jaukjeybanner

ស្រីផ្សេងស្រឡាញ់

បរិស័ទរបស់ស្រា ពីររូបជួបគ្នានៅតៀមស្រាថ្នាំក្ដិបអំពិល តាឡនតនចៀនរបស់អ្នកម៉េម៉ាយ។​ ក្រោយ​ពេល​ស្រា​ជ្រាប​ពេញ​ពោះ ម្នាក់ៗតាំង ថា្លសម្ដី។ បុរសមាឌធំរូបសង្ហា ផ្ដើមនិយាយទៅកាន់បុរស​ដែលទាបល្អិត។

បុរសមាឌធំ៖ តាឯងដឹងទេ? បើទោះជាចំណាស់នេះទៅហើយ តែដោយសាររូបរាងមួយបាវនេះ​ ស្រីៗ​មិន​ថាក្រមុំ ម៉េម៉ាយ ខ្លះប្ដីនៅជ្រងៗ ក៏ពេញចិត្ដខ្ញុំដែរ។ គួរឱ្យអាណិតតាឯង ហេតុអីពួកនាងមិនអាណិត​សោះ?

បុរសមាឌល្អិត៖ ហើយប្រពន្ធគាត់ឯង អត់ដឹង អត់ថាអីទេចុះ?

បុរសមាឌធំ៖ ពិតមែនហើយ (បុរសសង្ហាឆ្លើយ)។

បុរសមាឌល្អិត៖ បើអញ្ចឹង ហេតុអីយប់មិញនេះប្រពន្ធតាឯងឃាត់ខ្ញុំនៅដេក និងផ្ទះតាឯង។ នាងថាតាឯង​ទៅដេក​និង​ស្រី​ផ្សេង​មិន​មក​ផ្ទះ​ទេ​។

 

មិនចេះខ្មាស់គេ

បុរសជាប្ដីបានដើរចោលផ្ទះពេញមួយយប់។ ព្រលឹមស្រាងៗនាយស្រវឹងអួទីនួ ជិះតុកតុកមក​ផ្ទះ​វិញ។ ប្រពន្ធយំខ្សឹតខ្សួលចេញទៅគ្រាប្ដីចូលផ្ទះ។

ប្រពន្ធ៖ លោកប្ដី អើយលោកប្ដី! បងដាច់ចិត្ដដើរចោលខ្ញុំពេញមួយយប់ មិនបារម្ភថាខ្ញុំគាំងបេះដូង​ស្លាប់ទេអ្ហី?

ប្តី៖ អូនប្រពន្ធអើយ។ បងស្រវឹងមែនតែដឹងខុសត្រូវណា ពាក្យហ្នឹងអូនប្រើមកកុហកបង ៣០ឆ្នាំ​មកហើយ​ មានឃើញអូនស្លាប់ឯណា។ ចំជាមិនចេះខ្មាស់គេមែន។

 

ជួយអ្នកសុំទានទៅហូបគុយទាវ​

ស្ដ្រីអភិជនមួយរូបចេញពីភោជនីយដ្ឋាន កម្រិតខ្ពស់មួយ។ ឃើញអ្នកសុំទានកម្សត់មួយ​ក្រុម​ កើត​ចិត្ដ​អាណិត​ដល់​ម្នាក់​ដែល​ទ្រង់​វេទនា​បំផុតក្នុងចំណោមនោះ។ ស្រ្ដីនោះដើរទៅកាន់គេៈ

ស្ដ្រីអភិជន៖ នែកាន់ឱ្យជាប់ទុកសម្រាប់ហូបគុយទាវ!

ខណៈពេលម្ចាស់ទាន ដើរចេញផុត សហសេវិកសុំទានសួរទៅកាន់ដៃគូ។

ក្រុមអ្នកសុំទាន៖ នែអាពួកម៉ាក បានប៉ុន្មានដែលអា្ហ? សម្រាប់ហូបគុយទាវ?

អ្នកសុំទានកំសត់៖ មានអីបានក្រូចឆ្មារពីចំណិតដែរវ៉ី!

 

កូនកត្ដញ្ញូ

ក្រោយពេលបង្រៀនចប់ម៉ោងពលរដ្ឋវិជ្ជា ដែលនិយាយពីចិត្ដកត្ដញ្ញរបស់កូនចំពោះ​ឪពុក​ម្ដាយ។ គ្រូចាប់ផ្ដើមសួរ កុមារសុធា៖

គ្រូ៖ សុធា ប្រសិនបើកូនមានផ្ទះ២ខ្នង ម្ដាយនិងឪពុកកូនគ្មានផ្ទះនោះតើកូនធ្វើម៉េច?

កុមារសុធា៖ បាទខ្ញុំជូនពួកគាត់ផ្ទះមួយខ្នងណាលោកគ្រូ។

គ្រូ៖ ល្អណាស់។ ចុះកូនមានរថយន្ដ២គ្រឿង ហើយឪពុកមា្ដយកូនគ្មានអ្វីសោះ តើកូនធ្វើម៉េច?

កុមារសុធា៖ បានខ្ញុំនឹងជូនគាត់ទាំងពីរមួយគ្រឿងទៅណា។

គ្រូ៖ ល្អដែល។ ចុះកូនមានលុយ ២០០ ០០០៛ហើយម្ដាយកូនសុំ១០០ ០០០៛ពីកូនយ៉ាងណាដែរ?

កុមារសុធា៖ បាទមួយរៀលក៏កូនមិនជូន​គាត់ដែរ!

គ្រូ៖ ហេតុអ្វីទៅសុធា? ចិត្ដកត្ដញ្ញូកូនទៅណា អស់ហើយ?

កុមារសុធា៖ បាទរឿងផ្ទះនិងឡានគ្រាន់តែឧបមាទេ។ ចំណែកពេលនេះខ្ញុំមាន ២០០ ០០០៛ មែនណា​លោក​គ្រូ! ។

 

អ្នក​សុំទាន​ក្នុង​វិបត្ដិ​សេដ្ឋកិច្ច

ម៉ោង ១១-១២ អាធ្រាត្រទៅហើយ។ អ្នកសុំទាន​ម្នាក់ចុចកណ្ដឹងភូមិគ្រឹះស្កឹមស្កៃមួយ។ ស្ដ្រី​ម្ចាស់ផ្ទះបើកទ្វារ ឃើញបុរសកម្សត់ក៏សួរ

ស្ដ្រី​ម្ចាស់ផ្ទះ៖ ប្អូនឯងមករកអី វេលាថ្មើរនេះហើយនោះ?

អ្នកសុំទាន៖ បាទសុំលោកស្រីដាក់ទាន​របស់ខ្លះគ្រាន់ហូបផងទាន។

ស្ដ្រី​ម្ចាស់ផ្ទះ៖ ចុះប្អូនឯងដឹងថាម៉ោងប៉ុន្មានទេ ថ្មើរនេះនោះ?

អ្នកសុំទាន៖ បាទគឺពាក់កណ្ដាលអាធ្រាត្រទៅហើយ។ ប៉ុន្ដែក្នុងសម័យវិបត្ដិសេដ្ឋកិច្ចដូចសព្វថ្ងៃ ខ្ញុំបាទ​ត្រូវ​ធ្វើកាថែមម៉ោងណាលោកស្រី។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1505
1621
4530385

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…