jaukjeybanner

បឹងកេត ជួប​ត្រាយអាស៊ី ខណៈ​៤​ក្រុម​ផ្សេង​ទៀត​ត្រៀម​លុបបំបាត់​លទ្ធផល​ស្មើ នៅ​ជំនួប​ជើង​ទី​១

ភ្នំពេញៈ ការ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ការ​ប្រកួត​ជម្រុះ RHB Singapore Cup 2014 នៅ​ប្រទេស​សិង្ហបុរី របស់​ក្រុម​ណាហ្គាខប និង​ស្វាយរៀង បាន​ធ្វើឲ្យ​ការ​ប្រកួត​ជើង​ទី​២ ក្របខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៤ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ​មាន​ការ​ប្រកួត​តែ​៤​គូ​ប៉ុណ្ណោះ ព្រោះ​ក្រុម​គិរីវង់​សុខសែនជ័យ និង Albirex Niigata ដែល​ត្រូវ​ជួប​ណាហ្គាខប និង​ស្វាយរៀង ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។

អាន​បន្ត៖ បឹងកេត ជួប​ត្រាយអាស៊ី ខណៈ​៤​ក្រុម​ផ្សេង​ទៀត​ត្រៀម​លុបបំបាត់​លទ្ធផល​ស្មើ នៅ​ជំនួប​ជើង​ទី​១

ដល់វេន កែវ រំចង់ ស្វាគមន៍ស្តេចប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ AEC Fighter ម្តងហើយ

ភ្នំពេញៈ ពេលវេលាដែលទស្សនិកជន កំពុងទន្ទឹមរង់ចាំអស់រយៈ ជាច្រើនថ្ងៃមកហើយនោះ បានមកដល់ ហើយ ដោយជាការប៉ះគ្នារវាង អ្នកប្រដាល់ជើងខ្លាំងខាងកម្លាំង កែវ រំចង់ មកពីក្លឹបកងពលតូចអន្តរាគមន៍ លេខ៨ភ្នំទ្រព្យ ប៉ះជាមួយ នឹងស្តេចប្រដាល់មកពី ប្រទេសថៃឈ្មោះ Supachailek Pran ក្នុងព្រឹត្តិការណ៍ជើងឯក AEC Fighter ឆ្នាំ ២០១៥ នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៤ចុងសប្តាហ៍នេះ នៅលើសង្វៀនបាយ័នរោងសៀក ។

អាន​បន្ត៖ ដល់វេន កែវ រំចង់ ស្វាគមន៍ស្តេចប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ AEC Fighter ម្តងហើយ

ប្រកួតកីឡា អាគ័រត្លុង C.C.C លើកទី៣ ចាប់ផ្ដើមស្អែកនេះ

ភ្នំពេញៈ ការប្រកួតកីឡា AQUATHLON លើកទី៣ នឹងចាប់ផ្ដើម នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៤ស្អែកនេះ នៅក្នុងមជ្ឈមណ្ឌលកីឡា C.C.C ក្រោមកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា ជាមួយនឹងមជ្ឍមណ្ឌលកីឡា C.C.C និងទទួលបានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡារួមទាំង គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាផងដែរ ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងឲ្យដឹងថា “ការសហការគ្នារៀបចំ ព្រឹត្តិការណ៍អន្ដរជាតិ ខាងលើនេះ គឺយើងចង់ពង្រឹង គុណភាព សមត្ថភាពកីឡាករ កម្ពុជាឲ្យមានលក្ខណៈ ស្ដង់ដាអន្ដរជាតិ តាមរយៈការបង្កើនចម្ងាយ នៃការហែល-រត់ ឲ្យបានឆ្ងាយ ជាងមុន និងដើម្បីបង្កើន ទំនាក់ទំនង រវាងកីឡាករជាតិ និងបរទេសផងដែរ” ។

អាន​បន្ត៖ ប្រកួតកីឡា អាគ័រត្លុង C.C.C លើកទី៣ ចាប់ផ្ដើមស្អែកនេះ

ក្រោន​ នឹង​អវត្តមាន​កីឡាករ​៦​នាក់​ ពេល​ប៉ះ​វេស្ទើន​ថ្ងៃ​សៅរ៍​នេះ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ នឹង​​អវត្តមាន​​​សមាជិក​ស្នូល​៦​រូប​ សម្រាប់​ជំនួប​ក្នុង​សប្ដាហ៍​ទី​១១​ទល់​នឹង​វេស្ទើន​យូនីអេហ្វស៊ី​នា​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ ដោយសារ​ជាប់​ពិន័យ​ របួស​ និង​មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស​ ដែល​បង្ក​ជា​កង្វល់​មួយ​ដល់​លោក​ Sam Schweingruber។​

អាន​បន្ត៖ ក្រោន​ នឹង​អវត្តមាន​កីឡាករ​៦​នាក់​ ពេល​ប៉ះ​វេស្ទើន​ថ្ងៃ​សៅរ៍​នេះ

បើកឆាក ក្រុមស្វាយរៀង ស្ពឹកមុខ​ក្រោម​ថ្វីជើង​ក្រុម នេប៉ាល់ ៣-៦ ល្ងាច​មិញនេះ (Video Inside)

ភ្នំពេញៈ ក្រុមជើងឯក League របស់ប្រទេសកម្ពុជា ស្វាយរៀង បានបាត់បង់ ៣ពិន្ទុនៅថ្ងៃបើកឆាក ពីក្នុងពូល C ក្រោមថ្វីជើងឯក League របស់ប្រទេស នេប៉ាល់ គឺក្រុម Manang Marshyangdi ក្នុងលទ្ធផល បច្ចេកទេស ៦-៣ នាល្ងាចមិញនេះ ក្នុងព្រឹត្តិការណ៍ជម្រុះ AFC President-Cup ឆ្នាំ ២០១៤ ។

ការប្រកួតដែល បានធ្វើឡើងនៅលើ ទីលាន MFF Football Centre ស្ថិតក្នុងទីក្រុង Ulan Bator នៅក្នុងប្រទេសនេប៉ាល់ កីឡាករស្វាយរៀង មូល ដារាវ័ន្ត រកបានឲ្យក្រុមមួយគ្រាប់ បន្ទាប់ពីលេងបាន ៨នាទីដំបូង ជាមួយនឹងមិត្ត រួមក្រុមកីឡាករ ណុប តុលា រកបាន ២គ្រាប់នៅនាទី៥៦ និង ៨៥ ។

អាន​បន្ត៖ បើកឆាក ក្រុមស្វាយរៀង ស្ពឹកមុខ​ក្រោម​ថ្វីជើង​ក្រុម នេប៉ាល់ ៣-៦ ល្ងាច​មិញនេះ (Video Inside)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2226
3734
4917765