jaukjeybanner

កក់ក្ដៅមួយរំពេចហ្នឹង

បុរស​ប្រមឹក​ម្នាក់​ស្រវឹង​អួទីនួ​ ដើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ដែរ​គេ​ទើប​តែ​ជីក​ដាក់​ខ្សែកាប ​និង​មិន​ទាន់​បាន​កាយ​ដីលប់​រណ្ដៅ​វិញ។ ហេតុ​តែ​ស្រវឹង​ ផ្លូវ​មួយ​ដើរ​តែ​ឯង​ក៏​ធ្លាប់​ចូល​​រណ្ដៅងើប​ឡើង​មិន​រួច។ នាយ​យើង​ខំស្រែក​ជួយ​ផងៗ​ ខ្ញុំ​រងាណាស់! ក៏ចេញ​ពី​តៀម​ស្រាដូច​គ្នា​ បុរស​ប្រមឹក​ម្នាក់​ទៀត​បាន​ឮសម្រែក​ថារងា​ក៏​ដើរ​រក​ឃើញ​ប្រភព​សម្លេង។

+នាយប្រមឹក​ពីរនិយាយ”អាពួកម៉ាក​ហេតុអី ឯងដេក​មិន​ដណ្ដប់ភួយ។ កុំព្រួយនាំគ្នាកាយ​ដីកប់​ចឹងកក់ក្ដៅ​មួយ​រំពេចហ្នឹង”។

សុបិនល្អ

បុរសវ័យកណ្ដាល​ម្នាក់​បាន​ពិគ្រោះ​និង​លោក​គ្រូពេទ្យ​ខាង​ចិត្ដ​វិទ្យា។

-ជម្រាបលោកគ្រូពេទ្យ ខ្ញុំ​ពិបាក​អារម្មណ៍​ណាស់​ យប់​ណាក៏​ខ្ញុំ​យល់​សប្ដិ​ល្អឃើញ​ដេក​ក្បែរស្រីស្អាត​រាប់រយ​នាក់​ដែល​អាក្រាត​កាយ​ទាំង​អស់។

+វ៉ាវ! គួរឱ្យ​ច្រណែន។ សុបិនល្អតើមានទាល់ខុសអី?

-តែក្នុងយល់សប្ដិនោះ​រូប​ខ្ញុំ​ក៏​ជា​ស្រី​ដែរ។ ហេតុ​អ្វី​បាន​ជា​ឃើញ​អញ្ចឹង?

វិធីថែសុខភាព


ឆ្នាំនេះលោកតា សុខ អាយុ ១០០ឆ្នាំ។  គាត់ធ្វើពិធីបុណ្យខួបកំណើតធំមួយ។ នរណាៗក៏គេស្ងើចនឹងការពូកែថែសុខភាព បានល្អរបស់គាត់។ អាយុ១០០ ទៅហើយ គាត់នៅតែមានកម្លាំងមាំមួន ដូចអត្តពលិកអាជីពម្នាក់។
អ្នកចូលរួមពិធីខួបកំនើតម្នាក់សួរគាត់ៈ
អ្នកចូលរួម៖ មើលទៅលោកតា អាយុប៉ុណ្ណោះទៅហើយ នៅតែមានសុខភាពមាំមួនដូចក្មេងដដែល។ តើលោកតាធ្វើយ៉ាង ម៉េចទើបថែសុខភាពបានល្អយ៉ាងនេះ?

លោកតា សុខៈ តាមពិតខ្ញុំមានវិធីសម្ងាត់មួយ។ ចាំខ្ញុំប្រាប់។ តាំងពីការរូច អស់រយះពេលជាង៧៥ ឆ្នាំកន្លងមកនេះ ខ្ញុំនៅតែក្រៅផ្ទះច្រើនជាងនៅក្នុងផ្ទះ។

អ្នកចូលរួមៈ នៅក្រៅផ្ទះ? អីចឹងធ្វើម៉េចលោកតាមានសុខភាពល្អ?
លោកតាសុខៈ ពេលរៀបការ ខ្ញុំនឹងប្រពន្ធខ្ញុំបានដាក់ខសន្យានឹងគ្នា មួយ។ ពួកយើងសច្ចាថា បើកាលណាពីនាក់យើង ទាស់គ្នាបើរកឃើញថានរណាជាអ្នកខុស​ អ្នកនោះត្រូវចេញពីផ្ទះរួចដើរឲបាន១០គីឡូដ៏ទើបអាចចូលផ្ទះវិញបាន។

អ្នកចូលរួមៈ រួចយ៉ាងម៉េចទៀត?

លោកតា​​ សុខៈ មានយ៉ាងម៉េច! តាំងពីហឹ្នងមក ប្រពន្ធខ្ញុំថាខ្ញុំជាអ្នកខុសរហូត។
 

ម៉្ងៃមួយកែវក៏បាន

ពេទ្យប្រាប់ខ្ញុំថា"មួយថ្ងៃ ឱ្យខ្ញុំហូបស្រាបានតែមួយកែវប៉ុណ្ណោះ។
ចំពោះខ្ញុំមួយកែវក៏បាន! អត់បញ្ហា


 

ព្រោះតែប្រយោគចុងក្រោយ

ខណៈកំពុងដេកលើគ្រែជាមួយគ្នា ស្រ្តីជាប្រពន្ធ បានទះកំផ្លៀងប្តី មួដៃផាច់! ធ្វើឲបុរសជាប្តី ភ្ញាក់ទាំងសើងមីង ប្រញាប់សួរ ទៅប្រពន្ធៈ

ប្តីៈ ម៉េចក៏យាយបិឯង ទះកំផ្លៀងបង កំពុងដេកលក់យល់សប្តិល្អ?
ប្រពន្ធៈ ពាក្យមមើប្រយោគចុងក្រោយរបស់តាបិឯង សមនឹងទះមិនខុសទេ!

ប្តីៈ យាយបិឯងប្រាប់ខ្ញុំមកមើល៍ ខ្ញុំមមើនិយាយថាម៉េច?
ប្រពន្ធៈ ប្រយោគដំបូង " អូនជាទីស្រលាញ់របស់បង!" ប្រយោគទី២ "អូនស្អាត រាងស្វែល ត្រគាកហំសមនឹងសុដន់ក្បំក្បោះ,,,"

ប្តីៈ (និយាយកាត់សម្តីប្រពន្ធភ្លាម) គ្រាន់តែប៉ុណ្ណឹង មិនគួរយាយបិ ឯងទះកំផ្លៀងខ្ញុំសោះ,,,ព្រោះសុទ្ធតែជាពាក្យសរសើរទេតើ!
ប្រពន្ធៈ (ទះកំផ្លៀងប្តី១ដៃទៀត​ ផាច់!) យើស! តាបិកញ្ជាស់! ថាសរសើរអញផងឬ? ដឹងទេថាប្រយោគចុងក្រោយនោះថា យ៉ាងម៉េច,,, គឺ"ស្អាតជាងយាយបិកញ្ចាសរបស់ បង នៅឯផ្ទះ រាប់រយដងឯងណោះ",,,។
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1503
1621
4530383

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…