jaukjeybanner

បិសាច​ក្រហម​លត់​​ក្រុម​លំដាប់​ក្រោម​ខ្លួន ៧៩​ដង ឡើង​ទៅ​ជុំ​ទី៥ FA Cup

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ក្រុម​ Cambridge United ​នៅ​លីក​លំដាប់​ទី​៤ របស់​អង់គ្លេស ឬ League Two ក្នុង​លទ្ធផល ៣-០ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ជុំ​ទី​៥ ​ពាន​រង្វាន់ FA Cup។ លទ្ធផល​នេះ​ជា​ការ​ស្តា​រ​មុខមាត់​ឡើង​វិញ របស់​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់ Louis van Gaal ដែល​ដឹក​នាំ​បិសាច​ក្រហម​បាន​ត្រឹម​ស្មើ​នៅ​ទឹក​ដី Cambridge United ដែល​ជា​ក្រុម​លំដាប់​ក្រោម​ខ្លួន​រហូត​ដល់​ទៅ​ ៧៩ដង។

 

Barcelona ផ្ទុះការត្រេកអរស្ទើដាច់ផ្ងារ ខណៈ Messi អាចរកបានត្រឹមតែ ១ គ្រាប់ចុងក្រោយ ប៉ុណ្ណោះ

ព័ត៌មានកីឡា៖ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Villarreal បានយ៉ាង ល្អ ប្រ​សើរ សម្រាប់ការប្រកួត ឡិចរបស់ប្រទេសអេស្ប៉ាញ រហូតដល់បញ្ចប់ការប្រកួត​ ក្រុមអាចទទួល​ជ័យ​ជំនះ ក្នុងពិន្ទុ ៣ ទល់នឹង ២ ។​

ព្រឹត្ដិការណ៍ប្រកួត ពានរង្វាន់​ La Liga កាលពីព្រឹកមិញ រវាងក្រុម​ Barcelona នឹង Villarreal បានធ្វើឲ្យ​មាន​ការ ​ចាប់អារម្មណ៍ជាខ្លាំង ខណៈដែលការប្រកួត របស់ក្រុមខ្លាំងមា្ចស់ផ្ទះ ត្រូវបាន ក្រុមភ្ញៀវ សង្កត់​​បាន​ ១ គ្រាប់ដំបូងក្នុងនាទីទី ៣០ ដោយកីឡាករ Denis Cheryshev ក្រោយមកទៀត ក្រុមម្ចាស់ផ្ទះ​ក៏​បាន​សងសិក ១ គ្រាប់វិញនៅនាទីទី ៤៥ ដោយកីឡាករ Neymar រហូតចប់តង់ទី ១ ក្រុមទាំង ពី ទទួល​បានពិន្ទុ ១ ស្មើ​។ 

បើកឆាកតង់ថ្មី ភ្លាមៗនោះ ក្រុមម្ចាស់ផ្ទះនៅតែ ឲ្យក្រុមភ្ញៀវរកគ្រាប់បាល់បាននាំមុខដដែល ដោយ​កីឡាករ ​​Luciano Vietto ជាអ្នកស៊ុតបញ្ចូលទី នៅនាទីទី ៥១ ធ្វើឲ្យម្ចាស់ផ្ទះ ស្ពឹកមុខជាខ្លាំង ក៏កើត​មាន​ការសងសិក ១ គ្រាប់វិញភ្លាមៗ ដោយកីឡាករ Alcántara do Nascimento នៅនាទីទី ៥៣ ។ មិនមាន​ការគ្រប់គ្រាន់ ម្ចាស់ផ្ទះ​បានបន្ថែម ១ គ្រាប់ទៀតជាគ្រាប់ចុងក្រោយ ដោយកីឡាកល្បី Messi រហូត​ចប់​ការប្រកួត ក្រុម ម្ចាស់ផ្ទះនៅតែ មានប្រៀបលើ ដៃគូរ​ដោយពិន្ទុ ៣ ទល់នឹង ២ ។ 

Barcelona ទទួលបានជោគជ័យ ខណៈពេលនេះ ក្រុមនៅតែរក្សាតំណែង ជាម្ចាស់លេខរៀង ទី ២ ដដែល បន្ទាប់ពី Real Madrid ដែលកំពុង​ឈរលើ លេខរៀងលំដាប់កំពូល ដែលមាន​ពិន្ទុ ដល់ទៅ ៥១ ពិន្ទុ ក្នុងដៃ។​

 

Chelsea ដាក់​តម្លៃ ២៦.៨លាន​ផោន ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ក្លិប Fiorentina

តោ​ខៀវ Chelsea បាន​កំពុង​ធ្វើ​ការ​ចរចា​ជាមួយនឹង​ក្លិប Fiorentina លើ​ការទិញ​កីឡាករ Juan Cuadrado ខណៈ​ពេល​ដែល​ក្លិប​ឈរលើ​កំពូល​តារាង​នៅ Premier League នេះ​ក៏​កំពុង​រៀបចំ​លក់​ចេញ​នូវ​កីឡាករ Mohamed Salah ឬ​កីឡាករ Andre Schurrle ក្នុង​ខែ​នេះ​ផងដែរ។

Chelsea សង្ឃឹមថា នឹង​អាច​បន្ថែម​ខ្សែប្រយុទ្ធ​ខាងស្តាំ ឲ្យ​កាន់តែខ្លាំង​ថែមទៀត និង​ត្រូវបាន​គេ​ដឹងថា មាន​ការ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ Cuadrado ពី​ក្លិប​នៅ​អ៊ីតាលី Fiorentina, ដែលជា​កីឡាករ​សំខាន់​ឲ្យ​ប្រទេស កូ​ឡុំ​ប៊ី ក្នុងការ​ប្រកួត World Cup កាលពី​ឆ្នាំមុន ប៉ុន្តែ​មានការ​ធ្លាក់​ទម្រង់​លេង​បន្តិច ចាប់តាំងពី​មកលេង​នៅ​លី​ក Serie A នេះ។

Chelsea បាន​ចំណាយពេល​អស់ ៤៨ម៉ោង​ហើយ​ក្នុង​ការធ្វើ​ការចរចា​ជាមួយនឹង Fiorentina ចំពោះ​លទ្ធភាព​ដែល​អាច​ឈានដល់​ការធ្វើ​កិច្ចព្រមព្រៀង ក្នុង​រយៈពេល៦ខែ ក្នុងការ​ទទួលយក។ Chelsea ក៏បាន​ដាក់​លក់​កីឡាករ Salah ឬ Schurrle ចេញភ្លាមៗ ដើម្បី​ឲ្យ​កីឡាករ​រក​កន្លែង​ឲ្យ​កីឡាករ Cuadrado មក​ជំនួស​កន្លែង។

Roma មានការ​ចាប់អារម្មណ៍ Salah ដែល​ភាគច្រើន​អាចធ្វើ​ឡើងជា​លក្ខណៈ​ខ្ចី​ជើង ក្នុងតម្លៃ​ខ្លួន ១២លាន​ផោន ខណៈដែល ខ្សែបម្រើ​ស្លាប​សញ្ជាតិ អេ​ហ្សី​ប​នេះ ទើបបាន​បង្ហាញខ្លួន​ឲ្យ Chelsea ៦ប្រកួត ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Basel កាលពី​ឆ្នាំមុន និង​មាន​ឳ​កាស​តិចតួច​បំផុត​ចំពោះ​អនាគត​នៅ Chelsea នេះ។ ចំណែកឯ​កីឡាករ Schurrle មានការ​ចាប់អារម្មណ៍​ពី​ក្លិប Wolfsburg និង Borussia Dortmund។

ប្រសិនបើ កីឡាករ​ទាំងពីរ​នេះ​លក់​មិន​ចេញ​ទេ Chelsea ក៏​នៅតែ​ចង់បាន​កីឡាករ Cuadrado នេះ​ដដែល ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូតដល់​រដូវ​កាល​ទិញដូរ​កីឡាករ នៅ​ជិត​ចុងឆ្នាំ​នេះ។

កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ ដែល​ផ្ទេរ​ចេញពី​ក្លិប Udinese កាលពី​ឆ្នាំ២០០៣ មាន​កុងត្រា​ជាមួយនិង Foirentina រហូតដល់​ឆ្នាំ២០១។ Chelsea បានដាក់​តម្លៃ​ខ្លួន​ឲ្យ Fiorentina ២៦.៨លាន​ផោន ប្រសិន Fiorentina យល់ព្រម។

Edimar​ “​ Ronaldo​ មិន​សម​ទទួល​បាន​កាត​ក្រហម​នោះ​ទេ​!"

កីឡាករ​របស់​ក្រុម​ Cordoba​, Edimar​ ដែល​ទទួល​រង​ទង្វើ​មិន​គប្បី​ពី​ Ronaldo​ ក្នុង​ជំនួប​ជាមួយ​ Real Madrid​ កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ​ បាន​ទទូច​ថា​ម្ចាស់​ Ballon d'Or​ រូបនេះ​មិន​សម​ទទួល​រង​ការ​ពិន័យ​បែប​នេះ​នោះ​ទេ។​ 

ចំពោះ​ការ​ឲ្យ​កាត​ក្រហម​នេះ​ Ronaldo​ នឹង​ប្រឈម​មុខ​នឹង​ការ​អវត្តមាន​ចំនួន​បី​ការប្រកួត​ ប៉ុន្តែ​  Edimar​ បាន​និយាយ​នៅ​ក្នុង​ការ​សម្ភាសន៍​មួយ​ថា​ រូបគេ​សង្ឃឹម​ថា​ Ronaldo​ នឹង​មិន​ទទួល​រង​ការ​ពិន័យ​បែប​នេះ​ទៅចុះ​ ក្នុង​នោះ​រូបគេ​បាន​និយាយ​ដោយ​ផ្ទាល់​ថា​ វា​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​មើល​ទៅ​ Cristiano ​ហាក់​ដូច​ជា​រាង​ឆេវឆាវ​បន្តិច​ ព្រោះ​ការ​លេង​មិន​បាន​ដូច​ចិត្ត​ ប៉ុន្តែ​អារម្មណ៍​មួយ​នេះ​វា​អាច​កើត​មាន​ឡើង​សម្រាប់​គ្រប់​កីឡាករ​ទាំងអស់​ ហើយ​រូប​គេ​ក៏​បាន​អភ័យ​ទោស​ឲ្យ​  Ronaldo​ រួច​ហើយ​ដែរ​។​ 

រូបគេ​បាន​និយាយ​បន្ថែម​ទៀត​ថា​ Cristiano​ ក៏​មិន​សម​ទទួល​ការ​ពិន័យ​បែប​នេះ​ដែរ​ ហើយ​រូប​គេ​​​សង្ឃឹមថា​ Ronaldo​ នៅ​តែ​ជា​កីឡាករ​ដែល​ល្អ​ជាង​គេ​ក្នុង​លោក​ដដែល​ផង​ដែរ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទោះបីជា​ Edimar​ ចេញ​មក​និយាយ​បែប​នេះ​ក្ដី​ ក៏​គេ​នូវ​មិន​ទាន់​អាច​សន្មត​អ្វី​បាន​ពី​ជោគវាសនា​របស់​ Ronaldo ​ដែរ​ គឺ​គេ​ត្រូវ​រង​ចាំ​មើល​ក្នុង​សប្ដាហ៍​នេះ​សិន​ ទើប​ដឹង​ពី​ការ​ពិន័យ​របស់​គេ​សម្រាប់​ទង្វើ​ដែល​បាន​ធ្វើ​ដាក់​ Edimar​។

លោក Leekens ដាក់​​ខ្លួន ខណៈ​ទុយ​នី​ស៊ី​​ជួប ហ្សំ​ប៊ី​ថ្ងៃ​នេះ

លោក George Leekens គ្រូ​បង្វឹក​​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ទុយនី​ស៊ី បាន​​បំភ្លេច​ចោល​នូវ​ភាព​ខ្លាំង​របស់​ក្រុម​លោក នៅមុន​ពេល​ក្រុម​របស់​លោក​ត្រូវ​ធ្វើ​ការ​ប្រកួត​ជា​មួយ​នឹង​អតីត​ម្ចាស់​ ជើង​ឯក ហ្សំ​ប៊ី ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ក្នុង​ប្រទេស​ហ្គី​ណេ​អេ​ក្វា​ទ័រ នៅ​រាត្រី​នេះ​។ ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី ត្រូវ​បាន​​ផ្តល់​ចំ​ណាត់​ថ្នាក់​លេខ​២​ប្រចាំ​ទ្វីប​​អា​ហ្វ្រិក​បន្ទាប់​ ពី​ក្រុម​ជម្រើស​ជាតិ​អាល់​ហ្សេ​រី ដោយ​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​អន្តរ​ជាតិ (FIFA) នៅ​ក្នុង​ខែ​នេះ​។

ការ​ផ្តល់​ចំណាត់​ថ្នាក់់​ដ៏​ខ្ពស់​នោះ​​ធ្វើ​ឲ្យ​គេ​មាន​ចំ​ណាត់​​ខ្ពស់​ ជាង​គូ​ប្រជែង​ដ៏​កៀក​បំផុត​របស់​គេ​ក្នុង​ពូល B កាប់​វែរ រហូត​ដល់​៥​ចំ​ណាត់​ថ្នាក់ និង​នាំ​មុខ​ក្រុម​ជម្រើស​ជាតិ​​ហ្សំ​ប៊ី ៩​ចំ​ណាត់​ថ្នាក់ ហើយ​​ឈរ​ពីលើ​ក្រុម​ជម្រើស​ជាតិ​កុង​ហ្គោ ចំនួន​១១​ចំ​ណាត់​ថ្នាក់​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​មេ​ភ្នាល់​របស់​ចក្រ​ភព​អង់​គ្លេស ដាក់​ឲ្យ​ក្រុម​មាន​មូល​ដ្ឋាននៅ​អា​ហ្វ្រិក​ខាង​ជើង​មួយ​នេះ​​​ស្ថិត​ក្នុង​ នាម​ជា​ក្រុម​មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ ព្រ័ត្រ​នា​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ខាង​មុខ​នេះ​។ ប៉ុន្តែ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ទុយ​នី​ស៊ី មិន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​នាម​ជា​បេក្ខ​ភាព​ប្រជែងដ​ ណ្តើម​ពាន លោក​គ្រូ​បង្វឹក​សញ្ជាតិ​បែល​ហ្ស៊ិក Leekens បាន​ធ្វើ​ឲ្យ​អ្នក​យក​ព័ត៌​មាន​ភ្ញាក់​ផ្អើល​ក្នុង​ទីក្រុង Ebebiyin តាម​រយៈ​ការ​និយាយ​ថា ទុយ​នី​ស៊ី មិន​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​ដែលមាន​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន​ឡើយ​។

ការលើក​ឡើង​បែប​នេះ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹងការ​លើក​ឡើង​របស់​ក្រុម​ បណ្តាញ​សារ​ព័ត៌​មាន​​ដែល​ជឿ​ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កាប់​វែរ កុង​ហ្គោ និង​ហ្សំ​ប៊ី នឹង​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​២​​បន្ទាប់​ពី​ទុយ​ នី​ស៊ី ក្នុង​ពូល B​។ លោក Leekens ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​ បែល​ហ្ស៊ិក​ពីរ​លើក និង​ធ្លាប់​ដឹកនាំ​ក្រុម​អាល់​ហ្សេ​រីក្នុង​រយៈ​ពេល​ដ៏ខ្លីនោះ បាននិយាយ​ថា៖ «នៅ​​ដំណាក់កាលនេះ រាល់​ក្រុម​ទាំង​អស់​ពិត​ជា​​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​​បញ្ចប់​លេខ​១​ ក្នុង​ពូល​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2084
1621
4530964