ភ្នំពេញៈ ក្រោយបានទទួលការអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC )វិទ្យាស្ថានខេមអេដ នឹងបើកការប្រកួតកីឡាបាល់ទាត់យុវជនហ្វុតសាល ប្រចាំឆ្នាំ២០១៤ របស់ខ្លួននៅលើទីលានសិប្បនិម្មិត KB ខាងក្រោយទូតអូស្រ្តាលី ចាប់ពីព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះតទៅ។
កម្ពុជា មិនដែលមានប្រវត្តិលេងឈ្នះ មីយ៉ាន់ម៉ាសោះ ចុះរសៀលថ្ងៃនេះ វិញម៉េចដែរ?
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 18 តុលា 2014 14:36
- និពន្ធដោយ lookingtoday.com
ឡាវ៖ ឆ្លងតាមប្រវត្តិជួបគ្នា ៣ប្រកួតចុងក្រោយមកនេះ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា លេងមិនដែលឈ្នះក្រុម ជម្រើសមីយ៉ាន់ម៉ា ទាន់តែសោះ ដោយបានបរាជ័យ ក្នុងលទ្ធផល ៣-០ ១-០ និង ៣-២ ទាំងលេងក្នុងព្រឹត្តិការណ៍ AFF SC និងពាន AFC CC ។
អានបន្ត៖ កម្ពុជា មិនដែលមានប្រវត្តិលេងឈ្នះ មីយ៉ាន់ម៉ាសោះ ចុះរសៀលថ្ងៃនេះ វិញម៉េចដែរ?
U21កម្ពុជា ធ្លាក់មក លេខ៤ ក្រោយចាញ់ ម៉ាឡេស៊ី ១-០
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 14 សីហា 2014 13:31
- និពន្ធដោយ lookingtoday.com
ប្រ៊ុយណេ៖ ទីបំផុតមហិច្ឆតា ដណ្តើមយក៣ពិន្ទុ និងគ្រប់គ្រប់តំណែង កំពូលតារាង ត្រូវបានបាត់បង់ហើយ ក្រោមថ្វីជើង របស់ក្រុម U21ម៉ាឡេស៊ី ដោយលទ្ធផលបច្ចេកទេស ១-០ ទាំងប្រផិតប្រផើយ នៃវគ្គជម្រុះប្រចាំពូល B នៃព្រឹត្តិការណ៍ ដណ្តើមពានរង្វាន់ស្តេចប្រ៊ុយណេប្រចាំឆ្នាំ២០១៤នេះ ។
ខេមអេដ នឹងបើកការប្រកួតហ្វុតសាល
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 02 សីហា 2014 10:09
- និពន្ធដោយ postkhmer.com
ឆាំ រ៉ែម និង ជ័យ វណ្ណៈ ប្រជែងគ្នាទៅវគ្គបន្តក្នុងកម្មវិធីជើងឯកខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជា
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 08 សីហា 2014 16:41
- និពន្ធដោយ khmer79
ការជួបគ្នារវាង ជ័យ វណ្ណះ និង ឆាំ រ៉ែម ជាការជួបដែលមានលក្ខណៈតឹងតែងបំផុត ត្បិតពួកគេទាំងពីរជាអ្នកប្រដាល់ជើងចាស់ដូចគ្នា។ ប៉ុន្តែយ៉ាងណា បើតាមក្រុមអ្នកវិភាគប្រដាល់បានអះអាងនោះថា សម្រាប់ការប្រកួតនាថ្ងៃអាទិត្យ ដែលប្រព្រឹត្តិទៅនៅលើសង្វៀនអាស៊ីអាគ្នេហ៍នោះ ឆាំ រ៉ែម ហាក់ដូចមានសង្ឃឹមឈ្នះច្រើនជាង ដោយសារឆាំ រ៉ែម មានចិត្តប្រដាល់ធំកម្លាំងស៊ុហ្វខ្លាំង និងមានផ្លែល្អជាង។
ជ័យ វណ្ណះ មានតែស្នៀតជង្គង់ល្អប៉ុណ្ណោះសម្រាប់ផ្ដួលដៃគូ ហើយកម្លាំងក៍មិនថេរបាន៥ទឹកល្អដែរ ហើយឈ្នះដៃគូតែក្បាច់ជង្គង់មួយមុខប៉ុណ្ណោះ។ ឆាំ រ៉ែម គេប្រកួតជម្រុះនេះបានបីលើកហើយដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួតគឺបាន៧ពិន្ទុ។ ឆាំ រ៉ែម បើការប្រកួតលើកនេះឈ្នះនោះប្រហែលជាមានសង្ឃឹមអាចឡើងទៅប្រកួត ដំណាក់កាលទី២ទៀត ពីព្រោះនៅមួយប្រកួតទៀត ឆាំ រ៉ែម នឹងបះជាមួយ យិន បូរិន ដែលមានវិជ្ជាគុននៅទាបជាងខ្លួន។
ការប្រកួតរបស់កីឡាករ ឆាំ រ៉ែម (ខៀវ) កន្លងមក
ចំណែក ជ័យ វណ្ណះ ក៏ប្រកួតបាន៣លើកដែរដោយវាយឈ្នះ២ប្រកួត និងចាញ់១ប្រកួត មាន៧ពិន្ទុដូចគ្នា។ វណ្ណះ ក៏ដូចគ្នានិង ឆាំ រ៉ែម ដែរគឺត្រូវការឈ្នះដើម្បីបានកៅអីសម្រាប់ការប្រកួតជម្រុះក្នុង ដំណាក់កាលទី២ ប៉ុន្តែនៅមួយប្រកួតចុងក្រោយគឺជាមួយ គួន ប៊ុនហ៊ីម ក៍លំបាកឈ្នះដែរ។ តាមរូបមន្តប្រកួតថ្មីនៅក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀរ កម្ពុជាទម្ងន់៥៧គីឡូក្រាមនេះ គឺមាន២ដំណាក់កាលដែលដំណាក់កាលទី១ជាការប្រកួតជម្រុះវិលជុំសន្សំ ពិន្ទុក្នុងពូល A និងពូល B ដែលពីពូលនីមួយៗចំនួន៦នាក់ជម្រុះយក៣នាក់ក្នុងមួយពូល។
អ្នកប្រដាល់ដែលមានពិន្ទុច្រើនជាងគេពីលេខ១ដល់លេខ៣ក្នុងពូ លនិមួយៗត្រូវបានឡើងទៅប្រកួតបន្តនៅក្នុងដំណាក់កាលទី២ ជាថ្មីដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ស្រាបៀរ កម្ពុជា ដែលមានម្ចាស់ជ័យលាភីតែពីរនាក់ប៉ុណ្ណោះ គឺលេខ១និងលេខ២ ចំណែកលេខ៣និងលេខ៤គឺគ្មានទេ៕
ប្រកាសបើកការប្រកួតកំពូលអ្នកប្រដាល់ជើងឯកK-Cement វគ្គ៦ទម្ងន់៥៧គីឡូក្រាម
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 31 កក្កដា 2014 16:02
- និពន្ធដោយ kpt-news
K-Cement បានប្រកាសបើកការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ថ្មីមួយវគ្គទៀត លើសង្វៀន CTN ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហាខាងមុខនេះទៅហើយ ។
ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ លោកគិត គឹមអ៊ន ដែលជាតំណាង K-Cement បញ្ជាក់ថា កាលពី វគ្គ ១ខ្សែក្រវាត់K-Cement ធ្វើ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែលកាលនោះបានទៅអ្នកប្រដាល់ អាំង សំអាត ក្លិបតាព្រហ្មមានជ័យ ។ វគ្គ ២ ធ្វើក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម ហើយខ្សែក្រវាត់នោះបានទៅអ្នកប្រដាល់ជាម អាដាំ ក្លិបឃ្លាំងមឿងកីឡា វគ្គ៣ ធ្វើទម្ងន់៥៧គីឡូក្រាម បានទៅ ឆាំ រ៉ែម ក្លិបសឹង្ហកីឡា វគ្គ៤ នេន វណ្ណា ក្លិបកងពលធំអន្តរាគមន៍លេខ៣ និង វគ្គទី៥ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះខ្សែក្រវាត់ធ្លាក់ទៅក្នុង កណ្ដាប់ដៃឡុង សុភី ក្លិបសាលវ័ន្តកីឡា ។
លោក គិត គឹមអ៊ន បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកដែលទទួលឧបត្ថម្ភផ្តាច់មុខក្នុងព្រឹត្តិការណ៍ ប្រដាល់កំពូលជើងឯក ខេ ស៊ី មេន វគ្គ៦នេះ គឺគ្មានអ្វីក្រៅពីចង់អោយវិស័យកីឡាប្រដាល់នៅកម្ពុជារីកចំរើន រឹងមាំ និងមាននិរន្តរភាពដើម្បីបន្តរក្សានូវអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយថែមទៀត នូវមរតកក្បាច់គុនបុរាណខ្មែរទៅកាន់សកលលោក ។
លោក ម៉ា សេរី ដែលជាប្រធានកីឡាប្រចាំCTN បាន ចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្កឲ្យកីឡាករប្រដាល់ ត្រូវតែខិតខំប្រជែងគ្នា ដើម្បីយកតំណែងជើងឯកនិងរង្វាន់ដែលអាចជួយកែប្រែជីវភាពបាន ។លោក ម៉ា សេរី បានអោយដឹងថា កីឡាករទាំង៨នាក់ ដែលត្រូវចូលរួមប្រកួតដណ្តើមខ្សែក្រវាត់K-Cement វគ្គ ៦ នេះ សុទ្ធសឹងតែជាអ្នកប្រដាល់ចាស់វស្សា និងមានប្រភេទទម្ងន់៥៧គីឡូក្រាម។
ការប្រកួតចែកជា ២ ពូល ក្នុង១ ពូលមាន៤នាក់ ក្នុងនោះពូល A មានស្រិល ទ្រី ក្លិបគុជសាកីឡា -គុន សំណង ក្លិបខេមរិន្ទមានរិទ្ធ- ចាន់ រតនៈ ក្លិបកងពលធំអន្តរាគមន៍លេខ៣ និង វីវ៉ា សាវ៉េត ក្លិបមហិទ្ធិរិទ្ធតាដំបងដែក ។ ពូល B វិញនោះ មាន ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង - ហ៊ែល វ៉ា ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ - ហ៊ល ដារ៉ា ក្លិបសាលវ័ន្តកីឡា និង ហេង វាសនា ក្លិបព្រៃទទឹងមានរិទ្ធខេត្តបាត់ដំបង ។
លោកឧ ត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានណែនាំ ឲ្យកីឡាករគ្រប់ៗរូបត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាព ថែរក្សាទម្ងន់ និង សុខភាព អោយបានល្អ ។ ដោយឡែក អាជ្ញាកណ្ដាលចៅក្រមត្រូវតែបំពេញការងារដោយធានានូវគុណភាពធ្វើយ៉ាងណា កាត់ក្តីឲ្យមានភាពសុចរិតយុត្តិធម៌ ព្រោះនេះជាជាការងារមួយដែលទាំងអស់គ្នាសុទ្ធតែបានទទូលផលប្រយោជន៍ ។
គួរ បញ្ជាក់ថា ការប្រកួតនេះទាំងជុំទី ១ ទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លុយតម្លៃខ្លួនសម្រាប់អ្នកឈ្នះគឺ ១លានរៀល ឯអ្នកចាញ់ ៨០ម៉ឺនរៀល ។ ការប្រកួតដណ្ដើមខ្សែក្រវាត់K-Cementវគ្គ៦នេះ នឹងចាប់ផ្តើមរៀងរាល់ថ្ងៃអាទិត្យរាល់សប្តាហ៍វេលាម៉ោង១រសៀល ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ៕
អត្ថបទផ្សេងៗទៀត...
អត្ថបទផ្សេងៗ
© Khmer New Era Magazine, All Rights Reserved
749 Monivong, Beung Trobek, Chomkarmom, Phnom Penh, Cambodia.
Tel: (855) 23 350 569 Fax:
(855) 23 217 442
Email: [email protected]