jaukjeybanner

បណ្តា​វេលា​ដែល​រុស្ស៊ី​លើកទ័ព​ចូល​អន្តរា​គម​ន៏​ក្នុងប្រទេស​ជិតខាង

ច្បាប់​គិតពី​ពេល​សហភាពសូវៀត​ដួលរលំ រុស្ស៊ី​ធ្លាប់​ច្រើនលើកច្រើនសា​កៀងគរ​ទ័ព​ចូល​ប្រទេសជិតខាង​មាន Gruzia , Moldova និង Tajikistan ដោយ​ចាត់ទុកថា​ជា​អន្តរា​គម​ន៏ ថែរក្សា​សន្តិភាព ទន្ទឹមនឹង​ក្រុម​អ្នក​ប្រ​ឆ្នាំង​ថា​ជាការ​ឈ្លានពាន ។

1- Tranistria , Moldova 1991-1992

កងកម្លាំង​រក្សា​សន្តិភាព​រុស្ស៊ី​បោះទ័ព​នៅ Tranistria តាំងពី​ឆ្នាំ 1992 មកដល់​ឥឡូវ ។

តំបន់ Tranistria ប្រើ​ភាសា​រុស្ស៊ី​ជា​តំបន់​នៅតាម​ដង​ទន្លេ Dmiester ខណ្ឌ​ចែក​រវាង Moldovaនិង Ukraine។ តំបន់​នេះ​ប្រកាស​ឯករាជ្យ​ពី Moldova ពេល​ផ្ទុះ​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ 1991-1992 បណ្តាលឱ្យ​មនុស្ស 700នាក់​ស្លាប់។

រុស្ស៊ី​បញ្ជូន​ទ័ព​មក 3000នាក់​ដើម្បី​ថែរក្សា​សន្តិភាព​និង​បង្កើត​បទ​ឈប់​បាញ់​មួយ​នៅទីនេះ។ មកទល់​ឥឡូវ​មាន​ទ័ព​រុស្ស៊ី​ប្រមាណ 400នាក់​បន្ត​បោះទ័ព​នៅទីនេះ ទោះបី Moldova អំពាវនាវ​ឱ្យ​ដកទ័ព​តាម​កិច្ចព្រមព្រៀង​របស់​រុស្ស៊ី​ខ្លួនឯង​កាលពី​ឆ្នាំ 1999 យ៉ាងណាក្តី ។ នៅទីនេះ​រុស្ស៊ី​មាន​សព្វាវុធ​ធ្ងុន​ធ្ងន់​គួរសម​ផងដែរ ។

រដ្ឋបាល​ស្វ័យ​ត​ដែល​ស្និទ្ធ​រុស្ស៊ី​មិន​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ ហើយ​ប្រឆាំង​និង​រដ្ឋបាល Moldova ដែល​ប្រើ​ភា​សារ៉ូ​ម៉ា​នី ។

2-Tajikistan 1992

ទាហាន​រុស្ស៊ី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្បែរ​រដ្ឋធានី Dushanbe នៃ​សាធារណរដ្ឋ Tajikistan ។

រុស្ស៊ី​បាន​បញ្ជូនទាហាន​មក​ក្នុង​ឆ្នាំ1992 ខណៈ​មាន​ជម្លោះផ្ទៃក្នុង​នៃ​សាធារណរដ្ឋ​អាស៊ី​កណ្តាល​មួយ​នេះ ។ Moscow ដើរតួ​ជា​អ្នករក្សា​សន្តិភាព ការពារ​ជនភៀសខ្លួន ហើយ​គាំទ្រ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Emomali Rakhmonov ទប់​ក្រុមប្រឆាំង​និយម​ឥស្លាម ។

រុស្ស៊ី​រួម​និង​បណ្តា​ប្រទេស​ឯទៀត​ធ្លាប់ជា​រដ្ឋ​នៃ​អតីត​សហភាពសូវៀត​បាន​បញ្ជូន​ទាហាន​មក​ទីនេះ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ1992 ។ទីបំផុត​កងទ័ព​ស្មោះត្រង់​និង Rakhmonov បានទទួល​ជ័យជំនះ​ក្នុង​សង្គ្រាម​មួយ​ដែល​បានធ្វើឱ្យ​មនុស្ស 150000 នាក់​ស្លាប់ ។

រុស្ស៊ី​មាន​មូលដ្ឋានទ័ព​ជា​យុទ្ធសាស្ត្រ​ក្នុងប្រទេស​ដែល​នៅជាប់​និង Afghanistan នេះ ដោយមាន​ព្រមព្រៀង​បោះទ័ព​យូរអង្វែង​​ ។

3-Abkhazia និង Ossestia ខាងត្បូង ប្រទេស Gruzia 2008

ទាហាន​រក្សា​សន្តិភាព​រុស្ស៊ី​បើក​រថពាសដែក​លើ​ទីលាន Goriនិង​រដ្ឋធានី ប្រទេស Gruzia

ភាព​តានតឹង​រវាង​រុស្ស៊ី​និង​រដ្ឋាភិបាល​ស្និទ្ធ​លោកខាងលិច​របស់​ប្រទេស Gruzia បាន​ផ្ទុះ​ជា​សង្គ្រាម​មួយប៉ប្រិចភ្នែក​នៅ 2008 ។ រុស្ស៊ី​មាន​ទ័ព​រៀបរយ​ប្រចាំ​នៅ​AbKhazia និង Ossetria ខាងត្បូង​ដែល​ផ្តាច់ខ្លួន​ពី Gruzia ។

កាលពី​ពើប​ប្រយុទ្ធ​គ្នា​នោះ​នាវាចម្បាំង​រុស្ស៊ី​តែង​ល្បាត​ឯនាយ​ឆ្នេរ Abkhazia ។

4-Crimea , Ukraine 2014 ?

រថពាសដែក​រុស្ស៊ី​ចល័ត​ទ័ព​ក្នុង​ក្រុង Sevastopol របស់ Crimea តាមពិតទៅ Crimea ជា​ដែនដី​រុស្ស៊ី ហើយ​សហភាពសូវៀត​បាន​រម្លែក​ឱ្យ Ukraine នៅ​ឆ្នាំ 1954 ។ ពេល​សហភាពសូវៀត​ដួលរលំ​ពលរដ្ឋ Crimea ចង់​ស្ថិតក្រោម​អធិបតេយ្យភាព​រុស្ស៊ី តែ​សភា​កាលនោះ​មិន​អនុម័ត ។ ក្រោយពេល Yannkovych ត្រូវ​ទម្លាក់​ពលរដ្ឋ Crimea ភាគច្រើន​ចង់​ត្រឡប់​មកក្រោម​រុស្ស៊ី​វិញ​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​ស្នើសុំ​អ​ន្តរាគម​ន៏​ពី​រុស្ស៊ី​ជា​ផ្លូវការ​ផងដែរ ៕

ប្រភព AFP

 

 

ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ប្រឈមមុខ​ចំពោះ​ចម្បាំង​មួយ

ឧបទ្វីប Crimea ជា​កន្លែង​ក្តៅ​បំផុត​នៃ​វិបត្តិ​នៅ Ukraine ជាមួយ​ការប៉ះទង្គិច​រវាង​ក្រុម​នានា ការបង្ហាញ​ខ្លួន​នៃ​កម្លាំងប្រដាប់អាវុធ និង​អាវុធ​ធុន​ធ្ងន់។ ទីនេះ​អាច​ក្លាយជា ឈ្នួន​ផ្ទុះ​នៃ​សង្គ្រាម​មួយ។

អំពើរ​ហិង្សា​លើ​ឧបទ្វីប Crimeaបាន​ផ្ទុះ​តាំងពី 26 កុ​ម្ភះ​ដោយ​ការប៉ះទង្គិច​នៃ​ហ្វូង​មហាជន​គាំទ្រ​រដ្ឋាភិបាល​ចាស់​ស្និទ្ធ​រុស្ស៊ី​និង​ក្រុម​ការ​អ្នកគាំទ្រ​ក្រុម​ដណ្តើមបាន​អំណាច​នៅ Kiev។ នៅ​ថ្ងៃ​ដំបូង​នេះ យ៉ាងហោច​មាន​មនុស្សម្នា​ក់បាន​ស្លាប់។

នៅ​ថ្ងៃ 27 កុ​ម្ភះ មនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ50នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​តែ​ប្រដាប់​ដោយ​អាវុធ​បាន​សម្រុកចូល​កាន់កាប់​អគារ រដ្ឋាភិបាល​តំបន់​នៅ Simferopol និង​អគារ​សភា​មូលដ្ឋាន ដោយ​បណ្តេញ​ក្រុម​បុគ្គលិក​ឱ្យ​ចាកចេញ ហើយ​បង្ហូតទង់ជាតិ​រុស្ស៊ី។ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងមហាផ្ទៃ Ukraine បានដាក់​បញ្ជា​ឱ្យ​កងកម្លាំង​នគ​បាល​ប្រុង​ជើងការ។ ក្នុង​រូប នគរបាល Ukraine នៅ​ការពារ​ពី​ក្រៅ​បរិវេណ​រដ្ឋសភា។

ក៏​ក្នុង​ថ្ងៃ 27 កុ​ម្ភះ​ហ្នឹង ក្រុម​ខ្មាន់កាំភ្លើង​លាក់​មុខ​បន្តកាន់កាប់​បាន​អាកាសយានដ្ឋាន 2 របស់ Crimea។ រដ្ឋមន្ត្រី​មហាផ្ទៃ​ស្តីទី​របស់ Ukraine លោក Arsen Avakov បាន​ចោទ​លើ​រុស្ស៊ី តែ​ក្រុង Moscow បដិសេធ។ ក្នុង​រូបនេះ​ខ្មាន់កាំភ្លើង​មួយរូប​កំពុង​យាមល្បាត​ព្រលានយន្តហោះ​អន្តរជាតិ ក្រុង Simferopol នៅ Crimea កាលពី 28/02

ក្រុម​ខ្មាន់កាំភ្លើង​លាក់​មុខ​នៅ​បន្ត​បិទ​ច្រកចេញចូល​អគារ​សភារ​ហូត​ដល់ 01 មីនា។ ពួកគេ​មិន​ទាមទារ​អ្វី​ទាំងអស់ ហើយ​ភ្នាក់ងារ​សន្តិសុខ​មូលដ្ឋាន ហាក់​គ្មាន​ឥ​ទិ្ធ​ពល​បន្តិច​លើ​ពួកគេ​ទេ។

ក្រុម​មហាជន ស្និទ្ធ​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​ចាស់​ជួបជុំ​មុខ អគារ​រដ្ឋាភិបាល​មូលដ្ឋាន​នៅ​ក្រុង Simferopol កាលពី 28 កុ​ម្ភះ។

ហ្វូង​មហាជន​ប្រឆាំង​កម្តៅ​ខាងក្រៅ​អាគារ​សភា។ Crimea ជា​សាធារណរដ្ឋ​ស្វ័យ​ត​ទើប​មាន​សភា​និង​រដ្ឋាភិបាល​ដោយឡែក។

ប្រជាជន​នៅ​ក្រុង Armyansk ខាងជើង Crimea បានដាក់​វត្ថុ​រារាំង​ដើម្បី​កាត់ផ្ដាច់​ផ្លូវ​ភ្ជាប់​រវាង Ukraine និង Crimea ។

ខ្មាន់កាំភ្លើង​ដែល​អះអាង​ខ្លួនឯង​ថា​ជា​សមាជិក​នៃ​អតីត​ប៉​លី​ស Berkert (ត្រូវ​រដ្ឋាភិបាល​ថ្មី​រំសាយ) ទាហាន​ការពារ​គោលដៅ​នៅ​ក្រុង Armyansk ។

ក្រុម​ទាហាន​គ្មាន​ស្លាក​សម្គាល់​លើ​ឯកសណ្ឋាន ប្រកប់ដោយ​យុ​ទ្ធោ បករ​ណ៏​ធុន​ធ្ងន់ យាមល្បាត​លើ​ដងផ្លូវ​នៅ Balaklava ៕

ប្រភព RT.TV

ប្រសិទ្ធភាព​នៃ​ឧទ្ធម្ភាគចក្រ​ចម្បាំង​លំដាប់​លេខ1លើ​លោក

ឧទ្ធម្ភាគចក្រ MI-24 របស់​រុស្ស៊ី​ត្រូវបាន​គេ​ចាត់ទុកជា​ឧទ្ធម្ភាគចក្រ​មួយ​ក្នុងចំណោម​កន្ទុំរុយ ប្រយុទ្ធ​លេខ 1 លើ​លោក។ វា​ត្រូវបាន​ប្រទេស​យ៉ាងហោច34 ប្រើ​សម្រាប់​បំពាក់​ឱ្យ​កងទ័ពអាកាស។

កាសែត Business Insider (អាមេរិក) បាន​ផ្សព្វផ្សាយ​រូបភាពខ្លះៗរបស់ Mi-24 ដែលជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ត្រូវបាន​កងទ័ពអាកាស​រុស្ស៊ី​ប្រើ​ហោចណាស់30ឆ្នាំ​មកហើយ។

Mi-24 ប្រតិបត្តិកា​ដូច​យន្តហោះ​ដឹកជញ្ជូន​និង​កន្ទុំរុយ​ប្រយុទ្ធ

Mi-24 ត្រូវបាន​ប្រើ​ដំបូង​ក្នុង​សង្គ្រាម Somali 1987 ជួយ​ឱ្យ Ethiopia ដណ្តើមបាន​មកវិញ​នូវ​តំបន់​Ogaden។ ចាប់តាំងពី​នោះមក Mi-24ត្រូវបាន​គេ​និយម​ប្រើ​រហូតមក។

Mi-24 ប្រហាក់ប្រហែល​និង AH-64 Apache របស់​អាមេរិក

តែ​Apache មិនអាច​ដឹក​ទ័ព​បាន ឯ​Mi-24 ដឹក​ពលទាហាន​បាន 8 នាក់។

ប្រយុទ្ធ​បាន ដឹក​ក៏​កើត​ជួយ​ឱ្យ Mi-24 ក្លាយជា​កន្ទុំរុយ​ប្រតិបត្តិការ​បាន​ទូលាយ​បំផុត​លើ​លោក។

Mi-24 តែង​បង្កើន​អានុភាព​ដល់​កងកម្លាំង​ដែល​ប្រើ​វា​សម្រាប់​វាយប្រហា​គោលដៅ​លើដី ឬ ទល់​អាកាស។

Mi-24 បំពាក់​ម៉ាស៊ីន​តួ​ប៊ី​រ TV3  2គ្រឿង​មាន​អានុភាព​សរុប 2.200សេះ។

Mi-24 អាច​ហោះ​បាន 240Km/h។

បើ​ប្រើ​ធុងសាំង​ធម្មតា Mi-24 ហោះ​បាន 450km ហើយ​អា​ចដល់​តែ 1000km បើ​មាន​ធុងសាំង​ជំនួយ។

តែ​គួរឱ្យក្លាច​បំផុត​គឺ​ត្រង់​អាវុធ​របស់​វា​មាន កាំភ្លើងយន្ត YakB 12.7mmផង...

...កាំជ្រួច 80mm  S-8 ចំនួន 20 ដើម

...កាំ​ជ្រូច​បាញ់​រថក្រោះ GM17P SKorpion ចំនួន 4 គ្រាប់។

ក្រៅពីនេះ​ពលទាហាន​លើ​ខ្លុប​អាច​បាញ់ប្រហារ​ពីលើ​មក​ដី ឬ ទៅ​គោលដៅ​អាកាស។

Mi-24 អាច​ព្យួរ​គ្រាប់បែក 500kg បាន​ពីរ​គ្រាប់៕

ប្រភព Business Insider

 

ទិដ្ឋភាព​ក្នុង​កំពុងផែ​យោធា​រុស្ស៊ី​នៅ Crimea

ផែ​យោធា Sevastopol ដែល Ukraine ឱ្យ​រុស្ស៊ី​ជួយ​ធ្វើជា​មូលដ្ឋាន​ធំ​នៃ​កង​នាវាចរ​ណ៏​សមុទ្រ​ខ្មៅ​មាន​ភូមិសាស្ត្រ​អំណោយផល ហើយរ​ស៊ើប​បំផុត​ក្នុងខណៈ​អ៊ុយ​ក្រែ​ន​កំពុងមាន​វិបត្តិ​ដូច​សព្វថ្ងៃ។

Sevastopol គឺ​ក្រុង​មួយ​នៅ​ខាងលិច​ឈៀង​ខាងត្បូង​ឧបទ្វីប Crimea លើ​ឆ្នេរសមុទ្រ​ខ្មៅ​ក្នុង​អធិបតេយ្យភាព​សាធារណរដ្ឋ Crimea ឯករាជ្យ​នៅ​ភាគខាងត្បូង​ប្រទេស Ukraine ។ កាលពីមុន​ត្រង់នេះ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ស​ហ​ភាព​សូ​វៀត ហើយ​សព្វ​ថ្ងៃជា​មូលដ្ឋាន​ទ័ពជើងទឹក Ukraine និង រុស្ស៊ី។ ក្នុង​រូបថត​នេះ មេដឹកនាំ​Ukraine ស្នើ​រុស្ស៊ី​កុំ​ឆ្លៀតឱកាស​បញ្ជូន​ទ័ព​មក​ទីនេះ ។

តាម​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ 1997 រវាង​ក្រុង Kiev និង Moscow រុស្ស៊ី​អាច​ជួល​មូលដ្ឋាន​នេះ​ដល់​ឆ្នាំ 2017 ។ ខែមេសា 2010 ប្រធានាធិបតី Viktor Yanukovych បាន​ឯកភាប​ឱ្យ​រុស្ស៊ី​បន្ត​ជួល​ដល់​ឆ្នាំ 2042 ។

Sevastipol ជា​មូលដ្ឋាន​សំរាប់​កងទ័ពជើងទឹក ពីព្រោះ​មាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​និង​ជា​ច្រក​ឱ្យទ័ព​រុស្ស៊ី​ចេញចូល​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​ឥណ្ឌា​ក្នុង​រដូវ​ទឹកកក​ឆ្លាក់។ កាលពី​សម័យ​សង្គ្រាម Crimea នៅ​សតវត្ស 19 ទ័ព​អង់គ្លេស​និង​បារាំង​ប្រើពេល​ដល់​មួយឆ្នាំ​ទើប​អាច​ផ្ចាញ់​ទ័ព​របស់​ស្តេច​រុស្ស៊ី​បាន ។

កប៉ាល់មុជទឹក​រុស្ស៊ី​នៅ Sevastopol ។ កំពង់ផែ​នេះ​ក៏ដូចជា​ឧបទ្វីប Crimea ទាំងមូល​ជា​តំបន់រ​ស៊ើប បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី  Vladimir putin បញ្ជា​ឱ្យ​សមយុទ្ធ​យោធា​នៅតាម​ព្រំដែន Ukraine ។

សត្វ​រំពេ​សមុទ្រ​ទុំ​លើ​កាំភ្លើង​រុស្ស៊ី។ អគ្គលេខា​អង្គការ​ណា​តូ Ander Fogh Rasmussen ព្រមាន​រុស្ស៊ី​កុំឱ្យ​បង្ក​សកម្មភាព​ទ័ព​នៅ Crimea ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី អះអាងថា​ប្រទេស​គាត់​មិន​អន្តរា​គម​ន៏​យោធា​ចូល​ប្រទេស​ក្បែរ​ខាង​នោះទេ ។ ក្នុង​រូប​គឺ​ទីបញ្ជាការដ្ឋាន Sevastopol ។

ទាហានជើងទឹក​រុស្ស៊ី​នៅ Sevastopol ក្នុង​ពិធី​មួយ​របស់​ទ័ពជើងទឹក កាល 06 កញ្ញា 2011​​ ។

ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin រមែង​មក​ទស្សនា​តំបន់​នេះ ។ មាន​កាល​មួយ​នោះ​ពេល​គាត់​ជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Putin ធ្លាប់​ជិះ​ម៉ូតូ​ធំ​មក Crimea ផែ Sevastopol ដើម្បី​ជួយ​ក្រុម​អ្នក​និយម​ម៉ូតូ​ធំ Russia និង Ukriane ។

កង​នាវាចរ​ណ៏​សមុទ្រ​ខ្មៅ​មាន​មូលដ្ឋាន​ច្រើន​កន្លែង តែ​បញ្ជាការ​ធំ​របស់​វា​គឺ Sevastopol ។ នៅ 2010 រុស្ស៊ី​មាន​ពលទាហាន 16000 នាក់​និង​កប៉ាល់ចម្បាំង 40 គ្រឿង​នៅទីនេះ ។

នេះ​គឺ​ទិដ្ឋភាព​ធម្មតា​នៅ 27 កុ​ម្ភះ 2014 ។

ខាងក្នុង​និង​ខាងក្រៅ​មូលដ្ឋាន​គឺ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ទ័ព​រុស្ស៊ី ។

សូម្បី​នាវាច​ម្បាំ​ទំនើប​របស់​រុស្ស៊ី​ក៏មាន​នៅ​ Sevastopol​ ដែរ ។

នេះ​គឺ​នាវា​បុក​ច្រាំង​ខ្នាត​ធំ Orsk នៅ Sevastopol ។

កង​នាវាចរ​ណ៏​សមុទ្រ​ខ្មៅ​ដែល​បោះទ័ព​នៅ Sevastopol រមែង​ធ្វើ​សមយុទ្ធ ។

នេះ​គឺ​ការ​ស្វា​គម​ន៏ ការមកដល់ Sevastopol នៃ​កប៉ាល់​រុស្ស៊ី​របស់​អ្នកស្រុក​អ្នកភូមិ Crimea ៕

ប្រភព VNEXPRESS

យន្តហោះ​អច្ឆរិយៈ10ប្រភេទ​នៃ​ទ័ពអាកាស​របស់​រុស្ស៊ី

ក្នុង​ប្រវត្តិ 101 ឆ្នាំ​ដែល​បានកើត​មក​នៃ​កងទ័ពអាកាស​រុស្ស៊ី​យន្តហោះ​យោធា​ជាច្រើន​ប្រភេទ​ត្រូវការ​កសាងឡើង​ដើម្បី​ប្រើ​ក្នុង​កងទ័ព​ទៅតាម​តម្រូវការ​នៃ​សម័យផ្សេងៗគ្នា។ យន្តហោះ​ខ្លះ​ក្នុងចំណោម​នោះ​បង្កើតបាន​ភាពលេច​ធ្លោ​ល្បី​រន្ទឺ​ជា​ប្រវត្តិសាស្ត្រ​ទល់​ឥឡូវ។

ខាងក្រោម​នេះ​គឺ​យន្តហោះ10 ប្រភេទ​ដែល​ធ្លាប់ជា​យន្តហោះ​សំខាន់​ក្នុង​កងទ័ពអាកាស​រុស្ស៊ី​នៅវេលា​ពិសេស​មួយ នេះ​បើតាម​ចំណាត់​ថា្នក់​ធ្វើឡើង​ដោយសារ​ពត៌មាន RIA Novasti។

1-Sikorsky -22  នៅមាន​ឈ្មោះ​មួយទៀត​គឺ​”ILya Muromets” ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ម៉ាស៊ីន4ហើយ​ស្លាប​ពីរ​ជាន់ តួ​ធ្វើ​ពី​ឈើ​ភាគច្រើន។ វា​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Russo-Baltic Wagon ពី​ចន្លោះ​ឆ្នាំ 1913-1918 ហើយ​វា​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី​I ផងដែរ។

2-យន្តហោះ Ilyushin IL-2

វា​ត្រូវបាន​គេ​ហៅថា​រថក្រោះ​ហោះ ដោយ​សំបក​អាច​ទប់​ការបាញ់​ទម្លុះ​ពី​គ្រាប់កាំភ្លើង​បាន។ ILyushin IL-2  ជា​យន្តហោះ​វាយប្រហារ​គោលដៅ​លើដី​ដែល​ត្រូវបាន​គេ​ផលិត​ដើម្បី​ប្រើ​សង្គ្រាមលោកលើកទី​II ។ ជាមួយ​ចំនួន​សរុប 36000 គ្រឿង ធ្វើឱ្យ ILyushin IL II ជា​យន្តហោះ​យោធា​ដែល​ត្រូវបាន​ផលិត​ច្រើន​បំផុត​គិត​ត្រឹម​សព្វថ្ងៃ។

3- យន្តហោះ​ចម្បាំង Yak-9

សហភាពសូវៀត​បា​នប​ង្កើ​ត Yak 9 ជា​យន្តហោះ​ច​ម្បាំ​ម៉ាស៊ីន​មួយ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​II ។ មាន​យន្តហោះ​បែបនេះ​ប្រមាណ 16 769 គ្រឿង​ត្រូវបាន​ផលិត​ពី​ចន្លោះ 1942-1948

4-MIG-21

NATO ហៅថា​Fishbed ជា​យន្តហោះ​ចម្បាំង​ពហុ​មុខងារ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន MIG នៅ​ទសវត្ស​ឆ្នាំ 1950។ វា​ជា​យន្តហោះ​ចម្បាំង​សម្លេង​ស្ងាត់​ត្រូវបាន​ផលិត​ច្រើន​បំផុត​លើ​លោក។ ទោះបី​វា​លែង​ត្រូវបាន​រុស្ស៊ី​ប្រើតែ​មាន​ប្រទេស​ជាច្រើន​នៅ​ប្រើ​វា​នៅឡើយ។

5-MIG-29

NATOហៅថា Fulorum ជា​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ​ជំនា​ន់ទី4របស់​រុស្ស៊ី​ត្រូ​បាន​ផលិត​ដោយ​ក្រុមហ៊ុន MIG ។ សមត្ថភាព​ពិសេស​របស់​វា​គឺ​លទ្ធភាព​ប្រយុទ្ធ​មួយ​ទល់​មួយ។

6- យន្តហោះ MIG-31

NATO ហៅថា Foxhound មាន​កៅអី​ពីរ ល្បឿន​លឿន​ជាង​សម្លេង​នៅ​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ។ មកដល់ពេលនេះ​វា​នៅតែ​ជា​យន្តហោះ​ប្រយុទ្ធ​លឿន​ជាងគេ​លើ​លោក។

7-យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​TU.160

NATOហៅថា Blackjack វា​ត្រូវបាន​រុស្ស៊ី​ផលិតឡើង​សម្រាប់​ទម្លាក់​គ្រាប់បែក​ពី​ចម្ងាយ​និង​បាញ់​កាំជ្រួច។ វា​ជា​យន្តហោះ​លឿន​ជាង​សម្លេង​ធ្ងន់​បំផុត​ធំ​បំផុត​លើ​លោក​រហូតដល់​បច្ចុប្បន្ន​នេះ។

8-យន្តហោះ​Su-27

NATOហៅថា​Flanker ជា​ផលិត​នៃ​ក្រុមហ៊ុន Sukhoi ដែលជា​យន្តហោះ​មានលទ្ធភាព​ប្រយុទ្ធ​រស់​រវើក​និង​ប្រតិបត្តិការ​បាន​នៅ​គ្រប់​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ។ Su-27 ជា​យន្តហោះ​ជំនា​ន់ទី4របស់​រុស្ស៊ី​ដែល​បស្ចិមប្រទេស​ស្ងប់​ស្ងែ​ង។

9-Su-30

NATOហៅថា​Flanker-c ជា​សេរី​ក្រោយ​នៃ​Su-27 ដែលមាន 30 ប្រទេស​លើ​លោក​ប្រើ។ su-30 ត្រូវបាន​គេ​កែច្នៃបន្តិចៗពីគ្នា​តាម កំ​ម៉​ង់​របស់​ភ្ញៀវ ឧ​ទា​ហរ​ណ៏ Su-30 របស់​ទ័ព​រុស្ស៊ី​ផ្សេង Su-30 ឥណ្ឌា​ផ្សេង ហើយ​Su-30 ចិន​ផ្សេងទៀត...។

10-Su.33 NATO ហៅថា Flanleer-D ជា​យន្តហោះ​ប្រើ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ ដោយ​អនុភាព​ខ្លាំង​និង​ប្រើ​ផ្លូវ​រត់​ខ្លី។ វា​នៅតែ​ជា​ប្រភព​គម្រាម​ចំពោះ​គូបដិបក្ខ​នានា​និង​ជា​យន្តហោះ​តែមួយគត់​សម្រាប់​ប្រើ​លើ​នាវា​ផ្ទុក​យន្តហោះ​រុស្ស៊ី៕

 

ប្រភពRIA Novostri

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
382
2461
4918382