jaukjeybanner

ក្រឡេកមើល​អាវុធ​ពិសេស​នៃ​កងទ័ព​អង់គ្លេស

កង​កំ​ម៉​ង់​ដូ​ពិសេស​របស់​អង់គ្លេស ត្រូវបាន​គេ​បំពាក់​នូវ​ឧទ្ធម្ភាគចក្រ​តូច​ល្អិត គ្មាន​មនុស្ស​បើក​សម្រាប់​ស៊ើប​ការ​ណ៏​ដែលមាន​ឈ្មោះថា Black Hornet Nauo (PD-100PRS)ផលិត​ដោយ​ក្រុមហ៊ុន Prox Dynamics។

ក្រសួងការពារជាតិ​អង់គ្លេស​បាន​កំ​ម៉​ង់​ទំនេញ​សរុប 160 គ្រឿង Black Hornet ក្នុងតម្លៃ​សរុប 31 500 000$ ហើយ​ទ័ព​អង់គ្លេស​បាន​ចាប់​ប្រើ អាវុធ​នេះ​ជា​លើកដំបូង​នៅ 2012។

ឧទ្ធម្ភាគចក្រ PD-100PRS មាន​ទម្ងន់ 16g   បណ្តោយ​10cmទទឹង2,5cm។ ទំហំ​តូច​ល្អិត​នេះ​ជួយ​វា​ឱ្យ​ពិបាក​នឹងត្រូវ​មើលឃើញ​ពេល​ប្រតិ​ប​តិ្ត​ការ​ស៊ើប​ការ​ណ៏។

ទោះបី​តូច តែ​វា​បាន​ត្រូវគេ​បំពាក់​ឧ​បករ​ណ៏​ឈ្លប​ការ​ណ៏​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ដែន​ដែល​វា​ដំណើរការ។

PD-100PRS អាច​ប្រតិបត្តិការ​បាន​ក្នុង​លក្ខខណ្ឌ អាកាសធាតុអាក្រក់ៗផងដែរ។

វារឹតតែ​មាន​ប្រ​យោ​ជ​ន៏​ចំពោះ​ទ័ពជើងគោក ខណៈ​ប្រយុទ្ធ​តាម​ទីប្រជុំជន​ឬ​តំបន់ចង្អៀត។

ក្រោយពី​បញ្ចូល​ថ្ម​ពេញ​វា​អាច​ហោះ​បាន 30នាទី​ក្នុង​ល្បឿន​36Km/h។

PD-100PRS ត្រូវបាន​បញ្ជា​ដោយ​ទូរបញ្ជា​ភ្ជាប់ GPS និង​អាច​បញ្ជា​កាមេរ៉ា​តាមរយៈ​ឧ​បករ​ណ៏​បញ្ជា​មួយ​ថែម​ទៀតផង។

ក្រសួងការពារជាតិ​អង់គ្លេស អះអាងថា​PD-100PRS ត្រូវ​ប្រើ​នូវ​សមរភូមិ Afghanistan និង​មាន​ប្រសិទ្ធភាព​គ្រាន់បើ៕

ប្រភព PHUNU TODAY

ឃើញ​ផ្ទាល់​ភ្នែក អាវុធ​មិនគួរ​ឱ្យ​ជឿ​របស់​អាមេរិក

កងកម្លាំង​ទ័ព​ពិសេស​អាមេរិក​នឹងត្រូវ​បាន​បំពាក់​កាំភ្លើង​ឆ្លាត​វៃ XM 25។ វា​ជា​កាំភ្លើង តែមួយគត់​នៅលើ​លោក​ក្នុងខណៈ​នេះ​ដែល​ប្រើ​បច្ចេកវិទ្យា​បញ្ជា​ចម្ងាយ​ផ្ទុះ​របស់​គ្រាប់​ក៏​ជា​ស្នាដៃ​ធំធេង​ក្នុង​ឧស្សាហកម្ម​ផលិត​អាវុធ​របស់​អាមេរិក។

 XM 25 ជា​កាំភ្លើង​ឆ្លាត​វៃ ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Heckler &Koch របស់​អា​ល្លឺ​មង់​និង Alliant Techsystan របស់​អាមរ​រិ​ក។ នេះ​ជា​គ្រោងការ​ណ៏​ពោរពេញ​ដោ​យម​ហិ​ច្ច​តា​របស់​អាមេរិក។

XM 25 ត្រូវបាន​បំពាក់​រួចហើយ​តាម​បណ្តា​អង្គភាព​ទ័ព​ពិសេស​មួយចំនួន​នៅ​សមរភូមិ Afganistan។ តាម​មន្ត្រី​ផ្លូវការ​របស់ សេត​វិមាន ក្នុង​ឆ្នាំ 2014 ឬ 2015 XM 25 នឹងត្រូវ​ដាក់ឱ្យ​ប្រើ​ទូលំ​ទាយ​ក្នុង​ជួ​ទ័ព​អាមេរិក។

XM25 ជាការ​បោះជំហាន​យ៉ាង​លឿន​នៃ​ទ័ព​អាមេរិក ពីព្រោះ​វា​ជា​កាំភ្លើង​ទី 1 ដែល​ប្រើ​បច្ចេកវិទ្យា​បាញ់​ឆ្លាត​វៃ។

ប្រសិទ្ធភាព​នៃ XM25គឺអាច​កំទេច​គោលដៅ​លាក់ខ្លួន​ក្នុង​លេណដ្ឋាន​ឬ​ក្រោយ​កំពែង​ដោយ​ក្បាល​គ្រាប់​មិនចាំបាច់​ប៉ះ​គោលដៅ​នោះទេ។

ទំហំ​គ្រាប់ XM25 គឺ 25mm ផ្ទុះ​របៀប​គ្រាប់បែក។ ឧ​បករ​ណ៏​ស្វ័យប្រវត្តិ​មួយ​បំពាក់​លើ​កាំភ្លើងអ្នក​បញ្ជា​ឱ្យ​គ្រាប់​ផ្ទុះ។

មុនពេល​បាញ់​ឧ​បករ​ណ៏​ស្វែងរក​គោលដៅ​ដើរ​ដោយ laser បាន​ដំណើការ ដើម្បីឱ្យ​ទាហាន​ដឹង​ពី​ចម្ងាយ​របស់​គោលដៅ ហើយ​ពេល​គ្រាប់​ទៅដល់​គោលដៅ​នោះ​គឺ​ផ្ទុះ​តែម្តង។

កម្លាំង​កម្ទេច​នៃ​គ្រាប់ XM25 នេះ​ប្រហែល​នឹង​គ្រាប់បែកដៃ​មួយ​គ្រាប់ អាច​ផ្តួលរ​បងធំ​វែង​មួយ​បានXM25អាច​ប្រើ​បាន​ពហុ​មុខងារ ដែល​ពីមុន​ត្រូវ​ពឹងពាក់​លើ​យន្តហោះ​និង​កាំជ្រួច​ទើប​ធ្វើកើត។

ពួក​ជំនាញការ​យោធា​អះអាងថាXM25បានធ្វើឱ្យ​អត្ត​ន័យ​និង ផល​ប្រ​យោ​ជ​ន៏​នៃ​លេណដ្ឋាន​ដោយ​សមរភូមិ​ត្រូវ​ប្តូរ។ ដោយXM25អាមេរិក​បានប្រែក្លាយរ​បស់​ដែលថា​មិនអាច​ឱ្យទៅជា​ការពិត៕

ប្រភព Phunutoday

 

ឃ្លាំងកាំជ្រួចទឹក (Torpedo) ដ៏សម្បើមរបស់រុស្ស៊ី

Torpedo SAET-50

Torpedo ប្រឆាំង​កប៉ាល​ប្រតិបត្តិការ​ណ៏​តាម​កម្មវិធី set ទុក​មុន​ប្រើ​ម៉ាស៊ីន​អគ្គិសនី​មួយ​នេះ​ផលិត​លើ​មូលដ្ឋាន Torpedo T-5 របស់​ហ្វា​ស៊ី​ល​អាល្លឺម៉ង់(1943) ។ ការសិក្សា​ផលិត​វា​ត្រូវបាន​ចាប់ផ្តើម​នៅ 1945 ដោយ NII 400 និង​ការិយាល័យ​ស្រាវជ្រាវ​របស់​រោងចក្រ Dvigatrl ។ Torpedo ដំបូង​នៃ​ប្រភព​នេះ​ឈ្មោះ ET-80 ។ នៅ​ឆ្នាំ 1946 លើ​សមុទ្រ​កាល់​ព្យែ​ន​ក្នុង​តំបន់ Makhachkala គេ​បាន​បាញ់​សាកល្បង​ដើម្បី​អង្កេត​លទ្ធផល​រវាង Torpedo SAET និង T-5 ត​ម្រូ​ដើម​របស់​អាល្លឺម៉ង់។ ការសាកល្បង​នេះ​ប្រើ​អស់ Torpedo 117 គ្រាប់ គេ​ឃើញថា​លទ្ធផល​មិន​ចាញ់ T-5នោះទេ។ បន្ទាប់មក​គេ​ចាប់ផ្តើម​ផលិត​ផ្លូវការ​ដោយមាន​វិស្វករ​ពីររូប​ជា​អ្នកដឹកនាំ ​គឺ A.V Kossovនិង A.G.Beliakov។

Torpedo SAET-50 ផលិត​ដោយ​ប្រទេស​ចិន​ក្រោម​ច្បាប់​ពី​រុស្ស៊ី

Torpedo 53-61/53-61M

Torpedo នេះ​សម្រាប់​វាយប្រហារ​កប៉ាល់​ពី​ចម្ងាយ​ហើយ​គ្មាន​ដាន​ពពុះទឹក ជា​Torpedoដំបូង​ដែល​រុស្ស៊ី​ប្រើ​បច្ចេកវិទ្យា​ក្នុងស្រុក 100%។ត​ម្រូ​ដំបូង​ផលិត​ដោយ​រោងចក្រ Lomonoxov របស់ NII 400។ ការផលិត Torpedoនេះ​ប្រើ​ម៉ាស៊ីន Alligaterនិង មូលដ្ឋាន Torpedo TAN-53។ប្រធាន​គម្រោងការ​ណ៏​មួយ​នេះ​គឺ​វិស្វករ V.S.Osipov អនុប្រធាន​ការិយាល័យ A.A.Panov ។

ត​ម្រូ​ដំបូង​នៃ Torpedo នេះ​ឈ្មោះ DBST ត្រូវបាន​សាកល្បង​ដំបូង​លើ​សមុទ្រ​ខ្មៅ បរិវេណ​ភូមិ Ordzhonikidze នៃ​តំបន់ Feodosi ក្នុង​កំឡុង​ខែវិច្ឆិកា 1957 និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ 1962 ដែលជា​ផលិតផល​នៃ​រោងចក្រ S.M.Kirov។ អាស្រ័យ​ដោយ​សមិទ្ធផល Torpedo ប្រភេទ​នេះ​វិស្វករ​ពីររូប​គឺ V.S.Osipovនិង​A.A.Kostrovត្រូវបាន​គេ​ផ្តល់រ​ង្វាន់ lenin។

អំណើះ​ក្រោយមកទៀត lorpedoនេះ​ត្រូវបាន​បំពាក់​ដោយ​ជោគជ័យ​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថែមទៀត។

Torpedo 53-61 ត​ម្រូ​ដើម​ត្រូវបាន​ដាក់តាំង​ក្នុង​ភាព​យោធា

Torpedo 53-58

នេះ ​ជា Torpedo បាញ់​តាម​កន្លង​ត្រង់​ប​ពាក់​ក្បាល់​នុយក្លេអ៊ែរដែល​ត្រូវបាន NII 400ស្រាវជ្រាវ​ផលិត​តាំងពី​ឆ្នាំ 1953។ ប្រធាន​គម្រោងការ​ណ៏​នេះ​គឺ​វិស្វករ A.M.Borusko នៃ​អង្គភាព SNII-Hydropribor ក្រោយមក​គឺ V.A.Kalutaevមកពី​Koliadin និង​ក្រោយ​គេ​គឺ G.I.Porstnov តែ​ក្បាល​នុយក្លេអ៊ែរ​បំពាក់​ជាមួយ​វា​គឺ ផលិត​ដោយ​អង្គភាព KB-11 ដែល​ដឹកនាំ​ដោយ Iu.B.Xaritov ហើយ​ប្រធាន​វិស្វករ​ស្រាវជ្រាវ​ផលិត​ក្បាល​គ្រប់​នេះ​គឺ N.L.Duxov។

Torpedo 53-58

Torpedo SAET 60/60M

Torpedoមួយ ​នេះ​ប្រើ​ម៉ាស៊ីន​អគ្គិសនី មាន​ចម្ងាយ​បាញ់​ឆ្ងាយ​ត្រូវបាន​ស្រាវជ្រាវ​ផលិត​រោងចក្រ Drvigatralសហការ​និង NII400 ក្រោម​បញ្ជា​វិស្វករ P.V.Mateev។ពួកវា​ត្រូវបាន​ផលិត​ជា​ចង្កោម​នៅ​រោងចក្រ Dagclisel ក្នុង​ក្រុង Kaspiisk សាធារណរដ្ឋ Daghsestan។

Torpedo SAET60/60M

Torpedo SAET60/60M

Torpedoពហុ ​ប្រ​យោ​ជ​ន៏​ប្រភេទ USET-80 ត្រូវបាន​ស្រាវជ្រាវ​ផលិត​ដោយ HII ដែលជា​សមិទ្ធផល​នៃ​ការប្រកួតប្រជែង​បង្កើត Torpedoថ្មីៗនៃ​ទ័ពជើងទឹក ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ1964 និង​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ1975។ ប្រធាន​គម្រោងការ​ណ៏​នេះ​គឺ​វិស្វករ A.V.Sergreevហើយ​រហូតមកដល់​ឆ្នាំ 1980ទើប USET-80នៃ Torpedoប្រទេស​នេះ​ត្រូវបាន​បំពាក់​ក្នុង​កងទ័ពជើងទឹក​ស​ហ​ភាព​សូ​វៀត។

Torpedo USET-80

Torpedo UST

Torpedoនេះ​ត្រូវបាន​ស្រាវជ្រាវ​ផលិត តាំងពីរ​ឆ្នាំ 1964។ក្រុម​ផលិតករ ស្រាវជ្រាវ​ម៉ាស៊ីន 2 ប្រភេទ គឺ
ប្រើ ​សម្ពាធ​កម្តៅ​និង​ប្រើ​អគ្គិសនី។ នៅ​ជម្រៅ​ទឹក​រាក់​ម៉ាស៊ីន​ប្រើ​កម្តៅ​ដើរ​ល្អ តែ​គេ​សម្រេចយក​ម៉ាស៊ីន​អគ្គិសនី​ពីព្រោះ​កប៉ាល់មុជទឹក​អាមេរិក​អាច​មុជ​ ជម្រៅ 1000m។ប្រភព​ថាមពល​របស់​វា​គឺ​អាគុយ​របៀប​ប្រើ​លើ Torpedo MK-44របស់​អាមេរិក​ដោយ​ប្រើ​ប្រតិកម្ម​រវាង​ទឹកសមុទ្រ​និង​សារ​ធាតុគីមី​ បង្កើតជា​ថាមពល។

Torpedo  TEST 71/71M

Torpedo ប្រឆាំង​នាវាមុជទឹក​បញ្ជា​ដោយ sonar,radar ប្រើ​ម៉ាស៊ីន​អគ្គិសនី​ប្រតិបត្តិការ​តាម​កម្មវិធី​Setទុក​មុន ធុន TEST 71M ត្រូវបាន​ច្នៃ​បង្កើតឡើង​ដោយ SNII-173និង​SNII Gridropribor តាម​កម្មវិធី TOrpedo Delplin-2 ដឹកនាំ​គម្រោង​ដោយ Z.M.Persiv និង M.P.Buluev និង​សម្របសម្រួល​ដោយ V.A.Golubcov។ Torpedo Delplin-2នេះ​ពេល​ដាក់ចូល​ប្រើប្រាស់​មានឈ្មោះ​TEST 71និង K T U-71។ក្រោយ​ឆ្នាំង1971 Torpedo ត្រូវបាន​អភិវឌ្ឍ​ជា​TEST-71Mនិង 71ME-HK ដែល​បំពាក់​បាន​លើ​គ្រប់​នាវា​ដែល​បាញ់​Torpedoបាន។

Torpedo Shkval VA

Shkval VA-111 ជា​Torpedo ប្រតិកម្ម​ល្បឿន 250km/h ឬ 370km/h។ រហូតមកដល់​សព្វថ្ងៃ Shkval នៅតែ​មិនទាន់មាន​គូប្រកួត​ដោយសារ​បច្ចេកវិទ្យា​ពិសេស ដែល​អាចបង្កើត​ចំហេះ​ក្នុង​ទឹក។

Torpedoនេះ​ត្រូវបាន​ស្រាវជ្រាវ​ផលិត​នៅ 1960 ហើយ​ដល់ 1977 ទើប​សម្រេច​និង​ត្រូវ​បានឱ្យ​ដំណើរការ​ក្នុង​ទ័ពជើងទឹក​រុស្ស៊ី។

កំពូល Torpedo  Shkval  VA-111

ប្រភព TPO

 

អង្កេតមើលពីអាវុធពិសេសលើសមុទ្រនៃទ័ពអាមេរិក

គំនិត​ផលិត​ទូក​យន្ត​គ្មាន​អ្នកបើក​ត្រូវបាន​កងទ័ព​អាមេរិក​ផ្ចុងផ្តើម​យូរ​ឆ្នាំ​កន្លងមកហើយ។ តែ​ទើបតែថ្មីៗនេះ ដោយសារ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ទើប​គំនិត​នេះ​បានសម្រេច​ជោគជ័យ។

តាម​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​អាមេរិក គេ​ដឹក​ថា​ទ័ពជើងទឹក​អាមេរិក​បាន​ផលិត​ដោយ​ជោគជ័យ​នូវ​ទូក​ប្រយុទ្ធ​គ្មាន​មនុស្ស​បើក​ដែល​អាច​បាញ់​កាំជ្រួច​ដោយ​ស្វ័យប្រវត្តិ។ កាំជ្រួច​នេះ​មានឈ្មោះ USV.PEM(Unmanked Surface Vessel Precision Engagement Module)។

 

ប្រព័ន្ធ USV PEM ជា​ទម្រ​បាញ់​កាំជ្រួច​ភ្លោះ។ ប្រព័ន្ធ​នេះ​ប្រើ​បច្ចេកវិទ្យា​ប្រព័ន្ធ Mk-49 ដែល​កំពុង​ប្រើ​តាម​បណ្តា​នាវាចម្បាំង​អាមេរិក។

គោលដៅ​ដែល​ទូក​ចម្បាំង​នេះ​ត្រូវកម្ទេច​គឺ​បណ្តា​មូលដ្ឋាន​តាម​ឆ្នេរសមុទ្រ នាវា​នៃ​គូបដិបក្ខ ពិសេស​ទូក កាណូត​របស់​ពួកចោរ​សមុទ្រ។

អាមេរិក​មាន​ផែន​ការប្រើ​ទូក​ចម្បាំង​អស់នេះ​សម្រាប់​ល្បាត​តាម​ឆ្នេរ​ការពារ​កំពង់ផែ និង​ការពារ​នាវា​លើទឹក​របស់​អាមេរិក។

ទ័ពជើងទឹក​អាមេរិក​បាន​សាកល្បង​ដោយ​ជោគជ័យ ចំពោះ​ការបាញ់​កាំជ្រួច​ចេញពី​ទូក​គ្មាន​មនុស្ស​បើក​នេះ នៅ​មូលដ្ឋាន Patuxent River នា​ឆ្នេរ Maryland។

បន្ទាប់ពី​បាន​សាកល្បងភ្លាមៗលោក Mark Mosses នាយក​កម្មវិធី​ទូក​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​បាន​ថ្លែងថា”វា​ជាការ​បោះជំហាន​គួរឱ្យកត់សម្គាល់​ដំបូង​គេ ក្នុងការ​បំពាក់អាវុធ​ដល់​មធ្យោបាយ​ទាំងឡាយ​គ្មាន​មនុស្ស​បើក​លើ​សមុទ្រ។

ក្រុម​អ្នកជំនាញ​យោធា​អះអាងថា​ប្រើ​បរិមាណ​ដ៏​សម្បើម​នៃ​ទូក​ចម្បាំង​គ្មាន​មនុស្ស​បើក ប្រាកដជា​ដណ្តើមបាន​ប្រៀប​ឈ្នះ​លើស​ត្រូវ​មិន​ខាន៕

ប្រភព PHUNU TODAY

ឃ្លាំងកាំជ្រួចទឹក (Torpedo) ដ៏សម្បើមរបស់រុស្ស៊ី

Torpedo ជា​អាវុធ​ពហុមុខ​ងារ​ដ៏​សំខាន់​នៃ​កងទ័ពជើងទឹក។

Torpedo ជា​អាវុធ​សម្រាប់​កម្ទេច​គោលដៅ​ក្នុង​ទឹក លើ​ផ្ទៃ​ទឹក និង​មូលដ្ឋាន​ក្បែរ​ឆ្នេរសមុទ្រ​គូបដិបក្ខ។

ក្នុង​សង្គ្រាម​នា​សម័យ​ទំនើប​នេះ Torpedo នៅ​ត្រូវបាន​គេ​ប្រើ​ជា​ឧ​បករ​ណ៏​បាញ់​បង្ហោះ​អាវុធ​ផ្សេងទៀត​មាន​កាំជ្រួច​មាន​ឧ​បករ​ណ៏​បញ្ជា​ផ្លូវ កាំជ្រួច​ការពារ​ដែនអាកាស...

Torpedo  53-56/53-65A

Torpedo ប្រឆាំង​នាវា 53-65 ត្រូវបាន​ស្រាវជ្រាវ​ឡើង​ដោយ​សាខា Lomonoxov នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ NII-400 (ក្រោយមក​ប្តូរ​ឈ្មោះ​ជា Motreplotech) ដោយ​ឈរលើ​មូលដ្ឋាន Torpedo 53-61 តាម​គម្រោងការ​ណ៏ NIP B-1-51។ដឹកនាំ​ការស្រាវជ្រាវ​នេះ​គឺ​វិស្វករ KocriaKov D.A ដែល​កាលពី​ឆ្នាំ 1964 បាន​ទួទ​ល​គ្រឿង​ឥស្សរិយៈយស Lenin របស់​សហភាពសូវៀត​ដោយសារ​ស្នាដៃ​ស្រាវជ្រាវ​ផលិត Topedo ។ ប្រព័ន្ធ​បញ្ជា Torpedo ត្រូវបាន​ផលិត​នៅ 1958 ។ការសាកល្បង Topedo SST ត្រូវបាន​ចាប់ផ្តើម​ដំបូង​នៅ​បឹង Issyk-kul នៅ​ឆ្នាំ 1961 ។ ការសាកល្បង​ប្រភេទ​ប្រយុទ្ធ​កម្រិត​ជាតិ​ចំពោះ SST បាន​ចប់សព្វគ្រប់​នៅ 1965 ហើយក៏​ក្នុង​ឆ្នាំ​ដដែល​វា​ត្រូវបាន​បំពាក់​ឱ្យ​ទ័ពជើងទឹក​សូ​វៀត​មានឈ្មោះ 53-65 ។

នៅ​ឆ្នាំ 1969 សាខា Lomonoxovនេះ​បាន​អភិវឌ្ឍ​វា​ជា 53-65M ហើយ​ផលិត​ថ្មី​មួយបែប​ទៀត 53-65K ដោយ​អនុវត្ត​ផ្ទាល់​នៅ​រោងចក្រ S.M.Kirov នៅ​ក្រុង Alma-Ata ដោយ​មិនសូវមាន​ការផ្លាស់ប្តូរ​ទី​ច្រើន​នោះទេ​លើ​លក្ខណៈ​បច្ចេកទេស។

គួរ​ដឹង​ដែរ​ថា​កាលពី​ឆ្នាំ 1967 ស្ថាប័ន Lomonoxov នេះ​បាន​ប្រើ​មូលដ្ឋាន​របស់ 53-65 ផលិត Torpedo SST-2/53-65MA ឱ្យ​ក្រុម​នាវាមុជទឹក ក្នុង​គ្រោងការ​ណ៏ 705 ដែល​បាញ់​ចេញ​ដោយ ទម្រ​បាញ់​ស្វ័យ​ប្រ​វិត្ត។ Torpedo នេះ​មាន​ម៉ាស៊ីន​ថ្មី ឧ​បករ​ណ៏​នាំ​ផ្លូវ និង ប្រព័ន្ធ​បញ្ជា​ថ្មី​ដែរ។ ឧ​បករ​ណ៏​នាំ​ផ្លូវ​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទំនើប​ដើម្បី​ផ្ទុក​ទិន្នន័យ​ត្រូវ​បាញ់​ហើយ​រោងចក្រ Kirov បានដាក់​ថង់​ខ្យល់​ពី​ខាងក្នុង​ជំនួស​ឱ្យ​ឃ្លុក​ណែន​នៃ Topedo ជំនាន់​មុន។ ការសាកល្បង Torpedo SST-2/53  65MA/53-65A ចាប់ផ្តើម​នៅ​ឆ្នាំ 1968 និង​បន្ត​ដល់​ឆ្នាំ 1969 នៅ​បឹង Issyk-kul ។

 Torpedo (កាំជ្រួច​ទឹក) 53-65MA

Torpedo 53-65K

Torpedo 53-65K មាន​ម៉ាស៊ីន​ប្រើ Oxygenរាវ​ផលិត​តាម​ការដឹកនាំ​ផ្ទា​ល់ពី​ប្រធាន​រោងចក្រ S.M.KIROV ដោយ​សំយោគ​មូលដ្ឋាន Torpedo  53-56 , 53-57 , 53-58

53-56 BA  និង 53-61 ។ Torpedo គំរូ​ត្រូវបាន​សាកល្បង​នៅ​បឹង Issyk-kul និង ក្នុង​សមុទ្រ​ខ្មៅ។

Torpedo នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ 1969។ 100 គ្រាប់ Torpedo ដំបូង​ត្រូវបាន​ផលិត​នៅ​ឆ្នាំ 1970។ ក្នុង​ចន្លោះពេល​ពី 1970-1971 ខណៈ​ប្រើ​ទៅ Vladimiavostoc បាន​ផ្ទុះ​ដោយ​ចៃដន្យ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ដែល​មកពី​បច្ចេកទេស​ផលិត។ កំហុស​បច្ចេកទេស​ត្រូវ​បាន​កែលំអ​នៅ​ឆ្នាំ 1972 ហើយ Torpedo នេះ​បន្ត​ត្រូវបាន​ផលិត។ ដោយសារ​ប្រសិទ្ធភាព​ខ្ពស់ តម្លៃ​សមរម្យ ងាយ​ផលិត​ទើប​វា​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ។

Torpedo 53-65k បំពាក់​ឱ្យ​កប៉ាល់មុជទឹក Kilo

Torpedo  SET-65

Torpedo ប្រឆាំង​នាវា ម៉ាស៊ីន អគ្គិសនី។ វា​ត្រូវបាន​ផលិត​តាម​បញ្ជា​ពី​ក្រសួង​ការពា​ជាតិ​សហភាព​ដ​សូ​វៀត លេខ 111-463 ស្តីពី​ការផលិត Torpedo ប្រឆាំង​នាវាមុជទឹក​ចុះ 13.10.1960។ Torpedo នេះ​ត្រូវបាន​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Gidropribor ក្នុង​គោលបំណង​បំពាក់​ឱ្យ​កប៉ាល់មុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែ ដែល​ដើរ​នៅ​ជម្រៅ​ទឹក​ជ្រៅ។ ប្រធាន​វិស្វករ​គឺ V.A Goleebcov ហើយ​ត្រូវបាន​ដាក់ឱ្យ​ទ័ពជើងទឹក​ប្រើ​នៅ​ឆ្នាំ 1965។ ម៉ូ​ឌែ​ល​ថ្មី SET-65 III ត្រូវបាន​ដាក់ឱ្យ​ប្រើ​នៅ​ឆ្នាំ 1972  មានឈ្មោះ Enot-2 ដោយ​ចម្លង​បច្ចេកវិទ្យា​ពី Torpedo ប្លុក NATO។

 Torpedo SET-65 ត្រូវបាន​ត្រៀម​ដាក់ចូល​នាវាមុជទឹក

Torpedo UETT/TE-2

វា​ជា Torpedo ដែល​ត្រូវបាន​ផលិត​សម្រាប់​នាំចេញ វា​ជា Torpedo ពហុមុខ​ងារ អាច​ហោះហើរ​តាម​បញ្ជា Sonar ឬ radar ប្រើ​ម៉ាស៊ីន​អគ្គិសនី។ Torpedo នេះ​ត្រូវបាន​ផលិត​ដោយ មជ្ឈមណ្ឌល Gidropribor ផ្អែកលើ​មូលដ្ឋាន នៃ Torpedo UETT ដែល​ចាប់កំណើត​នៅ 1987។ ម៉ូ​ឌែ​ល Torpedo សម្រាប់​នាំចេញ​គឺ USET-SOKM ដែលមាន​ឧ​បករ​ណ៏​បញ្ជា​ដោយ SONAR ។ នៅ​ចន្លោះ​ពី​ឆ្នាំ 1990-2002 មជ្ឈមណ្ឌល Hydropribor បាន​ផលិត UETT ដែល​ដំណើរការ​យ៉ាង​ល្អ លក់​ឱ្យ​ប្រទេស​ចិន​ទាំង​ទិន្នន័យ​នៃ​គម្រោង​ផងដែរ។

តាម​ពត៌មាន​នៃ​ឆ្នាំ 2009 គេ​ប្រើ​មូលដ្ឋាន UETT ដើម្បី​ផលិត Torpedo សម្រាប់​ប្រើ​លើ​នាវាមុជទឹក​ប្រភេទ Lada 677 ដែលមាន​ឈ្មោះថា TE-2 នៅ​ឆ្នាំ 1990។ TE-2ត្រូវបាន​ប្រើ​សម្រាប់​កម្ទេច​នាវាមុជទឹក កប៉ាល់​លើទឹក និង មូលដ្ឋានក្បែរៗមាត់ទឹក។ ការផលិត​ទាំង​ហ្វូង​ត្រូវបាន​ប្រគល់ឱ្យ​រោងចក្រ Dvigatrel នៅ​ក្រុង St-Petersburg ។ ការសាកល្បង TE-2 ត្រូវបាន​អនុវត្ត​នៅ 2007 ហើយ​ចាប់ផ្តើម​ផលិត​នាំចេញ​នៅ2009 មានឈ្មោះ​កំប្លែង​មួយ​ស្មាន​មិន​ដល់​គឺ​របស់​លេង។

                

Torpedo  SAET-50

(នៅមាន​បន្តទៀត) !

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
393
2461
4918393