jaukjeybanner

កូរ៉េ​ខាង​ត្បុង៖​កូរ៉េ​ខាងជើង​​កំពុង​ផលិត​មីស៊ីល​បាញ់​ចេញ​ពី​ក្នុង​ទឹក​

បើ​តាម​​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​នេះ​ថា​កូរ៉េ​ខាង​ជើង​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​​ផលិត​នូវ​ប្រព័ន្ធ​អាវុធ​ថ្មី​ដែល​មាន​សមត្ថភាព​អាច​បាញ់​ចេញ​​នូវ​មីស៊ីល​អន្តរទ្វីប​ចេញ​ពី​ក្នុង​នាវា​មុខ​ទឹក​បាន​។

​បើ​តាម​ប្រភព​បាន​បន្ត​ទៀត​ថានាវា​មុខ​ទឹក​របស់​កូរ៉េ​ខាងជើង​ធុន​Golf-class ដែល​មាន​ចំណុះ​៣០០០​តោន​ អាច​​ត្រូវ​បាន​គេ​កែច្នៃ​ដើម្បីប្រើ​ប្រាស់​ក្នុង​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​ចេញ​រយៈ​ចម្ងាយ​មធ្យម។ តែ​ការ​លើក​ឡើងនេះ​មិន​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយទេ ពី​ភាគី​កូរ៉េ​ខាង​ជើង។

គួរ​បញ្ជាក់​ថា​បើ​អ្នកជំនាញ​ អាវុធ​ដែលកូរ៉េ​ខាង​ជើង​កំពុង​អភិវឌ្ឍ​ឬ​ធ្វើ​ការ​កែច្នៃ​ដើម្បី​បាញ់​ចេញ​ពី​នាវាមុខ​ទឹកនោះ អាច​យក​តាម​ឬ​ថតចម្លង​តាមរុស្ស៊ី​ឬ​ចិន​ទាំង​ស្រុង។

យន្តហោះចម្បាំងដ៏ខ្លាំង មហិមាទាំង១០របស់ ពិភពលោក

ស៊ិនហួ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់ និងចុះផ្សាយ អំពីសកម្មភាព និងភាពអស្ចារ្យ របស់យន្ត ហោះ លំដាប់ពិភពលោក ដែលគេបានដឹង និងទទួលស្គាល់ថា មានថាមពលមហិមា និងជាប្រភេទយន្ត ហោះ ពិឃាត ដ៏ចំណាននៅក្នុង សមរមភូមិប្រយុទ្ធ ដែនអាកាស ។

អាន​បន្ត៖ យន្តហោះចម្បាំងដ៏ខ្លាំង មហិមាទាំង១០របស់ ពិភពលោក

បុទ្ធានុភាដ៏ រន្ធត់របស់នាគភ្លើង BM_21

BM_21 ជាកាំភ្លើងផ្លោងប្រតិកម្មបាញ់ជាឈុត ត្រូវបានផលិតដោយ អតីតសហភាពសូវៀត នៅដើមទសវត្សឆ្នាំ ​60។ កាំភ្លើងផ្លោង នេះមានឈ្មោះ Grad(ភាសារុស្ស៊ី) មានន័យថាភ្លៀងទឹកកក។

អាន​បន្ត៖ បុទ្ធានុភាដ៏ រន្ធត់របស់នាគភ្លើង BM_21

អ៊ីរ៉ង់​បង្អួត​​​មីស៊ីល​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​​ថ្មី ដល់​ពិភពលោក

នៅ​ថ្ងៃអាទិត្យ​ទី ២៤​សីហា​នេះ អ៊ីរ៉ង់​បានរៀប​ចំ​ពិធី​​បង្ហាញពិភពលោក​នូវ មីស៊ីស​ថ្មី​ពីរ​ និង​យន្តហោះ​គ្មានមនុស្ស​បើកពីរ ដោយ​មាន​ប្រធានាធិបតី ​ លោក ហាសាន់​ រ៉ូហានី ជា​អធិបតី។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​ អ៊ីរ៉ង់​ ក៏​បាន​ចាប់​ផ្តើម​​ធ្វើ​ទំនើប​កម្មយន្តហោះ​ស៊ីវិល​ ព្រោះ​​​​ទណ្ឌកម្ម​​លើ​វិស័យ​​​​​ដឹកជញ្ជូន​អាកាសចរ​​ណ៍​ស៊ីវិល​ទើប​ត្រូវ​ បាន​លើក​ចេញ​ពី​អ៊ីរ៉ង់​ ក្នុង​ក្រប​ខ័ណ្ឌ​ចរចា​នុយក្លអ៊ែរ។

យន្តហោះ​គ្មាន​មនុស្ស​បើក RQ170 DR

នៅ​ក្នុង​ពិធី​សម្ពោធថ្ងៃ​អាទិត្យ​នេះ អ៊ីរ៉ង់​បាន​បង្ហាញ​​មីស៊ីល ពីរ​គ្រឿង មួយ​ឈ្មោះ​​ហ្កាដៀ (Mighty) ដែល​អាច​បាញ់​បាន​ចម្ងាយ​​៣០០​គីឡូម៉ែត្រ​ ជា​មីស៊ីល​បាញ់​ចេញ​ពី​ដី​ទៅ​សមុទ្ទ ឬ​ពី​សមុទ្ទ​ទៅ​សមុទ្ទ​ និង​មួយ​គ្រឿង​​ទៀត​ ដែល​​​គេ​ប្រសិទ្ធិនាម​ថា ណាស្រ អ៊ី ប៉ាសៀ (Clear Victory) គ្មាន​បញ្ជាក់​អំពី​រយៈ​ចម្ងាយ​ដែល​អាច​បាញ់​ដល់​ឡើយ គ្រាន់​តែ​ដឹង​ថា​មាន​បំពាក់ទៅ​ដោយ​​ប្រព័ន្ធ​ក្បាល​ស្រាវជ្រាវ។ ចំណែក​យន្តហោះ​គ្មាន​មនុស្ស​បើក​វិញ Karar-4 (Striker)​មានសមត្ថភាព​កត់​ចំណាំ​និង​ល្បាត​យាន​យន្ត​ហោះហើរ​សត្រូវ។ ឯ​Mohajer-4 (Migrant) មាន​ភារៈ​ថត​រូប​និង​គូសផែនទី។

សហរដ្ឋ​អាមេរិក​ដែល​មាន​មូលដ្ឋាន​ទ័ព​ទី​៥​នៅ​ប្រទេសបារ៉ែន ​បានជួប​​កម្មវិធី​​អភិវឌ្ឍន៍​អ៊ីរ៉ង់​ និង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ជា​ញឹក​ញយ។ ប៉ុន្តែ​សម្រាប់​លោក​ប្រធានាធិបតី​រ៉ូហានី អ៊ីរ៉ង់​គ្មាន​ចេតនា​លូក​លាន់កិច្ចការ​ផ្ទៃក្នុង​ ​ត្រួតត្រា​ ឬ​ឈ្លាន​ពាន​ប្រទេស​ផ្សេង​ ឬ​ដើម្បី​ទៅ​លួច​ប្លន់​ធនធាន​ប្រទេស​ណា​ឡើយ​! អ៊ីរ៉ង់​មាន​ទស្សនៈ​ច្បាស់​លាស់​​គឺ​ការពារ​ខ្លួន និង​មិនស៊ូ​ឱ្យ​គេ​ឈ្លានពាន​ទេ។
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អ៊ីរ៉ង់​បាន​អភិវឌ្ឍន៍​កម្មវិធី​​ប៉ាលីស្ទិក និង​កម្មវិធី​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ គ្រប់​ប្រភេទ រាប់​ទាំង​ឌ្រូន​ប្រយុទ្ធ​ផង។ កាលពី​ខែ​ឧសភា​កន្លង​ទៅ​អ៊ីរ៉ង់​ធ្លាប់​អួត​អាង​ថា​បាន​ចម្លង​​ដោយ​ជោគជ័យ​ យន្តហោះ​ឌ្រូន​RQ-170 Sentinel ដែល​អ៊ីរ៉ង់​ទម្លាក់​យក​បាន កាលពី​ឆ្នាំ​២០១១។

ជា​មួយ​នឹង​ការ​បង្ហួត​បង្ហាញ​គ្រឿង​បរិក្ខា​យោធា​ថ្មី​ អ៊ីរ៉ង់​ក៏​បាន​ប្រកាស​បាញ់​មីស៊ីល​ទម្លាក់​ឌ្រូន​អ៊ីស្រាអែល​មួយ​គ្រឿង​ នៅថ្ងៃ​អាទិត្យ​នេះ ដែល​បាន​ហោះក្បែរ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​បាន​ប្រកាស​ធ្វើ​ទំនើប​កម្ម​​វិស័យ​អាកាសចរណ៍​ស៊ីវិល​ ព្រោះ​ទើប​បាន​រួច​​ផុត​ទណ្ឌកម្ម​លោក​ខាង​លិច។ អាមេរិក​បាន​សម្រេច​លើក​ទណ្ឌកម្ម​ខ្លះ​ចេញ​ពី​អ៊ីរ៉ង់ ដើម្បី​នាំ​តេអេរ៉ង់ឱ្យ​ចូល​តុ​ចរចា​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ ចម្រូង​ចម្រាស។ បស្ចឹម​លោកតែង​តែ​​សង្ស័យ​រហូតមក​ថា​អ៊ីរ៉ង់​កំពុង​អភិវឌ្ឍន៍​កម្មវិធី​ នុយក្លេអ៊ែរ​ ក្នុង​បំណង​ផលិត​គ្រាប់​បែក​បរមាណូ៕

 

រុស្ស៊ីជាប្រទេសដ៏ធំជាងគេ​ បំផុតរបស់ពិភពលោក

រុស្ស៊ី៖ យោងតាមគេហទំព័ររបស់ Wikipedia បានឲ្យដឹងថា រុស្ស៊ីជាប្រទេសមួយដ៏ធំបំផុត នៅក្នុងពិភពលោក មានផ្ទៃដីសរុបចំនួន ១៧.០៧៥.៤០០ គីទ្បូម៉ែតការ៉េ ដែលស្មើនឹងមួយភាគប្រាំបី នៃផ្ទៃដីសរុបរបស់ផែនដី ហើយមានចំនួនប្រជាជន ១៤៣ លាននាក់(ឆ្នាំ ២០១២) ដែលស្ថិតនៅលំដាប់ទី ៩ នៃប្រជាជនដ៏ច្រើនបំផុត នៅក្នុងពិភពលោក ។

អាន​បន្ត៖ រុស្ស៊ីជាប្រទេសដ៏ធំជាងគេ​ បំផុតរបស់ពិភពលោក

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
381
2461
4918381