jaukjeybanner

Ronaldo ប្រតិកម្មនឹងការសម្រេចចិត្ដរបស់ លោក Rafa Benitez លើការសម្រេចចិត្ដស៊ុតបាល់បញ្ចូលទី

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម Real Madrid ឈ្មោះថា​ Cristiano Ronaldo បានប្រតិកម្មខឹង​យ៉ាងសម្បើម ទៅកាន់គ្រូបង្វឹកថ្មី ដែលបានសម្រេចចិត្ដ ដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីមួយគ្រាប់​ របស់កីឡាករក្នុងខណៈដែលកំពុងហឹ្វកហាត់ ដើម្បីត្រៀមខ្លួប្រកួតជាមួយ Manchester City នៅថ្ងៃសុក្រខាងមុខ។ 

ស្ថិតក្នុងកំលុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធកន្លងទៅ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍​International Champions Cup ប៉ះជាមួយ Man City លោក Rafa Benitez ដែលជាត្រូវជាប​ង្វឹកថ្មីរបស់ ក្លឹប Real Madrid បានសម្រេចចិត្ដដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីរបស់ Ronaldo ខណៈដែលពួកគេ​កំពុងតែមមាញឹកនឹងការហ្វឹកហាត់។ ជាមួយនឹងការបញ្ជាបាល់យ៉ាងស្អិតរមួត តម្រង់ទិសបញ្ចូលសំណាញ់​ ទី ប៉ុន្ដែត្រូវ លោក Rafa Benitez ហាមមិនឲ្យស៊ុតបញ្ចូលទី​ទៅវិញ ។ 

សេចក្ដីសម្រេចចិត្ដរបស់ លោក Rafa Benitez ធ្វើឲ្យកីឡាករ​ទទួចថា គាត់ចូលចិត្ដធ្វើរឿងដែលប្រឆាំងនឹង កីឡាករ ។ 

Ronaldo បានអះអាងថា ក្នុងកំលុងស្ថានភាពបែបនោះ គាត់គឺពិតណាស់ត្រូវស៊ុតបាល់បញ្ចូលទី ប៉ុន្ដែ​បែជាសម្រេចចិត្ដចឹងទៅ វិញ ។

Manchester United លក់ដាច់ខ្សែការពារដ៏កំសត់ ម្នាក់ទៀតហើយ ក្នុងតម្លៃខ្លួន តែ ១ លានផោន

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United​ បានសម្រេចចិត្ដ លក់ចេញខ្សែការពារម្នាក់ទៀតហើយ ទៅ​ឲ្យក្លឹប Wigan Athletic ក្នុងតម្លៃខ្លួន តែ១ លានផោនប៉ុណ្ណោះ។ 

យោងតាមការចុះផ្សាយរបស់ dailymail បានឲ្យដឹងថា ខ្សែការពារវ័យ ២១ឆ្នាំ របស់ក្លឹប Man Unitd ឈ្មោះ ​Reece James បានត្រូវលក់ចេញទៅឲ្យក្លឹបក្នុងតំបន់ជាមួយគ្នាគឺ Wigan Athletic ហើយក្នុងតម្លៃខ្លួន តែ ១លានផោន។ ខ្សែការពាររូបនេះ ដូចជាមានខ្សែជីវិតអភ័ព្វ បន្ដិចត្រង់ថា ក្លឹបមិនដែល បានអនុញ្ញាតឲ្យចូល​លេងទាល់តែសោះសូម្បីតែម្ដង ពេាលកីឡាករ គឺត្រូវបានក្លឹបផ្ទេរជើងចេញ តាំងតែពីឆ្នាំ ២០១៣ ទៅឲ្យបណ្ដាក្លឹប​នានា ផ្សេងទៀត ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែម្ដងនេះ កីឡាករត្រូវលក់ដាច់ទៅឲ្យ Wigan Athletic។

Reece James ត្រូវចូលខ្លួនមកកាន់ ​Wigan Athletic ក្នុងតម្លៃខ្លួន​ ១លានផោន ក្នុងលក្ខខណ្ឌកិ​ច្ចកុងត្រា​រយៈ​ពេល ៣ ឆ្នាំ ហើយលោក Gary Caldwell ដែលជាប្រធានក្លឹប Wigan Athletic ក៏សប្បាយរីករាយ នឹងឱកាស​ផ្ទេរចូលនេះផងដែរ ដោយគាត់បានលាន់មាត់ថា ជាលើកទីមួយសម្រាប់គាត់ហើយ ដែលចុះហត្ថលេខា ទទួលយកកីឡាករក្មេងដូច្នេះ ។ 

Barcelona បន្ដកិច្ចកុងត្រាថ្មីដល់ Neymar ដែលសមាសភាពប្រាក់ចំណូលផ្ដល់ឲ្យកីឡាករ ១២ លានយូរ៉ូ មួយរដូវកាល

ព័ត៌មានកីឡា៖ កីឡាករ Neymar ដែលជាខ្សែប្រយុទ្ធជម្រើសជាតិ​ Brazil ហើយនិង​ ក្រុម Barcelona ផង​ដែរ​​នោះ ​ត្រូវបានក្រុម គ្រោងនឹងផ្ដល់កិច្ចកុងត្រាថ្មីបន្ដទៀត រហូតដល់ឆ្នាំ ២០២០ និងបន្ថែមប្រាក់ចំណូលដល់កីឡាករមួយកម្រិត ផងដែរ។ 

ខ្សែប្រយុទ្ធវ័យក្មេង Neymar ទទួលបានការទុកចិត្ដជាខ្លាំងពី សំណាក់ថ្នាក់ដឹកនាំ ក្រុមកីឡាករ ព្រមទាំង ប្រិយ​មិត្ដផងដែរ​បន្ទាប់ពី Lionel Messi និង Luis Suarez នារដូវកាលចុងក្រោយនេះ។ កីឡាករក្នុងរដូវកាលចុងក្រោយនេះ បានជួយឲ្យ ក្រុមរបស់ខ្លួនយកឈ្នះ ពានរង្វាន់ធំប្រចាំរដូវកាល គឺ Champions League និង La Liga ។ ទន្ទឹមគ្នានោះផងដែរ ថ្មីៗនេះ កីឡាករក៏បានជួយក្រុមជម្រើសជាតិ របស់ខ្លួន យក​ឈ្នះ មួយការ​ប្រកួតដំបូងក្នុងព្រឹត្ដិការណ៍ Copa America ប៉ះជាមួយប្រទេស Peru ដោយពិន្ទុ ២-១ ។ 

Barcelona ត្រៀមរៀបចំរួចជាស្រេច នូវកិច្ចកុងត្រាថ្មីដែល​បន្ដអាយុកាលរហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីកីឡាករ វិលត្រលប់ពី បំពេញភារកិច្ចក្រុមជម្រើសជាតិនៅ​ Copa America។ ហើយ កិច្ចកុងត្រាថ្មីដែល​កីឡាករអាចទទួលបានគឺ ១២ លានយូរ៉ូ ក្នុងមួយរដូវកាល ។ 

ខ្ញុំបាត់បង់ក្ដីគោរព និង ខកចិត្ដជាខ្លាំងចំពោះ ទង្វើរបស់ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ លោក Peter Fury ដែលជាគ្រូបង្វឹកកីឡាករប្រដាល់ មួយរូបបានបង្ហាញពីទស្សនៈរបស់​ខ្លួនផ្ទាល់ ​ចំពោះកីឡាករប៉ាក់គីអៅ ដែលបរាជ័យការប្រកួត ជាមួយ Floyd កាលពីដើមខែមុន ព្រោះមានបញ្ហារបួសស្មា។ 

លោក Peter Fury បានលាតត្រដាងពីភាពអាក់អន់ស្រពន់ចិត្ដនឹងសេចក្ដីអធិប្បាយរបស់ ប៉ាក់គីអៅ ក្រោយពីការប្រកួត ដែលរូបគាត់កំពុងមានបញ្ហាស្មាខាសាំ្ដ ហើយនៅតែបន្ដការប្រកួត ដោយលាក់បាំង ថាមិនមានអ្វីទាំងអស់។ លោក Peter Fury បាននិយាយថា " ខ្ញុំបាត់បង់ការគោរពចំពោះប៉ាក់គីអៅ ខ្លាំងណាស់លើភាពស្មោះត្រង់របស់គាត់ ពីព្រោះពេលដែលគាត់មានរបូសស្មាគាត់មិនបាននិយាយការពិត នោះទេធ្វើឲ្យរូបគាត់ និង​ មនុស្សជាច្រើននាក់ទៀត បានចាញ់លុយរាប់លានដុល្លារព្រោះការទុកចិត្ដកីឡាករ។ វាគីជាការប្រកួតមួយដ៏អាក្រក់បំផុត សម្រាប់ទឹកចិត្ដអ្នកគាំទ្រ។ ចប់ការប្រកួតក្រោយបរាជ័យ គាត់បែជានិយាយថា ព្រោះតែរបួសស្មាទើបធ្វើឲ្យគាត់មិនអាច ប្រកួតបានល្អ។ ហេតុអ្វី​បានជាគាត់ទើប​តែ​និយាយពេលនេះ ម៉េចមិននិយាយមុនការប្រកួត ដើម្បីឲ្យគេបានដឹងផង។ ខ្ញុំយល់ថា គ្រប់យ៉ាង​បន្សល់ទុកក្រោយពីការប្រកួត គឺមិនមែនជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ ប៉ុន្ដែវាជារឿងល្អ​បំផុត​សម្រាប់កីឡាករទាំងពីរ ដែលក្នុងម្នាក់អាចរកចំណូល រាប់រយលានដុល្លារ ជាពិសេស Floyd តែម្ដង កំពុងតែសប្បាយចិត្ដរីករាយនឹងការកើបលុយ មួយក្ដានេះ ។ 

កីឡាករចាំទីមុខក្រាស់ Man Untd មិនព្រមចាកចេញពីក្រុមឡើយ បើទោះជា Real Madrid ចង់បាន

ព័ត៌មានកីឡា៖ កីឡាករចាំទីជម្រើសជាតិ អេស្ប៉ាញ ឈរជើងក្នុងក្រុម Man Unted ហើយផុតកិច្ចកុងត្រារហូត​ដល់ទៅ ១ ឆ្នាំកន្លះនោះ បានត្រូវលោក Jorge Mendes ដែលជាឈ្មួញទីផ្សារកីឡាករអះអាងថា កីឡាករ​ម្នាក់នេះ មិនព្រមចាកចេញពី Man United ឡើយ ខណៈដែល Real Madrid កំពុងតែត្រូវប៉ាន់​។​

យោងតាមប្រភពព័ត៌មានលោក Jorge Mendes បានអះអាងប្រាប់អ្នកការសែតថា David De Gea ដែលជាកីឡាករចាំទីមុខក្រាស់បំផុតក្នុង Man Utd មិនព្រមចាកចេញ ពីក្រុមឡើយ បើទោះបីជា Man Utd មិនព្រម​សម្រេចកិច្ចកុងត្រាថ្មី ហើយគ្រោងនិងលក់ចេញ ក៏កីឡាករនៅតែក្រាញ់រនាលមិនទៅណាដែរ ។ 

ស្របពេលនៃការផុតកិច្ចកុងត្រាកន្លងមក ក្រុមខ្លាំង Real Madrid បានព្យាយាមធ្វើការទាក់ទង រហូតមកទល់ពេលនេះ ដោយឡែក រង់ចាំតែការសម្រេច ពីកីឡាករតែប៉ុណ្ណោះ ។​ Real Madrid បានទំនាក់ទំនងគាត់ ធ្វើជាផ្លូវដើម្បី​​​ទាក់ទង កីឡាករ ប៉ុន្ដែ បើទោះជាគាត់ខំប្រឹងបញ្ចុះបញ្ចូល ខ្លាំងយ៉ាងណាក៏ដោយ ក៏កីឡាករមិនព្រម ចាក​ចេញដែរ ។ ហើយរឿងមួយទៀតសម្រាប់ការព្រួយបារម្មណ៍នោះ គឺ Man United ទើបតែទិញបានកីឡាករ​ចាំទី​ថ្មី​ម្នាក់ទៀត ពី ក្រុម Barcelona ឈ្មោះថា Spaniard Victor Valde ដែលជាជើងថ្មីមិនទាន់​សាក​​ ចូល​រូមប្រកួតជាមួយ Man United នៅឡើយទេ ។ នេះសបញ្ជាក់ឲ្យឃើញថា កីឡាករនឹងមានគូរប្រជែងក្នុងមុខដំណែង តែមួយជាមិនខាន ប្រសិនបើ កីឡាករនៅតែមិន ឆាប់ចាកចេញ ជាប្រញាប់ ។ 

ចង់ដឹងណាស់ថា តើ David De Gea នៅតែចង់ក្រាញ់រនាល ក្នុង Man United ទៀតដែរទេ បើស្ថិតក្នុង​ដំណាក់នេះហើយ ? 

-កីឡាករមុខក្រាស់របស់ Man United ឈ្មោះ David De Gea ដែលត្រូវប៉ាន់ Real Madrid

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2076
1621
4530956