jaukjeybanner

Sony ដាក់​បង្ហាញ PlayStation VR ថ្មី ត្រៀម​ទាក់​ចិត្ត​អ្នក​ចូល​ចិត្ត​លេង​ហ្គេម!

Sony បានដាក់បង្ហាញ គំរោង​ថ្មី​មួយ របស់​ពួក​គេ ដែល​​ហៅ​ថា​គំរោង Morpheus គឺជាគំរោង​​បង្កើត​ឧបករណ៍ ​ពាក់ VR ហើយ​ក៏​បាន​សំរេច បង្កើត​នូវ VR មួយ​ដែល​មាន​ឈ្មោះ​ថា PlayStation VR ហើយ VR នេះ​ហើយ អាច​មាន​ឱកាសទាក់ទាញអ្នកប្រើប្រាស់ VR ផ្សេងៗបាន ដោយសារសមត្ថភាពវា សម្បូរ​បែបជាងម៉ូឌែល​មុនៗ​។

Sony ដាក់បង្ហាញផលិតផលថ្មីនៅក្នុងព្រឹត្តិការណ៍ Tokyo Game Show 2015 ដែលពោរពេញ​ដោយ​ក្រុម​​អ្នក​ផលិត​ហ្គេមជា​ច្រើន​ចូលរួម បង្ហាញរបស់ថ្មីៗដែលពួកគេបង្កើត ចំនែកឯ Sony ក៏បានដាក់​បង្ហាញ​ PlayStation VR នេះ សំរាប់ទាក់ចិត្តអ្នកចូលចិត្តលេងហ្គេម ដោយ​ប្រើ​ប្រាស់ឧបករណ៍​ហ្គេម​របស់ Sony ដូច​ជា PlayStation ជាដើម។

អ្នកអាចពាក់ឧបករណ៍នេះសំរាប់បង្ហាញរូបភាពដ៏អស្ចារ្យ ដូចអ្នកកំពុងស្ថិតនៅក្នុងហ្គេមនោះពិតៗ នៅ​ពេល​​លេង​​ហ្គេមដូចជា Mechanized Combat League and The creepy Summer Lesson និង Final Fantasy XIV ជាដើម។

Sony នៅសន្យាថា នឹងពាំនាំឧបករណ៍ប្រភេទនេះ ឲ្យច្រើនជាងនេះនាពេលអនាគត។ នេះគ្រាន់ជាការ​ដាក់​បង្ហាញ​ប៉ុណ្ណោះ ហើយមិនទាន់បានបញ្ជាក់តម្លៃ និងថ្ងៃដាក់លក់នៅឡើយទេ នាពេលនេះ។

[វិភាគ​] – វិបត្តិ​កង្វៈ​ធនធាន Java នៅ​កម្ពុជា

កូដ​ម្យ៉ាង​នៅ​ក្នុង​បច្ចេក​វិទ្យា​បង្កើត​​កម្មវិធី​សម្រាប់​កុំ​ព្យូទ័រ​​ ឈ្មោះ Java ត្រូវ​បាន​សិស្ស និង​និស្សិត​ ព្រម​ទាំង​​បុគ្គលិក​នៅ​តាម​ស្ថាប័ន​បច្ចេក​វិទ្យា​ជា​ច្រើន​ ត្រូវ​បាន​ចាត់​ទុក​វា​ថា​ជា​ភាសា​មួយ​ដែល​មាន​ការ​លំបាក​បំផុត ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ងាក​ទៅ​រៀន​ភាសា​ផ្សេង​ៗ​ទៀត​ដូច​ជា PHP Ruby និង .NET ជា​ដើម​។

Java គឺ​ជា Programming Language សម្រាប់​បង្កើត​កម្មវិធី​ ហើយ​ភាសា​មួយ​នេះ​វា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ ព្រោះ​វា​ជា​ភាសា​កូដ​ចំហរ(Open Source)។ កាល​ដើម​ឡើយ​ភាសា​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ក្រុម​ហ៊ុន​ Sun ​ប៉ុន្តែ​ក្រោយ​មក​ទៀត​ក្រុម​ហ៊ុន​មួយ​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​យក្ស Oracle បាន​ទិញ​យក​ ជា​ហេតុ​នាំ​ឲ្យ​បច្ចុប្បន្ន​នេះ Java បាន​ក្លាយ​ជា​របស់​ក្រុម​ហ៊ុន Oracle ជំនួស​វិញ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​មាន​​វិទ្យា​ស្ថាន​ និង​សាកល​វិទ្យា​ល័យ​ជា​ច្រើន​បាន​ដាក់​កម្មវិធី​សិក្សា​ភាសា Java នេះ​​​នៅ​ក្នុង​ផ្នែក ICT ជាពិសេស​នៅ​ក្នុង​ឆ្នាំ​ទី៣ ឬ​ទី៤ ហើយ​វា​ត្រូវ​បាន​សិស្ស​ ​និស្សិត​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា​វា​គឺ​ជា​ភាសា​មួយ​ដែល​មាន​ការលំបាក​ ក្នុង​ការ​រៀន​ខុស​ពីភាសា​មួយ​​របស់​ក្រុម​ហ៊ុន​ Microsoft ដែល​មាន​ឈ្មោះ​ថា .NET ដែល​វា​ត្រូវ​បាន​គេប្រើប្រាស់​កម្មវិធី Visual Studio សម្រាប់ Design Interface និង​បញ្ចូល​កូដ ព្រម​ទាំង Execute Run ផងដែរ​។

ទាំង​អស់​ខាង​លើ​នេះ​វា​បាន​បញ្ជាក់​ពី​កូដ​ពេញ​និយម​ក្នុង​ការ​រចនា​ Desktop Application រី​ឯ​ខាង​ Web វិញ​គេ​បាន​ពេញ​និយម​យ៉ាង​សម្បើម​ទៅ​លើ​ Programming Language មួយ​ចំនួន​ដូច​ជា HTML, CSS, Javascript, JQuery, NodeJS, PHP, Ruby, Python និង​ភាសា​ផ្សេង​ៗ​ទៀត​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ Design និង​​​សរសេរ​កូដ​។

ត្រឡប់​មក​វិញ​​ក្រោយ​ពី​សិស្ស​និស្សិត​មិន​សូម​មាន​ចំណូល​ចិត្ត​ក្នុង​ ការ​រៀន​ភាសា​ Java វាបាន​ក្លាយ​ជា​គុណវិបត្តិ​ដ៏​សំខាន់​សម្រាប់​ស្ថាប័ន ICT ​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ជួប​នឹង​ផល​លំបាក​អំពី​កង្វះ​ខាត​ធនធាន​ មនុស្ស​​ជា​មួយ​ភាសា​មួយ​នេះ។

តាម​រយៈ​បញ្ហា​ខាង​លើ​ក្រុម​ហ៊ុន​ Nokor Group ដែល​ជា​ក្រុម​ហ៊ុន​មួយ​ដ៏​ល្បី​ផ្នែក​ ICT ជា​ពិសេស​ការ​អភិវឌ្ឍន៍(Develop) កម្មវិធី​ជា​មួយ​ភាសា Java រួម​មាន Java Web, Java Desktop និង​Android មាន​លើក​ឡើង​ថា​រាល់​ពេល​ដែល​ក្រុម​ហ៊ុន​មួយ​នេះ​បាន​ព្យាយាម​ប្រកាស​ស្វែង​ រក​បុគ្គលិក​​ម្តង​ៗ ​គឺ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយ​តែង​តែ​ធ្វើ​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ទៅ​កាន់​សាលា ​ដើម្បី​ជ្រើស​យក​តែ​និស្សិ​ត​​ដែល​ពូកែ​លើ​ភាសា​មួយ​នេះ ​។

ក្រុម​ហ៊ុន​មួយ​នេះ​ ​ក៏​បាន​ព្យាយាម​ប្រកាស​នៅ​តាម​គេហទំព័រ​​ស្វែង​រក​ការងារ​ជា​ច្រើន​ប៉ុន្តែ ​បញ្ហា​ធនធាន​មនុស្ស​នៅ​តែ​មាន ដែល​វា​ផ្ទុយ​ស្រឡះ​ពី​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដែល​គេ​ជ្រើស​រក​បុគ្គលិក​ដែល​ មាន​ជំនាញ​ភាសា​ផ្សេង​ៗ​​ជា​ពិសេស PHP និង Ruby គឺ​មាន​ធន​ធាន​ច្រើន​សម្បើម​លើស​ពី​ធម្មតា​ដែល​អនុញ្ញាតិ​ឲ្យ​ពួក​គេ​មាន​ ជម្រើស​ក្នុង​ការ​ជ្រើស​បុគ្គលិក​តាម​ចិត្ត​។

តើ​ភាសា​​ Java និង​ភាសា​ផ្សេង​ៗ​មាន​​ភាព​ខុស​គ្នា​ដូច​ម្តេច? ភាសា​ Java វា​ខុស​គ្នា​ជា​មួយ​ភាសា​ផ្សេង​ៗ​ត្រង់​ថា​មាន​មាន​បច្ចេក​វិទ្យា​សន្តិសុខ​ ច្រើន​ជាង​ភាសា​ធម្មតា ជា​ពិសេស​កូដ​របស់​ភាសា​មួយ​នេះ​គឺ​​នឹង​បំប្លែង​ទៅ​ជា Class File និង​ដែល​មិន​មែន​ជា​កូដ​ពិត ដូច​នេះ​កូដ​វា​នឹង​មិន​ចំហរ​ឲ្យ​អ្នក​ដទៃ​កែ​ក្រៅ​ពី​ម្ចាស់​កូដ​ឡើយ ហើយ​​បើ​ប្រៀប​ធៀប​ជា​មួយ​ភាសា PHP គឺ​ចំហរកូដ​ទាំង​ស្រុង​អាច​ឲ្យ​អ្នក​ដ៏ទៃ​កែសម្រួល​បាន​។

តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល់​យ៉ាង​ណា? យើង​នឹង​ទទួល​រាល់​ Comment ជាមតិ​របស់​អ្នក​ទាំង​អស់​គ្នា​​ទាំង​អស់​ សូម​អរគុណ​។

ទិញ​កុំព្យូទ័រ​ម៉ាក Apple ពី​ក្រុមហ៊ុន iOne ភ្លាម និង​ទទួល​បាន​សំបុត្រ​យន្តហោះ​ទៅ​មក ទៅ​កាន់​សៀមរាប ដោយ​ឥត​គិត​ថ្លៃភ្លាម!

នេះគឺជាកម្មវិធីមួយ ដែលក្រុមហ៊ុន iOne បានបង្កើតឡើង ដើម្បីចូលរួម ចែករំលែក ការកំសាន្ត និងការសន្សំសំចៃ ថវិការជូនដល់ អតិថិជន ទាំងអស់គ្នា ដែលតែង តែគាំទ្រ ផលិតផល Apple ពីក្រុមហ៊ុន iOne ដើម្បីមានឱកាស ធ្វើដំណើរ កំសាន្តទៅកាន់ ខេត្តសៀមរាប តាមយន្តហោះ ដោយឥត គិតថ្លៃ។

ចំពោះកម្មវិធីនេះដែរ មានឈ្មោះថា GO HOLIDAY នឹងធ្វើឡើង ចាប់ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2015 នេះទៅហើយ រហូតដល់ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2015 ដោយរាល់ ការទិញ កុំព្យូទ័រម៉ាក Apple ពីក្រុមហ៊ុន iOne នៅគ្រប់សាខា ទាំងអស់ លោកអ្នកនឹង ទទួលបាន នូវការ ផ្តល់ជូន សំបុត្រយន្តហោះ ទៅមក ទៅកាន់សៀមរាប អង្គរភ្លាម ដោយឥត គិតថ្លៃ។ (ដំណើរកំសាន្ត នឹងធ្វើ ដំណើរតាម ជើងយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា បាយ័ន)។

សំរាប់ពត៌មានបនែ្ថម សូមទំនាក់ទំនង មកកាន់ ក្រុមហ៊ុន iOne ទាំង 5 សាខា ដែលសាខា ទីមួយ iOne Canadia ស្ថិតនៅជាន់ ផ្ទាល់ដីនៃ អគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថី ព្រះមុន្នីវង្ស កែងផ្លូវ ក្រមួនសរ ទូរស័ព្ទលេខ 023 99 88 89 សាខាទីពីរ iOne Sovanna មានទីតាំង ស្ថិតនៅជាន់ ផ្ទាល់ដី ផ្សារទំនើប សុវណ្ណា ទូរស័ព្ទលេខ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំង ស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សារ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ទូរស័ព្ទលេខ 023 88 31 01 សាខាទីបួន iOne SiemReap មានទីតាំងស្ថិត នៅផ្សារទំនើប Lucky Mall ជាន់ទី2 ផ្លូវស៊ីវត្ថា មណ្ឌល2 សង្កាត់ស្វាយ ដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19 ហើយ និងសាខាទីប្រាំ iOne Service Center គឺមាន ទីតាំងជាន់ទី 3 អគារលេខ 25 មហាវិថី ម៉ៅសេទុង ជាប់នឹងស្ថាន ទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕

ទូរទស្សន៍ LG 55 inch អាចមូរចងបាន នឹងបង្ហាញខ្លួន នាឆ្នាំ ២០១៦

កាសែត The Korea Times នៅកូរ៉េខាងត្បូង ថ្មីៗនេះ បានចេញផ្សាយថា ក្រុមហ៊ុន LG កំពុង
អភិវឌ្ឍទូរទស្សន៍ OLED ជំនាន់ថ្មីទំហំ 55 inch ហើយអ្វីដែលសំខាន់នោះគឺ ទូរទស្សន៍នេះ នឹង
អាចឱ្យគេមូរចូលគ្នាបាន។ ក្រុមហ៊ុន LG នឹងឧទ្ទេសនាមទូរទស្សន៍នេះ នៅក្នុងព្រឹត្តិការណ៍
CES 2016 ដែលនឹងត្រូវធ្វើឡើងក្នុងខែមករា។

ប្រការខាងលើនេះ អាចឱ្យគេដឹងថា ក្រុមហ៊ុន LG កំពុងក្ដាប់ក្នុងដៃនូវបច្ចេកវិទ្យាកំពូលផ្នែក
អេក្រង់ទូរទស្សន៍ខ្នាតធំ ហើយបច្ចេកវិទ្យានេះបានជួយឱ្យក្រុមហ៊ុន មានឈ្មោះល្បី និងលេច
ធ្លោជាងបណ្ដាក្រុមហ៊ុនដទៃ។

ប៉ុន្តែ មកដល់ពេលនេះ ក្រុមហ៊ុន LG នៅប្រឈមនឹងឧបសគ្គមួយចំនួន ដែលរារាំងក្នុងការ
នាំយកទូរទស្សន៍ប្រភេទនេះ មកដាក់លក់ក្នុងទីផ្សារឱ្យទាន់ពេលវេលាកំណត់ ហើយនេះក៏
មិនមែនជាដំណឹងលើកទីមួយ ដែលទាក់ទិនទៅនឹងការបង្ហាញខ្លួនរបស់ ទូរទស្សន៍ LG 55
inch។ ជាក់ស្ដែង មុននេះក៏មានដំណឹងថា ក្រុមហ៊ុន LG នឹងអាចឧទ្ទេសនាមទូរទស្សន៍ LG
60 inch ដែលអាចមូរបាន នៅឆ្នាំ ២០១៧។

អំពីទូរទស្សន៍ដែលមានអេក្រង់អាចមូរបាន គឺវាមិនដូចទូរទស្សន៍ធម្មតានោះទេ។ ទូរទស្សន៍
ប្រភេទនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការយកវាដាក់តាមខ្លួន ដើម្បីទស្សនា
នៅកន្លែងណាមួយតាមចិត្តចង់។

គួររំលឹកថា កាលពីម្សិលមិញ ក្រុមហ៊ុន LG ក៏បានប្រកាសបង្ហាញអំពីទូរទស្សន៍មួយប្រភេទ
ដែលអ្នកប្រើប្រាស់ អាចទស្សនាបានទាំងពីរខាងមុខ និងខាងក្រោយ៕

អ្នកវិទ្យា​សាស្រ្ត​ស្រាយ​ចម្ងល់ ដែល​គេ​ប្រទះ​ឃើញ​ពពក​មាន​ពណ៌​ឥន្ធនូ!

នេះពិតជារឿងដ៏កម្រមួយ ដែល​កើត​ឡើង​នៅ​លើ រដ្ឋ Carolina ខាង​ត្បូង កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​មាន​អ្នក​ថត​រូប​ជា​ច្រើន បាន​ផ្តិត​យករូប​ភាព​ពពក​ជា​ច្រើន​កន្លែង ដែល​មាន​ពណ៌​ចំរុះ ដូចឥន្ធនូ។ ពួកគេ​បាន​បង្ហោះ​ទៅបណ្តាញសង្គមពួកគេ ទាល់តែមានការចាប់អារម្មណ៍ខ្លាំង ទូទាំងពិភពលោក។

ក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួន ក៏មានចំណាប់អារម្មណ៍លើបាតុភូតនេះ ហើយស្វែងរកចម្លើយ រួចបាន​បក​ស្រាយ​ថា នេះមិនមែនជាឥន្ធនូទេ បើឥន្ធនូ វាកើតឡើងនៅពេលដែលពន្លឺព្រះអាទិត្យចាំងផ្លាតត្រូវ​តំនក់​ទឹក​ភ្លៀង ទើបបានជាចេញជាពណ៌ច្រើនបែបនេះ។ បើពពកនេះវិញ គេបានបកស្រាយថា វាជា​ចំណាំង​ពន្លឺព្រះអាទិត្យ ដែលចាំងត្រូវពពកដែលកកនៅលើទីខ្ពស់ រួចផ្លាតត្រូវពពកផ្សេងៗ ទើបបានជាចេញ​ពណ៌​ច្រើន និងមើលទៅស្រស់ស្អាតបែបនេះ។

នេះមិនជាបញ្ហា ឬទាក់ទងនឹងជំនឿផ្សេងៗនោះទេ។ វាគ្រាន់តែបាតុភូតធម្មជាតិ ដែលទើបកើតឡើង និង​ជាការឃើញលើកដំបូង ដូចនេះដូចជាភ្ញាក់ផ្អើលបន្តិច ពិតជាត្រឹមត្រូវណាស់។ ហេតុនេះកើតឡើង​នៅ​ប្រទេសគេ តែបើកើតឡើងនៅក្នុងប្រទេសយើងវិញ មិនដឹងជាល្អយ៉ាងណាទេ បើបានឃើញផ្ទាល់ភ្នែក។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
627
923
4540365