jaukjeybanner

វង្ស ណយ និង វី ស្រីខួច បន្ដដណ្ដើម ខ្សែក្រវាត់បន្ថែមនៅបារាំង ចុងសប្ដាហ៍នេះ

ភ្នំពេញៈ អ្នកលេងកែងឆេះ វង្ស ណយ សិស្សគុនក្លឹបកងពលតូចលេខ៣១ និងកីឡាការិនី វី ស្រីខួច សិស្សគុនក្លឹបនាគ មានជ័យបាននឹងកំពុង ខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមបន្ដ ប្រកួតដណ្ដើម ខ្សែក្រវាត់ប្រដាល់ ជើងឯកអាស៊ី-អឺរ៉ុប នៅប្រទេសបារាំង បន្ថែមទៀតនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ចុងសប្ដាហ៍នេះ ។

អាន​បន្ត៖ វង្ស ណយ និង វី ស្រីខួច បន្ដដណ្ដើម ខ្សែក្រវាត់បន្ថែមនៅបារាំង ចុងសប្ដាហ៍នេះ

FIFA បើកវគ្គគ្រូបង្វឹក បាល់ទាត់កម្រិតខ្ពស់ នៅកម្ពុជា

ភ្នំពេញៈ ក្រោមជំនួយរបស់សមាគមសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ FIFA កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានរៀបចំបើកវគ្គបំបណ្ដុះបណ្ដាល គ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់មួយនៅ សាលា កីឡាបាល់ទាត់ជាតិបាទី ស្រុកបាទី ខេត្តតាកែវ ។

លោក ចាន់ មិថុនា មន្ដ្រីព័ត៌មានរបស់ FFC បានឲ្យដឹងថា វគ្គគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់ខាងលើនេះ គ្រោង ប្រើរយៈ ពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៦ ខែមិថុនា ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ មកពីតាម បណ្ដាក្លឹបបាល់ទាត់ផ្សេងៗក្នុងប្រទេសកម្ពុជា ។

អាន​បន្ត៖ FIFA បើកវគ្គគ្រូបង្វឹក បាល់ទាត់កម្រិតខ្ពស់ នៅកម្ពុជា

TOYOTA លើក​ពាន​បាល់ទាត់ GFA Soriya

ភ្នំពេញៈ ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​ក្រុមហ៊ុន ដែល​មាន​ភាគហ៊ុន​របស់​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ជួបជុំ​គ្នា នៅលើ​ទីលាន​បាល់ទាត់​នោះ ក្រុមហ៊ុន Globall Football SORIYA Co.,Ltd បាន​ផ្តួចផ្តើម​បើក​ឲ្យ​មាន​ទិវា​នៃ​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​ហ្វុតសាល មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា GFA Soriya Corporate Futsal Festival ដែល​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឡើង​បាន​២​លើក​កន្លង​មក​ហើយ។

សម្រាប់​ការ ប្រកួត​លើក​ទី​៣ ប្រចាំ​ឆ្នាំ​២០១៤ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​ប្រព័ន្ធ​ផ្សាយ​ដ៏ធំ​របស់​ជប៉ុន NIKKEI GROUP ASIA រួម​ជាមួយ​ក្រុមហ៊ុន​ចំនួន​៨​ផ្សេង​ទៀត​នោះ គឺ​មាន​ក្រុម​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​៨​បាន​ចូលរួម​ការ​ប្រកួត រួមមាន​ក្រុម Toyota, Yamaha, O AND M, Heng Storia Textile, Harta Packaging Industries, ITJ, Ueda Coffee និង​ក្រុម Mahoroba ដែល​ចំនួន​នេះ​វា​មាន​ការ​កើនឡើង​ជាង​ការ​ប្រកួត​លើក​ទី​២ កាលពី​ឆ្នាំ​២០១៣ ដែល​មាន​៦​ក្រុម​ចូលរួម​ប៉ុណ្ណោះ។

អាន​បន្ត៖ TOYOTA លើក​ពាន​បាល់ទាត់ GFA Soriya

ទេព រិទ្ធីវិទ្ធ៖Davis-Cup ឆ្នាំនេះ អាចជួបការលំបាក ដោយសារទីលានដីឥដ្ឋ

ភ្នំពេញៈ អគ្គលេខាធិការ របស់សហព័ន្ធវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានសម្ដែងការព្រួយបារម្ភសម្រាប់ដំណើរ ឆ្ពោះទៅចូលរួមប្រកួតកីឡាវាយកូនបាល់ក្រុម Asia/Oceania III ក្នុងព្រឹត្តិការណ៍ Davis-Cup នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ នាខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះ ដែលត្រូវធ្វើការប្រកួតនៅលើទីលានដីឥដ្ឋ(Clay Court) ខុសពីឆ្នាំ មុនៗ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែឧសភាម្សិលមិញនេះលោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍ថា “ការ ចូលរួមប្រកួត Davis-Cup លើកនេះ យើងនឹងពិបាកលេងជាងឆ្នាំមុនៗបន្ដិចដោយសារកីឡាកររបស់យើង ត្រូវលេង លើទីលានធ្វើអំពីដីឥដ្ឋ ដែលជាប្រភេទទីលានយើងមិនធ្លាប់ចូលរួមប្រកួតពីមុនមក” ។

អាន​បន្ត៖ ទេព រិទ្ធីវិទ្ធ៖Davis-Cup ឆ្នាំនេះ អាចជួបការលំបាក ដោយសារទីលានដីឥដ្ឋ

ទស្សនិកជនចង់ឃើញ ស្តេចប្រដាល់កម្ពុជា វ៉ន វីវ៉ា ប៉ះជាមួយជើងខ្លាំងលេខ១ថៃ ប៊ូខាវ

ភ្នំពេញៈ ក្រោយពីបានឮព័ត៌មានប្រកាស ដកខ្លួនចេញពីសង្វៀន ពីសំណាក់កីទ្បាករ វ៉ន វីវ៉ា ស្តេចប្រដាល់របស់ កម្ពុជា ព្រោះតែទឹកប្រាក់ដែលផ្តល់ ឲ្យតម្លៃខ្លួនទាបពេក ខុសពីសមត្ថភាពនោះ បានធ្វើឲ្យជើងខ្លាំងលេខ១ របស់ កម្ពុជា បន្ទាប់ពីកីទ្បាករ អេ ភូថង រេរាចិត្តចង់ដកខ្លួនចេញ ពីប្រភពកីទ្បាប្រដាល់ថ្មីៗនេះ ។

អាន​បន្ត៖ ទស្សនិកជនចង់ឃើញ ស្តេចប្រដាល់កម្ពុជា វ៉ន វីវ៉ា ប៉ះជាមួយជើងខ្លាំងលេខ១ថៃ ប៊ូខាវ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2230
3734
4917769