jaukjeybanner

លុយលក់ពងទា

ក្នុង​យប់​ជប់​លៀង​ខួប​អាពាហ៍ពិពាហ៍​ ​(៥០ឆ្នាំ) ក្រោយ​ពេល​ភ្ញៀវ​ពន្លឺ​និង​ញាត្ដិ​ផៅ​ទៅ​ផ្ទះ​អស់​បុរស​ជា​ប្ដី​អូស​ដៃ​ប្រពន្ធ​ចូល​បន្ទប់​រួច​និយាយ៖

ប្តី៖ អូន​សម្លាញ់​ យើង​រួម​រស់​សុខសាន្ដ​អស់​ប៉ុណ្ណេះឆ្នាំ​ទៅហើយ តោះបើក​កូន​ហិប​នោះ​ឱ្យ​បងមើល​ក្នុង​នោះ​គឺអ្វី?

ប្រពន្ធ​អល់​អែក​បន្ដិច​រួច​ក៏​ព្រម​បើក​ ក្នុង​ហិប​មាន​ពង​ទា ​៣គ្រាប់​និង​ប្រាក់​​ ១០ ០០០​ដុល្លារ។ ប្ដី​ឆ្ងល់​ទៀត​សួរ​បន្ដ៖

ប្តី៖ ចុះ​ពង់​ទា​នោះ​តំណាង​ឱ្យ​ស្អី?

ប្រពន្ធ៖ ចាសលោក​ប្ដី សូម​អភ័យ​ទោស​ឱ្យ​ខ្ញុំ​ផង ​(ប្រពន្ធ​ទ្រង់​ចង់​យំ​) ពងទាគឺ​តំណាង​ឱ្យ​ចំនួន​ដង​ដែល​ខ្ញុំ​ផិត​លោកប្ដី!

ប្តី៖ មិន​ថ្វី​ទេ​អូន​ ប៉ុណ្នឹង​ឆ្នាំ ​អូន​ក្បត់​បង​តែ​បីដង​ ចំណែក​បង​ចូល​បន ចូលបារ ខារ៉ាអូខេ ខេធីវី វក់វី រាប់លែង​ចេញ​ដែរ​ហ្នឹង! ចុះ​លុយ​​នោះគឺអីដែរហ្នឹង?

ប្រពន្ធ៖ ចាស លុយ​នោះ​គឺ​អូន​យក​ពង​ទា​ទៅ​លក់​នោះអី។

(:D :D :D)

ហេតុការណ៍ប្លែកពីធម្មតា

នាយមឿន ​និង​នាង​យ៉ា ទើប​រៀប​ការ​បាន​បីខែ តែ​នាយ​ត្រូវ​បង្ខំ​ចិត្ដទៅ​ធ្វើការ​នៅ​កូរ៉េ ត្បិត​ល្បី​ថា​បាន​លុយ​ច្រើន​។ ហេតុ​តែ​កំពុង​បាយ​ឆ្ងាញ់​ សម្លរ​ក្ដៅ​នាយ​មឿន​ មិន​ដាច់​អាល័យ​ពី​ប្រពន្ធ​ក៏​ផ្ដាំ​យាយ​សឿន ​ដែល​នៅ​ទល់​មុខ​បន្ទប់​ជួល​របស់​នាយ ​ឱ្យ​ជួយ​មើល​ខុស​ត្រូវ​នាង​យ៉ា​ផង​ដោយ​ផ្ដាំថា៖

នាយមឿន៖ យាយៗ​បើ​មាន​ហេតុ​ការណី​ចម្លែក​ ចំពោះ​អូន​យ៉ា សូម​យាយ​ជួយ​ទូរសព្ទប្រាប់​ខ្ញុំ​ផង។ ខ្ញុំ​សូម​អរគុណទុក​ជាមុន​ណាយាយ!

ក្រោយ​ពី​បែក​គ្នា​ បី​បួន​សប្ដាហ៍ នាយ​មឿន​នៅ​ឯប្រទេស​កូរ៉េ ​មិន​បាន​ទទួល​ទូរសព្ទ​យាយ​សឿន​សោះ។ នាយ​មឿន​ អរ​ផង​ព្រួយ​ផង​អរ​ព្រោះ​គិត​ថា ​នៅ​ផ្ទះ​សុខ​ស្រួល​មិន​ខាន​ ព្រួយ​ខ្លាច​ក្រែង​យាយ​សឿន​ភ្លេច​បណ្ដាំ។ ថ្ងៃមួយ​ម៉ោង៩យប់​ទៅហើយ​ស្រាប់​តែ ​យាយ​សឿន​ទូរសព្ទប្រាប់​មឿនថា៖

យាយសឿន៖ អន្ទិត​មឿន​អើយ! តាំង​ពី​ឯង​ទៅ​ព្រលប់​ៗ ​ឡើង​មាន​បុរស​ម្នាក់​មក​បើក​ក្នុង​បន្ទប់​ឯង​រហូត​ តែ​ថ្ងៃ​នេះ​ស្មើនេះ​ហើយ​មិន​ទាន់​ឃើញ​ប្រុសនោះ​មក​ទៅចៅ។

ប្ដីចេះ​រក្សាពាក្យសច្ចៈ

នាងកាធាខឹងញ័រចំប្រប់​ដូច​កូន​សត្វ​ ខណៈចាប់​បាន​ភស្ដុតាង​ នាយ ​រ័ត្ន​ ជា​ប្ដី​កំពុង​ផ្ដុំ​គ្នា ​៤នាក់​លេង​បៀ។ នាង​កាធាស្រែក​សន្ធាប់៖

នាងកាធា៖ តាប៉ិគ្រាត់​ ក្រែងឯង​សន្យាថា​ មិន​ជុំគ្នា​ពីរ​បីនាក់​ផឹកស៊ី ឬលេងបៀ​នោះអី? ចុះតាប៉ិឯង​កំពុង​ធ្វើ​អីហ្នឹងហ្អា?

នាយរ័ត្ន៖ អូនធា! ប្ដីអូន​ប្រកាន់​ពាក្យសច្ចៈណាស់ អូន​ឃើញ​ស្រាប់​ហើយ​មាន​ជុំ​គ្នា​ពីរបីនាក់​ឯណា? គឺបួននាក់ណាអូន!

នាងកាធា៖ ???

លក់ថ្នាំ តាមសំបុត្រថ្នាំ

ស្ដ្រីម្នាក់​ចូល​ឱសថ​ស្ថាន ​រក​ទិញ​ថ្នាំ ​ងងុយដេក​ ដែល​ខ្លាំង​បំផុត។ បុរស​អ្នក​លក់​ថ្នាំសួរ៖

បុរស៖ អភ័យទោសផង អ្នកស្រីទិញថ្នាំ​ ខ្លាំង​ម្លឹងៗធ្វើអ្វី?

ស្រ្តី៖ លក់មក! កុំសួរច្រើន ខ្ញុំ​ទិញ​ទៅ​បំពុល ​តាប៉ិ​កញ្ចាស់​ ផិត​ប្រពន្ធ។

បុរស៖ ខ្ញុំ​មិន​អាច​លក់​ជូន​បាន​ទេ កុំ​សម្លាប់​មនុស្ស មាន​ទោស​ណា អ្នក​ស្រី ​(អ្នកលក់​ពន្យល់)។

ស្រ្ដី​នោះ​ធុញ​ពេក​ បង្ហាញ​រូប​ថត​មួយ​សន្លឹក ​ដែល​មាន​បុរស​ស្ដ្រី ពីរនាក់​កៀកកើយ​គ្នា ដូច​ប្ដីប្រពន្ធ ដល់​អ្នកលក់។ និយាយ​ពីអ្នក​លក់ ​ដោយ​ឃើញ​ស្ដ្រី​ ក្នុង​រូប​ថត​ជា​ប្រពន្ធ​ គាត់​ក៏ធ្លាក់​ទឹកមុខ​ជ្រប់។

បុរស៖ នេះ​អ្នក​ស្រី ​ថ្នាំ​ខ្លាំង​បំផុត។ សូម​ទោស​ ខ្ញុំ​ស្មាន​តែ ​អ្នក​ស្រី ​គ្មាន​សំបុត្រថ្នាំ។

ល្ងង់ ត្បិតនិយាយនិង អ្នកឡឺកឺ

កុមារា រឿន ទើបតែបាន​ប្រឡង​ជាប់​បឋមសិក្សាថ្មីៗ។ ហេតុតែ​នៅ​តំបន់​ចុង​កាត់មាត់​ញកនៃ​ប្រទេស​ មិន​ធ្លាប់​ឃើញ​សមុទ្រ នាងបុប្ផា ​និង​អន្ទិត សេង ​បាន​នាំ​កូន​ទៅ​ងូត​ទឹក​សមុទ្រ​កំពង់​សោម​ ជាការសើច​លើក​ទឹក​ចិត្ដ។

អាស្រ័យ​ដោយ​ខ្លះ​និយម​វប្បធម៌​បរទេស បងប្អូន​ខ្លះ​គាត់​ស្លៀក​ពាក់​យេយេ​ ពេក​នៅឯឆ្នេរ​សមុទ្រ ទោះ​ស្រីក្ដី​ ប្រុសក្ដី។ ហេតុ​តែ​មិន​ដែល​ឃើញ​ ទើប ​រឿន ​មើល​មិន​ដាក់​ភ្នែក។ ចង្អុល​ត្រង់​ទៅ​ស្ដ្រី​ម្នាក់​ដែល​ស្លៀក​ប៊ីគីនី បញ្ចេញគល់​ដោះធំៗ រឿន​សួរម្ដាយ៖

រឿន៖ ម៉ែៗ ចែនោះសាសន៍អី ដោះធំយ៉ាងនេះ?

ម៉ែ៖ កូនកុំមើល (ម្ដាយនិយាយ​បណ្ដើរ​ ទាញ​បង្វិល​កូន​មក​ក្រោយ​បណ្ដើរ) អ្នកអញ្ចឹង​ៗ​សុទ្ធ​តែ​ឡឺកឺទេកូន)។

និយាយ​ពី រឿន ​ពេល​ម្ដាយទាញ​ត្រឡប់មុខមកក្រោយ​ ក៏​ឃើ​ញ​បុរសម្នាក់​ស្លៀក​ខោទ្រនាប់ ដើរទៅ​ងូត​ទឹក​សមុទ្រ​ តែ​របស់​កេរ​ឪ​គាត់ទ្រង់ធំខុសធម្មតា​ (បុរសនេះ​មើល​ឃើញ​ស្ដ្រី​ខាង​លើ​ដែរ) រឿន​សួរម្ដាយ៖

រឿន៖ ម៉ែៗថីបាន​កេរ​ឪពូនោះធំម្ល៉េះ?

ម៉ែ៖ កូននេះ! (នាងបុប្ផា ​អៀន​ផង ​ខឹង​ផង) មនុស្ស​ធុនហ្នឹង​ សុទ្ធ​តែ​ល្ងង់​ទេកូន។ និយាយចប់​នាង​បុប្ផា​ដេញ​កូន​ឱ្យ​រត់​លេង​ និង​រក​ឪពុក​មក​ហូប​បាយ។ រឿន​រត់​ចេញ​មួយ​សំទុះ​ធំ​ក៏​រត់​ត្រឡប់​មក​វិញ។ បុប្ផា​សួរ៖​

ម៉ែ៖ គ្រឿន​ឪកូន​នៅឯណាកំពុងធ្វើអី?

រឿន៖ បាទម៉ែ! ពុក​នៅ​អានោះ​ (រឿន​លើក​ដៃ​ចង្អុល​ ទៅ​ក្រុម​នារី​ស្លៀក​ប៊ីគីនី) គាត់​និយាយ​និង​មីង​ឡឺកឺម្នាក់​ ហើយ​និយាយ​កាន់​តែ​យូរ​ពុក​កាន់​តែ​ល្ងង់​ណាម៉ែ ...៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1508
1621
4530388

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…