jaukjeybanner

ពាន​វេស្ទើន នឹង​បញ្ចប់​វគ្គ​តាម​ពូល​ថ្ងៃ​សៅរ៍

ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​យុវជន​សិស្ស​វិទ្យាល័យ ពាន​រង្វាន់​សាកលវិទ្យាល័យ​វេស្ទើន លើក​ទី​៦ ឆ្នាំ​២០១៥ នឹង​ធ្វើការ​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​៤ នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ទាំង​៨ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត។

តាមរយៈ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ទាំង​៤ ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៥ ខែ​មករា មក​នោះ គឺ​បាន​ជម្រុះ​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​ពូល​A និង​ពូល​B ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​ផ្លូវការ​ហើយ ខណៈ​ក្រុម​ចំនួន​១១​ទៀត បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ហើយ។

ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ និង​ក្រុម​វិទ្យាល័យ​ព្រែកឯង បាន​ក្លាយ​ជា​បេក្ខភាព​តំណាង​ឲ្យ​ពូល​A ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ប៉ុន្តែ​មុន​នឹង​ទទួល​បាន​ឱកាស​នេះ​ក្រុម វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ បាន​ទម្លាក់​ក្រុម​វិ.បឹងត្របែក ដោយ​បាន​ឈ្នះ ៣-០ និង​ទម្លាក់​ក្រុម​វិ.ច្បារអំពៅ ៣-២។ រីឯ​ក្រុម​វិ.ព្រែកឯង បាន​ទម្លាក់​ក្រុម​វិ.ជាស៊ីម​បឹងកេងកង និង​ក្រុម​វិ.ហ៊ុនសែន​ចាក់អង្រែ ដោយ​ការ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣​សិត​ទល់​នឹង​១​សិត​ដូច​គ្នា។

ចំណែក​ក្រុម​វិទ្យាល័យ​កោះ​ដាច់ និង​ក្រុម​វិ.ព្រែកលៀប បាន​ក្លាយ​ជា​ក្រុម​ខ្លាំង​ប្រចាំ​ពូល​B ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​៨​ក្រុម ព្រោះ​ក្រុម​ទាំង​២​នេះ​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ដូចៗ​គ្នា ហើយ​ជ័យជម្នះ​របស់​ក្រុម​ទាំង​២​នេះ​បាន​ទម្លាក់​ក្រុម​ចំនួន​៤​ទៀត ដែល​ឈរ​នៅក្នុង​ពូល​នេះ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដ៏​គួរ​ឲ្យ​ សោកស្តាយ ក្នុង​នោះ​ក្រុម​វិ.កោះ​ដាច់ បាន​ទម្លាក់​ក្រុម​វិ.ជាស៊ីម​ចំរើនរដ្ឋ និង​ក្រុម​វិ.ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ ខណៈ​ក្រុម​វិ.ព្រែកលៀប បាន​ទម្លាក់​ក្រុម​វិ.ជាស៊ីម​ជ្រោយចង្វារ និង​ក្រុមវិ.ឫស្សីកែវ។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ប្រចាំ​ពូល​C នឹង​ត្រូវ​ធ្វើ​ឡើង​នៅលើ​ទីលាន​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន ចាប់ពី​រសៀល​ម៉ោង​២​ទៅក្នុង​ថ្ងៃ​សុក្រ​នេះ ដោយ​ក្នុង​នោះ​ក្រុម​វិ.ពងទឹក ដែល​បាន​ទម្លាក់​ក្រុម​វិ.វត្ត​កោះ ត្រូវ​ប្រកួត​ជាមួយ​ក្រុម វិ.ទួលទំពួង ហើយ​ក្រុម​វិ.ជាស៊ីមសាមគ្គី ត្រូវ​ប៉ះ​ក្រុម​វិ.បាក់ទូក។

ចំណែក​ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​របស់​ពូល​D នឹង​ត្រូវ​ធ្វើ​ឡើង នៅលើ​ទីលាន​វិ.ព្រែកលៀប នា​ថ្ងៃ​សៅរ៍​ស្អែក​។ ក្រុម​វិ.ហ៊ុនសែន​ជម្ពូវ័ន ដែល​បាន​ទម្លាក់​វិ.ឥន្រ្ទទេវី ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វិ.ហ៊ុនសែន​បុរី​១០០​ខ្នង នៅ​រសៀល​ម៉ោង​២ ឯ ក្រុម​វិ.ទួលអំពិល ដែល​បាន​ទម្លាក់​ក្រុម​វិ.ជាស៊ីម​ឈូកវ៉ា ត្រូវ​ជួប​ក្រុម​វិ.ហ៊ុនសែន​ភ្នំពេញ​ថ្មី នៅ​រសៀល​ម៉ោង​៤​តទៅ។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ​លោក ម៉ុក កុម្ភៈ អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​បាន​ប្រាប់ កាលពី​ម្សិលមិញ​ថា៖​«ការ​ប្រកួត​ជម្រុះ​ចុងក្រោយ​រវាង​ពូល​C និង​ពូល​D​នេះ​គឺ​ក្រុម​ឈ្នះ និង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ឯ​ក្រុម​ចាញ់​ត្រូវ​ធ្លាក់ ប៉ុន្តែ​នៅក្នុង​ការ​ប្រកួត​ដំណាក់កាល​នេះ​យើង​អត់​មាន​បែងចែក​ថា ក្រុម​ណា​ទទួល​បាន​លេខ​១ និង​លេខ​២​ប្រចាំ​ពូល​នោះ​ទេ គឺ​ក្រុម​ឈ្នះ​ទាំងអស់​ត្រូវ​តម្រូវ​ឲ្យ​ធ្វើការ​ចាប់​ឆ្នោត ដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ​ជា​បន្ត​ទៀត​នៅក្នុង​វគ្គ​៨​ ក្រុម»៕

ស្ពនស័ររកឃើញក្រុមឈ្នះនៅបាត់ដំបង

ភ្នំពេញៈ ព្រឹត្តិការណ៍​បាល់ទាត់​ហ្វុតសាល​ដណ្តើម​ពាន​ស្ពនស័រ លើក​ទី​៣ ឆ្នាំ​២០១៤ (Sponsor Futsal Cup 2014) បាន​រកឃើញ​ក្រុម​ឈ្នះ​តំណាង​ឲ្យ​មណ្ឌល​ខេត្ត​បាត់ដំបង ដែល​ត្រូវ​ឡើង​មក​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក និង ក្រុម Hands។

សម្រាប់​ការ​ប្រកួត​មណ្ឌល​មួយ​នេះ​មាន​ក្រុម​ចូលរួម​៣២​ក្រុម តាម​ការ​កំណត់​ហើយ​ចំនួន​នេះ​បាន​ធ្វើឲ្យ​ការ​ប្រកួត​ជម្រុះ​នៅ​ទីលាន X4 Sport រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ របស់​មណ្ឌល​ខេត្ត​បាត់ដំបង​មាន​លក្ខណៈ​ស្វិតស្វាញ​បំផុត។


ក្រុម​សម្ព័ន្ធ គ.ស.ន.ប.ក បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រោយ​ឈ្នះ​ក្រុម Hands នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ រូប សឹម សានត្រាន

ក្រុម​សម្ព័ន្ធ និង Hands បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់ៗ ក្នុង​វគ្គ​៣២​ក្រុម ១៦​ក្រុម និង​វគ្គ​៨​ក្រុម​ដូច​គ្នា ដើម្បី​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ជា​លទ្ធផល​ក្រុម​សម្ព័ន្ធ បាន​យក​ឈ្នះ​លើ​ក្រុម Activboy FC ១-០ ទាំង​តានតឹង​បំផុត ខណៈ​ក្រុម Hands បាន​យក​ឈ្នះ​លើ​ក្រុម Super Cold Sport Club ក្នុង​ការ​កាត់​សេចក្តី​ដោយ​បាល់​ប៉េណាល់ទី ៥-៤ បន្ទាប់ពី​ការ​ប្រកួត​ពេញ​ម៉ោង ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើ​គ្នា ០-០ នោះ។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក បាន​យក​ឈ្នះ​លើ​ក្រុម Hands ៣-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក អម​ដោយ​ប្រាក់​២,៤​លាន​រៀល ខណៈ Hands ក៏​បាន​ប្រាក់​១,៦​លាន​រៀល​ដែរ មុន​ពេល​ក្រុម​ទាំង​២​ឡើង​មក​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ។

លោក សឹម សានត្រាន តំណាង​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​ស្ពនស័រ និង​ជា​អ្នក​គ្រប់គ្រង​ការ​ប្រកួត​នេះ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖​«ការ​ ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ គឺ​យើង​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​ក្រុម​ចូលរួម​ចំនួន​៣២​តាម​ការ​កំណត់ ហើយ​ការ​ប្រកួត​មាន​លក្ខណៈ​ស្វិតស្វាញ ក្រោម​ការ​ចូលរួម​ពី​អ្នក​ទស្សនា​យ៉ាងច្រើន»។

លោក សានត្រាន បាន​ធ្វើការ​ប្រៀបធៀប​ពី​កម្រិត​នៃ​ការ​ប្រកួត​របស់​មណ្ឌល​មួយ​នេះ​ថា៖ «សមត្ថភាព និង​កម្រិត​បច្ចេកទេស​លេង​របស់​ក្រុម​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង គឺ​ល្អ​ជាង​ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​សៀមរាប ដែល​យើង​អាច​និយាយ​បាន​ថា ក្រុម​ដែល​ឡើង​មក​វគ្គ​បន្ត​នេះ​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ឈ្នះ​ទាំង​២​នៅ​មណ្ឌល​ភ្នំពេញ»។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ Sponsor Futsal Cup 2014 បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​តាម​មណ្ឌល​ចំនួន​៣​ហើយ ដោយ​ក្នុង​នោះ​មាន​មណ្ឌល​ភ្នំពេញ មណ្ឌល​ខេត្ត​សៀមរាប និង​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ឯង​។ ចំណែកឯ​ក្រុម​ដែល​ឈ្នះ​កៅអី​នៅ​តាម​មណ្ឌល​ទាំង​៣​នេះ​មាន​ក្រុម Victory FC និង​ក្រុម​ដានីញ៉ែល សម្រាប់​មណ្ឌល​ភ្នំពេញ ក្រុម AFB88 និង​ក្រុម ANATAR FC សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប ព្រមទាំង​ក្រុម​សម្ព័ន្ធ​គ.ស.ន.ប.ក និង​ក្រុម Hands សម្រាប់​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ឯង ហើយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ ព្រឹត្តិការណ៍ Sponsor Futsal Cup 2014 នឹង​ធ្វើការ​ប្រកួត​ជម្រុះ​មណ្ឌល​ទី​៤​ចុងក្រោយ​គឺ​ខេត្ត​ព្រះសីហនុ៕

ប៊ុនថេន បបួល វីវ៉ា វ៉ៃគ្នា ក្រោយប៉ះ​ពា​ក្យ​សម្ដីលើ​ Facebook ខណៈ​លោក​ ម៉ា សេរី រុញបន្ថែម

ភ្នំពេញ៖ ក្រោយប្រកួត ចាញ់កីឡាករបារាំង Antone Pinto ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Thai Fight នៅថៃ អ្នកលេង ក្បាច់គុនបុរាណខ្មែរ សេន ប៊ុនថេន ត្រូវបានម្ចាស់ ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា សរសេរប្រយោគបញ្ឈឺនៅលើ Facebook យ៉ាងក្ដៅគគុករហូតធ្វើឲ្យ ប៊ុនថេន ក្ដៅក្រហាយ ក៏បបួល វីវ៉ា វ៉ៃគ្នាតែម្ដង ។ រីឯលោក ម៉ា សេរី មេកីឡាទូរទស្សន៍ CTN បានចាក់សាំងបន្ថែម ដើម្បីឲ្យពួកគេជួបគ្នានៅលើសង្វៀន ។

អាន​បន្ត៖ ប៊ុនថេន បបួល វីវ៉ា វ៉ៃគ្នា ក្រោយប៉ះ​ពា​ក្យ​សម្ដីលើ​ Facebook ខណៈ​លោក​ ម៉ា សេរី រុញបន្ថែម

អូត ភូថង វិល​មក​ជួប ហ៊ុច រីឯ​សារ៉ាន់ ត្រូវ​ប៉ះ​វណ្ណា

ភ្នំពេញៈ បន្ទាប់ពី​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​អស់​រយៈពេល​ជាង​១​ឆ្នាំ អតីតកីឡាករ​ជើងខ្លាំង អូត ភូថង បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​គ្រូបង្វឹក ប៉ុន្តែ​ភាព​មិន​អស់​អាល័យ​ជាមួយ​នឹង​ការ​ប្រកួត​នៅលើ​សង្វៀន​បាន​ធ្វើឲ្យ អូត ភូថង សម្រេច​វិល​មក​កាន់​សង្វៀន​វិញ ដោយ​ត្រូវ​ប្រឈម​ជាមួយ​អ្នក​ប្រដាល់​ជើងខ្លាំង​វ័យក្មេង ពុទ្ធ ហ៊ុច ក្នុង​គូ​កិត្តិយស​ស្រាបៀរ​លីអូ លើ​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នៅលើ​សង្វៀន​ស៊ីធីអិន នា​រសៀល​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ខណៈ​កីឡាករ ហ៊ឹម សារ៉ាន់ ក៏​ត្រូវ​ដាក់​ឲ្យ​ជួប នេន វណ្ណា ក្នុង​គូកិត្តិយស​នេះ​ដែរ។

បើ​ទោះបី​ជា អូត ភូថង បាន​ធ្វើឲ្យ​ភាព​ល្បីល្បាញ​ពី​អតីតកាល​របស់​ខ្លួន​រលាយ​បាត់​អស់ ដោយសារ​ការ​ចាញ់​ងើប​មុខ​មិន​រួច មុន​ពេល​ដែល​រូប​គេ​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ជីវិត​ជា​កីឡាករ​ទៅ​ធ្វើ​ ជា​គ្រូបង្វឹក​របស់​ក្លិប​អប្សរា​គុន​ខ្មែរ ប៉ុន្តែ​ការ​វិល​មក​កាន់​សង្វៀន​ជាថ្មី​របស់ អូត ភូថង ពេល​នេះ​វា​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់ មាន​ការ​ចាប់​អារម្មណ៍ ព្រោះ​ពួកគេ​ចង់​ដឹង​ថា តើ អូត ភូថង មក​ដើម្បី​សាង​ភាព​ល្បី​ឡើង​វិញ ឬ​មក​ធ្វើ​ជា​បាវសាក់​ឲ្យ​អ្នក​ប្រដាល់ ពុទ្ធ ហ៊ុច នោះ​ទេ?

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ អូត ភូថង ដែល​ធ្លាប់​ឡើង​ប្រកួត​នៅលើ​សង្វៀន​ជាង​៣០០​ដង​នោះ មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ កាលពី​ម្សិលមិញ​នេះ។

ប៉ុន្តែ​ជុំវិញ​ការ​វិល​មក​កាន់​សង្វៀន​ជាថ្មី​នេះ អូត ភូថង ធ្លាប់​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​ធ្លាប់​បាន​សាកល្បង​ចាកចេញ​ពី​ប្រដាល់​ទៅ​រកស៊ី ប៉ុន្តែ​គិត​ទៅ​មិន​ប្រសើរ​ជាង​ប្រដាល់​ឡើយ ពិសេស​នៅពេល​បច្ចុប្បន្ន​តម្លៃ​ខ្លួន​ប្រកួត​ឡើង​ខ្ពស់ សេវា​ប្រកួត​មាន​ច្រើន​ប៉ុស្តិ៍ ហើយ​ប្រភព​ចំណូល​អាច​ទប់ទល់​បាន ហេតុនេះ​ខ្ញុំ​បាន​វិល​មក​កាន់​ការងារ​ប្រដាល់​វិញ​ក្នុង​ឋានៈ​ជា​ គ្រូបង្វឹក និង​ហ្វឹកហាត់​ខ្លួនឯង​បន្ត មាន​គម្រោង​ឡើង​ប្រកួត​វិញ​នៅ​ចុង​ឆ្នាំ​២០១៤»។

ចំណែក​កីឡាករ ពុទ្ធ ហ៊ុច របស់​ក្លិប​ពុទ្ធ​សេរីវង្ស​កីឡា ក៏​មិន​អាច​ទាក់ទង​សម្ភាស​បាន​ដែរ កាលពី​ម្សិលមិញ។ ប៉ុន្តែ សម្រាប់​សមត្ថភាព​របស់ ពុទ្ធ ហ៊ុច នៅពេល​នេះ​គឺ​គេ​បាន​ក្លាយ​ជា​កីឡាករ​ជើងខ្លាំង​មួយ​រូប ដែល​ពិបាក​នឹង​រក​គូ​ប្រកួត​ផង​ដែរ ព្រោះ​គេ​មាន​កម្លាំង​ទាត់​ចេញ​បាន​ខ្លាំង ខណៈ​ការ​ម៉ាត់ និង​វាយ​កែង​ចេញ​ម្តងៗ​របស់​គេ​ក៏​មាន​ល្បឿន​ផង​ដែរ។

ជាមួយ​ការ​វាយ​ចេញ​ដ៏​មាន​គ្រោះថ្នាក់​របស់ ពុទ្ធ ហ៊ុច ត្រូវ​បាន​មហាជន​គិត​ទុក​ជា​មុន​ថា បើសិន​ជា អូត ភូថង នៅ​តែ​មាន​ការ​ប្រកួត​តាម​បែប​មនុស្ស​ចាស់ ដោយ​ការ​វាយ​ចេញ​យឺតៗ​ទៀត​នោះ គេ​អាច​នឹង​ទទួល​រង​ភាព​អាម៉ាស់ ដោយ​ការ​សន្លប់ ឬ​បោះបង់​ចោល​ការ​ប្រកួត ក្រោម​ស្នាដៃ​របស់ ពុទ្ធ ហ៊ុច ក៏​ថា​បាន។

យ៉ាងណា​ក៏ដោយ អេ ភូថង ដែល​ជា​បង​ប្រុសបង្កើត​របស់ អូត ភូថង បាន​ប្រាប់​កាលពី​ពុធ ម្សិលមិញ​ថា៖​«អូត ភូថង ហ្វឹកហាត់​ត្រៀម​បាន​ជាង​កន្លះ​ខែ​ហើយ ហេតុនេះ​តាម​កម្រិត​បច្ចេកទេស និង​បទពិសោធ​គឺ​គេ​អាច​ប្រកួត​បាន ប៉ុន្តែ​ការ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ គឺ​ខ្ញុំ​មិន​អាច​និយាយ​ទុក​មុន​បាន​ទេ ព្រោះ ពុទ្ធ ហ៊ុច នៅពេល​នេះ​កំពុង​តែ​ខ្លាំង និង​ល្បី​ឈ្មោះ ហើយ​គេ​ថែម​ទាំង​នៅ​ក្មេង អាច​មាន​ប្រៀប​លើ​យើង​ផ្នែក​កម្លាំង​ស៊ុហ្វ​ទៀត​ផង»។

ដោយឡែក ការ​ជួប​គ្នា​របស់ ហ៊ឹម សារ៉ាន់ របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ និង នេន វណ្ណា មកពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ក្នុង​ប្រទេស​ទម្ងន់ ៦៣.៥​គីឡូក្រាម នា​រសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​ជា​ការ​ប្រកួត​គ្នា​របស់​កីឡាករ​ជើងចាស់ និង​អ្នក​ប្រដាល់​ជើង​ថ្មី​ដែរ។

កីឡាករ​និយម​ប្រើ​ស្នៀត​ទាត់ ហ៊ឹម សារ៉ាន់ មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង នេន វណ្ណា ដាច់​តែ​ម្តង ប៉ុន្តែ​តាម​សមត្ថភាព​ប្រកួត​ពេល​នេះ សារ៉ាន់ អាច​នឹង​ប្រឈម​នូវ​ការ​លំបាក​ច្រើន ព្រោះ នេន វណ្ណា ដែល​ទើប​តែ​ក្លាយ​ជា​ម្ចាស់​ជើងឯក​រង​ខ្សែក្រវាត់​ស្រាបៀរ​ភ្នំពេញ​នោះ មាន​ផ្លែ​វាយ​ចេញ​បាន​ល្អ ជាពិសេស​គឺ​ការ​បុក​ជង្គង់​តែ​ម្តង។

ជុំវិញ​ការ​ជួប​គ្នា​របស់​អ្នក​ទាំង​២​នេះ អេ ភូថង ដែល​ជា​គ្រូបង្វឹក​របស់ ហ៊ឹម សារ៉ាន់ ផង​នោះ​បាន​និយាយ​ថា៖​«ការ​ប្រកួត​របស់ ហ៊ឹម សារ៉ាន់ និង នេន វណ្ណា វា​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​របស់ អូត ភូថង និង ពុទ្ធ ហ៊ុច ដែរ គឺ​យើង​ជា​កីឡាករ​ជើងចាស់​ត្រូវ​ប្រកួត​ជាមួយ​ក្មេង​ជំនាន់​ក្រោយ ដែល​មាន​ភាព​ខ្លាំង​ទាំង​សមត្ថភាព​ប្រកួត និង​កម្លាំង​ស៊ុហ្វ ហេតុនេះ​ហើយ​ខ្ញុំ​ពិតជា​ពិបាក​សង្ឃឹម​ទុក​មុន​ណាស់»៕

 

អ្នកចាំទីក្លឹប ស្វាយរៀង សរ សុភា ទទួល​មរណៈ​​ដោយសារ​ជម្ងឺ​គាំងបេះដូង​

ភ្នំពេញ៖ អ្នកចំាទីដៃទី១ ក្នុងក្លឹបស្វាយរៀង (ក្លឹបព្រះខ័នរាជ) សរ សុភា បានទទួលមរណៈព្រឹកមិញនេះ ដោយសារតែជម្ងឺ គាំងបេះដូង នាពេលអំឡុងហ្វឹកហាត់ ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកបង្គោលក្នុងក្លឹបស្វាយរៀង បានប្រាប់គេហទំព័រ Looking TODAY ថា“អ្នកចាំទីដែលជួយឲ្យ ស្វាយរៀងឈ្នះពាន Metfone ឆ្នាំ២០១២ បានដាច់ខ្យល់ស្លាប់ មុនពេលបញ្ជូន មកដល់មន្ទីរសូវៀត ក្នុងអំឡុងពេលហ្វឹកហាត់ សម្រួលសាច់ដុំ តាមរយៈការពិនិត្យ របស់ លោកវេជ្ជបណ្ឌិត” ។

អាន​បន្ត៖ អ្នកចាំទីក្លឹប ស្វាយរៀង សរ សុភា ទទួល​មរណៈ​​ដោយសារ​ជម្ងឺ​គាំងបេះដូង​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2066
2594
4647901