jaukjeybanner

ស្វែងយល់ពីប្រព័ន្ធប្រតិបត្តិការ Window Phone ក៏ដូចជាកំណែអាប់ដេតមួយចំនួនរបស់វា !

Windows Phone OS គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលស្ថិតនៅចំណាត់ថ្នាក់ លេខបី បន្ទាប់ពី ប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយវាត្រូវបាន បង្កើតឡើង ដោយក្រុមហ៊ុន Microsoft។ ចំពោះប្រព័ន្ធប្រតិបត្តិការ នេះដែរ ត្រូវបានដាក់ អោយប្រើប្រាស់ ជាផ្លូវការ ចាប់តាំងពី ឆ្នាំ 2010 ដែលកាលនោះ ជំនាន់ Windows Phone ដែលដាក់អោយដំណើរការ ដំបូងគេ គឺ Windows Phone 7 មានបីជំនាន់ គឺ Windows Phone 7.0, Windows Phone 7.5 និង Windows Phone 7.8។ ហើយមកទល់បច្ចុប្បន្ន នេះគឺវា បានវិវត្តមកដល់ ជំនាន់ Windows Phone 10 ហើយ។ ដឹងអត់ ថាក្នុងជំនាន់នីមួយៗ Microsoft បានបំពាក់ មកជាមួយនឹង លក្ខណៈពិសេសអ្វីខ្លះនោះ សូមតាមដាន ទាំងអស់គ្នា!

លក្ខណៈពិសេសនៅក្នុង Windows Phone 7.0

ដោយសារតែវា ជាប្រព័ន្ធប្រតិបត្តិការ ដំបូង ដូចនេះ វាមិនសូវ ជាមានមុខងារថ្មីៗ ច្រើនទេ។ Windows Phone 7 នេះដែរ មានបំពាក់ នៅលើស្មាតហ្វូន ដូចជា HTC 7 Pro, HTC HD 7, LG Optimus 7, LG Quantum, Samsung Focus និង Samsung Omnia 7 ជាដើម។

លក្ខណៈពិសេសនៅក្នុង Windows Phone 7.5

បន្ទាប់ពី Windows Phone 7.0 មួយជំនាន់គឺ ជំនាន់ Windows Phone 7.5 នេះ Microsoft បានបន្ថែម ក៏ដូចជាបានអាប់ដេតនូវ កម្មវិធី និងមុខងារមួយចំនួន ដូចជា Multi-tasking, Internet Explorer 9, Twitter, Tango, Windows Live SkyDrive access និងអាចបង្កើត Wi-Fi Hotspot បាន។

លក្ខណៈពិសេសនៅក្នុង Windows Phone 7.8

ក្នុងជំនាន់ Windows Phone 7.8 នេះវិញ វាត្រូវបានកែប្រែកំណែអាប់ដេត លក្ខណៈពិសេស ថ្មីៗមួយចំនួនទៀត ដូចជា រចនាបទ Theme, Boot Screen ប្លែកជាងមុន, មុខងារ Bluetooth File Transfer, អាចកំណត់អាស័យដ្ឋាន Default នៅក្នុ Internet Explorer, អាចបង្កើត Ringtone ដោយខ្លួនឯង និងផ្សេងៗទៀត។

 

លក្ខណៈពិសេសនៅក្នុង Windows Phone 8

នៅចុងឆ្នាំ 2012 Microsoft បានបញ្ចេញនូវ ជំនាន់ថ្មី របស់ខ្លួន គឺ Windows Phone 8 ដែលមានបំពាក់ មកជាមួយនឹង​ មុខងារថ្មីៗ ជាច្រើនដូចជា ជួយអោយអេក្រង់កាន់តែច្បាស់ជាងមុន, មុខងារថ្មី USB Mass Storage Mode, វីដេអូកូត Support DivX/XviD, មុខងារ NFC, Kid’s Corner ជាដើម។

លក្ខណៈពិសេសនៅក្នុង Windows Phone 8.1

មកដល់ឆ្នាំ 2014 Microsoft បានអាប់ដេត ទៅកាន់ជំនាន់ថ្មីមួយទៀត គឺ Windows Phone 8.1 ដែលបានអមមកជាមួយនឹង មុខងារថ្មីៗ ប្លែកជាច្រើន ដើម្បីអោយអ្នកប្រើប្រាស់ ផ្លាស់ប្តូរបទពិសោធន៍ថ្មី ដែលមុខងារទាំងនោះ មានដូចជា Universal Search, ជំនួយការសម្លេង Cortana, Action Center, StatusBar ត្រូវបានរចនាបែបស្ទីលថ្មី, Internet Explorer 11, មានកម្មវិធីហ្វេសប៊ុកមកស្រាប់, និងមានមុខងារ ស្គេនម្រាមដៃផងដែរ។

លក្ខណៈពិសេសនៅក្នុង Windows Phone 10

មកដល់ជំនាន់ចុងក្រោយ គឺ Windows Phone 10 នេះ យើងឃើញមាន មុខងារថ្មីមួយចំនួន ក៏ដូចជា រចនាបទបាន កែរច្នៃឡើងប្លែកផងដែរ ដោយក្នុងនោះ មានដូចជា៖ កម្មវិធីថ្មី Universal Apps, ជួយអោយដំណើរការ លឿនជាងមុន, Microsoft Edge, ក្តារចុចថ្មីជាដើម។

 

យ៉ាងណាមិញ មកទល់នឹងពេលនេះដែរ យើងសង្កេតឃើញថា ប្រព័ន្ធប្រតិបត្តិការ មួយនេះ នៅមិនទាន់ ទទួលបាន ប្រជាប្រិយភាពខ្លាំង ដែលអាចនិយាយបានថា អាចប្រកួតប្រជែងជាមួយ ប្រព័ន្ធប្រតិបត្តិការ Android និង iOS នៅឡើយទេ។ ក៏ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានប្រកាស ពីមុខងារថ្មី ដែលពិតជាអស្ចារ្យមួយ ដោយវាអាច Convert កម្មវិធី Android និង iOS ដើម្បីអាចប្រើប្រាស់ នៅលើ Windows Phone វិញបាន ដោយផ្តល់ភាពងាយស្រួល មែនទែន។ ប៉ុន្តែ ឥឡូវនេះ វាមិនទាន់ ដំណើរការស្រួលបួល នៅឡើយទេ ហើយខាងក្រុមហ៊ុន Microsoft ក៏កំពុងតែ កែច្នៃ និងព្យាយាមធ្វើវាឲ្យមានប្រសិទ្ធភាពផងដែរ។

សរុបមកវិញយើង សង្កេតឃើញថា ប្រព័ន្ធប្រតិបត្តិការ Window Phone មានកំណែអាប់ដេតនិងបន្ថែម មុខងារពិសេស ច្រើនពីមួយជំនាន់ទៅ មួយជំនាន់ដូចជា មុខងារមួយចំនួនដែល យើងបានរៀបរាប់ ខាងលើ រួមបញ្ចូលទាំង មុខងារ Convert Apps ផងដែរ។ តើប្រិយមិត្តយល់ យ៉ាងណាចំពោះប្រព័ន្ធ ប្រតិបត្តិការ Window Phone មួយនេះ? ដោយផ្អែកលើសមិទ្ធផល មួយចំនួន ក៏ដូចជាការ អភិវឌ្ឍខ្លួនរបស់វា បើតាមយោបល់ របស់អ្នកតើ អ្នកគិតថា នៅថ្ងៃអនាគត Window Phone អាចប្រកួតប្រជែង ជាមួយ iOS និង Android បានដែរឬទេ? ហើយវាអាចបង្កើន ទីផ្សាររបស់ខ្លួន បានច្រើនជាង មុនដល់កម្រិតណា? ចែករំលែកយោបល់របស់អ្នក ជាមួយយើងទាំងអស់គ្នា តាមរយៈ comment ខាងក្រោមនេះ !!

របៀបបំលែងពីវីដេអូ​ទៅជា Mp3 តាម​អន​ឡាញ (ក៏​អាច​អនុវត្ត នៅ​លើ​ស្មាត​ហ្វូន​បាន​ដូចគ្នា)

នេះគ្រាន់តែជាវិធីសាស្រ្ត បន្ទាប់​បន្សំ​មួយ សម្រាប់​ប្រិយ​មិត្ត ដែល​មិន​ទាន់​បាន​តម្លើង កម្មវិធី​បំលែង (Converter) នៅ​លើ​កុំព្យូរទ័រ របស់​ខ្លួន ឬ​ក៏​ក្នុង​កាលៈទេសៈ ណាមួយ ដែលមិនមាន កម្មវិធីសម្រាប់ បំលែងទាល់តែសោះ។

លោកអ្នកគ្រាន់តែ បើកវេបសាយមួយ មានឈ្មោះថា www.online-convert.com ដោយបើកវា តាម​រយៈ Browser នៅលើកុំព្យូទ័រ ឬក៏ស្មាតហ្វូន Android របស់លោកអ្នក រួចធ្វើការ ជ្រើសរើស ជម្រើស​បំលែង ពីវីដេអូទៅជា សម្លេង ដែលមានជាច្រើន File ដូចជា Mp3, Wave, M4a ជាដើម ហើយធ្វើទៅ​តាម ការណែនាំ ដែលបានប្រាប់ បន្ទាប់មក លោកអ្នក នឹងទទួលបាន File សម្លេងជាប្រភេទ Mp3 ឬ​ផ្សេងៗទៀត ជាក់ជាមិនខាន។

ដើម្បីអោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

 

បញ្ជាក់៖ លឿន ឬយឺតអាស្រ័យ ទៅតាមល្បឿន អ៊ីនធើណេត និងទំហំ File វីដេអូ របស់អ្នក។ ហើយ​ចំពោះ iPhone/iPad វិញ មិនអាចអនុវត្ត តាមវិធីនេះបាននោះទេ !!!

សរុបមកវិញ ជាមួយនឹង វេបសាយ ដែលខេមបូ បានបង្ហាញ ខាងលើនេះ មិនមែន មានមុខងារ អាច​បំលែង​ត្រឹមតែ File Mp3 មួយប៉ុណ្ណោះទេ តែវានៅមានច្រើនទៀត ដែលមិត្តអ្នកអាន គួរតែស្វែងយល់។

បញ្ហា​ទៀត​ហើយ!! Apple លុប 250 កម្មវិធី​ចេញ​ពី App Store

កម្មវិធីចំនួន 250 ត្រូវបានលុបពី App Store ដោយ​បន្ទាន់​បន្ទាប់ពី​ត្រូវ​បាន គេ​រក​ឃើញ​ថា កម្មវិធី​ទាំង​នោះ​ផ្ទុក​ដោយ Email និង ទិន្នន័យ​សម្ងាត់​ផ្សេងៗ​របស់​អ្នក​ប្រើ​ប្រាស់ ចំណែក​កម្មវិធី​មួយ​ចំនួន​ទៀត​វា​ស៊ីថ្ម និង ផ្ទុកលេខកូដសម្គាល់ឧបករណ៍ជាដើម។

កម្មវិធីទាំងនោះត្រូវបានស៊ើបអង្កេត ដោយក្រុមហ៊ុនសន្តិសុខពត៌មានវិទ្យា SourceDNA និងត្រូវបានរក​ឃើញ​ថា កម្មវិធីទាំងនោះកំពុងតែចាប់យក API នៅលើឧបករណ៍ផ្សេងៗ និង ផ្ទុកទិន្នន័យ រំលោភ​សិទ្ធ​អ្នក​ប្រើប្រាស់ផងដែរ។ ចំពោះលទ្ធផលជុំវិញ កម្មវិធីដែលត្រូវបានរកឃើញថា វាកំពុងមានបញ្ហានេះ មាន​ចំនួន 256 ដែលអាចលួចយក API និង Access ចូលទៅកាន់ឧបករណ៍ហើយ រំលោភសិទ្ធ​អ្នក​ប្រើ​ប្រាស់។

បញ្ហាដែលនាំអោយកើតមានកម្មវិធីទាំងនេះមានប្រភពដើម មកពីអ្នកបង្កើតកម្មវិធីនៅចិន ដែលប្រើប្រាស់ SDK របស់ ក្រុមហ៊ុន Youmi។ សម្រាប់ SDK របស់ Youmi គឺមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មច្រើន និង បានដាក់បញ្ចូលមេរោគ លួចយកពត៌មានទាំងនេះ ដែលមកទល់ពេលនេះ ប៉ះពាល់ដល់អ្នកប្រើប្រាស់ រាប់លាននាក់ហើយទូទាំងពិភពលោក។

បន្ទាប់ពីទទួលបានឈ្មោះកម្មវិធីពី SourceDNA ហើយ កម្មវិធីចំនួន 250 ត្រូវបានលុបចេញជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ Apple ក៏បាន ព្រមានដល់អ្នកប្រើប្រាស់មិនអោយទាញយកកម្មវិធីមិនផ្លូវការ ដែលនាំអោយមានបញ្ហាក្រៅពី App Store តែ App Store នៅតែមានបញ្ហាដដែល ដោយសារតែការ​គ្រប់​គ្រង បញ្ហាអោយអ្នកបង្កើតកម្មវិធីផ្សេងៗ Upload ចូលមិនមានការត្រួតពិនិត្យច្បាស់លាស់ផងដែរ។

ចាប់ពីពេលនេះទៅ Apple និងចាប់ផ្តើមធ្វើការ ត្រួតពិនិត្យរាល់កម្មវិធី ដែលត្រៀមនឹង Upload ចូល Apple Store អោយបានច្បាស់លាស់ជាងនេះ ជៀសវាងមានបញ្ហាកើតឡើងដូចពេលនេះ និង កាល​ពី​ប៉ុន្មាន​សប្តាហ៍មុន ក៏មានមេរោគចេញប្រភពមកពីចិន វាយប្រហារចូលកម្មវិធី លើ App Store ដែរគឺ XcodeGhost។

Facebook បង្កើត​វេប​សាយ​ថ្មី​មួយ ដែល​ជួយ​អោយ​អ្នក អាច​រៀន​សរសេរ​កូដ​ដោយ​ខ្លួន​ឯង​បាន

ឥឡូវនេះអ្នកកាន់តែមានភាពងាយស្រួល ប្រសិន​បើ​អ្នក​ចង់​រៀន និង សិក្សា​អំពី​កូដ​ជាមួយ​នឹង​សេវា​កម្ម Techprep ដែល​ទើប​នឹង​បង្កើត​ថ្មី ជា​គេហទំព័រ​មួយ​ដើម្បី​អោយអ្នកចូលទៅធ្វើការ សិក្សា​និងស្វែង​យល់​តែ​ម្តង។ Techprep មិនត្រឹមតែអាចណែនាំសម្រាប់ សិស្ស ឬ អ្នកដែលចង់សិក្សាដោយខ្លួនឯងនោះទេ វាមានបែងចែកជាពីរប្រភេទ សម្រាប់គ្រូ ឬ ឪពុកម្តាយដែលចង់បង្រៀនសិស្ស ឬ បង្រៀនកូន ថាតើគួរ​បង្រៀន​បែបណា និង សម្រាប់អ្នកដែលចង់សិក្សាដោយខ្លួនឯង។

សូមកុំយល់ច្រលំគេហទំព័រដែល Facebook បង្កើតនេះមិនមែនជាគេហទំព័រ សម្រាប់បង្រៀន​អ្នក​អំពី​កូដទេ តែវាជាផ្លូវមួយសម្រាប់ណែនាំអ្នក អោយស្វែងរក សៀវភៅ និង ឯកសារទាក់ទងអំពី​កូដផ្សេងៗ អោយអ្នកស្រាវជ្រាវសិក្សាបានដោយខ្លួនឯង។ សម្រាប់ការប្រើប្រាស់គេហទំព័រនេះគឺមិនគិតថ្លៃឡើយ ចំពោះមុខងារសិក្សាដោយខ្លួនឯងវាមានបែងចែកជា 3 ប្រភេទ គឺអាយុ 8 ដល់ 11 ឆ្នាំ, 12 ដល់ 17 ឆ្នាំ និង 18 ដល់ 25 ឆ្នាំឡើង។ តែប្រសិនបើអ្នកជាឪពុកម្តាយ ឬ គ្រូបង្រៀនអ្នកអាចចូលទៅកាន់មុខងារ​មួយទៀត វានឹងបែងចែកជា 3 ប្រភេទតាមអាយុរបស់កូន ឬ សិស្សអ្នកដូចគ្នា។

អ្នកអាចចូលទៅកាន់គេហទំព័រនេះ https://techprep.fb.com ។ ចាប់ពីពេលនេះទៅ សម្រាប់​មិត្ត​អ្នក​អាន ដែលមានបំណងចង់សិក្សាផ្នែកកូដ នឹងមានភាពងាយស្រួលជាងមុន ព្រោះមានគេហទំព័រ របស់ Facebook មួយនេះជំនួយដល់អ្នក ហើយការសិក្សាកូដ នឹងមានភាពទូលំទូលាយច្រើនជាងមុន។

ឡាស៊ែរ​រាង​តូច​បំផុត គ្រាន់​តែ​ដោត​ចូល​រន្ធ​កាស iPhone នឹង​ចេញ​ពន្លឺ​ភ្លាម!

សម្រាប់មិត្តអ្នកអាន មួយចំនួនប្រហែល ធ្លាប់បានស្គាល់អំពី ឡាស៊ែរតូចៗ ដែលយើងដាក់ថ្មពិលតូចៗ ដើម្បីឲ្យវាអាច បញ្ចេញពន្លឺតូចពណ៌ក្រហម ហើយភាគច្រើន ក្មេងឧស្សាហ៍ទិញ មកលេង ដោយសារតម្លៃ ថោកសមរម្យ ហើយក៏មានគ្រូ បង្រៀនមួយចំនួន នៅសាកល វិទ្យាល័យ ក៏ប្រើឡាស៊ែរបែបនេះ សម្រាប់ពន្យល់ មេរៀនដល់កូនសិស្សដែរ។

អ្វីដែលកាន់តែទំនើបនោះ ការវិវត្តន៍របស់វា បានឈានដល់ មួយកម្រិតទៀតហើយ។ ឡាស៊ែរប្រភេទ ថ្មីនេះ មានឈ្មោះ iPin អាចបញ្ចេញ ពន្លឺបានភ្លាមៗ ដូចឡាស៊ែ រដទៃអញ្ចឹង ដោយគ្រាន់តែ អ្នកប្រើដោតវា ចូលរន្ធកាសរបស់ iPhone ដូចនេះ មានន័យថា វាមិនបាច់ត្រូវ ដាក់ថ្មពិលតូចៗទៀតទេ វាឌីហ្សាញឡើង ស្រដៀងឌុយកាស សម្រាប់ដោត ចូលរន្ធកាសនោះ ទើបទទួលបាន ថាមពលដើម្បីបញ្ចេញពន្លឺ។

សម្រាប់ឡាស៊ែរនេះដែរ អ្នកអាចឃើញ ថាវាពិតជាឡាស៊ែរ ដែលតូចបំផុតក្នុងលោក ហើយវាផ្តល់ ភាពងាយស្រួល ដល់អ្នកដែល ត្រូវការវា។ វាមានតម្លៃប្រមាណ 42.99 ដុល្លារ ហើយអ្នកអាចទិញ តាមរយៈគេហទំព័រ អនឡាញអន្តរជាតិបាន ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
640
923
4540378