jaukjeybanner

U16 កម្ពុជា ផ្តួល​ហ្វីលីពីន ខណៈមីយ៉ាន់​ម៉ា ស៊ីសិង្ហបុរី

ភ្នំពេញៈ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះក្រុម​យុវជន​អាយុ​ក្រោម ១៦ ឆ្នាំ​របស់​កម្ពុជា មិន​បាន​ធ្វើ​ឲ្យអ្នក​ទស្សនា​ជាជន​រួម​ជាតិ មាន​ការ​ខក​ចិត្ត​នោះ​ឡើយ ខណៈក្រុម​មាន​មាឌ​តូចៗនេះ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​របស់​ហ្វីលីពីន ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល B នៃ​ពានរង្វាន់ AFF BIDC U-16 Championship 2015 នៅ​ពហុកីឡាដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ​ គឺ​មុន​ពេល​ក្រុម​មីយ៉ាន់ម៉ា ដណ្តើម​បាន ៣ ពិន្ទុ​ពី​ក្រុម​សិង្ហបុរី។

បើ​ទោះ​បី​ជា ក្រុម​យុវជន​កម្ពុជា ហាក់​ចាញ់​ប្រៀប​ក្រុម​ហ្វីលីពីន ផ្នែក​កម្ពស់ និង ​មាឌ ប៉ុន្តែ​ពួកគេ​នៅ​តែ​បង្កើត​បាន​ភាពភ្ញាក់​ផ្អើល​ចំពោះ​មុខ​អ្នកទស្សនា​ ផ្ទាល់រាប់ពាន់​នាក់ តាមរយៈ​ការ​យក​ឈ្នះ ១-០ ដែល​គ្រាប់បាល់​នេះ​រក​បាន​ដោយ ទៀត គឹមហេង នៅនាទីទី ៥៤ ។​

ចំណែក​ក្រុម​សិង្ហបុរី និង មីយ៉ាន់ម៉ា បាន​ធ្វើ​ការ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​។ កីឡាករ Hein Htet Aung បាន​រក​ឃើញ​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​មីយ៉ាន់ម៉ា នៅ​នាទីទី ១១ តែ​ការ​ទាត់បាល់​ហ្វីឃីត​បញ្ចូលទី​បាន​យ៉ាង​ល្អ​របស់ Jordan Nicolas Vestering បាន​ជួយ​ឲ្យ​សិង្ហបុរី តាម​ស្មើ ១-១ នៅ​នាទីទី ៣៤ ។

ប៉ុន្តែការ​រក​បាន​គ្រាប់​បន្ថែម​បាន ២ គ្រាប់​ទៀត​របស់ Win Naing Tun នៅនាទីទី​ ៣៩ Thet Phyoe Wai នៅនាទីទី ៦២ បាន​ជួយ​ឲ្យ​មីយ៉ាន់ម៉ា ឈ្នះ​ក្រុម​សិង្ហបុរី ៣-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី ២ ប្រចាំ​ពូល A នៅ​ថ្ងៃ​ពុធ​នេះ​ក្រុមយុវជន​ឡាវ ដែល​បាន​យក​ឈ្នះ​ក្រុម​ថៃ​ ១-០ កាល​ពី​ថ្ងៃចន្ទ​នោះ ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ទីម័រ​ខាងកើត នៅ​ទី​លាន​ស្តាត​ចាស់ នា​រសៀល​ម៉ោង ៣:៣០ តទៅ​។

រីឯ​ក្រុម​ប្រ៊ុយណេ ដែលបាន​ស្មើ ២-២ ជាមួយ​ក្រុម​ទីម័រ​ខាងកើត​នោះ ត្រូវ​ជួប​ក្រុម​វៀតណាម នៅ​ពហុកីឡាដ្ឋានជាតិ រសៀល​ម៉ោង ៣:៣០ ហើយ​ក្រុម​ម៉ាឡេស៊ី ដែល​បាន​ឈ្នះ​ក្រុម​វៀតណាម ១-០ ត្រូវ​ជួបក្រុម​ថៃ នៅ​ម៉ោង ៦:៣០ យប់៕

 

កម្ពុជា​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ សរុប​ចំនួន​​៤នៅ​ស៊ី​ហ្គេម​​

ក្រុម​ជម្រើស​ជាតិកីឡា​សី​ប៉ាក់​ តាក់​ក្រ និង​សីឈិន​ឡូ​ន​-​បុរស​ជា​ក្រុម ដែល​ដណ្ដើម​បានមេដាយ​មាស​ដំបូង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​ប្រទេស​សិង្ហបុរី (​រូបភាព​ពី​វេបសាយ​សហព័ន្ធ​សីដ​ក់​កម្ពុជា)

​គិត​មក​ទល់​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កម្ពុជារ​ក​បាន​មេដាយ​ចំនួន​៤​ហើយ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​ក្នុង​នោះ​គឺ​មាន​មេដាយ​ទាំង​៣​ប្រភេទ​តែម្ដង មាស ប្រាក់ និង​សំរឹទ្ធិ ។ កីឡាករ​កីឡាការិនី ដែល​ដណ្ដើម​បាន​មេដាយ​ទាំង​៤​នោះ គឺ​បាន​ពី​វិញ្ញាសារ​ប៉េតង់​ឬ​បោះ​ប៊ូល &nnbsp;និង​វិញ្ញាសា​រសី​ប៉ាក់​តាក់​ក្រ  និង​សី​ឈិន​ឡូ​ន ឬ​សីដក់ ។ 

​យោងតាម​ការប្រកាស​ផ្លូវការ​នៅ​លើ​វេបសាយ​របស់​ព្រឹត្តិការ​ណ៍​ស៊ី​ហ្គេម ​ពី​ប្រទេស​សិង្ហ​បុរី កម្ពុជា​បាន​ទទួល​មេដាយមាស​ជា​ផ្លូវកា​រហើយ តាមរយៈ​ការប្រកួត​វិញ្ញាសារ​សី​ប៉ាក់​តាក់​ក្រ និង​សី ឈិន​ឡូ​ន​-​បុរស​ជា​ក្រុម កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​៦ ខែមិថុនា បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​ប្រទេស​ឡាវ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ក្រុម​ទាំង​ពីរ​មាន​គ្នា​ម្ខាង​៨​នាក់ ប៉ុន្តែ​ផ្លាស់ប្ដូរ​គ្នា​លេង​តែ​៤​នាក់​ប៉ុណ្ណោះ ដោយ​ក្រុម​កម្ពុជា​រួមមាន​កីឡាករ ជិន សុ​វណ្ណា​រិទ្ធិ កីឡាករ ជាតិ ខេមរិន្ទ កីឡាករ រៀម សុភា​រម្យ កីឡាករ ហេង រ៉ាវុធ កីឡាករ ទ្រឿង លី កីឡាករ អ៊ុង ណា​រិទ្ធី កីឡាករ ណា​ង សុភាព និង​កីឡាករ សុភ័ក្ត្រ ច​ន្នី ។​

 

​វិញ្ញាសារ​នេះ​គេ​តម្រូវ​ឲ្យ​លេង​៣​ស៊ិច (​ប្រកួត​) បើ​ក្រុម​ណាមួយ​មាន​ពិន្ទុ​នាំមុខ​២​ស៊ិច នឹង​ចាត់ទុក​ថា​ឈ្នះ ។ ក្នុង​ស៊ិច​ដំបូង ក្រុម​កម្ពុជា​នាំមុខ​ក្រុម​ឡាវ​ក្នុង​លទ្ធផល​១៥២ ទល់នឹង​១៤៥ និង​ក្នុង​ស៊ិចទី​២ ក្រុម​កម្ពុជា​បន្ត​នាំមុខ​ជាប់​គ្នា ក្នុង​លទ្ធផល​១៥៦ ទល់នឹង​១៥៤ ទើប​ទទួលបាន​មេដាយមាស ។ នេះ​ជា​លទ្ធផល​ដែល​ជួយ​ឲ្យ​ក្រុម​កម្ពុជា​រកបាន​មេដាយមាស​ដំបូង ខណៈ​ដែល​ប្រទេស​ឡាវ​ដែល​រំពឹង​ថា​នឹង​យក​បាន​មេដាយមាស​ពី​វិញ្ញាសារ​នេះ ក៏​ខកខាន​សម្រាប់​ការបើកឆាក​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ផងដែរ ។​

ក្រុម​ជម្រើស​ជាតិកម្ពុជា​កីឡា​សី​ប៉ាក់​តាក់​ក្រ និង​សីឈិន​ឡូ​ន​-​បុរស​ជា​ក្រុម(​រូបភាព​ពី​វេបសាយ​សហព័ន្ធ​សីដ​ក់​កម្ពុជា)

​ចំពោះ​មេដាយប្រាក់ កម្ពុជា​ទទួលបាន​ពី​វិញ្ញាសារ​បោះ​ប៊ូល​បុរស ឬ​បេតង់​បុរស ដែល​រកបាន​ដោយ​កីឡាករ  សុខ ចាន់​មាន បន្ទាប់ពី​លោក​ត្រូវ​កីឡាករ​ថៃ បំបាក់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ មេដាយ​សំរឹទ្ធិ​២​ទៀត កម្ពុជា​រកបាន​ពី​វិញ្ញ​សារ​ប៉េតង់​នារី និង​វិញ្ញាសា​រសី​ប៉ាក់​តាក់​ក្រ​ជា​ក្រុម​បុរស ប៉ុន្តែ​ជា​ប្រភេទ​សម្ដែង​ជា​ក្រុម ។ ក្នុងចំណោម​មេដាយ​សំរឹទ្ធិ​ដែល​រកបាន​នោះ ចំណាត់ថ្នាក់​លេខ​៣​របស់​កីឡាការិនី កែ ឡេង ត្រូវបាន​អ្នកតាមដាន​ខកចិត្ត​ជា​ង​គេ ដោយសារ​តែ​អ្នកស្រី​គឺ​ជា​អតីត​ម្ចាស់​មេដាយមាស​នៅក្នុង​ព្រឹត្តិការណ៍​កីឡា ​ប៉េតង់​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង ដែល​ប្រមុខ​រដ្ឋាភិបាល​ទើបតែ​ធ្វើ​ពិធី​ដង្ហែ​ក្បូន និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជាតិ​ថ្នាក់​មហា​សេរី​វឌ្ឍន៍ កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ក្រោយ​អ្នកស្រី​ដណ្ដើម​បាន​មេដាយមាស​២​ទៀត​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​អាស៊ាន​លើ​ក​ទី​២ កាលពី​ពេល​ថ្មីៗ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ អ្នកស្រី​គឺជា​ធនធាន​ដ៏​សំខាន់​ដែល​កម្ពុជា​រំពឹង​ថា​រកបាន​មេដាយមាស ប៉ុន្តែ​បែរជា​ធ្លាក់​ត្រឹម​មេដាយ​សំរឹទ្ធិ​នៅ​វគ្គ​ចុងក្រោយ ។ យ៉ាងណាក៏ដោយ ឆ្លងកាត់​ការប្រកួត​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​ទទួលបាន​មេដាយ​សរុប​៤​ហើយ ដោយ​មាន​ទាំង​មេដាយមាស​មួយ​ផង ក្នុង​ប្រភេទ​កីឡា​សីដក់ ឬ​សី​ប៉ាក់​តាក់​ក្រ​។ 

​យោង​តាម​តួលេខ កម្ពុជា​ស្ថិត​នៅលើ​ប្រទេស​ឡាវ ប្រទេស​ប្រ៊ុយណេ និង​ប្រទេស​ទីម័​រខាង​កើត ដែល​ពួកគេ​នៅ​មិន​ទាន់​រកឃើញ​មេដាយមាស​នៅឡើយ ។ ប៉ុន្តែ​ប្រទេស​ឡាវ​គេ​បាន​មេដាយ​សរុប​ច្រើន​ជាង​កម្ពុជា ដោយសារ​តែ​គេ​បាន​មេដាយប្រាក់​៣ និង​សំរឹទ្ធិ​៣ ។ លើកលែង​តែ​ប្រ៊ុយណេ​ប៉ុណ្ណោះ ដែល​ទើប​មាន​មេដាយ​សំរឹទ្ធិ​៣ និង​ប្រទេស​ទី​ម័រ​នៅ​មិនទាន់​បាន​មេដាយ​សោះ ដែល​ស្ថិតនៅ​លំដាប់​ក្រោម​កម្ពុជា ។ ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​ដណ្ដើមបាន​មេដាយ​ជា​បណ្ដោះអាសន្ន នៅក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​៤៥​មេដាយ ​(​មាស​១៧) បន្ទាប់មក​គឺ​វៀតណាម​២៧​មេដាយ (​មាស​១៣)  និង​ថៃ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣​បាន​មេដាយ​៣៨ (​មាស​១០) ។ កម្ពុជា​រំពឹងថា​នឹង​បន្ត​ទទួល​មេដាយ​បន្ថែមទៀត ប៉ុន្តែ​មិន​ច្បាស់​ថា​នឹង​បាន​មេដាយមាស​ប៉ុន្មាន​ទៀត​នោះទេ ខណៈ​ដែល​វិញ្ញាសារ​បាល់ទាត់​ក្នុង​ជុំ​ទី​២ ក៏​ត្រូវ​ប្រទេស​ឥណ្ឌូនេស៊ី​លត់​ក្នុង​លទ្ធផល​៦-១ កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ធ្វើ​ឲ្យ​អ្នកគាំទ្រ​បារម្ភ​រឿង​វិញ្ញាសារ​នេះ មិន​បាន​បន្ត​ទៅ​កាន់​វគ្គ​ខ្វែង ដែល​មានន័យ​ថា​នឹង​របូត​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ តាម​ការសង្ឃឹម​ទុក​នោះ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣៨ ដែល​ប្រព្រឹត្តទៅ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​២០១៥​នេះ​បាន​ចាប់ ​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ប៉ុន្តែ​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ ៕

ម៉ឺន សុភា និង វង្ស ណ​យ ជួប​ថៃ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​

ភ្នំពេញ ៖ ម៉ឺន សុភា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Singha Thorngnoy Chaiphum នា​យប់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​ស្ទឹងមាន​ជ័យ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៦៩​គីឡូក្រាម សម្រាប់​សប្ដាហ៍​ទី​ពីរ​។

Singha Thorngnoy Chaiphum នេះ ធ្លាប់​មក​ប្រកួត​ម្តង​ហើយ​មុន​ចូលរួម​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ​។​ កាលណោះ​គេ​វាយ​ចាញ់​ វង្ស ណ​យ ដោយ​ពិន្ទុ (ថ្ងៃទី​២២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៥)​ ក្នុង​កម្មវិធី​ប្រដាល់​ខ្មែរ​-​ថៃ លើ​សង្វៀន​ស្ទឹងមានជ័យ​នេះ​។​

អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មាន​សមត្ថភាព​មិន​ខ្សោយ​នោះ​ឡើយ គេ​វាយ​ខ្លាំង​ និង​មាន​អំនួត​ថែមទៀត​។​ ក្នុង​កំណត់ត្រា​ប្រកួត​ចំនួន​៩០​លើក Singha Thorn Ngoy ​វាយ​ឈ្នះ​៧៥​លើក ដោយ​វាយ​ចាញ់​តែ​១៥​លើក និង​មិនដែល​ស្មើ​។

ម៉ឺន សុភា កាលពី​ពាក់​កណ្ដាល​ខែកុម្ភៈ​កន្លងមក គេ​បាន​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្វី​ស Gligor Stojanoy ហើយ​គេ​បាន​វាយ​អ្នក​ប្រដាល់​ស្វី​ស​នោះ​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១​។​

ដូច្នេះ ​ម៉ឺន សុភា ដែល​ជួប​ប្រកួត​ជាមួយ Singha Thorn Ngoy លើក​នេះ ប្រហែលជា​មិន​យ៉ាប់​ប៉ុន្មាន​ទេ ព្រោះ​បើ​តាម​កម្រិត​សមត្ថភាព​របស់​ ម៉ឺន សុភា អាច​ថា​ សុភា ​ស៊ី​ផុយ​ហើយ​។ សុភា គេ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​៤២​ដង ក្នុង​នោះ​ឈ្នះ​៣៥​ដង ចាញ់​៦​ដង និង​ស្មើ​ម្តង ហើយ​សុភា​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៩​ដង​។ តែ​យ៉ាងណា សុភា ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​។ ម៉ឺន សុភា ខ្លាំង​កណ្ដាប់ដៃ ពិសេស​កណ្ដាប់ដៃ​ឆ្វេង​។​ ដូច្នេះ​ចាំ​មើល តើន​រណា​ឈ្នះ​រវាង​ ម៉ឺន សុភា​ និង Singha Thorn Ngoy នេះ? ​វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Sam Sun Sor Samphong។​

Sam Sun Sor Samphong​អ្នក​ប្រដាល់​ថៃ​នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មាន​សមត្ថភាព​មិន​ខ្សោយ​នោះ​ឡើយ​។​ ក្នុង​កំណត់ត្រា​ប្រកួត​ចំនួន​៩០​លើក Sam Sun Sor Samphong​វាយ​ឈ្នះ​៧៥​លើក ដោយ​វាយ​ចាញ់​តែ​១៥​លើក និង​មិនដែល​ស្មើ​។ ចាំ​មើល​ប៉ះ​ជា​មួយ ​វង្ស ណ​យ ដែល​មាន​កំណត់ត្រា​ប្រកួត​រហូតដល់​១២៩​លើក ឈ្នះ​៩៤​លើក ចាញ់​៣២​លើក និង​ស្មើ​៣​លើក​នោះ តើ​គេ​ខ្លាំង​ឬ​ខ្សោយ​នោះ គង់តែ​ដឹង​ទេ ? ​

វង្ស ណ​យ នេះ​ហើយ​ដែល​បាន​ផ្ដួល​យកឈ្នះ Singha Thorn Ngoy គូប្រកួត​របស់​ ម៉ឺន សុភា​នោះ​។ ចាំ​មើល តើ​ វង្ស ណ​យ គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Sam Sun Sor Samphong នេះ​បាន​ទៀត​ដែរ​ឬ​អត់​? ​

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​២០១៥​នេះ មាន​រយៈពេល​១២​សប្ដាហ៍ ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ និង​អ្នក​ប្រដាល់​ថៃ​៤​រូប​ជួប​ប្រកួត​គ្នា​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ​ដើម្បី​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រាក់​រង្វាន់​ធំ​របស់​ខា​រ៉ា​បាវ​។ អ្នក​ដែល​ឈ្នះ​ខ្សែក្រវាត់​នោះ​នឹង​ទទួល​បាន​ទឹកប្រាក់​៥.០០០​ដុល្លារ លេខ​២​បាន​៣.០០០​ដុល្លារ លេខ​៣​បាន​១.២០០​ដុល្លារ​ និង​លេខ​៤​បាន​៨០០​ដុល្លារ​៕

សិង្ហបុរី លត់​​ម្ចាស់​ផ្ទះកម្ពុជា​ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​​រាប់​ម៉ឺន​នាក់

វាគឺជា​រឿង​នឹក​ស្មាន​មិនដល់ដែល​ក្រុមជម្រើស​ជាតិ​ឈុតធំ​កម្ពុជា ត្រូវ​ក្រុម​​​ប្រទេស​សិង្ហបុរីលត់​យ៉ាង​ចាស់​ដៃ​រហូត​ដល់​​​​៤-០ នៅ​លើ​ទឹក​ដី​ខ្លួនឯង ​​ក្នុងវគ្គ​ជម្រុះ​​ជុំទី​២ សម្រាប់កា​រប្រកួត​ឆ្ពោះ​ទៅ​កាន់​​​ព្រឹត្តិការណ៍​​​World Cup រុស្ស៊ី​  កាល​ពី​យប់​ថ្ងៃ​​​​​ព្រហស្បតិ៍​ទី​១១ ខែមិថុនា​ ។ ​លទ្ធផល​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​​មិ​ន​តិច​ ជាង​​៦​ម៉ឺន​នាក់ដែល​សម្រុក​ទៅ​ទស្សនា​ផ្ទាល់​នៅស្តាតអូឡាំពិកខក​ចិត្ត​។

​​កា​រប្រកួត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​​​មនុស្ស​កក​កុញ​ ដែល​អាច​ចាត់ទុក​ថា​ជា​ប្រវត្តិ​សាស្រ្ត​​​លើក​ដំបូង​របស់​កម្ពុជា ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ហួ​ស​ពី​ការ​ស្មាន ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​កន្លែង​សម្រាប់​ភ្ញៀវ​​ទស្សនា​ចំនួន​​៥៥០០០​​កៅអី ​​ត្រូវ​គេ​ឃើញ​​អង្គុយ​ពេញ ​​ខណៈដែល​​​​អ្នក​​ឈរ​​គ្មាន​កន្លែង​អង្គុយ ក៏​​​មាន​ស​ភាព​ច្រូង​ច្រាង​​​រាប់​ពាន់​នាក់ និង​ហៀរហូរ​ពេញ​បរិវេណ​ស្ដាត​អូឡាំពិក​តែ​ម្ដង​។ មិន​មាន​​​តួ​លេខ​ពិត​ប្រាកដ​​ពី​​​ចំនួន​មនុស្ស​ដែល​​ទៅ​បង្ហាញ​ខ្លួន​នៅ​ ក្នុង​​ព្រឹត្តិការណ៍​នា​យប់​នោះ​ទេ ដោយ​គ្រាន់តែមាន​ការ​ប៉ាន់​ស្មាន​ថា​​​ហោច​ណាស់​​ក៏​ជាង​​៦ម៉ឺន​នាក់ ដោយ​សារ​តែ​​​បរិវេណ​ទីលាន​ដែល​ផ្ទុក​មនុស្ស​​​​​​​​​បាន​​៥​​៥០០០​នាក់ ​ត្រូវ​អស់​កៅអី។

​យោង​តាម​ការ​​បញ្ជាក់​​ក្រៅ​ផ្លូវ​ការ​ពី​អ្នក​រៀប​ចំ មនុស្ស​ដែល​ទៅ​ទស្សនា​កា​រប្រកួត​រវាង​​​​ក្រុម​កម្ពុជា និង​ក្រុម​សិង្ហបុរី​​ គឺ​​​១០​ម៉ឺន​នាក់ឯណោះ ដោយ​សារ​តែ​​នៅ​ខាង​ក្រៅ​លាន​ប្រកួត​​ដែល​​អាច​មើលឃើញ​​​​តារាង​បាល់​ ស្ថិត​​ ក្នុង​បរិវេណ​​ស្ដាត​អូឡាំពិក​​សុទ្ធ​តែ​កក​កុញ​ដោយ​មនុស្ស​ម្នា ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​​កន្លែង​​ឈរ​ទស្សនា​​។ ទោះតួលេខ​ដែល​​បាន​ប៉ាន់​ស្មាន ស្ថិត​នៅ​ក្នុង​ភាព​ខុស​គ្នា​​​​ ​ក៏​​​​​​​​ចំនួន​មនុស្ស​ដែល​បាន​ប្រមូល​ផ្ដុំ​​នោះ ត្រូវ​គេ​ចាត់​ទុក​ថា​​ជា​ចំនួន​ច្រើន​បំផុតសម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល ​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈ​ពេ​ល​ចុង​ក្រោយ​។ ​​​​ក្រុម​អ្នកទស្សនា​ទាំង​នោះ មិន​ត្រឹមតែ​បាន​ចំណាយ​ប្រាក់​​​ និង​ចំណាយ​ពេល​មក​គាំទ្រ​​​ដល់ទីតាំង​ប្រកួត​ប៉ុណ្ណោះ​ទេ ភាគ​ច្រើន​​នៃ​ពួក​គេ​ក៏ធ្វើ​សកម្មភាព​ លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា​ប្រកប​ដោយ​ភាព​រស់​រវើក​​​ផង​ដែរ​។ ​​មិន​អន់​ជាង​​ក្រុម​អ្នក​គាំទ្រ​​បាល់​ទាត់​របស់​​បណ្ដា​ប្រទេស​រីក​ ចម្រើន​ ​​​យុវវ័យ​កម្ពុជា​​​ក៏​បាន​​គូស​​រូប​ទង់​ជាតិ​​នៅ​លើ​ផ្ទៃ​មុខ និង​ ​បិទ​ ឬ​ឆ្លាក់​រូប​ទង់​ជាតិ​​​​នៅ​លើ​ថ្ពាល់ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ពី​ទំហំ​គាំទ្រ​ចំពោះវិស័យ​បាល់​ទាត់​ជាតិ​ថា​​មាន​ កម្រិត​រីក​ចម្រើន​​គួរ​ឲ្យ​សរសើរ​​។ ​​​​​ក្រុម​ខ្លះ​បាន​ទាំង​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ឯកសណ្ឋាន​​​​ដូច​ក្រុម​​បាល់​ទាត់​កម្ពុជា និង​​​​​​​​លើក​ត្រដាង​ទង់​ជាតិ អម​ដោយ​ការ​​បន្ទ​រ​សំឡេង​ហ៊ោកញ្ជ្រៀវ ​ ​តាំង​ពី​កា​រប្រកួត​មិន​ទាន់​ចាប់​ផ្ដើម។ អ្នក​គាំទ្រ​ខ្លះបាន​ស្ពាយ​​​​ឧបករណ៍​​ឧគ្ឃោសនាសព្ទ​ជាប់​ខ្នង ​ដើម្បី​​​បន្លឺ​សំឡេង​​​គាំទ្រ​ឲ្យ​​​សាយ​ភាយ​​​បាន​កាន់​តែ​ឆ្ងាយ​។ ​សូម្បី​សំឡេង​ទះ​ដៃ ក៏​ត្រូវ​គេ​​ឮ​បន្លឺ​ជា​ចង្វាក់​ភ្លេង ​​រំលេចដោយ​ការ​ច្រៀង​រាំ​​យ៉ាង​កង​រំពង​។ ​

ក្នុង​ពេល​កា​រប្រកួត​ហៀប​ចាប់​ផ្ដើម ​អ្នក​មាន​ទូរសព្ទ​ស៊េរី​ទំនើប​គ្រប់​ដៃ បាន​​​​​​​រំលេច​ភ្លើង​ពិល​​ធ្វើ​ឲ្យ​សាល​កីឡា​ករ​ទាំង​មូល ​​​អណ្ដែង​ដោយ​ពន្លឺ​ភ្លើង​ពិល មាន​សភាព​មិន​ខុស​ពី​​​​កម្រង​ផ្កាយ លម្អ​​ទីលាន​ប្រកួត​។ ក្រុម​អ្នក​គាំទ្រ​​ទាំង​នេះ ​មិន​មាន​សភាព​​នឿយ​ហត់​នោះ​ទេ ​បើ​ទោះ​ជា​ពួក​គេ​ម្នាក់​ខ្លះ​លើក​ក្រវី​ទង់​ជាតិ ខ្លះ​​ច្រៀង​រាំ ​ខ្លះ​​លោត​កញ្ជ្រោល​ និង​ភាគ​ច្រើន​គឺស្រែក​​​​បន្ទរ ដើម្បី​​​​​​ចង់​ឲ្យ​កីឡាករ​កម្ពុជា បាន​ឮ​ និង​មាន​កម្លាំង​ចិត្ត​​​​​​សម្រាប់​ការ​ប្រកួត​ក្ដី​។ ​ប៉ុន្តែ​​​សន្ទុះ​ដែល​បាន​លេច​ឡើង ត្រូវ​គេ​ឃើញ​​​ប្រែ​ប្រួលបន្តិច​ម្ដង​ៗ បន្ទាប់​ពី​​​ក្រុម​បាល់​ទាត់​​សិង្ហបុរី ​ដែល​ជា​ភ្ញៀវ​​​​ដំបូង​​គេសម្រាប់​វគ្គ​ជម្រុះ​​World Cup​ នេះ ​ស៊ុត​ចូល​ទី​កម្ពុជា​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត រហូត​ដល់​៣គ្រាប់ ក្នុង​​ត​ង់​ទី​១​។ ​​នៅ​​ក្នុង​ម៉ោង​សម្រាក ​​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន នៅ​តែ​បន្ត​ច្រៀង​រាំ និង​​បន្លឺ​​ឧគ្ឃោសនាសព្ទ ​ព្រម​ជា​មួយ​​​​ក្ដី​សង្ឃឹម​ថា​​ក្រុម​កម្ពុជានឹង​​​មាន​​លទ្ធភាព​តាម​យក​ គ្រាប់​បាល់​មក​វិញនៅ​តង់​ទី​២​។

​​

កញ្ញា ​ពេជ្រ សោភា ដែល​ជាតារា​ចម្រៀង​ប្រចាំ​​​ហង្ស​មាស ​ត្រូវ​គេ​ឃើញ​ចុះ​ទៅ​ដល់​តារា​​ងធំ​​​ ​ដើម្បី​លេង​បាល់ និង​​បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ សូម​ឲ្យ​ក្រុម​កម្ពុជា​​​មាន​សំណាង​សម្រាប់​ការ​ប្រកួត​​​នោះ​ផង​។ សំឡេង​គាំទ្រ​​​​ត្រូវ​គេ​ឮ​បន្ទរជា​បន្តបន្ទាប់​ ​​ ​​​ដើម្បី​បង្កើន​សន្ទុះ​ឲ្យ​កីឡាករ​កម្ពុជា​សម្រាប់​​​​កា​រប្រកួត​នៅ​​៤៥​ នាទី​​វគ្គ​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាល់​ទាត់​កម្ពុជា ​​នៅ​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង ជា​មួយ​​ទម្រង់​​លេង​​មិន​សូវ​ល្អ​។

​​លទ្ធផល​៤-០ ​ដែល​ក្រុម​សិង្ហបុរី​ស៊ី​ក្រុម​​កម្ពុជា គឺ​ជា​អ្វី​ដែល​ក្រុម​ម្ចាស់​ផ្ទះ និង​អ្នកគាំទ្រ​ទទួល​ភាព​ជូរ​ចត់​។​ អ្នក​ទស្សនា​ភាគ​ច្រើន​បាន​រិះ​គន់​ពីទម្រង់លេង​របស់​​កម្ពុជា សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នោះ ​ ​ដោយ​សូម្បី​តែ​ការ​​គ្រប់​គ្រង​​បាល់​ក៏​មិន​សូវ​ល្អ រីឯការ​​បោះ​បាល់​ឲ្យ​គ្នា ក៏​មាន​ចំណុច​មិន​​ស៊ី​សង្វាក់​គ្នា​។ ធៀប​នឹង​កាល​លេង​មិត្ត​ភាព​​ជាមួយ​ឡាវ និង​​​​​មីយ៉ាន់​ម៉ា ទម្រង់​លេង​របស់​​កម្ពុជា​​លើក​នេះ គឺ​​ផ្ទុយ​ស្រឡះ​ដាច់​ឆ្ងាយ​​។

​លោក ​Kazunori Ohara គ្រូ​បង្វឹក​បាល់ទាត់​​ជា​ជន​ជាតិ​ ជប៉ុនរបស់​កម្ពុជាបាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​​ខក​ចិត្ត​ដូច​គ្នា នៅពេល​ប្រកួត​ចប់ ​តាម​រយៈ​​ការ​ស្ដី​បន្ទោស​ទៅ​​លើ​កីឡាករ​របស់​ខ្លួន ថា​លេង​មិន​ល្អ និង​ដូច​មិន​មាន​អារម្មណ៍​ក្នុង​ពេល​ប្រកួត​នោះ​។

នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ខាង​មុខនេះ​ កម្ពុជា​នឹង​ឡើង​ទៅ​លេង​ជើង​ទី​២ នៅ​ប្រទេស​សិង្ហបុរី​វិញ។ វគ្គ​ជម្រុះ​បន្ត​បន្ទាប់ គឺ​ប៉ះ​ជាមួយ​ប្រទេស​​​​អាហ្គានីស្ថាន ស៊ីរី និង​ប្រទេស​ជប៉ុន ​​ដោយមួយ​ជើង​ប្រកួត​ក្នុង​ស្រុក និង​មួយ​ជើង​នៅ​​ក្រៅ​ទឹក​​ដី​​បែប​នេះ​ដូច​គ្នា​។ ​លទ្ធផល​៤-០ ចាញ់​​ក្រុម​​សិង្ហបុរី ​​​ធ្វើ​ឲ្យ​ឱកាស​ជម្រុះ​​ពូល​របស់​កម្ពុជា  ​មាន​​​​​​​មិន​ច្រើន​​នោះ​ទេ ដោយ​សារ​តែ​ក្រុម​​​៣​ទៀត សុទ្ធ​តែ​មាន​​​​កម្រិត​បាល់​ទាត់​ល្អ​ជាង​សិង្ហបុរី៕

៤​ក្រុម​រកឃើញ​ការ​ឈ្នះ​នៅក្នុង​សប្តាហ៍​ទី​៧ ប៉ុន្តែ​ក្រុម​ខ្លាំង បាសាក់ បាន​ត្រឹម​១​ពិន្ទុ​បន្ថែម

ភ្នំពេញៈ ក្រុម​បាល់ទាត់​មិនមែន​អាជីព​ចំនួន​៤ ដែល​កំពុង​ប្រកួត​ប្រជែង​នៅក្នុង​ពាន​រង្វាន់ Home Sport League 2014-2015 បាន​៣​ពិន្ទុ​រៀងៗ​ខ្លួន នៅក្នុង​ការ​ប្រកួត​វិលជុំ សប្តាហ៍​ទី​៧ កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ក្រុម​ចំនួន​៤​ទៀត ដែល​មាន​ទាំង​ក្រុម​កំពុង​ឈរ​នៅលើ​កំពូល​តារាង ប្រាសាក់ ផង​នោះ បាន​ត្រឹម​ម្នាក់​១​ពិន្ទុ​បន្ថែម។

តាមរយៈ​ការ​ប្រកួតប្រជែង ដែល​ធ្វើ​នៅលើ​ទីលាន​ចំនួន​២ គឺ​ទីលាន​បឹងត្របែក និង​ទីលាន​ដំរីស ពេញ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​អាទិត្យ​នោះ ក្រុម​ប្រាសាក់ ដែល​៦​ប្រកួត​កន្លងមក បាន​ឈ្នះ​៥ និង​ស្មើ​១​ដង បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ Nissay FC ប៉ុន្តែ​ការ​មាន​១៧​ពិន្ទុ នៅ​តែ​ជួយ​ឲ្យ​ប្រាសាក់ បន្ត​ឈរ​នៅលើ​កំពូល​តារាង​ដដែល និង​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ផ្ទុយ​ទៅវិញ​ក្រុម ANVAYA FC នៅ​តែ​អាច​រក្សា​នៅ​ទីតាំង​លេខ​២​របស់​ខ្លួន​ជា​បន្ត​ទៀត ខណៈ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ធ្លាប់​ឈរ​នៅ​លេខរៀង​ទី​៦ Y FC ក្នុង​លទ្ធផល ៣-២​នោះ ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​៧​ប្រកួត​របស់ ANVAYA គឺ​ឈ្នះ​៤ ស្មើ​២ និង​ចាញ់​១​ដង ឯ​៧​ប្រកួត​របស់​ក្រុម Y FC គឺ​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​២​ដង ហើយ​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​វិញ។

ចំណែក​ក្រុម ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ Nissan បាន​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​បាតតារាង COCA ៨-៣ ដើម្បី​ធ្វើឲ្យ​៧​ប្រកួត​របស់​ខ្លួន មាន​លទ្ធផល​ឈ្នះ ៤ ស្មើ​១ និង​ចាញ់​២​ដង​នោះ។ រីឯ​ក្រុម​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ HPL FC បាន​លត់​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧ វ៉ាន់ដា ក្នុង​លទ្ធផល ៤-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧​វិញ ដោយ​៦​ប្រកួត ឈ្នះ​៣ និង​ចាញ់​៣​ដង តែ វ៉ាន់ដា ដែល​៧​ប្រកួត​ឈ្នះ​៣ និង​ចាញ់​៤​ដង​នោះ ធ្លាក់​ទៅ​ឈរ​នៅ​លេខរៀង​ទី​១០​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ​ក្រុម ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ RFL បាន​បំបាក់​ក្រុម​ឈរ​នៅ​លេខរៀង​ទី​១១​បន្ទាប់ពី​បាតតារាង EDC ក្នុង​លទ្ធផល ៧-៣ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ជា​បណ្តោះអាសន្ន ដោយ​មាន​១៣​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ​៣ Nissan ដែរ គ្រាន់តែ​ចាញ់​គ្រាប់​បាល់​ចំណេញ ប៉ុន្តែ​ក្រុម EDC ដែល​៧​ប្រកួត ឈ្នះ​១ និង​ចាញ់​៦​ដង​នោះ គេច​មិន​ផុត​ពី​ការ​ធ្លាក់​នោះ​ទេ។

យ៉ាងណា​មិញ ក្រុម​ខ្លាស បាន​ត្រឹម​ស្មើ ៣-៣ ជាមួយ​ក្រុម Kingdom ក្នុង​ការ​ប្រកួត​លើក​ទី​៧​នេះ ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ខ្លាស ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដោយ​៧​ប្រកួត​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​២​ដង ឯ​ក្រុម Kingdom ដែល​មាន​៩​ពិន្ទុ​ដូច​ក្រុម​ខ្លាស ក្រុម HPL និង​ក្រុមY FC ដែរ​នោះ ត្រូវ​ធ្លាក់​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ព្រោះ​ក្រុម​នេះ​មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង​គេ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
508
2096
4643749