jaukjeybanner

ចាប់​ខ្លួន​ក្មេង​ជំទង់​ ៦នាក់​ទាក់​ទង​នឹង​ការ​ប្រើប្រាស់ DDoS Tool

ក្មេង​ៗ​សញ្ជាតិ​អង់​គ្លេស ៦នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​បន្ទាប់​ពី​ត្រូ​វ​បាន​គេ​​សង្ស័យ ​ថា​ពួក​គេ​បាន​បើក​ឆាក​វាយ​ប្រហារ​គេហទំព័រ និង​សេវា​កម្ម​មួយ​ចំនួន​តាម​បណ្តាញ​​អ៊ីន​ធើណិត​ដោយ​ប្រើប្រាស់​ Tool DDoS ម្យ៉ាង​របស់​ Lizard Squad ដែល​មាន​ឈ្មោះ​ថា Lizard Stresser ។

ក្រុម Lizard Squad គឺ​​ជា​ក្រុម​អា​ក្រក់​មួយ​នៅ​ក្នុង​ពិភព​វាយ​ប្រហារ និង​​​ដោះ​សោរ​ល្បែង​នានា​​លើ​បណ្តាញ​ដូច​ជា Playstation និង Xbox កាល​ពី​ឆ្នាំ​មុន​ដោយ​ពួក​គេ​បាន​បង្កើត​បច្ចេក​ទេស​មួយ​ក្នុង​ការ​វាយ​ ប្រហារ​គឺ Distributed Denial-of-Service ឬ​ហៅ​កាត់​ថា DDoS។ ពួក​គេ​បាន​បង្កើត​គេហទំព័រ​មួយ​​សម្រាប់​ជា​ទី​ផ្សារ​ងងឹត​ក្នុង​ការ​​លក់​ Tool នានា​ដែល​អាច​បម្រើ​ដល់​សេវា​កម្ម Hack ជា​ពិសេស​ក្បាច់​គុណ​កំពូល​របស់​ពួក​គេ​គឺ DDoS ដែល​អតិថិជន​ទាំង​នោះ​អាច​ជួល​ឬ​ទិញ​ DDoS Tool ដែល​ស្រដៀង​គ្នា​បាន​។

តាម​រយៈ​គេហទំព័រ The Hacker News បាន​ឲ្យ​ដឹង​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្មេង​ជំទង់​៦នាក់​ត្រូវ​បាន​ភ្នាក់​ ងារ​ឧក្រិដ្ឋ​កម្ម​ជាតិ​ចាប់​ខ្លួន ដោយ​ជាប់​ចោទ​ពី​បទ​ប្រើប្រាស់ ​Lizard Stresser DDoS Tool ហើយ​វាយ​ប្រហារ​ទៅ​កាន់​ សាលា សារព័ត៌មាន​ជាតិ​ ក្រុម​ហ៊ុន​ល្បែង​កម្សាន្ត និង​​ហាង​ផ្សេង​ៗ​ទៀត​ដែល​ឈរ​នៅ​លើ​បណ្តាញ​អ៊ីន​ធើណិត​។

គេ​បាន​​វាយ​តម្លៃ​ថា​ក្មេង​ជំទង់​ទាំង​៦នាក់​នេះ​បាន​ទិញ DDoS Tool តាម​រយៈ​សេវាបង់​ប្រាក់​ផ្សេង​ៗ​ដូច​ជា BitCoin ហើយ​យោង​តាម​ការ​ចាប់​ខ្លួន​នេះ​លោក​ Tony Adams ដែល​ជា​ប្រធាន​ក្រុម​ស៊ើប​អង្គេត​ឲ្យ​អង្គភាព NCA របស់​​ឧក្រិដ្ឋ​កម្ម​​បច្ចេក​វិទ្យា​ជាតិ​ បាន​និយាយ​ថា ពួក​គេ​ទំនង​ជា​បាន​ទិញ​ DDoS Tool ដូច​ Lizard Stresser ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​ទៅ​លើ​ ហិរញ្ញវត្ថុ​អាជីវកម្ម និង​ជ្រៀត​ចូល​ទៅ​កាន់​បណ្តាញ​ព័ត៌មាន​សាធារណៈ​ផ្សេង​ទៀត​។

​អ្នក​ដែល​បាន​ចាប់​ខ្លួន​រួម​មាន​ដូចជា ៖

  • ក្មេង​ម្នាក់​មក​ពី Huddersfield, West Yorkshire ដែល​មាន​អាយុ ១៨​ឆ្នាំ
  • ក្មេង​ម្នាក់​មក​ពី Manchester ដែល​មាន​អាយុ ១៨ឆ្នាំ
  • ​ក្មេង​ម្នាក់​មក​ពី Northampton ដែល​មាន​អាយុ ១៦ឆ្នាំ
  • ​ក្មេង​ម្នាក់​មក​ពី Stockport ដែល​មាន​អាយុ ១៥ឆ្នាំ
  • ក្មេង​ម្នាក់​មក​ពី Cardiff ដែល​មាន​អាយុ ១៧ឆ្នាំ
  • ក្មេង​ម្នាក់​មក​ពី Northolt, north-west London ដែល​មាន​អាយុ ១៧ឆ្នាំ

លំណែនាំ៖ ការ​​បំបែក​សុវត្ថិភាព​ប្រព័ន្ធ​ណាមួយ​មិន​មាន​ន័យ​ថា​​ខុស​ច្បាប់​ឡើយ ប៉ុន្តែ​យើង​គួរ​តែ​ជួយ​រាយ​ការណ៍​បញ្ហា​ដល់​ប្រព័ន្ធ​នោះ​ដើម្បី​គេ​ដោះ​ ស្រាយ មិន​ត្រូវ​ចូល​លុក​លុយ​ផ្តេស​ផ្តាស​ដែល​បណ្តាល​ឲ្យ​គេ​មាន​បញ្ហា នាំ​ឲ្យ​យើង​ក្លាយ​ជា​ឧក្រិដ្ឋជន​ឡើយ​។

Youtube នឹងធ្វើឲ្យអ្នក​លេង​ហ្គេម​ភ្ញាក់ផ្អើល

Youtube បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ក្នុង​ការដាក់​ឲ្យប្រើ​ប្រាស់​នូវ​សេវាកម្ម​ ថ្មីរបស់ខ្លួន ​គឺជា​សេវាកម្ម​វីដេអូហ្គេម ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយនឹង ​Twitch របស់​ក្រុមហ៊ុន ​Amazon ដែល​កំពុង​តែមាន​ប្រជាប្រិយ​ភាព​សម្រាប់​ប្រជាពល​រដ្ឋ​អាមេរិក។​

Youtube Gaming ដែល​មាន​ជាទម្រង់​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ និងទម្រង់​គេហទំព័រ​ នឹង​ត្រូវ​បានគេបញ្ជាក់​ថាវា​នឹងមាន​ជីវិត​ នៅក្នុង​ពិភព​វីដេអូ​ហ្គេម​ក្នុង​ពេល​ឆាប់ៗនេះ។​

 

គេហទំព័រ ​ថ្មីរបស់​Youtubeនេះ​ នឹងមាន​វីដេអូ​ហ្គេម​ប្រមាណ​ ២៥,០០០ហ្គេម ​ដែល​សុទ្ធសឹង​ជាវីដេអូ ហើយ​អ្នក​អាច​លេង​ផ្ទាល់​ជាមួយ​នឹងមិត្ត​របស់​អ្ន​ក តាម​រយៈ​វីដេ​អូហ្គេម​ ដែល​មាន​គុណ​ភាព​ខ្ពស់​។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថាគំរោង​ថ្មី​របស់ខ្លួន ​គឺដើម្បី​រក្សាទំនាក់​ទំនង​រវាង​អ្នក​ពូកែ​លេង​ហ្គេម​ ជាមួយ​នឹង​ព័ត៌មាន​របស់​ខ្លួនថ្មីៗ ​ដែលប្រែ​ប្រួល​គ្រប់​ពេល​វេលា។ ​​

 

បើតាម ​ព័ត៌មាន​ ដែល​បាន​ចុះផ្សាយ ​កាល​ពីខែ​មិថុនា​ បានឲ្យ​ដឹងថា​គេហទំព័រ​ថ្មីនេះ ​នឹងអនុញាត​ឲ្យអ្នក​លេង​អាច​បង្ហោះ​វីដេអូ​របស់គេ​ ដោយ​ផ្ទាល់​នៅលើ​គេហទំព័រ​នោះ ហើយ​មនុស្ស​ដទៃ​ទៀតក៏​អាច​មើល​វីដអូ​នោះ​បាន​យ៉ាង​ងាយស្រួល។​ សេវាកម្ម​ថ្មីនេះ នឹងដាក់​ឲ្យដំណើរ​ការលើក​ដំបូងនៅ​ក្នុង​ប្រទេស​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក។ ​

 

សេវាកម្ម​ថ្មីរបស់​Youtube ដែល​មាន ​Google ជាម្ចាស់​នោះនឹង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​នឹង ​Twitch.tv របស់​ក្រុមហ៊ុន​ Amazon ក្នុងទីផ្សារ​មួយនេះ​។ សូមបញ្ជាក់ថា​ Twitch.tv ត្រូវបាន​ទិញ ​ដោយ​ក្រុមហ៊ុន​ Amazon កាលពី​ខែកញ្ញា ​ឆ្នាំ២០១៤​ កន្លងទៅ។ ​

 

បើតាម ​សេចក្តី​រាយកាណ៍​របស់​កាសែត​ The Wall Street Journal បានឲ្យ​ដឹងថា​ក្នុងឆ្នាំ​២០១៥នេះ អ្នក​ប្រើ​ប្រាស់​ Twitch.tv បានកើន​ឡើងពី​៤៥លាន ​ក្នុងឆ្នាំ​២០១៣ មក​១០០លាន ក្នុង​ឆ្នាំ​២០១៥នេះ៕

NASA ប្រែក្លាយលាមក ទៅជាអាហារ សម្រាប់អ្នកអវកាស

ថ្មិៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ទើបទទួលបានលទ្ធផលល្អក្នុងការដាំបន្លែស្អាតក្នុង
បរិស្ថានគ្មានទំនាញផែនដី។ នេះត្រូវបានគេចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់
អាហារដល់អវកាសចរ។

ប៉ុន្តែ​ នេះមិនមែនជាទីបំផុតនោះទេ​ NASA នៅមានគំនិតប្លែកជាងនេះ នោះគឺប្រែក្លាយលាមក
និងទឹកនោមរបស់អ្នកអវកាស ឱ្យទៅជាអាហារសម្រាប់ពួកគេ។

តាមរយៈគម្រោងខាងលើនេះ NASA ចង់យកកាកសំណល់ជីវសាស្ដ្ររបស់មនុស្ស ដើម្បី
បម្លែងវាឱ្យទៅជាថាមពលជីវសាស្ដ្រ សម្រាប់ផ្គត់ផ្គងដល់ការរស់នៅ។

សាស្ដ្រចារ្យ Mark Blenner អ្នកទទួលខុសត្រូវគម្រោងខាងលើ ឱ្យដឹងថា នេះមិនមែនជា
គម្រោងដែលមានសារសំខាន់តែត្រឹមផ្នែកវិទ្យាសាស្ដ្រនោះទេ តែវានឹងជួយកាត់បន្ថយនូវការ
ចំណាយទៅលើអាហារនៅលើអវកាស។ Mark Blenner បន្តថា "ប្រការនេះ មានសារសំខាន់
នៅពេលដែលអាមេរិក បានផ្អាកដំណើរការបេសកកម្មយានអវកាស The Space Shuttle
របស់ខ្លួន ហើយត្រូវជួលយានអវកាសរបស់រុស្ស៊ី ដើម្បីបញ្ជូនសម្ភារៈផ្គត់ផ្គង់ ឡើងទៅកាន់
ស្ថានិយអវកាសអន្តរជាតិ"។

គួររំលឹកថា មុននេះ​ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់បានទទួលជោគជ័យក្នុងការ
បម្លែងកាកសំណល់អាក្រក់ ឱ្យទៅជារបស់ល្អ ហើយ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់សាកល្បងហូបទឹកដែលបានចម្រាញ់ពីលាមក និងកាកសំណល់ផ្សេងនេះផងដែរ៕

អស្ចារ្យ! សាមសុង ប្រកាសដាក់លក់ Galaxy Note 5 ជាផ្លូវការជាមួយការផ្តល់ជូន Galaxy Tab A រហូតដល់១៥០

ក្រុមហ៊ុនសាមសុង នឹងរៀបចំដាក់លក់ជាផ្លូវការ Samsung Galaxy Note5 ដែលលោកអ្នកទន្ទឹង រង់ចាំ បន្ទាប់ពីបានបើកបង្ហាញនៅទៅក្រុងញ៉ូយក កាលពីប៉ុន្មានថ្ងៃមុន នៅផ្សារទំនើបសុរិយាជាន់ ផ្ទាល់ដី ថ្ងៃទី 22 ខែសីហា ត្រូវនឹងថ្ងៃសៅរ៍ សប្តាហ៍នេះ ជាមួយនឹង ការផ្តល់ជូននូវវង្វាន់ថែបប្លែត Samsung Tab A 9.7 អ៊ីញជ៍ រហូតដល់ 150 រង្វាន់។

 

កម្មវិធីនេះនឹងត្រូវចាប់ផ្តើម ពីម៉ោង 8ព្រឹក ដល់ ម៉ោង6និង30នាទីល្ងាច ដោយមានការចូលរួមពី តារាចម្រៀងដែលស្ថិតក្នុងដួងចិត្តអ្នកស្តាប់ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ ។

នៅក្នុងឱកាសនោះ លោកអ្នកអាចជាវទូរស័ព្ទ Samsung Galaxy Note 5 ក្នុងតម្លៃត្រឹមតែ $730 ប៉ុណ្ណោះ ។ ហើយអ្វីដែល រំភើបជាងនេះទៅទៀតនោះ គឺក្នុងចំណោមអ្នកទិញទូរស័ព្ទ Galaxy Note 5 ចំនួនបីនាក់ម្តង នឹងទទួលបានការចាប់ឆ្នោតយក Galaxy Tab A 9.7 អ៊ី​ញជ៍ ចំនួន 1គ្រឿងភ្លាមៗ ហើយអ្នកដែលមិនទទួលបាន Galaxy Tab A ខាងលើ នឹងទទួលបានដងថត Selfie ម្នាក់ ១គ្រឿង ភ្លាមៗ។

Galaxy Note5 ជា​មាន​កញ្ចក់​រាបស្មើ​ងាយស្រួល​ក្នុងការ​សរសេរ​និង​មាន​រាង​កោង​ងាយ ស្រួល​កាន់​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ពេល​និយាយ​ទូរស័ព្ទ​។​ ជាមួយគ្នានេះ​ផងដែរ​ប៊ិក S Pen ថ្មី​មាន​រាង​មាំ ​និង​មាន​តុល្យភាព ​ពេល​កាន់​ក្នុង​ដៃ​ដែល​ងាយស្រួល​សំរាប់​សរសេរ​ និង​មាន មុខងារប្រើបានច្រើនជាង​មុន​។ តើអ្នកនៅរង់ចាំអីទៀត?

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

 

 

បច្ចេកវិទ្យា​​ផលិត​គ្រាប់​កាំភ្លើង​ដ៏​មរណៈ​មួយ​គ្រាប់​អាច​ខ្ទេច​សាកសព​(មាន​វីដេអូ)

ថ្មី​នេះ​ក្រុម​ហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា​អាវុធ​ G2 Research បាន​ផលិត​គ្រាប់​កាំភ្លើង​ដ៏​ប្រល័យ​មួយ​ប្រភេទ ​ដែល​គេ​ចាត់​ទុក​វា​ជា​គ្រាប់​កាំភ្លើង​ដ៏​មរណៈ​បំផុត​ ក្នុង​ពិភពលោក។ បើ​យោង​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ របស់​ក្រុម​ហ៊ុន​ខាង​លើ​ វា​ត្រូវ​បាន​ផលិត​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ​ហើយ​វា​កាន់​តែ​សាហាវ​ពេល​បាញ់​តែ​មួយ​គ្រាប់​អាច​កម្ទេច​គោលដៅ​ បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

ក្នុង​វីដេអូ​មួយ​ដែល​គេ​បាន​បង្ហាញ​ពី​សកម្មភាព ​ធ្វើ​ចលនា​យឺត​​របស់​គ្រាប់​កាំភ្លើង​ពេល​បាញ់​ចេញ​អាច​ ឲ្យ​អ្នក​ដឹង​កាន់​តែ​ច្បាស់​អំពី​ដំណើរ​ការ​របស់​វា។ គ្រាប់​កាំភ្លើង​ប្រភេទ​នេះ​នឹង​ត្រូវ​បែងចែក​ជា​៩​ប្លង់​តូចៗ​ពេល​វា​ប៉ះ​ ទង្គិច​ទៅ​នឹង​វត្ថុ​អ្វី​មួយ​ ពេល​យើង​បាញ់​ចេញ​ពី​កាំភ្លើង​ ហើយ​ច្បាស់​ណាស់​ថា​វត្ថុ​នោះ​ នឹង​ខ្ទេច​តែ​ម្ដង​ ដោយ​សារ​កម្លាំង​ដ៏​ខ្លាំង​និង​មុត​ស្រួច​របស់​គ្រាប់​កាំភ្លើង​។

គ្រាប់​តែ​ឈ្មោះ​របស់​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​តក់​ស្លុត​បាន​ដែរ។ ​វា​មាន​ឈ្មោះ​វា​ R.I.P Bullet ដោយ​សារ​តែ​វា​មាន​ក្បាល​គ្រាប់​ខុស​ពី​គ្រាប់​កាំភ្លើង​ទូទៅ។ ទំនុក​ចិត្ត​របស់​គ្រាប់​កាំភ្លើង​នេះ​គឺ​ ល្អ​សម្រាប់​ជា​អាវុធ​ការពារ​ខ្លួន​​​ ពិសេស​សាក​សម​​សម្រាប់​ស្ត្រី​ដែល​នៅ​តែ​ឯង​ពេល​មាន​នរណា​ម្នាក់​ចូល​បំពាន។
 
បើ ​តាម​ការ​បង្ហាញ​ពី​វេបសាយ​ផ្លូវ​ការ​របស់​គ្រាប់​កាំភ្លើង​នេះ​ ដែល​ត្រូវ​បាន​អ្នក​ជំនាញ​ពិសោធ គឺ​គ្រាប់​កាំភ្លើង​នេះ​មាន​សមត្ថភាព​មុត​ និង​ជ្រៀត​ចូល​ក្នុង​វត្ថុ​រឹង​ដូច​ជា៖ ដុំ​ថ្ម ក្ដារ​បន្ទះ​ ដែក​សន្លឹក​ នឹង​ដុំ​ទឹក​កក​ដ៏​ក្រាស់។ ពេល​វា​ប៉ះ​ទង្គិច​វត្ថុ​ទាំង​នោះ​នឹង​ពង្រីក​ថាមពល​ និង​បំបែក​ក្បាល​គ្រាប់​ឲ្យ​មុត​សុះ​សាច់​តែ​ម្ដង។
 
ចង់​ដឹង​ច្បាស់​សូម​មើល​វីដេអូ​ខាង​ក្រោម​៖
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
629
923
4540367