jaukjeybanner

រវាង Chrome, Firefox និង Microsoft Edge តើ​អ្នក​នឹង​ជ្រើស​យក​មួយណា?

សព្វថ្ងៃ Browser Chrome និង Firefox ត្រូវបានគេ ប្រើប្រាស់ជាច្រើន មិនថា ប្រិយមិត្ត ឬ ក្រុមការងារ ខេមបូ ឡើយ ប៉ុន្តែ សម្រាប់ Internet Explorer មិនសូវមាន គេប្រើប្រាស់ ប៉ុន្មានទេ ដោយសារ តែវាដើរមិនទាន់ សម័យដូច Chrome និង Firefox។ ប៉ុន្តែក្រោយពេល ដែល Microsoft បានបញ្ចេញ Windows 10 មកវាភ្ជាប់ ជាមួយនឹង Browser ថ្មីមាន ឈ្មោះថា Microsoft Edge ឃើញថា ចាប់ផ្តើម ទទួលបានការគាំទ្រ ឡើងវិញ បន្តិចម្តងៗ។

មុននឹងឈានទៅ ដល់ការស្រង់មតិ ពីប្រិយមិត្ត យើងខ្ញុំសូមរៀប រាប់ពីលក្ខណៈ សម្បត្តិតាមការ យល់ឃើញ របស់យើងខ្ញុំ ជាមុនសិន។ សម្រាប់ខ្ញុំផ្ទាល់ គិតថា Chrome វាមានមុខងារ មិនសូវ ជាច្រើន ប៉ុន្មានទេ ដោយសារ តែវា ប្រើប្រាស់ Service Google ច្រើនដូច្នេះហើយ វាប្រហែល ជាដើរយឺត បន្តិចហើយ សម្រាប់ កុំព្យូទ័រទាបៗ នៅពេល ដែលបើក កម្មវិធី Chrome បណ្តើរ និង បើកកម្មវិធី ផ្សេងៗបណ្តើរ។ វាធ្វើអោយ ស៊ីរ៉េម នៃកុំព្យូទ័រ យើងច្រើន បន្តិចហើយ បើទោះ បីជា វាមានមុខងារ មិនសូវ ច្រើនដូច Firefox ក៏ពិតមែន។ ប៉ុន្តែមុខងារ របស់វា នីមួយៗ គឺសាក សមបំផុត សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត Research ព្រោះវាមាន Account Google សម្រាប់ Save Bookmark ហើយ Extensions របស់វាក៏មាន ច្រើនទៀត។

 

ក្រឡេកមកមើល Firefox វិញម្តង វាមាន មុខងារ ច្រើនជាង Chrome ហើយវា មិនសូវ ជាស៊ីរ៉េម ប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំ មិនចូលចិត្ត ប្រើវា ដោយសារតែ ពេលដែល ខ្ញុំប្រើប្រាស់ ក្នុងការ ចុចលើ Tab នីមួយៗដើរយឺត និង ទាក់ៗ ចំពោះមុខមាត់ របស់វា ក៏មិនសូវ ជាស្អាត ប៉ុន្មានដែរ។ តែវា សាកសម សម្រាប់អ្នក ដែល លេងហ្គេម បណ្តើរ និង ប្រើប្រាស់ កម្មវិធីធំៗ ផ្សេងៗ ព្រោះអី Firefox មិនបណ្តាល អោយប៉ះពាល់ ដល់ដំណើរការ កម្មវិធីផ្សេងៗ ឡើយ។ ចំនុចរបស់ Firefox ដែលខ្ញុំពេញចិត្ត វាមាន មុខងារច្រើន ដូចជា Add-ons មុខងារសម្រាប់ Developer និង មុខងារ ជាច្រើនទៀត ដែលយើង ស្មានមិនដល់ ហើយភាគច្រើន ពពួក Hacker ចូលចិត្ត ប្រើប្រាស់ Firefox ព្រោះវាមាន Add-ons ទាក់ទងនឹង វិធីសាស្រ្ត Hack ច្រើនដែរ។

ចំពោះ Internet Explorer វិញ នាពេលបច្ចុប្បន្ននេះ Microsoft បានសម្រេច ចិត្តបោះបង់ ចោលតែម្តង ដោយបង្កើត កម្មវិធីថ្មី ស្រឡាង មានឈ្មោះថា Microsoft Edge ឃើញថា ទទួលបាន ការគាំទ្រ ច្រើនព្រោះវាដើរ លឿនខ្លាំង មែនទែន ជាង Browser ដទៃទៀត។ ប៉ុន្តែវា​ មិនទាន់អាច ប្រកួតជាមួយ Chrome និង Firefox បានឡើយ ក៏ព្រោះតែវា មិនទាន់ មានមុខងារ ច្រើន ដូច Chrome និង Firefox។ ជាចុងក្រោយ ចំពោះប្រិយមិត្ត ផ្ទាល់តើ រវាង Firefox, Chrome និង Microsoft Edge តើអ្នក នឹងជ្រើសយក មួយណា?

 

ក្តៅៗ! អ្នក​ប្រើ​ប្រាស់ iPhone 6s រអ៊ូថា “មិន​អាច​ថត​បើក Flash បាន​ទេ ពេល​ដែល iPhone ឡើង​កំដៅ លុះ​ត្រា​តែ​បាត់​ក្តៅ​សិន​ទើប​អាច​ថត​ទៀត​បាន”

នេះបើយោង ទៅ​តាម​ពាក្យ​សម្តី របស់​អ្នក​ប្រើ​ប្រាស់ មួយ​ចំនួន ដែល​ទើប​តែ​ទិញ iPhone 6s ដោយ​ពួក​គេ បាន​និយាយ​ថា ពួក​គេ​មិន​អាច ថ​ត​រូប​ដោយ​ប្រើ​ប្រាស់ Flash ជំនួយ​បាន​ទេ នៅ​ពេល iPhone 6s របស់​ពួក​គេ កំពុង​តែ​ឡើង​កំដៅ ដោយវាលោតដំណឹងថា “Flash is Disable. The iPhone needs to cool down before you can use the flash.” ពួកគេបាន បញ្ជាក់បន្ថែមថា ទាល់តែ iPhone 6s របស់​ពួក​គេ បាត់ក្តៅសិន ទើបអាច បន្តថតរូប ដោយប្រើប្រាស់ Flash បាន។

ចំពោះបញ្ហាខាងលើនេះ បានធ្វើអោយ អ្នកប្រើប្រាស់ ជាច្រើនមាន ការអាក់អន់ស្រពន់ចិត្ត ក៏ព្រោះតែវា ឆាប់នឹងឡើងកំដៅពេក រហូតដល់ 38 អង្សារសេ ខណៈដែល ទូរស័ព្ទធម្មតាឡើងកំដៅខ្លាំង ត្រឹមតែ 32 អង្សារសេប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ កាលពី iPhone ស៊េរីមុនៗ គឺវាមិនងាយនឹង ឡើងកំដៅឡើយ ប្លែកតែស៊េរីថ្មីនេះទេ ឆាប់​ឡើងកំដៅ ហើយបានបង្ក ជាបញ្ហាមិនអាចថត បើកពន្លឺ Flash បានទៀត។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហា ខាងលើនេះ នៅមិនទាន់ មានតំរុយ ថាមកពីថ្ម ឬក៏ប្រព័ន្ធប្រតិបត្តិការ នោះទេ ហើយចំណែក​ឯ ខាងក្រុមហ៊ុន Apple ក៏មិនទាន់ ចេញមកបកស្រាយ អោយដឹង នៅឡើយដែរ។ ដូចនេះសម្រាប់ ពត៌មានក្រោយៗនោះ មានតែរង់ចាំ តាមដានមើល បន្តទៀត!!!

HTC One A9 ក៏មានកំណែព័ណ៌ Rose Gold ដូច iPhone 6S

បណ្ដាកំណែព័ណ៌ផ្សេងៗរបស់ HTC One A9 រួមមាន ដូចជា ប្រផេះ ប្រាក់ ខ្មៅ ក្រហម និង​
ព័ណ៌មាសផ្កាឈូក Rose Gold។

ថ្មីៗនេះ Android Central ចេញផ្សាយនូវរូបភាពដំបូងអំពីកំណែទាំងឡាយដែលមានព័ណ៌ស្រស់
ស្អាតចំនួន ៦ របស់ HTC One A9 ដែលត្រូវបានអ្នកប្រើប្រាស់ទន្ទឹងរង់ចាំ។ ក្នុងនោះកំណែ
ដែលត្រូវបានគេយកចិត្តទុកដាក់បំផុត គឺ HTC One A9 ព័ណ៌មាសផ្កាឈូក Rose Gold ដែល
ជាព័ណ៌ពិសេស និងត្រូវគេចូលចិត្តបំផុតនៅលើ iPhone 6S ជំនាន់ថ្មីរបស់ Apple។

HTC One A9 នឹងមានច្រើនព័ណ៌សម្រាប់ជ្រើសរើស ក្នុងនោះក៏មានព័ណ៌ Rose Gold

ជាដំបូង HTC One A9 ត្រូវបានគេសង្ឃឹមថា នឹងជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនតៃវ៉ាន់ នៅ
ពេល CEO Cher Wang បានឧទ្ទេសនាមនៅក្នុងសន្និសិទម្ចាស់ភាគហ៊ុនក្រុមហ៊ុន HTC ហើយ
ថា វានឹងជួយប្ដូរផ្លាស់ស្ថានភាពជំនួញរបស់ក្រុមហ៊ុននេះ។ ប៉ុន្តែ យោងតាមដំណឹងចចាមអា
រ៉ាមមុននេះ HTC One A9 គឺគ្រាន់តែជាស្មាតហ្វូនលំដាប់មធ្យមប៉ុណ្ណោះ ពោលគឺវាមិនមែនជា
កំពូលស្មាតហ្វូនរបស់ HTC។

កាលពីម្សិលមិញនេះ បណ្ដារូបភាពដំបូង ស្ដីពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះ បានបង្ហាញ
ខ្លួន។ តាមការមើលឃើញ ស្មាតហ្វូននេះ បានដើរផ្ទុយពីការរំពឹងទុករបស់ក្រុមអ្នកបច្ចេកវិទ្យា។
ជាក់ស្ដែង ម៉ាស៊ីននេះ នៅតែមានរូបរាងដូចស្រឡាយ HTC Desire លំដាប់មធ្យម ក៏ប៉ុន្តែ
បណ្ដាចំនុចលំអិតនឹងត្រូវបានគេកំលំអ និងធ្វើតាមបែបបទទំនើបជាងមុន។

រូបភាពបែកធ្លាយរបស់ HTC One A9

គេនៅមិនទាន់ដឹងថា ដំណឹងចចាមអារ៉ាមខាងលើនេះ មានភាពប្រាកដប្រជាកម្រិតណា តែ
ប្រភពបានឱ្យដឹងថា ទូរសព្ទនេះនឹងប្រើស៊ុមលោហធាតុ ជំនួសឱ្យសម្បកផ្លាស្ទិច។

ក្រៅពីនេះ ផ្នែកខាងមុខរបស់ម៉ាស៊ីន ក៏មានឧបករណស្កេនក្រយៅដៃជំនាន់ថ្មី ដែលធម្មតាវា
មាននៅលើតែស្មាតហ្វូនលំដាប់កំពូលប៉ុណ្ណោះ នាបច្ចុប្បន្ន។ ចំនុចផ្សេងៗរបស់ HTC One A9
រួមមាន ឡូហ្គូ HTC ត្រូវបានដាក់នៅខាងលើឧបករណស្កេនក្រយៅដៃ ចំណែកឧបករណ៍បន្លឺ
សម្លេង ត្រូវបានដាក់នៅផ្នែកខាងមុខនៃក្បាលទូរសព្ទ ក្បែរកាមេរ៉ាមុខ។ ស្មាតហ្វូន HTC One
A9 មានកម្រាសត្រឹមតែ ៧ម.ម។

HTC One A9 នឹងត្រូវបានបំពាក់អេក្រង់ Super AMOLED ទំហំ 5 inch Full HD (1.920 x 1.080
pixel)។ ទន្ទឹមនឹងនេះ វាក៏ត្រូវបានបំពាក់ឈីប Snapdragon 617 core8 របស់ Qualcomm, GPU
Adreno 405 និងថ្មប្រភេទ 2.150 mAh។

iPhone 6S កំណែព័ណ៌មាសផ្កាឈូក Rose Gold របស់ Apple ត្រូវបានគេចាប់អារម្មណ៍

ប្រភពដំណឹងក៏បានឱ្យដឹងថា HTC One A9 នឹងប្រើ RAM 2 GB អង្គចងចាំក្នុង 16 GB អាចប្រើ
microSD។ កាមេរ៉ាក្រោយរបស់វា​ មានកម្រិត 13 MP បំពាក់បច្ចេកវិទ្យាទប់ទល់រំញ័រ។ ចំណែក
កាមេរ៉ាមុខ មានកម្រិត 4 MP បំពាក់បច្ចេកវិទ្យា Ultrapixel របស់ HTC ផ្ទាល់៕

ព្រះ​ច័ន្ទ​ពណ៌​ក្រហម អោយ​ទំនាយ​ថា ជា​ពេល​ចុង​ក្រោយ​នៃផែនដី?

កាលពីម្សិលមិញ ត្រូវនឹងយប់ ថ្ងៃអាទិត្យ ឈានចូល ព្រឹកថ្ងៃ ច័ន្ទនេះ មានបាតុភូតមួយ បានកើតឡើង គឺព្រះច័ន្ទ បានរំលេចចេញ នូវពណ៌ ក្រហមខ្លាំង ជាងរាល់ដង រហូតដល់ មនុស្សមួយចំនួន ហៅវា ថាជា “Super Blood Moon”។

យ៉ាងណាមិញ ជាមួយនឹង បាតុភូត ដ៏ចម្លែកជាង រាល់ដងនេះ បានធ្វើអោយ មេដឹកនាំ នៃក្រុម សាសនាធំៗ ជាច្រើន បានអោយ ជាសាថា ផែនដីជិត នឹងដល់ ថ្ងៃអវសាន្តហើយ ដែលដំណឹងនេះ​ បានធ្វើអោយ មនុស្ស ជាច្រើន ដែលធ្លាប់ជឿ ទៅលើ សាសនា ទាំងនោះ មានការ ជ្រួលច្របល់ គ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា បាតុភូតដែល ធ្វើអោយ កើតមាន ព្រះច័ន្ទ ពណ៌ក្រហម នេះឡើង គឺដោយសារ តែ បាតុភូត ច័ន្ទគ្រាស និងព្រះច័ន្ទ ពេញវង់ កើតឡើង ព្រមគ្នា និងភ្ជាប់គ្នា ទើបបង្កើត បាន​ជា ព្រះច័ន្ទពណ៌ក្រហម ខ្លាំងនេះឡើង តែម្តង។

ទោះជាយ៉ាងណាក៏ដោយ អង្គការវិទ្យាសាស្រ្ត NASA ក៏បាន បកស្រាយ ប្រាប់ដែលថា ចំពោះ បាតុភូត មួយនេះ គឺមិន មានអ្វី គួរអោយ ព្រួយបារម្ភឡើយ ម្យ៉ាងវិញទៀត ពួកគេបាន បញ្ជាក់ដែរថា គ្មានវត្ថុ ណា ដែលអាច ហោះមក ប៉ះទង្គិច ជាមួយនឹង ផែនដី ក្នុងរយៈពេល 300 ទៅ 400 ឆ្នាំ ខាងមុខ ទៀតឡើយ ដែលនេះ សបញ្ជាក់ អោយដឹងថា ផែនដីយើង អាចនឹងមាន អាយុដល់ទៅ រាប់រយ រាប់ពាន់ ឆ្នាំខាងមុខទៀត។

រកឃើញ​ប្រភពមហាសមុទ្រ​ថ្មី នៅ​ក្នុង​ប្រព័ន្ធ​សូឡា​យើង មួយ​ទៀត​ហើយ !!!

ថ្មីៗនេះ អង្គការវិទ្យាសាស្រ្ត ណាសា បាន​រក​ឃើញ ប្រភព​នៃ​ផ្ទៃ​មហា​សមុទ្រ ដំបូង​គេ​ហើយ នៅ​លើ​ភព Enceladus ដែល​ជាភព គ្រប​ដណ្តប់ ទៅ​ដោយ ទឹកកក និងមានសីតុណ្ហភាព ត្រជាក់ខ្លាំង។ ភពនេះ ក៏​ត្រូវ​បានចាត់ទុក ដូចជា ព្រះច័ន្ធរបស់ ភពសៅរ៍ដែរ ដោយសារតែ​វាបានបញ្ចេញពន្លឺ ទៅអោយ​ភព​សៅរ៍​។

ចំពោះ​ការរកឃើញនេះដែរ គឺពឹងផ្អែកទៅលើ ឧបករណ៍ផ្កាយរណប Cassini ដែលដាក់ទុកចោល សម្រាប់​តាមដាន សកម្មភាពនៃវត្ថុ ផ្សេងៗ នៅឯភពសៅរ៍ តាំងពីឆ្នាំ 2004 មកម៉្លេះ ហើយបើសិនជារាប់ មកដល់ពេលនេះ គឺវាមានរយៈពេល 11 ឆ្នាំហើយ។ ជាមួយនឹង ឧបករណ៍ផ្កាយរណប Cassini នេះដែរ អ្នកស្រាវជ្រាវ បានប្រើប្រាស់វា ដើម្បីសិក្សា និងវាស់ស្ទង់ ភាពរង្គើរ នៅក្នុងភព Enceladus ដែលស្ថិត​នៅ​​ជិត ភព​សៅរ៍​ដែរនោះ ហើយក៏ទទួលបាន លទ្ធផលថា នៅក្នុងភព Enceladus នេះ មានប្រភពទឹក ដូចទៅនឹង មហាសមុទ្រ ដែលស្ថិតនៅក្រោម ផ្ទាំងទឹកកក តែមិនកក ដូចផ្ទៃខាងលើឡើយ។

យ៉ាងណាមិញ ចំពោះរូបភាព ខាងលើនេះវិញ យើងសង្កេតឃើញថា ស្រទាប់ខាងក្រៅ របស់ភព Enceladus នេះ គឺត្រូវបានគ្របដណ្តប់ ដោយផ្ទាំងទឹកកក, ស្រទាប់កណ្តាល គឺជាតំបន់នៃមហាសមុទ្រ និងស្រទាប់ខាងក្នុងបង្អស់ គឺជាស្នូល។

បើទោះជាយ៉ាងនេះក្តី អង្គការណាសា មិនទាន់អាច ធ្វើអ្វីបាន ជាមួយនឹង ភពមួយនេះនៅឡើយទេ នេះក៏​ដោយ​សារតែ វាគ្របដណ្តប់ ទៅដោយផ្ទាំងទឹកកក ដែលមានសីតុណ្ហភាព ត្រជាក់ខ្លាំងមែនទែន។ ក៏ប៉ុន្តែ អង្គការណាសា អាចងាកមកសិក្សា ជាមួយនឹង ភព Europa ដែលជាព្រះច័ន្ទរបស់ ភពសុក្រ (Jupiter) វិញ ក៏ព្រោះតែភពមួយនេះ ក៏មានប្រភពទឹក ផងដែរ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
634
923
4540372