jaukjeybanner

Hotel Transylvania “សណ្ឋាគារ​បី​សាច​រីក​រាយ វគ្គ2″ ចាប់​បញ្ចាំង​ហើយ !!!

ប្រិយមិត្តទាំងអស់គ្នា ធ្លាប់​បាន​ទស្សនា ភាពយន្ត​តុក្កតា រឿង “សណ្ឋាគារ​បីសាច​រីករាយ វគ្គ1″ រួច​ម្តង​មក​ហើយ ដែល​កាល​នោះ វាពិតជាល្អ មើលមែនទែន ជាមួយនឹងតួអង្គ កំប្លែងៗជាច្រើន ដែលអាច អោយ​រឿង​មួយនេះ អាចរកចំណូលបាន រហូតដល់ $358.4 លានដុល្លា។ យ៉ាងណាមិញ សម្រាប់ឆ្នាំ 2015 នេះដែរ សណ្ឋាគារបីសាចរីករាយ ក៏បានចេញនូវ វគ្គ2 ហើយ ដែលកាន់តែប្លែក ល្អមើលជាងមុន ទៅទៀត។ ចង់ដឹងបន្ថែមសូមអាន សាច់រឿងខ្លីៗ ខាងក្រោមនេះ !!

នៅក្នុងសាច់រឿង នៃវគ្គថ្មីនេះដែរ អ្នកនិពន្ធបានបន្ថែម នូវតួអង្គថ្មីមួយទៀត គឺចៅសំណព្វរបស់ Drac ហើយ​ចំពោះរឿង គ្រប់យ៉ាង ក៏បានផ្លាស់ប្តូរផងដែរ ដោយពីមុនសណ្ឋាគារបីសាច ទទួលតែ បិសាចតែ​ប៉ុណ្ណោះ ក៏ប៉ុន្តែនៅក្នុងវគ្គ2 នេះវិញ សណ្ឋាគារនោះ ក៏ទទួលមនុស្សធម្មតាដែរ។

តរហូតមក Drac ដែលគេងក្នុង មឈូសជារៀងរាល់ថ្ងៃនោះ តែងតែព្រួយបារម្ភ ពីចៅសំណព្វ របស់គេ ដែលពាក់កណ្តាលមនុស្ស និងពាក់កណ្តាលបិសាច។ រួចបន្ទាប់ពីពេលដែល កូនស្រី Mavis ទៅ​វិស្សមកាល ជាមួយនឹង Johny លោកតា Drac ក៏បាននាំគ្នីគ្នា របស់គេ និងចៅប្រុស ចេញដំណើរ ដើម្បីទៅដុសខាត់ ជាតិជាបិសាច អោយចៅ និងដើម្បីអោយរឿងគ្រប់យ៉ាង បានលាតត្រដាងចេញមក។ ចង់ដឹងបន្ថែម សូមទស្សនាវីដេអូខ្លីៗ ខាងក្រោមនេះ៖

 

ខ្សែភាពយន្ត នេះដែរ ចាប់ផ្តើមចាក់បញ្ចាំង នៅតាមរោងកុនធំៗនានា ក្នុងរាជធានីភ្នំពេញ យើងហើយ ដូចនេះ អ្នកអាចទៅទស្សនាបានណា បើសិនជា ចង់ដឹងថា រឿងមួយនេះ ល្អមើលប៉ុនណា។

 

តើ Samsung អាច​នឹង​ផ្គត់​ផ្គង់​បន្ទះ​ឈីប​សម្រាប់ Huawei ដែរ​ឬទេ?

Samsung ពិតជា ក្រុមហ៊ុនមួយ​ដែល​មាន​ការ​បង្កើត​ផលិត​ផល​ច្រើន ហើយ​លើស​ពី​នេះ​ទៅ​ទៀត Samsung ក៏​មាន​ការ​បង្កើត និង​ផ្គត់​ផ្គង់​បន្ទះឈីប​ស្មាតហ្វូន​ សម្រាប់ក្រុមហ៊ុន Apple ផងដែរ។ សម្រាប់​ពត៌​មាននេះ បានបង្ហាញថា Samsung ប្រហែលជាអាច នឹងផ្គត់ផ្គង់បន្ទះឈីបសម្រាប់ Huawei ទៀត​ផង។

ប៉ុន្តែនៅពេលនេះ មិនទាន់មានប្រភពច្បាស់លាស់បង្ហាញថា Samsung ពិតជាផ្គត់ផ្គង់ដល់ Huawei នោះទេ។ តែយើងអាចឃើញសារពត៌មានជាច្រើនបានចេញផ្សាយ ហើយនេះ អាចស្ថិតក្នុងការពិចារណា ឬក៏ការចចាររវាងក្រុមហ៊ុនទាំង 2 ដូច្នេះទើបមានពត៌មានចចាមអារ៉ាម ចេញមកច្រើនបែបនេះ។ បើតាម​ដឹង បន្ទះឈីបដែលប្រើប្រាស់នៅលើឧបករណ៍ Huawei នោះ គឺផលិតដោយ TSMC ដែលជាអ្នកផ្គត់​ផ្គត់​បន្ទះ​ឈីបសម្រាប់ Apple ដែរ ដូច Samsung អញ្ចឹង។

បន្ទាប់ពីការចេញផ្សាយនេះ អ្នកគាំទ្រផលិតផល Huawei នៅតែគិតថា Huawei ទទួលការផ្គត់ផ្គង់​បន្ទះ​ឈីប​ពី TSMC ដដែល ដោយសារផលិតផល Huawei មានដំណើរការល្អ និងមិនដែលមានបញ្ហាមកពី​បន្ទះឈីប​នោះទេពីមុនមក និងគ្មានមូលហេតុអ្វីត្រូវប្តូរអ្នកផ្គត់ផ្គង់នោះឡើយ។

 

ចូល​រួម​កែ​តម្រូវ ការ​បក​ប្រែ​ភាសា​ខ្មែរ នៅ​លើ Google Translate ជាមួយ Google ថ្ងៃ​នេះ​ទាំង​អស់​គ្នា

នៅថ្ងៃនេះ Google ប្រារព្ធ​ពិធី កែលម្អរ​ការ​បក​ប្រែ ភាសាខ្មែរ​នៅ​លើ Google Translate ដែល​តម្រូវ​អោយ​ប្រជាជន​កម្ពុជា​ទាំង​អស់ មិន​ថា​ចាស់ ក្មេង ឬ យុវវ័យ​ឡើយ សុទ្ធតែអាចចូលរួមបាន។ ការ​ចូល​រួម​នេះ​មិនតម្រូវអោយអ្នកចេះភាសា បរទេស ឬ ភាសាផ្សេងៗឡើយ អ្នកគ្រាន់តែមាន ស្មាតហ្វូន ឬ ក៏​កុំព្យូទ័រ​យួរដៃ ប្រាកដជាអាចចូលរួមបានដោយសេរី។

វាពិតជាអស្ចារ្យ ឱកាសនេះ សល់តែមួយថ្ងៃនេះតែប៉ុណ្ណោះ សូមចូលរួម អោយបានគ្រប់គ្នា អ្នកដែលបាន​ចុះ​ឈ្មោះ នឹងទទួលបានអាវយឺត ដែលមានឡូហ្គោ Google ម្នាក់មួយភ្លាម។ សូមបញ្ចាក់ថា កម្មវិធីនេះ​ចាប់​ផ្តើម​​តាំង​ពីម្សិលមិញមកម្លេះ នៅសាលប្រជុំ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) វេលា​ម៉ោង 2 រសៀល ហើយនៅព្រឹកនេះ កម្មវិធីនេះ ធ្វើឡើងនៅ សាលប្រជុំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (UP) ម៉ោង 9 ព្រឹក នឹងចាប់ផ្តើមម្តងទៀត នៅសាលប្រជុំសាកវិទ្យាល័យអន្តរជាតិភ្នំពេញ (PPIU) វេលា​ម៉ោង 1 រសៀល ឬ ប្រសិនបើម៉ោង 1 អ្នកមិនមានពេលទំនេរ អ្នកអាចជ្រើសរើសពេល ល្ងាចក៏បានវេលា​ម៉ោង 4 រសៀល នៅសាលប្រជុំ សាកលវិទ្យាល័យ PPIU ដដែល។

សូមចំណាយពេល របស់អ្នកចូលរួម អោយបានច្រើន ខេមបូរីផត គិតថាប្រសិន បើអាចកែតម្រូវបានច្រើន នោះ​យើងទាំងអស់គ្នា កាន់តែមានភាពងាយស្រួល ក្នុងការសិក្សានិងប្រើប្រាស់ Google Translate ជាមួយ​​នឹង​ភាសាខ្មែរ ដ៏ត្រឹមត្រូវ។ កុំភ្លេចណា ចាប់ពីម៉ោង ១ រសៀលទៅ ជួបគ្នា នៅសាលប្រជុំ សាកល​វិទ្យា​ល័យ PPIU ឬ អ្នកអាចចូលរួមនៅម៉ោង 4 ក៏បាន។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង 093 9 222 99 ។

ប្រិយមិត្ត iOS បាន Update YouTube ជំនាន់​ថ្មី​ហើយ​ឬ​នៅ? ឡូយណាស់

នៅព្រឹកមិញនេះ YouTube បានបញ្ចេញ កំណែទម្រង់ Update ថ្មីសម្រាប់ ប្រព័ន្ធ ប្រតិបត្តិការ iOS ហើយឃើញថា វាមាន រនាបថ ពិសេស មែនទែន និងប្លែកពី ជំនាន់ដើម លើសពី សព្វដង។ សម្រាប់ YouTube ជំនាន់ថ្មីនេះ វាជាជំនាន់ 10.38 ដែលរួមបញ្ចូល ឡូហ្គោថ្មី និង លាយដោយពណ៌ ក្រហមនៅខាងលើ ផ្ទៃអ៊ីនធើហ្វេស។

សម្រាប់ខ្ញុំ YouTube ជំនាន់ថ្មី មិនត្រឹមតែ មានមុខមាត់ ស្រស់ស្អាត ប៉ុណ្ណោះទេ វាងាយស្រួល ប្រើប្រាស់ ជាងមុន ទៀតផង ដោយនៅ ខាងលើមាន មុខងារចំនួន បីជាប់ៗ គ្នាតែម្តង គឺ ប៊ូតុង Home ប៊ូតុង Subscriptions ប៊ូតុង Account។ រូបភាព ខាងលើនេះ គឺជា កម្មវិធី YouTube ជំនាន់ថ្មី ដែលទើប នឹង Update រួចរាល់ ចំណែកឯ ខាងក្រោមនេះ គឺជា រូបភាព YouTube មិនទាន់បាន ធ្វើការ Update៖

បើយើងក្រឡែកមើលទៅវាពិតជាខុសគ្នាច្រើន គួរបញ្ចាក់ ផងដែរថា សម្រាប់ YouTube ជំនាន់ថ្មីនេះ វាមាន នៅលើប្រព័ន្ធ ប្រតិបត្តិការ Android យូរមកហើយ ទើបតែដាក់ Update សម្រាប់ iOS នៅព្រឹកនេះទេ។

 

បណ្តា គេហទំព័រ រដ្ឋាភិបាល ជាច្រើន រងនូវការវាយប្រហារ Offline ក្រោយ រឿងអាស្រូវ រិតត្បិត សេរីភាព Online

ព័ត៌មានអន្តរជាតិ ៖ បណ្តាគេហទំព័រ រដ្ឋាភិបាល ប្រទេសថៃ ជាច្រើន រងនូវ ​ការវាយប្រហារតាម អនឡាញឈានទៅ Offline នាល្ងាចថ្ងៃពុធ ម្សិលមិញនេះ ខណៈ ការវាយប្រហារ តាមអនឡាញ លើកនេះ​ ដាក់បន្ទុក​ដោយមានការសង្ស័យទៅសេវាចែកចាយភាពមិនយល់ស្របឬ Distributed Denial of Service (DDoS) ។

គេហទំព័រ ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ ដែលស្ថិតនៅក្រោមការ គ្រប់គ្រងពីស្ថា ប័នរដ្ឋ CAT Telecom and the Internal Security Operations Command (ISOC) ​ គឺ  ជាគេហទំ ព័រមួយដែលស្ថិតនៅក្រោមការវាយប្រហារ តាមប្រព័ន្ធអនឡាញ ។  មិនត្រឹមតែ   ប៉ុណ្ណោះ ក៏នៅ មានបណ្តាគេហទំព័រ អាទិភាពរបស់រដ្ឋាភិបាល​ថៃ ក៏ដូចជា​ គេហទំព័រ ហិរញ្ញវត្ថុ ជាដើមនោះ រង នូវការវាយប្រហារ Offline ដូចគ្នាដែរ នាពេលបន្ទាប់ ល្ងាចថ្ងៃពុធ ម្សិលមិញ​។

គួររំឮកថា ការវាយប្រហារលើកនេះ​ ដាក់បន្ទុកជាខ្លាំង ទៅលើ DDoS ដោយមានការ សង្ស័យ ថា ពិតជាបានធ្វើការវាយប្រហារ ពិតប្រាកដមែន  នៅពេលដែលសហ គមន៍អនឡាញ  គម្រាម ប្រើ ចំណាត់ប្រឆាំងទៅនឹងគម្រោង Single Gateway របស់រដ្ឋាភិបាលថៃ ដែលមានគោល បំណងធ្វើ ការគ្រប់គ្រងទៅលើ គេហទំព័រ មិនសមរម្យ ក៏ដូចជា គ្រប់គ្រងទៅ    លើ  បណ្តាគេហទំព័រ ដែល ទទួលបានលំហូរ ព័ត៌មាន ពីបរទេស តាមប្រព័ន្ធអ៊ិនធើណេត ។ យោង   តាមប្រភព ពីបណ្តាញ អនឡាញអោយដឹងថា ក្រុមសកម្មជន អនឡាញ បានដាក់ចេញនូវគម្រោងវាយ   ប្រហារ ដោយ ចាប់ផ្តើមនៅម៉ោង ១០ យប់ រាត្រីថ្ងៃពុធ ប៉ុន្តែ បណ្តាគេហទំព័រ រដ្ឋាភិបាល  ថៃ   រងនូវការវាយប្រ ហារនៅវេលាម៉ោង ៧ យប់ ព្រលប់ថ្ងៃពុធ ម្សិលមិញនេះ​។

គួររំឮកថា​ រាប់ពាន់នាក់នៃប្រជាជនថៃ បានចុះហត្ថេលខា លើ ញ្ញត្តិ ប្រឆាំងទៅនឹងគម្រោង  រដ្ឋា ភិបាលថៃខាងលើនេះ ដោយញ្ញត្តិ ប្រឆាំងមានឈ្មោះថា "  Great  Firewall of Thailand"  ខណៈ ក្រុម អ្នករិះគន់បានលើកឡើងអោយដឹងថា ប្រសិនបើ   គម្រោង Single Gateway  បរាជ័យ សរ បញ្ជាក់អោយដឹងថា​ វិស័យអេឡិចត្រូនិច    អ៊ិនធើណេត មានគុណ តម្លៃពិតប្រាកដមែន ជាជាង ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល យោធា ប្រទេសថៃ ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
633
923
4540371