jaukjeybanner

ក្រោយពីបានធ្វើទំនើបកម្ម តើមានអ្វីថ្មីលើយន្តហោះទម្លាក់គ្រាប់បែកTU-160

ក្រសួងការពារជាតិរុស្ស៊ី ទើបចុះហត្ថលេខាលើកិច្ចព្រមព្រេងមួយ តម្លៃ 103 000 000USD និងក្រុមហ៊ុន Tupolev និងរោងចក្រKazan លើការឯកភាពគ្នា ធ្វើទំនើបកម្មយន្តហោះធុនធំសម្រាប់ទម្លាក់គ្រាប់បែក Tu-160​​ចំនួន 3គ្រឿង។

 


ព័ត៍មាននេះត្រូវបានប្រកាសឱ្យដឹងដោយ Tupolev ។ តាមផែនការបណ្តាយន្តហោះ​ Tu-160​ដែលត្រូវធ្វើទំនើបកម្មរួច នឹងប្រគល់ឱ្យទ័ពអាកាសរុស្ស៊ីនៅចុងឆ្នាំ 2015។


យន្តហោះក្រោយធ្វើទំនើបកម្មឈ្មោះ Tu-160M មានប្រព័ន្ធអាវុធថ្មីបណ្តាញអេឡិចត្រូនិតក៏ថ្មី នាំឱ្យគុណភាពរបស់វាកើនទ្វេ។

 


ក្រសួងការពារជាតិរុស្ស៊ី និយាយថា ពីនេះដល់ឆ្នាំ2020 មានTu-160 យ៉ាងតិច 10គ្រឿង នឹងត្រូវគេធ្វើទំនើបកម្មរួចរាល់។ បន្ទាប់មកគេធ្វើទំនើបកម្មទាំងអស់ ហើយបន្តប្រើវាដល់ពេលយន្តហោះទម្លាក់គ្រាប់បែកប្រភេទថ្មី ត្រូវគេផលិតមកដោយជោគជ័យ។


Tu-160 ត្រូវបានអតីតសហភាពសូវៀត បង្កើតមកតាំងពីបណ្តាទសវត្សឆ្នាំ80។​ វាជាយន្តហោះចម្បាំង ធំបផុតក្នុងលោកនៅពេលសព្វថ្ងៃហើយល្បឿនលឿនជាងសម្លេង និងផ្ទុកគ្រាប់រំសេវបានច្រើនជាងគេដែរ។


Tu-160​ មិនត្រឹមផ្ទុកបានអាវុធធម្មតាទេ វាផ្ទុកអាវុធនុយក្លេអ៊ែបានទៀត ហើយអាចជ្រៀត ចូលជ្រៅក្នុងទឹកដីសត្រូវដោយល្បឿនដ៏លឿនរបស់វា។​Tu-Ho ជាយន្តហោះ ទំលាក់គ្រាប់បែកតែមួយគត់់ដែលអាចបត់បាន។


Tu-160 មានបណ្តោយ​54,1m កំពស់13,1m សម្ពាធពេលហោះឡើង 275តោន ដែលគ្របសង្កត់លើB-52មានសម្ពាធ​220តោន​ និង B-2 សម្ពាធ 170តោន។​


Tu-160 ប្រើម៉ាស៊ីនប្រតិកម្ម NK-32 ចំនួន04គ្រឿង ជួយឱ្យវាហោះល្បឿនជាងសម្លេង២ដង សូម្បីយន្តហោះទម្លាក់គ្រាប់បែកទំនើបផុតលេខ របស់អាមេរិក គឺB-1B ក៏មានដល់វាដែរ។


Tu-160 មានឧបករណ៍ទទួលឥន្ធនៈលើអាកាសទោះបីវាមិនសូវត្រូវបានប្រើ ត្បិតស្តុកប្រេងវាដល់ 150 តោន​ហោះបានចម្ងាយ 13200km ដែលទៅដល់គ្រប់កន្លែងលើផែនដី។

ប្រព័ន្ធបញ្ជាសុទ្ធតែទំនើបបែបបច្ចេកវិទ្យាលេខ (digital) និងឧបករណ៍ Avionics ស៊េរីចុងក្រោយបំផុត។


Tu-160​មានរាដារ obzor-k  ដែលគ្មានសត្រូវណាចង់ជួបវា​ និងRadar Sopka សម្រាប់ត្រួតគោលដៅលើដី នាំឱ្យវាមិនភ័យព្រួយពិការវាយប្រហាររបស់សត្រូវ ត្បិតវាដឹងពីគោដៅតាំងពីចម្ងាយរាប់រយគីឡូម៉ែត្រឯណោះ។​


To-160មានឃ្លុបដាក់អាវុធ ២កន្លែងដែលឃ្លុបខាងក្នុងដាក់បាន40តោន។ To-160​បំពាក់កាំជ្រួចហោះមានបញ្ជាផ្លូវ kh-55រយៈចម្ងាយបាញ់ 2500 ទៅ3000​Km ដែលអាចផ្ទុកក្បាលនុយក្លែអ៊ែអានុភាព 200kt ហេតុនេះ Tu-160 ជាមច្ចុរាជសម្រាប់អ្នកណាជាសត្រូវនិងរុស្ស៊ី។


តាមលោក Viadinir Drik អ្នកនាំពាក្យ ទ័ពអាកាសរុស្ស៊ី ពួកគេមានTu-160 ទាំងអស់20គ្រឿងដែលរៀចចំ update 3គ្រឿង៕​

ប្រភព DVO

ដើរ​មើល​មួយ​ជុំ លើ​កប៉ាល់មុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែ​រុស្ស៊ី

កាសែត china News (ចិន)បាន​ផ្សាយ​ពី​ទិដ្ឋភាពខ្លះៗក្នុង​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែ​ប្រភេទ Borei ឈ្មោះ Yuri Dolgorukiyរបស់​រុស្ស៊ី

នេះ​គឺ​ទិដ្ឋភាពខ្លះៗក្នុង​កប៉ាល់ Yuri Dolgorukiy

កប៉ាល់មុជទឹក​ដើរ​ដោយ​នុ​ក្លេ​អ៊ែ​ឈ្មោះ Yuri Dolgorukiy ជា​កប៉ាល់​គ្រឿង​ដំបូង​នៃ​គម្រោង 955 borei របស់​កងទ័ពជើងទឹក​រុស្ស៊ី។ ការចាប់ផ្តើម​ស្រាវជ្រាវ​ផលិត​ថា​ឡើងជា​លើកដំបូង​គឺ​តាំងពី​ទសវត្ស​ឆ្នាំ80 នៃ​សតវត្ស​មុន ដើម្បី​ជំនួស​ឱ្យ​កប៉ាល់​ប្រភេទ Data III Data IV និង Typhoom។

កប៉ាល់​Yuriy Dolgorukiy ត្រូវបាន​សាងសង់​នៅ​ឆ្នាំ 1996 ហើយ​ដាក់ចូល​ទឹក​នៅ 2008 ហើយ​ប្រគល់​ជា​ផ្លូវ​ការឱ្យ​ទ័ពជើងទឹក​នៅ​ឆ្នាំ 2013។ ក្នុង​វេលា​សាងសង់​ដ៏​យូរ​នេះ វា​ត្រូវបាន​គេ​កែប្រែ​ច្រើនលើកច្រើនសា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​បំពាក់​បាន​នូវ​កាំជ្រួច​ស៊េរី​ថ្មី Bulava (រូបភាព​នេះ​គឺ ក្រុម​នាវិក​នៅ​បន្ទប់​បើកបរ)។

ក្រុម​នាវិក ត្រូវបាន​ការពារ​ដោយ​សម្លៀកបំពាក់​ពិសេស។

នេះ​ជា​ឈុត​សម្រាប់​ចេញ​ហែល​ក្នុង​សមុទ្រ ហើយ​ទម្ងន់​សរុប​របស់​វា ឡើងដល់ 16kg។

លើក​ប៉ាល់​មាន​ឡ​ប្រតិកម្ម​នុយក្លេអ៊ែ OK-650 ដែល​ជួយ​ឱ្យ​វា​រត់​បាន 30ម៉ៃ/1ម៉ោង ពេល​មុជទឹក ហើយ​រត់​បាន 15ម៉ៃ/ម៉ោង ពេល​បណ្តែត​លើទឹក។ កប៉ាល់​អាច​ប្រតិ​ប​តិ្ត​ការបន្ត​រហូតដល់ 1 ឆ្នាំ (នេះ​តាម​បរិមាណ​អាហារ​ដែល​វា យកទៅ​ជាមួយ​បាន)។

នេះ​គឺ​នាយទាហាន​ម្នាក់​នៃ​ក្រុម​បញ្ជា​អាវុធ។ Yuriy Dolgorukiy មាន​ទម្រ​បាញ់​កាំ​ជ្រួចទឹក 533mm ចំនួន 6 ទម្រ ដែល​បំពាក់​កាំជ្រួច​រំលង​ទ្វីប RSM-56Bulava 16ដើម។ Bulava បាញ់​បាន​ដល់ 10000Km ហើយ​មួយ​គ្រាប់​មាន​កម្លាំង​កម្ទេច ស្មើ 10 ដង​គ្រាប់​នុយក្លេអ៊ែ ដែល​អា​មេ​រិច​ទម្លាក់​នៅ Hiros hima។

រូបភាព​ខ្លួន​វា​ត្រូវ​តាំង​ក្នុង​បន្ទប់​នាយទាហាន។

បន្ទប់​បង្គន់​អនាម័យ​ប្រើ​បច្ចេកទេស​ដូច​ក្នុង​យន្តហោះ។

ជាបណ្តើរៗកប៉ាល់មុជទឹក​ប្រភេទ Borei ក្លាយជា​ស្នូល​កង​កប៉ាល់មុជទឹក​រុស្ស៊ី៕

ប្រភព SOhavn

 

 

រុស្ស៊ី​ធ្វើ​សមយុទ្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ

កាលពី 20 មីនា កងទ័ពអាកាស​រុស្ស៊ី​បានធ្វើ​សមយុទ្ធ​ប្រឆាំង​យន្តហោះ​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ Buryaria (តំបន់​មួយ​របស់​រុស្ស៊ី)ដែល​ជាប់​បឹង​បៃ​កាល់​នៃ​តំបន់​ស៊ី​បេ​រី ខណៈដែល​រុស្ស៊ី និង​ប​ស្ចឹ​ម​ប្រទេស​កំពុង​ខ្វែងគំនិត​គ្នា បន្ទាប់ពី​រុស្ស៊ី​បាន​យក​ត្រឡប់​វិញ​នូវ​ឧបទ្វីប Crimea ។

សមយុទ្ធ​កាំជ្រួច​របស់​កងទ័ពអាកាស​រុស្ស៊ី

ពួក​ទាហាន​ត្រៀម​ដាក់​កាំជ្រួច​លើ​ទម្រ

សមយុទ្ធ​នេះ​មាន​ទាហាន​ជាង 6000នាក់ ​និង​យុ​ទ្ធោ​បករ​ណ៏​ជាង 1400 គ្រឿង

កាំជ្រួច​ធុន​ធ្ងន់​មាន Buk ,S -400 , Strela -10 ,shika និង​Pautsyr –s1 ក៏មាន​វត្តមាន​ក្នុងចំណោម​នោះដែរ

Buk ជា​កាំជ្រួច​ការពារ​អាកាសច​ម្ងា​យ​មធ្យម​ដ៏​ទំនើប

កាល​មុននេះ​បន្តិច​គឺ​ដើមខែ​មីនា លោក Vadimir Putin ប្រធានាធិបតី​រុស្ស៊ី ក៏​បានមក​ពិនិត្យ​ដោយផ្ទាល់​សមយុទ្ធ​នៃ​កងរថក្រោះ រថពាសដែក​នៅ​ទីលាន​សមយុទ្ធ Kirillovsky ភាគ​ខាងលិច​ឈៀង​ខាងជើង​ប្រទេស។

អមដំណើរ​លោក​ប្រធានាធិបតី​មាន​លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារជាតិ។ សមយុទ្ធ​លើក​នេះ​ប្រ​យោ​ជ​ន៏​ត្រៀមខ្លួន​ប្រយុទ្ធ​តាម​ប​ព្ជា​ប្រធានាធិបតី ខណៈដែល​វិ​ប​ត្ត​នៅ Ukraine កំពុង​កើន​កម្តៅ ៕

ប្រភព​Vietnam +

AC – 130J អាវុធ​ដ៏​កាច​សាហាវ​នៃ​ទ័ព​ពិសេស​អា​មេ​រិច

ទ័ព​ពិសេស​របស់​សហរដ្ឋ​អា​មេ​រិច ទើបតែ​បានទទួល​អាវុធ​ថ្មី​មួយ​ដ៏​កាច​សាហាវ​នោះ​គឺ”អ្នកប្រមាញ់​រាត្រី” AC-130J ដែល​គេ​ហៅថា​លេណដ្ឋាន​ហោះ​ផងដែរ។

ដំណើរ​អភិវឌ្ឍ​យន្តហោះ MC 130J ទៅ AC-130JGhostrider

យន្តហោះ​គាំទ្រ​ការវាយលុក AC-130Jជាការ​កែច្នៃ​ចេញពី​យន្តហោះ MC- 130J ដែល​ប្រើ​មូលដ្ឋាន​យន្តហោះ​ដឹកជញ្ជូន C-130J ហើយ​ត្រូវ​ដាក់ជំនួស​ឱ្យ​យន្តហោះ AC-130 H/U ក្នុង​កងទ័ព​អា​មេ​រិច។ ការហោះហើរ​ត្រួតពិនិត្យ​គុណភាព​លើក ទី1 របស់ AC-130JGhostrider ត្រូវធ្វើ​កាលពី​ខែមករា2014។

ក្រុមហ៊ុន Lockheed Martin នឹង​ប្រគល់ AC-130JGhostrider សរុប32 គ្រឿង​ឱ្យ​បញ្ជាការដ្ឋាន​ទ័​ប​ពិសេស (AFSOC)ហើយ​តម្លៃ​សរុប​នៃ​គម្រោង​គឺ 2400 លាន USD ។ តាម​ការគ្រោងទុក​នៅ​ឆ្នាំ 2015 នឹងមាន AC-130JGhostrider 15 គ្រឿង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ហើយ​ចំនួន​នៅសល់​នឹងត្រូវ​បន្ត​ប្រគល់ឱ្យ​រហូត​ឆ្នាំ 2021។

យន្តហោះ Mc-130J គ្រឿង​ដំបូង​ត្រូវបាន​គេ​កែច្នៃ​ជា AC-130JGhostrider នៅ​ឆ្នាំ 2013 ខែ មករា។ អ្វីដែល​ពិសេស​របស់ AC-130JGhostrider គឺ​ហោះហើរ​យ៉ាង​ល្អ កាំភ្លើង​មាន​អនុភាព​ខ្លាំង​ដែល​អាចឱ្យ​វា​វាយលុក​ក៏បាន ការពារ​សម្រាប់​ឱ្យ​ការដកថយ​ក៏​កើត។

AC-130JGhostrider

AC-130J មានមុខ​ងារ​បន្ថែម​ប្រេង​លើ​អាកាស តែ​វា​មិនអាច​ផ្ទេរ​ប្រេង​ឱ្យ​យន្តហោះ​ដ៏​ទៃ​បានទេ។ AC-130JGhostrider មាន​បណ្តោយ29,3m ទទឹង​ស្លាប39,7m កំពស់ 11,9m ហោះ​បាន​កម្បស់ 8500m ផ្ទុក​បាន 19 តោន។

ទាហាន​បច្ចេក​ទេស ចូល​ពិនិត្យ​ក្នុង​បន្ទប់​បើក​របរ

 AC-130JGhostrider ប្រើ​ម៉ាស៊ីន​កង្ហារ 6 ស្លាប​របស់ Rolls-Royce AC-2100 D3 ដែលមាន​កម្លាំង​រុញ 3.458kw ក្នុង​ម៉ាស៊ីន​មួយគ្រឿង។

ចម្ងាយ​ហោះ​អតិបរមា 4800Km កម្ពស់ 6,7km ល្បឿន 670km/h  នោះ AC-130JGhostrider មិនត្រូវ​ការបន្ថែម​ប្រេង​លើ​អាកាស​ទេ។

សព្វថ្ងៃ AC-130JGhostrider ជា​អាវុធ​ដ៏​សាហាវ​មួយ៕

ប្រភព Kienthuc.net

ហេតុ​អី​បាន​កងទ័ព​រុស្ស៊ី​ប្តូរ​ទៅប្រើ​AK ប្រភេទ​ថ្មី

ទោះបី​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​អភិវឌ្ឍ​ដ៏​សុ​ក្រឹត្យ​ពី​កាំភ្លើង AK-47 ក៏ដោយ តែ​ក្នុង​វេលា​ប្រើប្រាស់​ជាក់ស្តែង AK-74 បាន​លេចចេញ​នូវ​ចំណុច​ខ្វះខាត​ទើប Ak-74 ត្រូវបាន​គេ​ប្តូរ​ចេញ។

ក្រោយពី​កាំភ្លើង AK-74 ត្រូវបាន​ជម្រុះ​ចេញពី​កងទ័ព​រុស្ស៊ី​ក្រុមហ៊ុន Izhmash បានសម្រេច​ចិត្ត​ផលិត​កាំភ្លើង Kalashnikor ជំនា​ន់ទី 5 មាន​ឈ្មោះថា AK -12។ តាម​ការ​ស្មាន​ទុក​ពី​អ្នក​សារ​ព័ត​មាន​បរទេស វា​គឺ​អ្នក​ជំនួស AK-74។

ពួក​អ្នកឯកទេស​ផលិត​អាវុធ​នៃ Izmash កំពុង​ចាំ​យ៉ាង​អ​ន្ទៈ​សារ​នូវ​ការអនុញ្ញាតឱ្យ​សាកល្បង​កាំភ្លើង​នេះ។

តាម​ទម្លាប់​រុស្ស៊ី មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​នូវ​យុ​ទោ្ធ​បករ​ណ៏​ណាមួយ គេ​រមែង​សាកល្បង​ពី​សមត្ថភាព និង​គុណភាព​របស់​វា​យ៉ាង មធ្យ័ត​បំផុត។

គេ​បានដឹងហើយថា AK-12 ត្រូវបាន​បង្កើតឡើង​តាំងពី​ខែសីហា 2011 ហើយ​ឆ្នាំ 2012 ចាបផ្តើម​សាកល្បង​និង​កែសម្រួល​យ៉ាង​ច្រើនដង។

ភាពជោគជ័យ​របស់ AK-12 មានន័យ​ណាស់​សម្រាប់​រុស្ស៊ី។ លោក​Rogozin ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​សាកល្បង​អាវុធ​នេះ​ដោយផ្ទាល់​ផង​ដែរ។

ក្រុមហ៊ុន​ផលិត​អះអាងថា AK-12 មាន​រាង​បែប​បុរាណ​តែ​មុខងារ​និង​សមត្ថភាព​វា​អស្ចារ្យ​ណាស់។ AK-12 អាច​បំពាក់​ឧ​បករ​ណ៏​បន្ថែម​ដល់​ទៅ​ជាង 20 មុខ។

រាល់​គុណវិបត្តិ​នៃ AK ស៊េរី​មុន​ត្រូវគេ​កែខៃ​អស់ហើយ។ ពិសេស​AK-12 អាច​បាញ់​ស្រួល សម្រាប់​អ្នក​ស្ទាត់​ដៃស្តាំ​ក៏​បានដៃ​ឆ្វេង​ក៏បាន ហើយ​ស្វ័យ​កាំភ្លើង​ធ្វើឡើង​ជាពិសេស​កាត់បន្ថយ​ភាព​ញ័រញាក់។

មុខងារ​បាញ់​ត្រូវបាន​បង្កើន​ពី2 ទៅ 3 ពោលគឺ​អាច​បាញ់​ម្តង​មួយ​គ្រាប់ ម្តង 3 គ្រាប់​និង​បាញ់​អស់ 1 បង់​តែម្តង។

និយាយ​ពី​បង់គ្រាប់​គឺ អស្ចារ្យ​ណាស់​បើ AK-12 ធម្មតា បង់​មាន 60 គ្រាប់ ហើយ AK-12 សម្រាប់​ទ័ព​ពិសេស​បង់​មាន 95 គ្រាប់។

ស្វ័យ​កាំភ្លើង​អាច​ស៊េ​រេ​បាន​តម្រូវ​តាម​រូបរាង​ទាហាន​ដែល​ប្រើ​វា។

គុណសម្បត្តិ​មួយទៀត​គឺ AK-12 ប្រើ​បាន​គ្រាប់ 2 ប្រភេទ​គឺ 5,45x39 និង 7,63x51 ហើយ​សម្បក​កាំភ្លើង​លាបថ្នាំ​ពិសេស​ប្រ​ឆ្នាំង​ចាំ​ណាំង​ផ្លាត(បំបាំងកាយ)មិនឱ្យ​សត្រូវ​មើលឃើញ៕

ប្រភព RT

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
451
2096
4643692