jaukjeybanner

ទិញ​បាន​មួយ​ដដែល

អ្នកគ្រូ​​ សុខណា​ ប្រាជ្ញាវាងវៃជាង​គេ​ហើយ​បង្រៀន​មុខវិជ្ជា​គណិតវិទ្យា​ទៀត។ ល្ងាច​ថ្ងៃមួយ ​ក្រោយ​បាយ​ល្ងាច​រួច​ អ្នកគ្រូសួរទៅ​ក្មេង​ប្រុស គង់​ ដែល​ជា​កូន៖

អ្នកគ្រូ ៖ កូនម៉ាក់! ៧០០០៛ យើងទិញបាន​នំប៉័ង​សាច់​អា​ឆ្ងាញ់មួយដើម។ ចុះ​ម៉ាក់​ឱ្យ​កូន​ ៣៥០០៛​ សួរ​ថា​កូន​ទិញ​បាន​នំប៉័ង​សាច់​ប៉ុន្មាន?

កូន ៖ បាទ! គឺ​ ១ ដដែលណាម៉ាក់។

អ្នកគ្រូ ៖ (ផាច់ អ្នកគ្រូហួស​ចិត្ត​ ទះ​ថ្ងាស​កូន​បន្តិច)​ ហេតុអ្វី កូន​ម៉ាក់​ឆោត​ម្ល៉ឹង? ថ្នាក់ទី​ ៥​ ហើយ​ណា​កូន។ គ្រូ​កូន​បង្រៀន​កូន​ដោយ​របៀប​ណា?

កូន ៖ ម៉េច​ក៏​ម៉ាក់​វាយ​កូន? បើ​នៅ​សាលា​មីង ជាតា លក់​នំប៉័ងសាច់​អា​ឆ្ងាញ់មួយ​ ៣៥០០៛ អញ្ចឹងមែន​ណា​ម៉ាក់​! ហ៊ូ ហ៊ូ ... ។

បដិសេធ​ខុស​មុខ​សញ្ញា​

លោកតា​ម្នាក់អញ្ជើញ​​ទៅ​មន្ទីពេទ្យ​សាធារណៈ​មួយកន្លែង​ដើម្បី​ព្យាបាល​ជម្ងឺ​ គាត់កើត​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ត្បិត​គ្រប់​បន្ទប់​សុទ្ធតែ​ណែន​ដោយ​មនុស្ស​ ហើយ​រញ៉េ​រញ៉ៃ​គ្មាន​អនាម័យ​។​ ក្រោយពេល​ដើរ​ស្វែងរក​តត្រុក​ ទី​បំផុត​រក​បាន​បន្ទប់​មួយ​ទ្រង់​ស្អាតបាត គាត់​អង្គុយ​រង់​ចាំ​តាម​លេខ​រៀង។  ចុង​ក្រោយ​ក៏បានដល់​វេន​គាត់​។ គ្រូពេទ្យ​អាន​ឯកសារ​​រួច​ ក៏​និយាយ​ទៅ​កាន់​តា​ចាស់៖

គ្រូពេទ្យ​ ៖ ជម្រាប​លោក​តា​ បន្ទប់​នេះ​សំរាប់ពិនិត្យ​ព្យាបាល​ជូន​ឧត្តម​មន្ត្រី​ទេ​។ លោក​តា​អញ្ជើញ​ចូល​ខុស​បន្ទប់​ហើយ។

លោកតា ៖ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យ​ មាន​ដឹងបន្ទប់​ណា​ពិនិត្យ​ព្យា​បាល​ឱ្យ​ ឪ​ ឧត្តម​មន្ត្រីទេ? (តា​យើង​សួរ​ដោយ​សំលេង​មួរម៉ៅ)។

របៀប​គណនា​ចម្ងាយ

គ្រូសួរ​ទៅ​សិស្ស​ក្នុង​ថ្នាក់​ "ប្អូនៗ​ប្រាប់​គ្រូ​មើល​ រវាង​ទីក្រុង​ឡុងដ៍ និង​ព្រះ​ច័ន្ទ តើមួយណា​ឆ្ងាយ​ជាង​ បើ​ធៀប​ទៅ​នឹង​ផែន​ដី?"

សុខ​ ៖ បាទ! គឺ​ក្រុង​ឡុងដ៍​ លោក​គ្រូ​។

លោកគ្រូ ៖ ហេតុ​អ្វីទៅ​ សុខ?

សុខ ៖ ពី​ព្រោះ​ក្រុង​ឡុងដ៍​ ខ្ញុំ​មិនដែល​ឃើញ​ផង​ តែ​ព្រះ​ច័ន្ទ​ ខ្ញុំ​មើល​ឃើញ​រៀងរាល់​ថ្ងៃ​ខ្នើត​ ណា​លោកគ្រូ។

លោក​គ្រួ ៖ ???

ស្ទីល រកលុយ

កុមារា​ឈ្មោះ​ រ៉ុម រត់​ត្រហេប​ត្រហប​ទៅរក​ ឪពុក​របស់គេ​ដែល​កំពុង​អាន​សៀវ​ភៅ​ក្នុង​បន្ទប់ទទួល​ភ្ញៀវ​​ ។

កូន ៖ ពុកៗ​! ឱ្យកូន​ ២០០០៛​ មក​ កូនធ្វើ​ឱ្យ​បាន​ ៣០០០៛ ជូន​ពុក​មើល!

ឪពុក​ ៖ ស្អី កូនពុក!​ ចុះ​កូន​ចេះស្នៀត​នេះ​ពីណា?​ (ឪពុក​និយាយ​បណ្តើរ​លូក​ហោប៉ៅ​ យក​ប្រាក់​ឱ្យកូន​បណ្តើរ​ ដោយក្នុង​ចិត្ត​ងឿង​ឆ្ងល់​ផង)

បាន​ប្រាក់​ភ្លាម​ រ៉ុម​ រត់ទៅ​ភ្លែត​ ទៅទិញ​ស្ករគ្រាប់​មួយ​កូន​ស្បោង​ ហើយដើរ​បណ្តើរ​ញ៉ាំបណ្តើរ រួចសង​ប្រាក់​ ១០០០៛ ទៅឪពុក​គេ​វិញ​។ ឪពុក​ឃើញ​ប្រាក់តែ​ ១០០០៛​។ ឪពុក​ឆ្ងល់​សួរ​ទៅ​រ៉ុម​៖

ឪពុក​ ៖ កូនពុក​! ចុះ​លុយ​ ២០០០៛​​ ទៀតនៅ​ឯ​ណា?

កូន ៖ ហា!​ ហា! (រ៉ុម​ សើច​បណ្តើរ​ តប​ទៅ​ឪពុក​បណ្តើរ​) ពុក​គិត​មើល​ នេះ​ស្ករ​គ្រាប់​តម្លៃ​ ១០០០៛ ពុក​កាន់​ ១០០០៛​ ហើយ​អ៊ីលក់​ ស្ករគ្រាប់​យក​ ១០០០៛​ សរុប​មិន ៣០០០៛ ហា! ហា!

របៀប​ស្រែក​ទំនើប

កណ្តុរ​ពីរ​ក្បាល​ជជែក​គ្នា ។

កណ្តុរទី១ ៖ នែពួក​ម៉ាក!​ ឯង​ចេះ​តែ​ស្រែក​ "​ជីក ជីក"​ តែ​រហូត​ពិតជា​សម្រែ​មែន។ កណ្តុរ​ សម័យអ៊ីនធើណេត គេមិន​ស្រែក​អញ្ចឹងទេ!

កណ្តុរ​ទី​២ ៖ បើ​អញ្ចឹង​ គ្នា​ត្រូវ​ស្រែក​យ៉ាងណា​ទើប​ត្រូវ​ទៅ​ហ្អា?

កណ្តុរទី១ ៖ មានទៅ​ពិបាក​ស្អី! គឺ​ស្រែក​ "ឃ្លីក ឃ្លីក" ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1515
1621
4530395

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…