jaukjeybanner

PSG ប្រតិកម្មយ៉ាងកម្រោល នឹងដំណឹងទីផ្សារ Ronaldo ក្លឹបហ៊ានឲ្យតម្លៃរហូតដល់ទៅ ១២០ លានយូរ៉ូ

ព័ត៌មានកីឡា៖ ក្លឹបមហាសេដ្ឋីប្រចាំនៅទឹកដី ប្រទេសបារាំង​ឈ្មោះថា Paris Saint-Germain បានប្រតិកម្មនឹង​ពាក្យសម្ដីចរចារាមថា ក្លឹបហ៊ានបោះទុនលើទីផ្សារកីឡាករ Cristiano Ronaldo ដល់ទៅ ១២០ លានយូរ៉ូ សម្រាប់រដូវកាលទីផ្សារនេះ។ 

បណ្ដាញគេហទំព័រសារព័ត៌មានជាច្រើន បានបង្កការភ្ញាក់ផ្អើលជាខ្លាំង លើទំនាក់ទទំនង ទីផ្សារកីឡាករ Cristian Ronaldo ដែល អះអាងថា ក្លឹបធំ PSG របស់ប្រទេសបារាំង យល់ព្រមផ្ទេរយកកីឡាករ ចេញពី ក្លឹប​ Real Madrid ក្នុងតម្លៃខ្លួន រហូតដល់ទៅ ៨៥ លានផោន ហើយស្ថិតក្នុងរដូវកាលនេះតែម្ដង។ ភ្នាក់ងារ នឹងអ្នក​នាំពាក្យរបស់លោក Nasser Al-Khelaifi ម្ចាស់ក្លឹបផ្ទាល់ បានឆ្លើយបដិសេធទៅវិញ ថា រឿងនេះគឺ​មិនពិត នោះទេ ហើយម្យ៉ាងវិញទៀត ទំនាក់ទំនង ទីផ្សារផ្ទេរចេញ ក្នុងរដូវកាលនេះ ក៏មិនអាចដែរ ពីព្រោះ Ronaldo កំពុង​តែនៅជាប់កិច្ចកុងត្រា របស់ក្លឹបរហូតដល់ឆ្នាំ ២០១៨ ដូច្នេះ ការសង្ស័យថាកីឡាករ អាចនឹងផ្ទេរចេញក៏វាមិនអាច​ដែរ។ Cristian Ronaldo បានមានទំនាក់ទំនងជាមួយ ក្លឹប Man United​ អស់រយៈពេលជាយូណាស់មកហើយ រហូតមកទល់បពេលនេះ នៅមិនទាន់ឃើញ មានចំលើយនៅឡើយនោះទេ ។ 

អ្នកនាំពាក្យដដែល បានបន្ដទៀតថា រឿងទីផ្សារ Ronaldo មិនអាចនិយាយនោះ តែបើទីផ្សារកីឡាករ ជម្រើស​ជាតិ អាហ្សង់ទីនឈ្មោះថា Angel Di Maria អាចលើកឡើងបាន ព្រោះពេលនេះកីឡាករ ហើយនឹងក្លឹប បានស្រុះស្រួលគ្នា ជាពាក្យសម្ដីទៅហើយ ។

Real Madrid លុតMan City ៤-១ លើក​ពាន International Champions Cup (មាន​វីដេអូ)

ការ​ជួប​គ្នា​រវាង ​អធិរាជ​ស Real Madrid ​និង​ មេឃខៀវ Man City​ ក្នុង​ពាន​រង្វាន់​ International Champions Cup ដែល​ជា​ពាន​មិត្តភាព​បើក​រដូវ​កាល​ បាន​បញ្ចប់​នៅ​មុន​នេះ​បន្តិច​ ដោយ​ Real ​បាន​បំបាក់​ Man City​ ៤​ទល់​១​នៅ​ទឹក​ដី​អូស្ត្រាលី ដែល​មាន​ទស្សនាជាង​១០០០០០នាក់។

នៅ ​តង់​ទី​មួយ​ ក្រុម​របស់​លោក Rafa Benitez​ បាន​ធ្វើ​ការ​វាយ​សម្រុក​រហូត​បាន​សម្រេច​បី​គ្រាប់​ដោយ​ Benzema នាទី​២២ ​Ronaldo​នាទី​២៥ និង ខ្សែ​ការពារ​ Pepe​ តែ​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​៤៤។ ប៉ុន្តែ​ Yaya Toure​ សុត​បាល់​ប៉េណាស់ទី​បានសម្រេច​មួយ​គ្រាប់​វិញ​នៅ​នាទី​៤៥+ ។

ចូល ​តង់​ទី​ពីរ​ដែល​ក្រុម​ទាំង​ពីរ​ ធ្វើ​ការ​ផ្លាស់​សមាជិក​ដំបូង​ស្ទើរ​តែ​ទាំងអស់​នោះ​ នៅ​តែ​វាយ​លុត​គ្នា​ទៅ​វិញ​ទៅ​មក​។ ទី​បំផុត​ កីឡាករ​វ័យក្មេង​របស់​ Real ខ្សែ​បម្រើ Denis Cheryshev បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៧៣​​ហើយ​ លទ្ធផល​នេះ​បន្ត​រហូរ​ដល់​ចប់​ការ​ប្រកួត។

 

Manchester City: Hart, Sagna, Denayer, Humphreys, Kolarov, Toure, Fernando, Delph, Nasri, Silva, Sterling

Subs: Caballero, Wright, Horsfield, Clichy, Evans, Zuculini, Garcia, Lopes, Navas, Pozo, Unal, Roberts, Iheanacho, Barker, Jovetic, Dzeko

Goal: Toure (pen) 45+4. 

Real Madrid: Navas, Carvajal, Pepe, Ramos, Marcelo, Kroos, Modric, Isco, Bale, Ronaldo, Benzema

Subs: Arbeloa, Llorente, Nacho, Casemiro, Lucas Silva, Jese, Danilo, Cheryshev, Lucas Vazquez, Varane

Goals: Benzema 21, Ronaldo 25, Pepe 44, Cheryshev 73

លោក Louis Van Gaal ញាក់ភ្នែកដាក់ ខ្សែប្រយុទ្ធក្លឹប PSG ម្នាក់ទៀតហើយ ដោយហ៊ានតម្លៃថោក កុងត្រា ៣ឆ្នាំ

ព័ត៌មានកីឡា៖ ក្រោយពីដំណឹងមួយបានលេចឮថា លោក Louis Van Gaal នឹងព្យាយាម តាមផ្ទេរយក ខ្សែ​ប្រយុទ្ធដែលបានលក់ឲ្យ Real Madrid កន្លងទៅ ពេលនេះ ក៏ស្រាបតែលេចឮដំណឹងជាថ្មីមួយ ទៀត គឺលោក គ្រោងនឹង ចរចារទីផ្សាខ្សែប្រយុទ្ធមួយរូបទៀត ពីក្លឹប PSG។ 

លោក Louis Van Gaal កំពុងតែញាក់ភ្នែកដាក់​ខ្សែប្រយុទ្ធ របស់ក្លឹប PSG ម្នាក់ទៀតហើយ គឺកីឡាករ ​Zlatan Ibrahimovic ​ដែលក្លឹបអាចហ៊ានបោះទុនត្រឹមតម្លៃ​ខ្លួន ៧ លានផោន សម្រាប់កិច្ចកុងត្រារយៈ​៣​ ឆ្នាំ។ របាយការណ៍ជាច្រើនបានចុះផ្សាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំក្នុងក្លឹប PSG ម្នាក់នោះ បានមានបំណង ចាកចេញពីក្លឹប ក្នុងរដូវកាលខាងមុខ​ នេះហើយ ហេតុដូច្នេះសេចក្ដីសម្រេចនេះ ក៏កា្លយជាមុខសញ្ញាសំខាន់​របស់លោក Louis Van Gaal នឹងហ៊ានធ្វើការដេញថ្លៃ តែម្ដង។ គម្រោងដែល​ លោក LVG ចង់ទិញ យក Zlatan Ibrahimovic គឺចង់បំពេញមុខតំណែងកីឡាករ van Persie និង Radamel Falcao ដែលក្លឹបទើបតែលក់ដាច់ថ្មីៗនេះ ។ 

Man United ទើបតែចេញសេក្ដីថ្លែងការណ៍ថា នឹងព្យាយាម ទិញយក កីឡាករ​ Ronaldo ត្រលប់មកវិញ ហើយមកទល់ពេល​នេះ ក៏សម្រេចចិត្ដ​នឹងចរចារទីផ្សារខ្សែប្រយុទ្ធម្នាក់ទៀតទៅហើយ។

 

ម្ចាស់ក្លឹប Barcelona អួតក្អេងក្អាងដល់ក មុនថ្ងៃប្រកួតជាមួយ Man United

ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Barcelona លោក Josep Bartomeu បានប្រកាសស្រែកក្ដែងៗប្រាប់ទៅអ្នកការ​សែត ប៊ីប៊ីស៊ី ថា ក្លឹបរបស់លោក នឹងបំបាក់ បណ្ដាក្លឹបទាំងឡាយដែល​នៅក្នុងទឹកដី Premier League ដើម្បីបញ្ឈប់ទឹកចិត្ដកីឡាករខ្លាំងៗ កុំឲ្យមានបំណងផ្ទេរចូលមកទៀត ។ 

ក្លឹប Barcelona នឹងប៉ះជាមួយ ក្លឹប Man United នៅថ្ងៃស្អែកនេះ ក្នុងព្រឹត្ដិការណ៍ Internatonal Champions Cup 2015 នៅ ពហុកីឡរដ្ឋាន Levi's Stadium ។ វត្ដមាន Barcelona លើទឹកអាមេរិកលើក នេះ គឺនឹងបាត់ ខ្សែប្រយុទ្ធដ៏ឆ្នើម ២រូប គឺ Messi និង Neymar ប៉ុន្ដែនៅក៏នៅមាន ម្នាក់ទៀត ដែលមក​ជាមួយ គឺ Luis Suarez ។ 

លោក Josep Bartomeu បានថ្លែងថា ក្លឹបប្រចាំ La Liga របស់យើងនឹង ប្រជែងជាមួយ ក្លឹបនៅ Premier League ពីព្រោះពួកយើងត្រូវការកីឡាករខ្លាំងៗដើម្បីចូលលេងក្នុងទឹកដីរបស់យើង។ ជាការ​ពិតណាស់ ថា បច្ចុប្បន្ន Premier Leagu គឺ League ដែលល្បីល្បាញបំផុតលើលោក ហើយទទួល​បានអត្រាចំណូល​ ក៏ខ្ពស់ផងដែរ ក្នុងបណ្ដា League ល្បីតាមតំបន់ ប៉ុន្ដែក៏ជារឿងមួយគួរឲ្យស្ដាយ ផងដែរថា កីឡាករខ្លាំងៗភាគច្រើន បានប្ដូរទៅលេងក្នុងទឹកដី La Liga ជិតអស់ ទៅហើយ តួយ៉ាងដូចជា Luis Suarez និង Garath Bale ជាដើម ពួកគេគឺសុទ្ធសឹងតែជា​​ កីឡាករខ្លាំងនៅក្នុងអង់គ្លេស ហើយក៏នៅតែខ្លាំងដដែល​ ពេលទៅដល់ទឹកដីថ្មី។ ប្រភពដែលបានបន្ដទៀតថា រឿងកីឡាករខ្លាំងអាចកោតសរសើរបាន ប៉ុន្ដែរឿងទីផ្សារ​កីឡាករវិញ គឺមិនដូច្នេាះ អាចនឹងភាគច្រើន ក្នុងទឹកដី La Liga មាន ទីផ្សារថ្លៃជាង នោះគាត់មិនបង្ហាញលើទីផ្សារខ្សែប្រយុទ្ធរបស់គាត់ Lionel Messi នោះទេ ។ 

Barcelona ក្នុងរដូវកាលនេះ បានប្រជែងឈ្នះ ពានរង្វាន់រហូតដល់ទៅ បី ធំ គឺ  La Liga, Copa del Rey និង Champions League ហេតុដូច្នេះហើយ បានជាលោក Josep Bartomeu មានអំណាច​ហ៊ាន​ស្រែកអួតក្អេងក្អាង មិនខ្វល់ពីអ្នកដទៃ ។ ហើយរឿងមួយវិញទៀត គាត់គឺទើបជាប់ឆ្នោតជាប្រធាន​ក្លឹប សារជាថ្មីទៀត ដែលបន្ដកិច្ចកុងត្រារហូតដល់ដលទៅ ៦ឆ្នាំបន្ថែម។

​លោក​តាវ័យ​៨៤​ឆ្នាំ​ម្នាក់ប​ញ្ចប់​ថ្នាក់​បរិញ្ញា​បត្រខា​ងកី​ឡា​វាយT​ennis​​

ជា​អត្ត​ពលិក​ជនជា​តិ​ចិនវ័​យ៨​៤​ឆ្នាំ ​ដ៏ជំ​នាញ ​និង​ស្រឡាញ់​ចូល​ចិត្តខា​ងវិ​ស័យ​កីឡា​Tennis​ ម្នាក់ ​

លោក​តា Z​hang ​Renpeng ​ទើប​បានប​ញ្ចប់​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាប​ត្រខា​ង​កីឡា​T​ennis នៅ​​វិទ្យា​ស្ថាន​អប់រំ​កាយ W​uhan​ ក្នុង​ប្រទេស​ចិន​កាល​ពី​​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​លោក​​​​បាន​ចំណាយពេ​លវេ​លា​អស់ម​ក​ជាង​១០​ឆ្នាំ​ក្នុង​កិច្ច​ ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក។​

មិន​ត្រឹមតែ​​ជា​និស្សិតដ៏​​មានវ័​យចំ​ណាស់ជា​ង​គេ​នៅ​ក្នុង​វិទ្យា​ស្ថាន ​លោក​តា Z​hang ​ក៏​ធ្លាប់ជា​​ប្រធានខា​ង​វិស្វ​កម្ម​ម្នាក់ផ​ង​ដែរកា​លពី​​ជាង២​០​ឆ្នាំមុ​ ន ​។ ​ក្រោយពី​​បានចូ​ល​​​​និវត្តន៍​មក​ លោកក៏​​ចាប់​ផ្ដើម​ស្វែង​រក​ និង​ធ្វើយ៉ា​ងណា​ដើ​ម្បីស​ម្រេច​ក្ដី​សុបិន្ត​មួយ​ដែលច​ង់​បាននោះ​ ​គឺ​នឹង​ក្លាយជា​​កីឡាក​រវា​យ T​ennis ​ឬ​ជា​​គ្រូ​បង្ហាត់​កីឡា ​Tennis ​ម្នាក់​ ដូច្នេះ​នៅ​ពេលនេះ​​ក្ដីបំ​ណងរ​បស់​លោក​ក៏​បានស​ម្រេច​ហើយ ​។​

ជា​គ្រូប​ង្រៀន​កីឡា T​e​nnis រ​បស់​លោកតា  ​Zhang​ លោក  W​ang ​Kaijun ​បាន​ប្រាប់​ថា​ ដ្បិត​​តែ​​លោក​តា  ​Zhang ​ជា​និស្សិត​ម្នាក់​ដ៏​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​​​ ក្នុង​ថ្នាក់​របស់​លោក​ក៏​មែន​ពិត​ ប៉ុន្តែម​នុស្ស​ចាស់​​​ប្រភេទ​ដូច​លោក​តា  ​Zhang​ នេះ ​គឺ​ពុំ​មែន​ជា​មនុស្ស​ខ្ជឹល​ច្រអូស​ឡើយ ​។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ លោកតា​ Z​hang​ តែង​តែ​ខិត​​ខំ​​​រៀន​ និង​អនុ​វត្ត​កិច្ច​ការជា​និច្ច​ ។ ​មុនពេ​ល​ឡើង​​​ហាត់​សម​ ឬ​ចូល​រួម​ប្រ​កួត​ម្ដងៗ​ លោក​តា Z​hang ​តែងតែ​​មាន​វិធីសា​ស្រ្ត​សម្រួល​សរសៃ​ដ៏​ចំណាន​​​របស់​លោក​ផ្ទាល់​ គឺ​ធ្វើ​យ៉ាង​ណា​ដើ​ម្បី​កុំ​ឱ្​យឆាប់​ចុករោ​យ ​ឈឺ​ឆ្អឹង​ជា​ដើម ​ដែល​នាំ​ឱ្យលោ​កអា​ចត​ស៊ូ​​​​រហូត​ដល់ច​ប់ក​ម្ម​វិ​ធី ​។​​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2109
1621
4530989