jaukjeybanner

យន្តហោះក្នុងត្រកូល F_16

ផ្អែកលើមូលដ្ឋាន យន្តហោះ F_16 របស់សហរដ្ឋអាមេរិក ប្រទេសមួយចំនួន​បានផលិត យន្តហោះចម្បាំង ដោយខ្លួនឯង។

អាន​បន្ត៖ យន្តហោះក្នុងត្រកូល F_16

ឈុតអាវុធ របស់ទ័ពជើងគោករុស្ស៊ី ធ្វើឲ្យ NATO ព្រួយបារម្មណ៏

ជាមួយយុទ្ធោករណ៏ និងអាវុធដែលមានស្រាប់ក្នុងទ័ពជើងគោករុស្ស៊ីវាតែងតែធ្វើឲ្យ NATO ព្រួយបារម្មណ៏បើសិនជាជម្លោះប្រដាប់អាវុធពិតជាកើតឡើងមែន។

អាន​បន្ត៖ ឈុតអាវុធ របស់ទ័ពជើងគោករុស្ស៊ី ធ្វើឲ្យ NATO ព្រួយបារម្មណ៏

ប្រទេស 10 ដែលចាយមហាសាលលើការពារជាតិ

លើលោក យើងនេះមានប្រទេសជាច្រើន ចាយរាប់ពាន់លាន USD លើវិស័យការពារជាតិ តែប្រទេសកំពូលតារាងមាន 4 ទៅ 10 ប៉ុណ្ណោះ។

អាន​បន្ត៖ ប្រទេស 10 ដែលចាយមហាសាលលើការពារជាតិ

កាំភ្លើងបាញ់គ្រាប់បែកទំនើបរបស់ស៊ុយអែត ចាប់កំណើតពីប្រទេសនៅ ឥណ្ឌូចិន

កាលពីពេលថ្មីៗ កន្លងទៅ ស៊ុយអែត កំពុងសាកល្បងគុណភាព កាំភ្លើងធុនធំបាញ់គ្រាប់បែក ដ៏ទំនើបដែល គេជឿថា ចាប់កំណើតពីប្រទេសនៅ ឥណ្ឌូចិន។ ព័ត៌មាននេះត្រូវបានបណ្តាញសារព័ត៌មានរូបករណ៏ចិន ជប៉ុន...យកចិត្តទុកដាក់។

អាន​បន្ត៖ កាំភ្លើងបាញ់គ្រាប់បែកទំនើបរបស់ស៊ុយអែត ចាប់កំណើតពីប្រទេសនៅ ឥណ្ឌូចិន

មើលអស់ចិត្តជាមួយឈុតអាវុធទំនើបៗនៅពិព័រណ៏ Defexpo 2014


រុស្ស៊ី និងក្រុមបស្ចឹមប្រទេស កំពុងខិតខំផ្សព្វផ្សាយនូវអ្វីដែលល្អបំផុតនៃ អាវុធរបស់ខ្លួន សំដៅរកឪកាសលក់ ផលិតផលលើទឹកដីឥណ្ឌា។
ពិព័រណ៏យោធូបការណ៏អត្តរជាតិ 2014 ដែលប្រារព្ធធ្វើកាលពី 06 - 09 កុម្ភះ 2014 នៅឥណ្ឌា រដ្ឋធានី New Delni បានបង្ហាញមុខ ប្រព័ន្ធអាវុធទំនើបៗជាច្រើនមុខ។

កាំភ្លើងយន្តធុនធ្ងន់ពហុមុខងារ 6p59kord 12,7mm ផលិតផលរបស់រោងចក្រ Degtyerer របស់រុស្ស៊ី។


កាំភ្លើងវែងវាយលុក ARX_160 ដែលផលិតដោយ Beretta របស់អ៊ីតាលី។ កាំភ្លើងនេះមានបង់គ្រាប់តាមបទដ្ឋាន NATO Stanag 5,56 X 45mm។ ARX_160 បាញ់មានប្រសិទ្ធភាពដល់ចម្ងាយ 600m។

ប៉មកាំភ្លើងផ្លោង Berezhok ផលិតដោយ KBP Tala របស់រុស្ស៊ីដែលផលិតឡើង ដើម្បីធ្វើទំនើបកម្ម រថពាសដែក BMP_2។ ទោះបីអភិវឌ្ឈលើ តួប៉មកាំភ្លើង ចាស់តែផលិតករអួតថា អានុភាព ខ្លាំងជាងមុន 4 ដង។ ប្រព័ន្ធបញ្ជាថ្មី អនុញ្ញាតឲ្យវា ប្រើបានមិនថាយប់ ឬថ្ងៃហើយបំពាក់ថែមកាំជ្រួចប្រឆាំងរថក្រោះ KONET ចំនួន 4 ដើម ជួយ ឲ្យ លទ្ធភាពប្រយុទ្ធរបស់វាកាន់តែខ្លាំង។


ប៉មកាំភ្លើងផ្លោង បញ្ជាពីចម្ងាយ Samson MK2​ ផលិតដោយ Rafalf របស់អ៊ីស្រាអែល។ ប្រព័ន្ធនេះរួមមានកាំភ្លើងផ្លោងស្វ័យប្រវត្តិ ទំហំ 30mmមួយដើមនិងកាំជ្រួចប្រឆាំងរថក្រោះ Spike LR ពីរដើម។

ស៊េរីថ្មី នៃកាំភ្លើង Panzerfast 3_NG របស់អាល្លឺម៉ង់

រថយន្តស៊ើបការណ៏ពាសដែក Raven ផលិតដោយសម្ព័ន្ធ ឧស្សាហកម្ម យោធា Kalyani របស់ឥណ្ឌា ដោយទិញច្បាប់ពីឡាន Tiger MDT របស់រុស្ស៊ី។


កាំភ្លើងយន្តធុនធ្ងន់បំពាក់លើរថយន្ត M777 155mm ផលិតដោយ BAE System របស់អង់គ្លេស។

ម៉ូដែលថ្មីទំនើប Brahmos_M មុខកាត់ 190mm ប្រវែងជាង 3m ទម្ងន់ប្រមាណ 1500kg ចម្ងាយបាញ់ 300km ល្បឿន Mach 3,5 ដែលឥណ្ឌាផលិតបំពាក់លើយន្តហោះ Su_30MKI និង​ MIG_24K។

UAV ធុនតូច Guiser2 របស់ក្រុមហ៊ុន ETAIR_UAV មកពី Slovemia មានទម្ងន់ 50kg ហោះហើរបាន 15ម៉ោង។

ប្រភព SoHa

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
440
2096
4643681