ក្រុមហ៊ុន MSI ចេញឧបករណ៍ការពារស៊ីភីយូរបស់ក្រុមហ៊ុន Intel ដែលមានសមត្ថភាពខ្ពស់
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 17 ធ្នូ 2015 16:24
- និពន្ធដោយ cambo-report
លោកអ្នកប្រហែលជាធ្លាប់ ស្គាល់ហើយពី ប្រភេទស៊ីភីយូ ដ៏មានគុណភាព របស់ក្រុមហ៊ុន Intel ដែលមាន ប្រជាប្រិយ ភាពបំផុត ដោយសារ វាមានគុណភាព និងសមត្ថភាព ខ្ពស់ជាងគេ។ Intel បានផលិតនូវស៊ីភីយូ ប្រភេទ Skylake ដែលមាន កម្រាស់ ដ៏ស្តើង ដែលអាច នឹងងាយបាក់ ទើបក្រុមហ៊ុន MSI បានផលិត នូវឧបករណ៍ ជំនួយសម្រាប់វា។
MSI Guard 1151 ជាប្រភេទឧបករណ៍ ការពារ ដ៏មានប្រសិទ្ធភាព ដែលត្រូវបាន ផលិតឡើង ពីលោហៈ ដែលមាន គុណភាព។ ក្រុមហ៊ុន Intel ធ្លាប់មាន មធ្យោបាយ ដើម្បីការពារ នូវស៊ីភីយូ របស់ខ្លួនដែរប៉ុន្តែវា នៅមិនទាន់ រឹងមាំ គ្រប់គ្រាន់នៅ ឡើយទេ ដូចនេះហើយ ទើប ត្រូវការ Guard 1151 មកជំនួស Intel’s stock lever-arm mounting system។ វាអាចជួយ ពីការបាក់ កោង របស់ CPU បានយ៉ាងល្អហើយវា មិនត្រឹមតែ អាចការពារ CPU ប្រភេទថ្មី របស់ក្រុមហ៊ុន Intel ប៉ុណ្ណេះទេ វានៅអាច ប្រើដើម្បី ការពារនូវ CPU ជំនាន់មុនៗ របស់ក្រុមហ៊ុន Intel បានទៀតផង ដូចជា ប្រភេទ Intel Core , Pentium, Celeron និង Xeon ទៀតផង។ ប៉ុន្តែក្រុមហ៊ុន Intel និយាយថា ឧបករណ៍ ការពារ របស់ខ្លួនមាន សមត្ថភាព គ្រប់គ្រាន់ ហើយ ទោះបីជា វាត្រូវបាន ប្រើប្រាស់ ចាប់តាំងពី ជំនាន់មុនក្តី។
សម្រាប់ CPU របស់ក្រុមហ៊ុន Intel គេសង្កេតឃើញថា មានគុណភាព ខ្ពស់ ប៉ុន្តែឧបករណ៍ ការពារ CPU របស់ក្រុមហ៊ុន គឺពុំមានការ កែប្រែ ឬ Update អ្វីសោះ ហើយពេលនេះ ក្រុមហ៊ុន MSI បានជួយផលិត ឱ្យហើយ តែពួកគេ នៅតែមិន ព្រមទទួល យកការ ផ្លាស់ប្តូរទៀត។ តាំងពី ជំនាន់មុនមក គេសង្កេតឃើញ ក្រុមហ៊ុន បានផ្លាស់ប្តូរ តែប្រព័ន្ធ ធ្វើឱ្យត្រជាក់ ប៉ុណ្ណោះ។
No drivers were found
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 11 ធ្នូ 2015 08:19
- និពន្ធដោយ CHHENG
តើ Computer អ្នកធ្លាប់មានបញ្ហាបែបនេះទេ?
សើចទៀតហើយ ជាមួយនឹងខ្សែភាពយន្ត The Peanuts Movie ត្រៀមចាក់បញ្ចាំងស្អែកនេះហើយ!
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 06 វិច្ឆិកា 2015 10:25
- និពន្ធដោយ cambo-report
នេះគឺជាខ្សែភាពយន្ត ថ្មីមួយ ទៀតហើយ របស់ក្រុមហ៊ុន Blue Sky Studios ដែលមាន ចំណងជើង ថា “The Peanuts Movie” ជាប្រភេទ រឿងកំប្លែងបែប តុក្កតា Animation។ រឿងនេះដែរ ត្រៀមនឹង ចាក់ បញ្ចាំង នៅវេលា ថ្ងៃស្អែក ដែលត្រូវនឹង ថ្ងៃទី 06 ខែវិច្ឆិកា ខាងមុខ នេះហើយ ដែលលោកអ្នក អាចទស្សនា បានជាប្រភេទ 3D និង 4DX។
ក្រឡេកមកមើល សាច់រឿង នៅក្នុងរឿង The Peanuts Movie នេះដែរ បាននិយាយពី ក្មេងប្រុស មួយរូប ឈ្មោះថា Charlie Brown ដែលតែងតែ មានវាសនា ស៊យរហូត និងឆ្កែដ៏ឆ្លាត របស់គេ ឈ្មោះថា Snoopy ដែលតែងតែ ជួយម្ចាស់ របស់គេ គឺ Charlie Brown នោះ អោយមាន ភាពក្លាហាន ហ៊ាននិយាយ ជាមួយនឹង Crush របស់គេ ឈ្មោះថា Frieda ឬ The Little Red-Haired Girl។ ចង់ដឹង បន្ថែម សូមទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖
ខ្សែភាពយន្ត The Peanuts Movie នេះនឹងចាប់ បញ្ចាំងនៅថ្ងៃ ស្អែកនេះហើយ ដូចនេះ ប្រសិនបើ លោកអ្នក ចង់ដឹងថា សាច់រឿង ទាំងមូល នឹងទៅជា យ៉ាងណានោះ ហើយថាតើ Charlie ហ៊ានសារភាពស្នេហ៍ ទៅកាន់ Frieda ឬក៏អត់នោះ សូមកុំភ្លេច ចូលរួមទស្សនា ទាំងអស់គ្នាណា!
ឈ្នះក្តារស្គីអេឡិចត្រូនិច AlfaBlade រៀងរាល់សប្តាហ៍ ដោយគ្រាន់តែធ្វើតាមវិធីប៉ុន្មាននេះតែប៉ុណ្ណោះ!
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 03 ធ្នូ 2015 08:36
- និពន្ធដោយ cambo-report
នេះគឺជា ឱកាសពិសេសមួយ សម្រាប់ប្រិយមិត្ត ដែលមានបំណង ចង់បាន ក្តារស្គី អេឡិចត្រូនិច ម៉ាក AlfaBlade នេះ ដោយនឹងមាន ឱកាសឈ្នះ ក្តារស្គី អេឡិចត្រូនិចនេះ ចំនួន 1 រង្វាន់ ជារៀងរាល់ សប្តាហ៍ គឺគ្រាន់តែ ធ្វើទៅតាម លក្ខខណ្ឌ មួយចំនួន ខាងក្រោមនេះ តែប៉ុណ្ណោះ៖
- គ្រាន់តែ LIKE Page E-Box (ចុចទីនេះ)
- Share រូបថតខាងក្រោមនេះ (ចុចទីនេះ ដើម្បីចូល ទៅកាន់រូប ថតដើម្បី Share)
- Comment ពាក្យថា “I <3 @AlfaBlade” (ចុចទីនេះ ដើម្បីចូល ទៅកាន់ រូបភាព ដើម្បី Comment)
ការផ្តល់ជូននេះដែរ គឺបើកទូលាយ សម្រាប់អ្នក ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ទាំងអស់ ដោយអ្នកណា ក៏អាច ចូលរួមបាន អ្នកណា ក៏អាចឈ្នះ បានដែរ។ សម្រាប់ពត៌មាន បន្ថែមទៀតនោះ សូមទំនាក់ទំនង តាមរយៈ គេហទំព័រ E-BOX ឬ AlfaBlade !!
ដឹងអត់ថាមូលហេតុអ្វី បានជាហ្វេសប៊ុក មិនអោយបុគ្គលិកខ្លួន ប្រើប្រាស់ iPhone!
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 03 វិច្ឆិកា 2015 09:07
- និពន្ធដោយ cambo-report
តាមពិតទៅ ពីមុនមក ចំពោះបុគ្គលិក នៅក្នុងក្រុមហ៊ុន ហ្វេសប៊ុក គឺភាគច្រើនណាស់ ដែលប្រើប្រាស់ iPhone ហើយទើបតែ ពេលថ្មីៗនេះទេ ដែលក្រុមហ៊ុន ហ្វេសប៊ុក បានចេញ នូវគោលការណ៍ថ្មី ដោយបានអោយ បុគ្គលិករបស់ខ្លួន ប្តូរពី iPhone មកប្រើប្រាស់ ស្មាតហ្វូនដែល ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android វិញ ដើម្បីស្វែងយល់ ពីបញ្ហា ដែលកើតមាន នៅលើកម្មវិធី ហ្វេសប៊ុក នៅក្នុងប្រព័ន្ធប្រតិបត្តិការ មួយនេះ។
ម្យ៉ាងវិញទៀត ចំពោះ នាយកផ្នែកផលិត របស់ក្រុមហ៊ុន ហ្វេសប៊ុកផ្ទាល់ លោក Chris Cox ក៏បានមានប្រសាសន៍ អោយដឹងដែរថា “ខ្ញុំបានអោយ ក្រុមការងាររបស់ខ្ញុំ (Team) ផ្លាស់ប្តូរទៅប្រើប្រាស់ ស្មាតហ្វូន ដែលដំណើរការដោយ ប្រព័ន្ធ Android វិញ ហើយនេះក៏ព្រោះតែ Android គឺជាប្រព័ន្ធមួយ ដែលក្តោប ចំនួនអ្នកប្រើប្រាស់ ច្រើនជាងគេ ហើយក៏មានបញ្ហា ទៅលើកម្មវិធីហ្វេសប៊ុក ច្រើនជាងគេ ផងដែរ។”
សរុបមកវិញ ចំពោះរឿងនេះដែរ គឺមិនទាក់ទង ឬបណ្តាលមកពីបញ្ហា រវាងក្រុមហ៊ុន Apple និង ហ្វេសប៊ុក ឡើយ ហើយក៏មិនមែន មកពីក្រុមហ៊ុនហ្វេសប៊ុក សហការជាមួយនឹង ក្រុមហ៊ុន Google អីដែរ។ និយាយរួមទៅ គឺហ្វេសប៊ុក គ្រាន់តែចង់ស្វែងយល់ និងស្រាវជ្រាវពីបញ្ហា របស់កម្មវិធីហ្វេសប៊ុក របស់ខ្លួន អោយបានកាន់តែច្រើន នៅលើប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ។
អត្ថបទផ្សេងៗទៀត...
- ស្វែងយល់ពីប្រព័ន្ធប្រតិបត្តិការ Window Phone ក៏ដូចជាកំណែអាប់ដេតមួយចំនួនរបស់វា !
- របៀបបំលែងពីវីដេអូទៅជា Mp3 តាមអនឡាញ (ក៏អាចអនុវត្ត នៅលើស្មាតហ្វូនបានដូចគ្នា)
- Facebook បង្កើតវេបសាយថ្មីមួយ ដែលជួយអោយអ្នក អាចរៀនសរសេរកូដដោយខ្លួនឯងបាន
- បញ្ហាទៀតហើយ!! Apple លុប 250 កម្មវិធីចេញពី App Store