jaukjeybanner

ប្រាថ្នាតែមួយគត់

ក្រុម​យុវនារី​ឆើត​ឆាយ​បីរូប​ជិះ​ទូក​ទៅ​លេង​កោះនានាក្នុងដែន​សមុទ្រ​ដ៏ស្រស់​ឆើត​របស់​ខ្មែរ​យើង​។ ចៃដន្យ​អាក្រក់​អី​ស្រាប់​តែ​ខ្យល់​ខ្លាំង​រលក​ធំ​ធ្វើ​ឱ្យ​ទូក​លិច​ ហើយ​នារី​ទាំង​បី​ក៏​រសាត់​ទៅ​លើកោះ​រហោស្ថាន​មួយ។ ជា​ច្រើន​ខែ​ឆ្នាំ​ពួក​នាង​រស់​នៅ​លើ​កោះ​នោះ​ស្រាប់​តែ​វេលា​ថ្ងៃ​មួយ​ នាង​ៗ​បាន​ជួប​និង​តាឥសី។ ស្រីស្អាត​ទាំង​បី​ក៏​យំយែក​សុំ​អង្វរ​ដល់​តាឥសី​ឱ្យ​ជួយ។ ឥសីក៏មាន​បន្ទូល​ទៅកាន់​នាងៗ៖

-ម្នាលចៅៗ​! កុំ​ព្រួយ​តា​នឹង​បំពេញ​ប្រាថ្នាឱ្យ​ចៅ ម្នាក់​មួយៗ។ ចោះចៅខាងនោះ​និយាយ​មក​មើល​ចង់​បាន​អី?

+នារីទី១៖ ជម្រាប​លោកតា! ចៅ​នឹកគូសង្សារ​ នឹក​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចៅ​ធ្លាប់​មាន។ ចៅ​សូម​ត្រឡប់​ទៅ​កាន់​ជីវភាព​ជា​កូន​មន្ដ្រី​របស់​ចៅ​វិញ។

-មិនអីទេ​ចៅ។ តាឥសី​សេកមន្ដ​បន្ដិច​ ក្រោយមក​ស្រី​ស្អាតទី១បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​និង​មានអ្វីៗដូច​ដើមវិញ។

+នារីទី២៖ ចំណែក​ចៅ​ជា​កូន​អ្នក​មាន​ ញ៉ាំឆ្អែត​ ដេក​ស្រួល​មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ ចៅរស់​នៅ​ក្នុង​ផ្ទះធំទ្រនំខ្ពស់។ សូម​លោក​តា​ជួយ​ចៅ​ផង​។

-មិន​អី​ដែរណាចៅ។ តាឥសី​និយាយ​ចប់​ក៏​ប្រើ​មន្ដ​វិជ្ជាការ​សម្រេច​ក្ដី​ប្រាថ្នាឱ្យ​នារី​ទី២។ ចុះ​ចៅឯងវិញ​យ៉ាងណាដែរ​(ឥសីសួរ​នារីទី៣)។

+ជម្រាប​លោក​តា ! មុន​ពេល​មក​ដល់​ទីនេះ​ចៅ​ជាក្មេង​គេច​សាលា​ ដើរ​លេង​ក្នុង​ក្រុម​បាត​ផ្សារ​គ្មាន​ផ្ទះ​សម្បែង​ ញាតិ​ផៅ​កាត់​កាល​ចោល។ ចៅ​បាន​ទុក​កោះ​នេះ​ជា​ផ្ទះ​ ឯពីរនាក់​នោះ​ជាសាច់​ញាតិ​។ ដូច្នេះ​សូមលោក​តាជួយ​ឱ្យ​ពីរនាក់​នោះ​ត្រឡប់​មករស់នៅ​និង​ចៅ​លើ​កោះ​នេះ​វិញផង ទាន!

 

ទំហំដើមទ្រូងរបស់ស្រីសក់ទង់ដែង

នារី​ម្នាក់​រូប​ឆោម​លោមល្អ សក់​ទង់​ដែង​ដូច​អឺរ៉ុប តែ​ទាស់​សុដន់​ទ្រង់​តូច។ រាល់​ពេល​ទៅ​លេង​កំពង់​សោម​ នាង​តែង​បន់​ស្រន់​ចំពោះ​យាយម៉ៅ ឱ្យ​ជួយ​នាង​ជាវ​បាន​ថ្នាំ​ពូកែសក្ដិ​សិទ្ធិ​អាច​កែខៃ​ទំហំ​ទ្រូង​បាន។ មិន​យូរប៉ុន្មាន​ ដោយ​សារ​ចិត្ដ​ស្មោះរបស់​នាង​ បារមី​យាយម៉ៅ​ពន្យល់​សប្ដិឱ្យ​នាង​ដឹង​ថា​ចាប់​ពី​ ថ្ងៃ​នេះ ទៅ​បើ​បុរស​​ណា​និយាយ​ថា ”​សូម​អ្នក​ភ័យ​ទោស​ដល់​ខ្ញុំ​ផង”​ ទៅ​កាន់​នាង​ម្ដង​នេះ​ទ្រូង​នាង​នឹង​ធំបាន​១ហ៊ុន។ លុះ​ភ្ញាក់​ឡើង​នាង​ក៏​ងួច​ទឹក​ជម្រះ​កាយ​ទៅ​ធ្វើការ​ដូច​សព្វមួយ​ដង។ នៅ​ឯក្រុងហ៊ុន បុរស​សន្ដិសុខ​ដើរ​ប៉ះ​នាង​ក៏​នាយថា”សូមអ្នក​អភ័យ​ទោស​ដល់​ខ្ញុំ​ផង​” ទៅកាន់នាង​ស្រាប់​តែ​ទ្រូង​នាង​ធំ​បាន​១ហ៊ុនម៉ែន។ លុះ​ពេល​ល្ងាច​ត្រង់​ភ្លើង​ស្ដុប​ ម៉ូតូ​មួយ​បុក​ម៉ូតូនាង​ពីខាងក្រោយ​ បុរសម្ចាស់​ម៉ូតូក៏និយាយ” សូមអ្នក​អភ័យ​ទោស​ដល់​ខ្ញុំ​ផង” ស្រាប់​តែ​ដើម​ទ្រូង​នាង​បន្ដ​ធំបាន​១ហ៊ុនទៀត។

ដោយ​សប្បាយ​ចិត្ដ​ចំពោះ​អព្ភូតហេតុ​អស្ចារ្យ​បែប​នេះ​ នាង​សម្រេច​ចិត្ដ​ទៅ​ភោជនីយដ្ឋាន​ជប់​លៀង​ឱ្យ​ខ្លួនឯង​ម្ដង។ នៅ​ឯភោជនីយដ្ឋាន​នាង​អង្គុយ​តែ​ឯង​នៅ​តុ​ដែល​រៀប​ក្បែរ​ច្រក​ដើរ​ប្រយោជន៍​ឱ្យ​គេ​ប៉ះ​នឹង​អាល​សុំ​ទោស​នាង​។ និយាយ​ពី​អ្នក​បម្រើ​ប្រុស​ម្នាក់​ក្នុងហាង​នោះ​ ដោយ​រអិល​ជើង​ក៏​ដួល​ទ្រប​ពី​លើ​នាង​ ហើយ​មុខ​គេ​គ្រប​ចំដើម​ទ្រូង​នា​ង​ទៀត។ ហេតុ​តែ​ធ្លាប់​ពោល​ពាក្យ​សុជីវធម៌​ទៅ​កាន់​ភ្ញៀវ​ គាប់​ជួន​ហេតុការណ៍​ដូច្នោះ​ទៀត​អ្នក​បម្រើ​មិន​ទាន់​ងើប​ផុត​ ពី​ទ្រូង​នាង​ផង​ក៏និយាយ​”​ សូមអ្នក​អភ័យ​ទោស​ដល់​ខ្ញុំ​ផង។ ខ្ញុំ​សូម​និយាយ​ពាក្យ​នេះ​១០០០០ដង”​។

លុះ​ស្អែក​ឡើង​គ្រប់​បណ្ដាញ​សង្គម​ពិសេស​គឺ​ Facebook បាន​ប្រាប់គ្នាបន្ដថា” អ្នក​បម្រើ​ឈ្មោះ​សុធា​បាន​ស្លាប់​ត្បិត...​របស់​ភ្ញៀវ​សង្កត់​ឱ្យថប់​ដង្ហើម”។

ស្រីបារាំងជិះយន្ដហោះ

ស្រ្ដី​បរទេសម្នាក់​ឡើង​ជិះ​ក្នុង​យន្ដហោះ​ទៅ Jamaica ហើយ​អង្គុយ​នៅ​ជួរ​កៅ​អី​ថ្នាក់​លេខ១។ កម្លោះ​ជា​អ្នក​បម្រើ​ក្នុង​យន្ដ​ហោះ​ ដើរមក​ពន្យល់​ឱ្យ​នាង​ទៅ​អង្គុយ​ត្រូវ​ត្រង់​ផ្នែក​ខាង​ក្រោយ​តាម​លេខ​ក្នុង​សំបុត្រ​វិញ។ ជា​ការអត់​ប្រយោជន៍ ស្រី​បរទេស​នោះ​មិន​ព្រម​ចេញ​ដដែល។ អស់​តម្រិះ​កុ្រម​អ្នក​បម្រើ​ហៅ​ នាយអាកាសយានិកមក។ លោក​ប្រធាន​យន្ដហោះ​ឱនខ្សឹប​បី​បួន​ឃ្លា​ដាក់​ត្រចៀក​ ស្រាប់​តែ​ស្រី​បារាំង​នោះ​ដើរ​ត្រុយ​ទៅ​កាន់​កន្លែង​របស់​ខ្លួន​វិញ។ អ្នកបម្រើប្រុសដាច់​ចិត្ដសួរ​ប្រធានគេៈ

+លោកនាយ​ប្រើវិធី​អី​ទៅ​នាង​ព្រម​ទៅ?

-មាន​អី​ពិបាក​ ខ្ញុំ​ប្រាប់​គាត់​ថា​ផ្នែក​ខាង​មុខ​របស់​យន្ដហោះ​មិន​ទៅ Jamaicaទេ ប៉ុណ្ណឹង។

 

ហេតុអី្វមានរោគគោឆ្គួត

អាស្រ័យ​ដោយ​មេរោគគោឆ្គួត​ចេះ​តែ​រាត​ត្បាត​ធ្វើ​ឱ្យ​សាច់​គោ​ទឹក​ដោះគោ​ លក់​មិន​ដាច់​កសិករ​ចិញ្ចឹម​ គោខាត​អស់​ដើមអស់​ចុង។ ដើម្បី​លើក​ឡើង​ពី​បញ្ហានេះ​ឱ្យ​អ្នក​អាន​ជ្រាប​នារី​អ្នក​កាសែត​ឈ្មោះ​កាធា បានទៅ​សម្ភាសន៍ កសិករឈ្មោះ នាយគ្រិត។ ដោយ​ធុញទ្រាន់​ ចំពោះ​ កាធា​ ដែល​ចេះ​តែ​សួរ​មិន​ចេះ​ចប់​ តែ​មិន​ជួយ​រក​ដំណោះ​ស្រាយ​ឱ្យ​ខ្លួន​ នាយ​គ្រិត​សុំ​បញ្ចប់​ការ​សម្ភាសន៍​។

+កាធាស្នើរ ”ចាសសុំ​មួយ​សំនួរទៀត​ទេលោក។ ហេតុអី​គោចេះ​តែ​ឆ្គួត?”
+នាយ​គ្រិត​ឆ្លើយ​ផូង​” ខ្ញុំ​សួរ​វិញបើកាធាឯង​ត្រូវ​គេ​ច្របាច់​ដោះ​រាល់​ថ្ងៃ​រាប់​ខែ​រាប់ឆ្នាំ​ដូច​មេគោ​ត្រូវ​គេ​ច្របាច់​ដោះ​យក​ទឹក​ តើកាធា​ឯង​ឆ្គួត​អត់? ឆ្លើយភ្លាមមកមើល”។

គ្មានលើកទី២ទៀតទេ


នាយ​គ្រឿន​ បើក​រថយន្ដ​ រេ ពេញថ្នល់​ត្បិត​ស្រវឹង​ស្រា។ នគរបាល​ចរាចរណ៍​យាម​តាមគោដៅ​ពេល​យប់​ ផ្លុំ​កញ្ចែ​ច្រេចៗ​ហៅចូល។

-លោកឯង​បើក​បរទាំង​ស្រវឹង​ស្រា ដឹង​ថា​មាន​កំហុស​ទេ?

+បាទ​បងប៉ូលីស សូមអធ្យាស្រ័យខ្ញុំ​សប្បាយ​ពេក​នៅ​កន្លែង​ជប់​លៀង​ ព្រោះស្អែក​បាន​ឡើង​សក្ដិ (នាយ​យើង​សូកប្រាក់​ឱ្យ​អ្នក​ត្រួត​ពិនិត្យ)។

-មិន​អីទេ អនុគ្រោះឱ្យ​បងម្ដងចុះ។ តែ​កុំ​ឱ្យ​មានលើក​ទី២ទៀត​ឮទេ។

+គ្មានលើកទី២ទៀតទេ ពីព្រោះ​ចាប់​ពី​ស្អែក​ទៅខ្ញុំ​គឺ​មេធំផ្នែក​នគរបាលចរាចរណ៍​ហ្នឹង​ណា។​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1518
1621
4530398

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…