jaukjeybanner

មូលហេតុ ធ្វើជាអ្នកសុំទាន

អ្នកដំណើរ សួរទៅបុរសអ្នកសុំទាន។

អ្នកដំណើរ៖ ហេតុអីបងឯងធ្វើជាអ្នកសុំទាន?

អ្នកសុំទាន៖ គឺយកប្រាក់សម្រាប់ហូបស្រាណាលោក។

អ្នកដំណើរជ្រួញចិញ្ចើមសួរត៖

អ្នកដំណើរ៖ ចុះហេតុអីត្រូវផឹកស្រា?

អ្នកសុំទាន៖  បាទគឺឱ្យមានភាពក្លាហាននឹងអាលសុំទានណាលោក!

សុំទានក៏ដូរលុយ?

នាងក្រមុំមួយរូបឆ្ងល់ ត្បិតឃើញបុរសចំណាស់ជាអ្នកសុំទាន ដាក់ចានដាក់លុយបីនៅចំពោះ​មុខគាត់។

នាងក្រមុំ៖ នៃលោកអ៊ំ ហេតុអីអ៊ំម្នាក់ឯងដាក់ចានពីមុខដល់ទៅបី?

បុរសចំណាស់៖ បាទអ្នកនាង នោះគឺអ្នកជិតខាងខ្ញុំពីរនាក់គាត់ផ្ញើ។

នាងក្រមុំ៖ ចុះពួកគេទៅណា? បើសុំទានមិនអង្គុយចាំកន្លែង ធ្វើម្ដេចបានលុយ?

បុរសចំណាស់៖ បាទគេទៅដូរលុយរាយ យកលុយដុំបាទ។

 

ស្លាប់ដោយសារសើច

បុរសម្នាក់ជាភ្ញៀវ បានទៅទស្សនៈកិច្ចនៅសារៈមន្ទីរ​មួយ ដែលដាក់បង្ហាញសាកសព ប៉ុន្តែម៉ាត់នៅសើច។

ពេលមើលសាកសព ទី១ បុរស​នោះ​សួរមគ្គុទេសន៍៖

បុរស៖ ហេតុអ្វី បានជាគាត់ស្លាប់ហើយនៅតែសើច​?

មគ្គុទេសន៍៖​ ព្រោះគាត់ឈ្នះឆ្នោត 200លានដុល្លារ អរពេកទើបស្លាប់​។

ពេលមើលដល់សាកសពទី២ បុរសនោះសួរទៀត៖

បុរស៖ ហេតុអ្វី បានជាគាត់ស្លាប់ហើយនៅតែសើច​?

មគ្គុទេសន៍៖ ព្រោះគាត់បានលែងលះជាមួយប្រពន្ធគាត់ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ១០ឆ្នាំ, អរពេកទើប​ស្លាប់។

ពេលមើលដល់សាកសពទី៣ គាត់នៅតែសួរដដែល៖

បុរស៖ ហេតុអ្វី បានជាគាត់ស្លាប់ហើយនៅតែសើច​?

មគ្គុទេសន៍៖ ព្រោះគាត់ត្រូវរន្ទះបាញ់

បុរស៖ រន្ទះបាញ់មានអីគួរឱ្យសើច

មគ្គុទេសន៍៖ ពេលដែលរន្ទះបាញ់ គាត់មើលឃើញកាំរន្ទះស្មាន​ថាជាផ្លាសកាមេរ៉ា​ ដែលគេថតរូប​គាត់​។

អ្នកដែលយល់ចិត្តពុកជាងគេ

ដល់ម៉ោងរៀនចំណោទ។ អ្នកគ្រូសួរទៅផ្លយ៖

អ្នកគ្រូ៖ បើសិនប្អូនមាន ៥០០០រៀល ហើយពុកប្អូនឱ្យថែម ៥០០០ទៀត។ សួរថា ប្អូនមានលុយទាំងអស់ប៉ុន្មាន?

ផ្លយ៖ បាទគឺ ៥០០០រៀល ណាអ្នកគ្រូ។

អ្នកគ្រូ៖ ខុសហើយ! អញ្ចឹងបញ្ជាក់ថា​ ប្អូនមិនយល់ពី​ប្រធានចំណោទទេ។

ផ្លយ៖ ហា ហា! រីឯអ្នកគ្រូក៏មិនយល់ពីពុកខ្ញុំដែរ។

អ្នកគ្រូ៖ ???

មិនអាចលាក់ការពិតបាន

លោកម្នាក់ចិញ្ចឹមជ្រូកចាស់មួយ គាត់ចង់លក់វា ក៏ប្រាប់កូនប្រុសគាត់ថា “មិនត្រូវនិយាយអ្វីទាំងអស់”។ ពេលម៉ូយមកទិញ កូនប្រុសក៏ស្រែក៖ “មិនមែនជាសាច់ជ្រូកចាស់ទេ!”

ពេលដែលលឺពាក្យថា “ជ្រូកចាស់” ម៉ូយក៏ពិនិត្យជ្រូកនោះ ពិតជាជ្រូកចាស់មែន។ ឪពុក​ក៏ហាម​មិន​ឱ្យ​និយាយអ្វី​ទាំងអស់។ ពេលម៉ូយបន្ទាប់​មក​ កូនប្រុសក៏បិទមាត់ជិត។ ម៉ូយនេះ​ពិនិត្យ​រួចក៏និយាយ៖​“ជ្រូកនេះចាស់ហើយ”។

ពេលនោះកូនប្រុសក៏ប្រាប់ឱពុក៖ “លើកនេះខ្ញុំមិនមែននិយាយទេ!” ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1500
1621
4530380

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…