jaukjeybanner

ភារៈកិច្ច​កូន​...​ប្រសារ !

​បន្ទាប់ពី​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​នៅ​ហាង​រួចមក កូនប្រសារ​ស្រី​ត្រូវបាន​អ្នកផ្ទះ​ខាង​ប្រុស​ទទួល​យ៉ាង​អា​ធិ​កអាធ​ម នៅឯ​គេហដ្ឋាន​ខាង​ប្រុស មុន​ចូល​បន្ទប់​ផ្សំ​ដំណេក ។​
​ពេល​ចាប់ផ្តើម​នាង​ជា​កូនប្រសារ​ពុំមាន​យោបល់ ៖
- ​សូម​គោរព​ពុក​ម៉ែ និង​បងប្អូន​ទាំងអស់​ជាទីគោរព​រាប់អាន​! ការស្វាគមន៍​របស់​អ្នក​ទាំងអស់​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្តីរំភើប​ឥតឧបមា ។ អ្នក​ទាំងអស់គ្នា​កុំ​ចាំបាច់​ខ្វល់ខ្វាយ​ពី​ខ្ញុំ​ឡើយ ខ្ញុំ​នឹងមិន​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់​ក្នុង​គ្រួសារ មានការ​ប្រែប្រួល​ឡើយ ។​
​ឪពុកក្មេក ៖ កូន​និយាយ​ឲ្យ​ចំ​សាច់រឿង​ទៅ​!
-​ចាស៎​ពុក ! កូនសុំ​អនុញ្ញាត​និយាយ​ត្រង់ៗ គឺ​ក្នុងផ្ទះ​យើង​អ្នក​ធ្លាប់​រ៉ាប់រង​ការលាង​ចាន ធ្វើ​ម្ហូប បោស​ជូន​ផ្ទះ ទៅ​ផ្សារ ។​ល​។ សូម​បន្តធ្វើ​ទៅទៀត​ចុះ ខ្ញុំ​នឹងមិន​រំខាន​ទេ !
-​ម្តាយក្មេក ៖ ចុះ​ភារៈកិច្ច​របស់​នាង​វិញ​? (​សួរ​ទាំង​មួរ​ម៉ៅ​)
-​ចាស់​ម៉ាក់ ! ភារៈកិច្ច​របស់ខ្ញុំ​គឺ​ធ្វើ​ឲ្យ​កូនប្រុស​របស់​អ្នក​ម៉ែ​គាត់​សប្បាយចិត្ត !

KSN-NEWS

ក្នុងខ្លួនអ្នកជំងឺដូចមានមនុស្សពីរនាក់

ស្រី្តម្នាក់បាននាំប្តីទៅពិគ្រោះជំងឺនៅគ្លីនិកឯកជន បន្ទាប់ពីសង្កេតឃើញចរិតប្តីខុសប្លែកធម្មតា រញុំារញ៉ូវនិយាយផ្តេសផ្តេសច្រើន។

លោកគ្រូពេទ្យៈ ប្តីអ្នកស្រីហាក់ដូចជាមនុស្សពីរនាក់នៅក្នុងខ្លួន ជួនខឹងមួមៅនិយាយច្រើន ជួនស្ងប់ស្ងៀម និងស្រងួតស្រងាត់។

ប្រពន្ធ​អ្នកជំងឺៈ លោកគ្រូ ពេទ្យ! ត្រូវ​ព្យាបាល​យ៉ាងម៉េច ហើយ​ប៉​ន្មា​ន​ថ្ងៃ?

ប្រពន្ធគ្រូពេទ្យៈ សម្រាកព្យាបាលមួយសប្តាហ៍ បន្ទាប់មកខ្ញុំពិនិត្យស្ថានភាពជំងឺម្តងទៀត។ ឥលូវនេះអ្នកស្រីត្រូវបង់ប្រាក់ ២០ដុលា្លរ។

បុរសអ្នកជំងឺៈ ខ្ញុំបង់ជូន១០ ដុល្លារ ចំនែក១០ដុល្លារទៀតសូមលោកគ្រូទៅយកពីម្នាក់ទៀតផងព្រោះខ្ញុំគ្មានលទ្ធភាពចេញឱ្យគេនោះទេ!

លោកគ្រូពេទ្យៈ អុញ

ប្រភព៖ រសី្ម កម្ពុជា

លេខៈ 6053

ហេតុផល !

ក្នុង​តំបន់​ព្រៃព្រឹក្សា​មួយ ។ ទន្សាយ​មួយ​ក្បាល​លោត​ហក់ៗ ស្រាប់តែ​ឃើញ​ខ្លាឃ្មុំ​កំពុង​ហិតកាវ ។ ទន្សាយ​ប្រាប់ថា ៖

-​បង​ខ្លាឃ្មុំ​អើយ ! ហេតុអ្វី​បំផ្លាញ​ជីវិត​ខ្លួន​បែបនេះ មក​លោត​លេង​ជាមួយ​ខ្ញុំ​ទៅ !
​ស្តាប់ទៅ​សម​ហេតុផល​ក៏​ដើរ​ហក់​លេង​ជាមួយ​ទន្សាយ ។ មួយសន្ទុះ​ក៏​ជួប​ចចក​កំពុង​ចាក់​គ្រឿងញៀន ។ ទន្សាយ​ក៏​ស្រែកប្រាប់ ៖

-​បង​ចចកៗ​! ម្តេចក៏​បង​មិន​ស្តាយ​ជីវិត​បែបនេះ ! ។ មក​ហក់លោត​លេង​នឹង​ពួក​ខ្ញុំ​ទៅ !
​ ស្តាប់​ហើយ​ឃើញថា​សម​ហេតុផល វា​ក៏​ស្ទុះ​ទៅ​ហក់លោត​លេង ជាមួយ​មិត្ត​ទាំង​២​នោះ​ទៅ ។ ហើយក៏​ជួបនឹង​តោមួយ​ក្បាល ក៏​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ដែរ ។ ទន្សាយ​ក៏​ស្រែកប្រាប់​តោ​ដូច​បាន​ប្រាប់​ខ្លាឃ្មុំ និង​ចចក​ដែរ ។ ប៉ុន្តែ​តោ​គ្រហឹម​ហើយ​ស្រែកថា ៖
-​ទៅ​ឲ្យ​បាត់​ពីមុខ​អញ​ភ្លាម ! អញ​ស៊ី​ទាំងអស់គ្នា​ឥឡូវ​ហ្នឹង !
​ ឮសូរ​បែបនេះ ទោះបី​ទន្សាយ​បោល​បាត់​ក្តី​ក៏​ខ្លាឃ្មុំ និង​ចចក​ប្រឹងប្រែង​ពន្យល់​តោបន្ថែមថា បង​តោៗ​! អា​ទន្សាយ​វា​និយាយ​សម​ហេតុផល​ដែរ​តើ​បង​គិត​មើល ៗ​!
-​ហ៊ឹះ ! ថ្ងៃមុន​អញ​ខំ​ទៅ​ហក់លោត​ជាមួយ​វា ដឹង​ស្អី​វា​ស្រវឹង​អា "​ម៉ា​គ្រវី" ទើប​អញ​អត់​ជឿ​ហ្នឹង​ណា៎ !
-!!!

កប់យោបល់​!

ក្នុង​សវនាការ​កាត់ក្តី​រឿង​ចាប់រំលោភ​សេពសន្ថវៈ​មួយ ។ មេធាវី​ចុងចោទ (​អ្នក​ចាប់រំលោភ​) សួរ​ទៅកាន់​ដើមចោទ (​នារី​ដែល​ត្រូវ​រំលោភ​)​ថា ៖
-​នាង​និយាយថា នាង​កំពុង​ដើរ​តាមផ្លូវ​មួយ​ស្ងាត់ ហើយ​កូនក្តី​ខ្ញុំ​បាន​ចាប់​ឱប​នាង រុញ​ផ្ទប់​ជញ្ជាំង​មែន​ទេ​?
-​ចាស៎ ! មែន !
-​ដូច្នេះ​វា​ជាការ​រំលោភ​ឈរ​មែន​ទេ ?
-​ចាស៎​មែន​!
-​អត់​ទោស ! តើ​នាង​កម្ពស់​ប៉ុន្មាន​?
-១​ម៉ែត្រ ហាសិប​!
-​នាង​មាន​កម្ពស់​១​ម៉ែត្រ​ហាសិប កូនក្តី​ខ្ញុំ​កម្ពស់​១​ម៉ែត្រ ប៉ែតសិប តើ​ធ្វើ​បែបណា​ទើប​រំលោភ "​ឈរ​" បាន ?
-​គឺ​វា​... គឺ​វា បង្ខំ​ខ្ញុំ​ឲ្យ "​ជំ​ទើត​" ជើង​ឡើង​ហ្នឹង​ណា !
-!!!

ប្រធានបទស្មោះត្រង់

លើឋានសួគ៌អាទិទេព ស្មោះស្នេហ៍និយាយទៅកាន់អ្នកចំណូលថ្មី៖

- នរណាដែលធ្លាប់កុហកប្តី ឬប្រពន្ធ សូម្បីតែម្តង ត្រូវឈរនៅខាងស្តាំដៃយើង។ ចំណែកអ្នកដែលស្មោះស្នេហ៍ពេញមួយជីវិត ត្រូវឈរនៅខាងឆ្វេងដៃយើង។

គ្រប់គ្នាស្តាប់រួចឈរខាងស្តាំដៃ អាទិទេពទាំងអស់ មានតែដូនចាស់ រញីរញ័រមួយរូប ឈរធ្វើហីខាងឆ្វេងដៃ អាទិទេព។

អាទិទេពទតរួច ពិរោធយ៉ាងខ្លាំងក៏គំហក៖

- នែលោកយាយ តម្លង់ ប្រញាប់ឈរខាងស្តាំដៃយើងជុំគេទៅ!

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1757
2202
4537701

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…