jaukjeybanner

Chelsea ជួប Arsenal ខណៈ ManC ជួប West Ham

ភ្នំពេញ: ​ក្រុម Man City, Liverpool និងក្រុម Tottenham ត្រូវ​បានគេ​រំពឹងថាអាច​រក​បាន​បី​ពិន្ទុក្នុងជុំទីបី នៃ​បាល់​ទាត់​ Premier League​ អង់គ្លេស​ចុងសប្តាហ៍​នេះ​ ព្រោះពួកគេ​ជួប​ភ្ញៀវ​ក្រុមតូចជា West Ham, Norwich និង​ក្រុម Crystal រៀងៗ​ខ្លួន ខណៈ​ក្រុម Chelsea ត្រូវ​ជួប​ក្រុម Arsenal តាំង​ពីក្បាលព្រលប់​ ខណៈ ក្រុម Man Utd ជួបធ្វើ​ដំណើរទៅ​ទឹកដី​ក្រុម Southampton នៅ​ថ្ងៃអាទិត្យ​​។

ខាងក្រោម​នេះ​ គឺជា​ការវិភាគ​ចំនួន ៤ គូពីភ្នំ​ពេញ ប៉ុស្តិ៍។

Chelsea v Arsenal19/9/2015 ម៉ោង 18:45 am

ការ​លេង​ឈ្នះ​តែមួយ​ក្នុង ៥ ប្រកួត ធ្វើ​ឲ្យ​កីឡាករ​ក្នុងក្រុម Chelsea ហាក់​គ្មានទំនុក​ចិត្ត​ទេ ហើយ​អ្នកគាំទ្រក៏ លែងទុកចិត្ត​ដែរ ជា​ពិសេស​ការ​ទទួលភ្ញៀវ Arsenal ដែល​កំពុង​ឡើង​ជើង។ បីប្រ​កួត​ចុងក្រោយ ​ពួកគេឈ្នះ​ក្រុម West Brom 3-1 ក្រៅ​ផ្ទះ ប៉ុន្តែ ចាញ់​ ក្រុម Crystal 1-2 ក្នុង​ផ្ទះ និងចាញ់​ ក្រុម​Everton 3-1 នៅក្រៅផ្ទះ។

Arsenal ធ្វើ​បានល្អ​ ជា​ពិសេស​បី​ប្រ​កួត​ចុងក្រោយ ដោយ​​កីឡាករ​ចាប់ផ្តើម​មានទំនុកចិត្ត​ ហើយ​ខ្សែការពារ​រឹងមាំ។ បី​ប្រកួត​ចុងក្រោយ​ ពួកគេស្មើ​ក្រុម​ Liverpool 0-0 ក្នុង​ផ្ទះ រួច​ឈ្នះក្រុម​ Newcastle 1-0 ក្រៅ​ផ្ទះ ​និងឈ្នះក្រុម​ Stoke 2-0 ក្នុងផ្ទះ។

- ជំនួប ៤ លើកចុង​ក្រោយ

22/03/14 Chelsea 6-0 Arsenal
05/10/14 Chelsea 2-0 Arsenal
26/04/15 Arsenal 0-0 Chelsea
02/08/15 Arsenal 1-0 Chelsea

Man City v West Ham19/9/2015 ម៉ោង 23:30

Man City ​ជាក្រុម​ល្អ​បំផុត​នៅ​រដូវ​នេះ ដោយ​ឈ្នះទាំង ៥ ប្រកួត ហើយ​ខ្សែការពារមិន​របូត​បាល់​មួយគ្រាប់សោះ។​ នៅ​រាត្រីនេះគេ​មើល​មិន​ឃើញ ថា ក្រុមនេះរក​មិនបាន​បី​ពិន្ទុ​នោះ​ទេ។ បី​ប្រកួត​ចុងក្រោយ ពួក​គេឈ្នះ​ក្រុម Everton 2-0 នៅក្រៅ​ផ្ទះ ឈ្នះក្រុម Watford 2-0 ក្នុងផ្ទះ មុន​ពេលឈ្នះ​ក្រុម Crystal 1-0 ក្រៅ​ផ្ទះ។

ការ​លេងឈ្នះពីរ​ប្រកួត​ចុង​ក្រោយ ធ្វើ​ឲ្យ​កីឡាករ West Ham មាន​ទំនុកចិត្ត​ល្អថ។ បីប្រកួត​ចុង​ក្រោយ ពួក​គេចាញ់ ក្រុម​ Bournemouth 3-4 ក្នុងផ្ទះ តែ​ឈ្នះក្រុម Liverpool 3-0 ក្រៅ​ផ្ទះ និងក្រុម​ Newcastle 2-0 ក្នុង​ផ្ទះ។

- ជំនួប ៤ លើក​ចុងក្រោយ

22/01/14 WestH.0-3 Man City
11/05/14 Man City2-0 WestH.
25/10/14 WestH. 2-1Man City
19/04/15 Man City2-0 WestH.

Tottenham v Crystal Palace20/9/2015 ម៉ោង 19:30

ភាព​រឹង​មាំរបស់ក្រុម Tottenham ​នៅទីបំ​ផុត​ទទួលបានលទ្ធផល​។ បន្ទាប់​ពីស្មើ​បីប្រ​កួត​ជាប់គ្នា ពួកគេក៏​ឈ្នះការ​ប្រកួត​ចុង​សប្តាហ៍មុន។ បី​ប្រកួត​ចុងក្រោយ ពួកគេស្មើក្រុម Leicester 1-1 ក្រៅ​ផ្ទះ ស្មើក្រុម Everton 0-0 ក្នុងផ្ទះ​ឈ្នះក្រុម Sunderland1-0 ក្រៅ​ផ្ទះ។

ក្រុម​ Crystal បាន​បង្ហាញ​សញ្ញា ផ្សេងទៅវិញដោយ​លេង​ពីឈ្នះមក​ចាញ់​។ ពួកគេ​ឈ្នះ​ក្រុម​ Aston Villa 2-1 ក្នុងផ្ទះ ឈ្នះក្រុម Chelsea 2-1 ក្រៅ​ផ្ទះ រួច​ក៏ចាញ់​ក្រុម Man City 0-1 នៅ​ក្នុង​ផ្ទះ។

- ជំនួប ៤ លើកចុងក្រោយ

18/08/13 Crystal 0-1 Spurs
11/01/14 Spurs 2-0 Crystal
06/12/14 Spurs 0-0 Crystal
11/01/15 Crystal 2-1 Spurs

Southampton v Man Utd20/9/2015 ម៉ោង 22:00

ក្រុម Southampton បានក្លាយ​ជា​ក្រុមស្វិត​ស្វាញ​មិន​ព្រម​ចាញ់​ការប្រកួត​នៅរដូវ​នេះ។ បី​ប្រកួត​ចុងក្រោយ ពួកគេស្មើ​ក្រុម Watford 0-0 ក្រៅ​ផ្ទះ ឈ្នះក្រុម Norwich 3-0 ក្នុង​ផ្ទះ និង​ស្មើ​ក្រុម West Brom 0-0 ក្រៅផ្ទះ។

Man Utd​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រីករាយ​ជាថ្មីពីចុងសប្តាហ៍មុន​ ​ដោយ​បាន​យក​ឈ្នះការ​ប្រកួត​ធំនៅក្នុង​ផ្ទះ ជា​មួយ​គ្រាប់បាល់​ចូលទី​របស់​ Blind, Martial និង Ander Herrera ខណៈ កីឡាករ Schweinsteiger, Carrick, Marouane Fellaini, Juan Mata និង​ Ashley Young នៅ​តែ​ជាកម្លាំងស្នូល។

បី​ប្រកួត​ចុង​ក្រោយ ​ពួក​គេស្មើ​ក្រុម Newcastle 0-0 ក្នុងផ្ទះ ចាញ់​ក្រុម Swansea 2-1 ក្រៅ​ផ្ទះ ឈ្នះ​ក្រុម​ Liverpool 3-1 ក្នុង​ផ្ទះ។

- ជំនួប ៤ លើក​ចុងក្រោយ

19/10/13 Man U 1-1 South'ton
11/05/14 South'ton 1-1 Man U
09/12/14 South'ton 1-2 Man U
11/01/15 Man U 0-1 South'ton

 

ជំនួបដំបូង ព្រឹត្ដិការណ៍ Champions League ក្លឹប Man United នឹងអវត្ដមាន Wayne Rooney

ព័ត៌មានកីឡា៖ Wayne Rooney នឹងត្រូវអវត្ដមាន ពី Man United ក្នុងឱកាសបើកការប្រកួតលើកដំបូងរបស់ក្លឹបនៃព្រឹត្ដិការណ៍ Champions League ប៉ះជាមួយ PSV Eindhoven ក្លឹបរបស់ ហូឡង់ ក្នុងរាត្រីនេះ ។ 

ខ្សែប្រយុទ្ធដ៏ឆ្នើមជនជាតិអង់គ្លេសគឺកីឡាករ Wayne Rooney បានជួយឲ្យ Man United យកឈ្នះ Liverpool ៣-១ កាលពីប៉ុន្មានថ្ងៃមុន ពេលនេះ នឹងត្រូវអវត្ដមានជាមួយការដំណើរទៅប្រកួត នៅទឹកដីខាងក្រៅ ដោយ​ប៉ះជើងខ្លាំងប្រចាំនៅ ហូឡង់គឺក្លឹប PSV Eindhoven នៃព្រឹត្ដិការណ៍ Champions League។ Wayne Rooney ត្រូវអវត្ដមានទាំងស្រុង ក្នុងការប្រកួតនេះ ដោយហេតុកីឡាករ មានរបួសរលាកសាច់ដុំភ្លៅ នៅមិនទាន់ព្យាបាលសះស្បើយ។

អវត្ដមានខ្សែប្រយុទ្ធ Wayne Rooney ម្នាក់ កីឡាករ Marouanne Fellaini អាចនឹងមានក្ដីសង្ឃឹម​ចូលជំនួសតំណែងមួយនេះ ប៉ុន្ដែ ក្ដីសង្ឃឹមនេះ អាចមានគំនាបសង្កត់បន្ដិច ជាមួយខ្សែប្រយុទ្ធថ្មីមួយរូបទៀត ដែលក្លឹប ទើបតែ ផ្ទេរចូលកាលពីថ្ងៃចុងក្រោយនៃទីផ្សារផ្ទេរកីឡាករ គឺកីឡាករ​ Anthony Martial ។​ 

តាមការអះអាងបានបន្ដឲ្យដឹងថា លោក Louis Van Gaal មានជម្រើសច្រើនថា នឹង ដាក់ Anthony Martial ចូលរួមប្រកួតនេះ ប៉ុន្ដែមិនទាន់នឹងសម្រេចជាផ្លូវការនោះទេ ។  

វត្ដមានកីឡាករសំខាន់ៗផ្សេងទៀត គឺ មាន Luke Shaw, Chris Smalling, Daley Blind និង Matteo Darmian, David De Gea ដែលរំពឹងទុកថា​ នឹងឆាប់បានកសាងស្នាដៃ នៅថ្ងៃបើកទ្វារដំបូង នៃព្រឹត្ដិការណ៍ Champions League ។

ក្បាច់​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាករ​ U12 Barcelona ម្នាក់​នេះ ​មិន​ចាញ់​រាម​ច្បង Messi​ ប៉ុន្មាន​ទេ(វីដេអូ)

ក្លឹប​Barcelona បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​កីឡាករ​ U12 របស់​ខ្លួន​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​នៃ​ការ​ប្រកួត​មិត្តភាព​នៅ​ La Masia នៅ​ប្រទេស​អេស្ប៉ាញ។ អនាគត​កីឡាករ​ឆ្នើម​រូប​នេះ​លេង​ក្នុង​ឈុត​ U12 Barcelona B ដែល​ត្រូវ​ប្រកួត​ជាមួយ​ឈុត​U 12 ក្លឹប  Sant Cugat  ដែល​ចប់​ការ​ប្រកួត​ខាង​ Barcelona ឈ្នះ​៣​ទល់​០។

ចង់​ដឹង​ថា​ការ​ស៊ុត​បញ្ចូល​ទី​អស្ចារ្យ​យ៉ាង​ណា​នោះ ​សូម​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

 

ជោគជ័យចុងក្រោយ Floyd គឺជាការព្រួយបារម្មណ៍ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ ជនជាតិអាមេរិក Floyd Mayweather កាលពីម្សិលមិញបាន សម្រេចគោលបំណងក្នុងឆាកជីវិត ដោយបានបំបែកកំណត់ត្រា ៤៩ប្រកួត មិនឲ្យចាញ់ មុនពេលចូលនិវត្ដ។

Floyd Mayweather កាលពីម្សិលមិញ បានយកឈ្នះដៃគូរចុងក្រោយទី ៤៩ គឺកីឡាករ​ Andre Berto ក្រោម​​លទ្ធផលពិន្ទុ ១២០-១០៨, ១១៨-១១០ និង ១១៧-១១១។ ស្ថិតក្រោមលទ្ធផលជោគជ័យ និង សម្លេងអប​អរ​សាទរ Floyd បានប្រកាសថា​ Andre Berto គឺជាដៃគូរចុងក្រោយបង្អស់ មុនពេលគាត់សម្រេច​ចិត្ដដើរចេញពីវិស័យកីឡា ហើយគាត់ក៏នោតែជាកីឡាករ ខ្លាំងជាងគេ។​ ស្របពេលនោះផងដែរ អ្នកប្រដាល់ជនជាតិហ្វីលីពីន ក៏បានបង្ហាញពីអារម្មណ៍ខ្លួន ផងដែរនៅរាត្រីនោះតាមរយៈ បណ្ដាញសង្គម Instagram ដោយថា " តើខ្ញុំអាចធ្វើអ្វីបាន ខណៈដែលមានអារម្មណ៍ធុញទ្រាន់ដូច្នេះ" ។ 

ជាការពិតណាស់ បើរំលឹកឡើងវិញ អំពីការប្រកួត​រវាង ប៉ាក់គីអៅ នឹង​Floyd ពេលនោះពិតជាគួរឲ្យ សោក​​​សង្រែកជាខ្លាំង ចំពោះលទ្ធផល និងទង្វើរអ្នកគ្រប់គ្រង ដោយមានការធ្វេសប្រហែស។ Floyd មានឱកាស​​ប្រាស់ការចាក់ថ្នាំមុនពេល ប្រកួត ចំណែក ប៉ាក់គីអៅ គ្មានឱកាសបើសូម្បីលេបថ្នាំព្យាបាលរបួសស្មាក៏ត្រូវ​ NSAC ហាមឃាត់។ ប៉ុន្ដែទន្ទឹមនឹងការសោកស្ដាយនេះ NSAC ក៏បានទើបតែចេញសេចក្ដីថ្លែងការណ៍ថ្មីមួយដែរថា " Floyd បានប្រព្រឹត្ដខុស ល្មើសនឹងច្បាប់ប្រកួត ដោយហ៊ានចាក់ថ្នាំមុនពេលប្រកួត ចំនួន ៦​ម៉ោង ដោយគ្មានការសុំអនុញ្ញាត ចំណែក USADA ក៏ហ៊ានអនុញ្ញាត ដល់ Floyd ធ្វើយ៉ាងនេះដែរ យ៉ាង​ហោចណាស់ គេគួរតែ ផ្ដល់ដំណឹងនេះមកខាងយើងមុនបន្ដិចដែរ មុនពេលសម្រេចចិត្ដ។ ប៉ាក់គីអៅ បានត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលរបួស បើសូម្បីមួយពេលចុងក្រោយមុនការប្រកួត " ។ ផ្អែកតាម​ការ លើកឡើង របស់ NSAC តើអាចគិតបានទេ ថា ឱកាសនៃការប្រកួតរវាងអ្នកទាំងពីរ ពិតជាកើត​មានមែន ខណៈដែល Floyd បានសម្រេចចិត្ដប្រកាសខ្លួនចូលនិវត្ដហើយ​នោះ ។ 

គូសបញ្ញាក់ផងដែរថា Floyd អាចយកឈ្នះ Andre Berto ដែលជាដៃគូរប្រកួតចុងក្រោយ ហើយតាំងខ្លួន​ជាអ្នកខ្លាំង មិនដែលចាញ់ទាល់តែសោះ ប៉ុន្ដែសម្រាប់ការស្ទង់មតិពីប្រិយមិត្ដរបស់ គេហទំព័រ Mirror បានបង្ហាញថា ៧៥ ភាគរយ គឺមិនគាំទ្រទេដែរ ថា Floyd គឺ ជាកីឡាករខ្លាំងក្នុងវស័យកីឡាប្រដាល់ ។

Man Utd លត់ម្ចាស់ផ្ទះ យ៉ាង ទក់សាច់ក្រោមលទ្ធផលពិន្ទុ ៤-0 ក្នុងព្រឹត្ដិការណ៍ Champions League

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United បានផ្ដួលក្លឹបម្ចាស់ផ្ទះ Club Brugge ពីរជើងជាប់គ្នា ក្នុងវគ្គជម្រុះ​ Chapions League ក្នុងលទ្ធផលពិន្ទុជើងទី ១គឺ ៣-១ និងលទ្ធផលជើងទី ២កាល​ពី​ព្រឹកមិញ គឺ ៤-០។ 

ក្នុងជំនួបប្រកួតកាលពីព្រឹកមិញ រវាងក្រុមម្ចាស់ផ្ទះ Club Brugge បើកទ្វារទទួល Man United ក្នុងជំនួបជើងទី២ បានបង្ហាញលទ្ធផល ក្លឹប Man United ស៊ីដាច់ ៤-០​ ក្រោមបច្ចេកទេសនៃការគ្រាប់​បាល់របស់កីឡាករ Wayne Rooney ដោយបំបែកកំណត់ត្រា hat-trick ៣គ្រាប់ នៅនាទីទី ២០ ៤៩ និង ៥៧ ចំណែក ១គ្រាប់ចុងក្រោយដោយកីឡាករ Herrera នៅនាទីទី ៦៧ ។ លទ្ធផលក្រោយ​ការ​ប្រកួត ទាំង២ជើងរបស់ ក្រុមទាំងពីរ Club Brugge អាចសរុបពិន្ទុ បានតែមួយគា្រប់តែប៉ុណ្ណោះ កាលពីប្រកួតជើងទី ១ ប៉ុន្ដែសូមបញ្ជាក់ផងដែរថា ១គ្រាប់ដែល Club Brugge ទទួលបាននោះ គឺមិនមែនជាសមត្ថភាពកីឡាករ ក្រុមនោះទេ គឺ កីឡាករ Carrick ខ្សែការពាររបស់ក្លឹប Man United ភ្លាត់ជើងបញ្ចូលទីខ្លួនឯង។ 

ក្រោយពីទទួលបានជោគជ័យទាំងពីរការប្រកួតក្នុងវគ្គនេះផងដែរ ​ Man United បានក្លាយជាក្លឹប ទី៤ ក្នុងចំនោមក្លឹបនៅអង់គ្លេស ដែលមាន Arsenal, Chelsea, Manchester City ដែលនឹងត្រៀម​ខ្លួន ចូលចាប់គូរប្រកួតបន្ដទៅវគ្គក្រោយទៀត​នៅថ្ងៃនេះ ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2078
1621
4530958