹបនៅ Premier league

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona ហើយជាម្ចាស់ពានរង្វាន់បាល់មាស​ ៤ រដូវកាលផងដែរ នេាះ បានធ្វើការបកស្រាយ និង ផ្ដាច់មហិច្ឆិតាក្រុមទាំងឡាយដោយការសម្រេចចិត្ដចុងក្រោយថា កីឡាករ​​មិនចាកចេញពី Barcelona ជាដាច់ខាត ។​

Lionel Messi វ័យ ២៧ ឆ្នាំបានទទួចប្រាប់អ្នកការសែតថា រូបគាត់មិនចង់ចាកចេញពី ក្រុមចាស់ឡើយ ហើយ​​គាត់ក៏បានទាមទាឲ្យ ថ្នាក់ដឹងនាំក្រុម លោក​  Luis Enrique បោះបង់ចោលពាក្យកុហក់ទាំងឡាយ​ដែលកើតមាន ថា​គាត់ចង់ចាកពីក្រុមទៀតទៅ ។ 

មានរបាយការណ៍ជាច្រើន បានចុះផ្សាយជាបន្ដបន្ទាប់​គ្នាថា កីឡាករមានបំណងចាកចេញ Barcelona ក្រោយពីទទួលរងការ ប៉ះទង្គិចគ្នាជាមួយថ្នាក់ដឹកនាំ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យមានការភ្ញាក់ផ្អើល​ដល់​បណ្ដាក្លឹបជាច្រើន​ ក្នុងទឹកដី Premier League ព្យាយាមអូសការចាប់អារម្មណ៍ រហូតដល់លេចឮ​ដំណឹង ថា​កីឡាករបានស្រែកប្រាប់ពីតម្លៃខ្លួន ដល់ទៅ ៥០០ លានផោន ប៉ុន្ដែត្រូវ Chelsea ផ្អាកការសម្រេច ហើយចរចារគ្នាត្រឹម ៤០០ លានផោន ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា រួបគាត់មិនដែលមានបំណងចង់ចូល បណ្ដាក្លឹបក្នុងទឹកដី Premier League ឡើយ សូម្បីតែ​ Chelsea ឬ Manchester City ។ គាត់តែងតែមានការធុញថប់និងពាក្យចរចាមរាមជាច្រើន ដែលលើកឡើងពីការចាកចេញរបស់ គាត់ ហើយម្យ៉ាងវិញទៀត គាត់មិនចង់ឲ្យមានការដោះដូរ កីឡាករ នោះទេ ។​

ខ្សែប្រយុទ្ធ Man Utd គ្រោងនឹង ចាកចេញពីក្រុមក្នុងពេលឆាប់ៗនេះហើយ

ព័ត៌មានកីឡា៖ Manchester United ប្រហែលជានិងត្រូវបាត់បង់ខ្សែប្រយុទ្ធម្នាក់រនៅរដូកាលក្រោយនេះ បើ​យោង​តាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មាន បានចុះផ្សាយ។ 

យោងតាមការចុះផ្សាយរបស់ គេហទំព័រ ប៊ីប៊ីស៊ី បានលើកឡើងថា​ អតីតខ្សែប្រយុទ្ធរបស់ Monaco ដែលផ្ទេរជើងចូល Manchester United ​បច្ចុប្បន្ន ទំនងជាស្វែងរកទីផ្សារថ្មីទៀតក្នុងរដូវកាលបន្ទាប់នេះ ក្រោយ ពីកីឡាករ​ធ្លាប់មានបានបង្ហាញខ្លួនទើបតែ ១៣ ដង ហើយអាចរកពិន្ទុជូនក្រុម បានតែ ៣ គ្រាប់ប៉ុណ្ណោះ ចាប់តាំងពីចូលទឹកដី  Old Trafford។ 

ប្រវត្ដិនៃការដូរចេញពី Monaco កីឡាករ Radamel Falcao ស្ថិតក្នុងតម្លៃខ្លួនត្រឹមតែ​ ៦ លានផោនប៉ុណ្ណោះក្នុងលក្ខខណ្ឌខ្ចី​ជើង រយៈពេលវែង ប៉ុន្ដែសម្រាប់សម្លៃនៃការផ្ទេរជើងចេញលើកនេះ របស់ Manchester United មិនទាន់​បានដឹងពិតប្រាកដនៅឡើយទេ។ 

ស្របនិងការលេចឭដំណឹងដូច្នោះ មានការងឿងឆ្ងល់ជាច្រើន បានលេចឡើងបន្ទាប់គ្នា​ថា ហេតុអ្វីបានជា​កីឡាករ សម្រេចចិត្ដចាកចោល Man united ដូច្នោះ ព្រោះមើលទៅការលេង និង ការហ្វឹកហាត់របស់គាត់​មានភាព​ល្អនិងស្និតស្នាល ​ជាប់ប្រសើរ​បានច្រើន។  ប៉ុន្ដែ កីឡាករមិនទាន់ការឆ្លើយតបទៅវិញភ្លាមៗ​នោះទេ គ្រាន់ធ្លាប់បង្ហាញថា គាត់ចង់លេងឲ្យក្លឹបដែលខ្លាំងមួយប៉ុណ្ណោះ ហើយរឿងផ្សេងទៀតគាត់មិនទាន់បាបង្ហាញច្បាស់នៅឡើយទេ ។

អបរសាទរ Cristiano Ronaldo គ្រងតំណែងជើងឯកពានរង្វាន់ BBC ទី ២ បន្ទាប់ពី Ronaldo (មានវីដេអូ)

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ ដែលឈរជើងក្នុងក្លឹប Real Madrid បានមានសំ​ណាង​ឈ្នះពាន​រង្វាន់ BBC Overseas Sports Personality ប្រចាំឆ្នាំ ២០១៤ ។ 

កីឡាករ Cristiano Ronaldo វ័យ ២៩ ឆ្នាំជាអតីតខ្សែប្រយុទ្ធរបស់ Manchester United ហើយក៏ត្រូវក្រុម​ផ្ទេរជើងចូលមកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ និង ជាបុគ្គលដែលជាប់ឈ្មោះជាកីឡាករល្បីលំដាប់ថ្នាក់ពិភពលោកផងដែរនោះ ឥលូវនេះ បានត្រូវគណៈកម្មាធិការ បណ្ដាញសារព័ត៌មានអន្ដរជាតិ ប៊ីប៊ីស៊ី ធ្វើការបោះឆ្នាតតែងតាំងជាប់ជាម្ចាស់ ពានរង្វាន់ប្រចាំ ២០១៤ ។ 

ថ្លែងពីអារម្មណ៍រំភើបរបស់កីឡាករ ​បានបង្ហាញប្រាប់អ្នកការសែតថា​ រួបគាត់ពិតជាសប្បាយចិត្ដ និង ថ្លែងអំណរអរគុណសម្រាប់ការជ្រើរើសគាត់ និងសូមថ្លែងការអរគុណដល់មិត្ដរួមក្រុមរបស់គាត់ទាំងអស់ផង​ ដែលតែងតែជួយ និង គាំទ្រគាត់ជានិច្ច។ 

Cristiano Ronaldo ធ្លាប់បង្ហាញខ្លួនក្នុងការប្រកួត​ចំនួន ២៦៧ ដង ហើយអាចរកបានពិន្ទុជូនក្រុមដល់ទៅ​​២៨១ គ្រាប់ ។ ហើយសម្រាប់​ក្នុងរដូវកាល Champions League នេះកីឡាករបានរកពិន្ទុជូនក្រុមដល់ទៅ​ ១៧ គ្រាប់។  

ពានរង្វាន់ដែលគាត់ទទួលបាននៅពេលនេះ គឺមានឱកាសទទួលបានមុន ពីកីឡាករខ្លាំងៗប្រភេទផ្សេងគ្នាមានដូចជា​ ផ្នែកកីឡាវាយកូនបាល់ លោក Serena Williams ផ្នែកកីឡាប្រដាល់ លោក Floyd Mayweather និងផ្នែកកីឡាប្រណាំងម៉ូតូ លោក Marc Marquez ។ ហើយផ្នែកកីឡាបាល់ទាត់​ គាត់ជាជន​ទី ២ហើយក្នុងសតវត្ស៍នេះដែលអាចយកឈ្នះពានរង្វាន់ បន្ទាប់ កីឡាករ Ronaldo ជនជាតិប្រស៊ីល កាល​​ពីឆ្នាំ ២០០២ ដោយក្រៅពីនោះមិនទាន់មានកីឡាករណាមានសំណាងយកឈ្នះបានឡើយ ។ សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំឆ្នាំននេះ គឺតែងតែប្រារពឡើយនៅចុងឆ្នាំ ខែធ្នូ ជារៀងរាល់ឆ្នាំ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2106
1621
4530986