jaukjeybanner

ព្យាបាល​ច្រមុះ​មុន

ស្រី​វ័យ​ចំណាស់​មួយរូប​ទៅ​ជួប​ដុក​ទ័​រ​ម្នាក់ ហើយ​ស្នើរ​ឱ្យ​ដុក​ទ័​រ​ជួយ​កែរោគ​មួយ ​ដែល​គួរឱ្យ​ខ្មាសអៀន។

ស្រី​​ចំណាស់៖ ខ្ញុំ​ផោម​ពេញ​មួយថ្ងៃ​ណា​ដុក​ទ័​រ ហ៊ី​ឡុង។ ចាប់ពី​ មកដល់​ទីនេះ​ទល់​ឥឡូវ​ ខ្ញុំបញ្ចេញ​តូច ២០លើក​ហើយ។ តែ​ឆ្ងល់​ត្រង់​វា​គ្មាន​សម្លេង ​និង​គ្មាន​ក្លិន​ទៅទៀត។ តើ​នាង​ខ្ញុំ​ត្រូវ​លៃលក​យ៉ាងណា​ទៅ​លោក?

គ្រូពេទ្យ ល្បីឈ្មោះ​គួរឱ្យ​សរសើរ ម្នាក់នេះ​ឈរ​ស្ដាប់​ដោយ​អាការៈ​ពិបាក​ទ្រាំ ស្ដែងឡើង​ផ្ទៃមុខ គ្រូពេទ្យ​តប៖

គ្រូពេទ្យ៖ មិន​អី​ទេ លោកស្រី​ចា​ទា នេះ ជា​សំបុត្រ​ទិញ​ថ្នាំ។ លោកស្រី ត្រូវ​លេប​មួយថ្ងៃ ៣គ្រាប់ ៧ថ្ងៃក្រោយ​ត្រឡប់​មកជួប​ខ្ញុំ​វិញ។

សប្ដាហ៍​ក្រោយ ម៉ោង​ដដែល លោកស្រី ចា​ទា ត្រហេបត្រហប​រត់​វូ ​ទៅ​បន្ទប់​ដុក​ទ័​រ ហ៊ី​ឡុង។ ចា​ទានិ​យាយ៖

ស្រី​​ចំណាស់៖ វី វ ហើយ​លោក​ដុក​ទ័​រ នាង​ខ្ញុំ​នៅតែ​ផោម​ដដែល ហើយ​ឥឡូវ​ស្អុយ​ដូច​ប្រហុក​អញ្ចឹង​ ឬ​ស្អុយ​ដូច​ទឹកលូ​ផង ធ្វើ​ម៉េច​ទៅ​លោក?

គ្រូពេទ្យ៖ ប្រសើរ​ណាស់ លោកស្រី​ចា​ទា ពីព្រោះ​រោគ​ច្រមុះ​របស់លោក​ស្រី ជា​ហើយ។ ឥឡូវនេះ​ខ្ញុំ​ចាប់​ព្យាបាល​ពី​រោគ ផោម​ញឹក​ ជូន​លោកស្រី​ម្ដងណា!

ថ្នាំទិព្វ

ស្រីក្រមុំ​ម្នាក់​និយាយ​ទៅ​កាន់​ គ្រូពេទ្យ ​”នាង​ខ្ញុំ​មក​នេះ​ ដើម្បី​ថ្លែង​អំណរគុណ​លោក​គ្រូពេទ្យ​ ត្បិត​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​ខ្ញុំ”។

​គ្រូពេទ្យ៖  មិន​ថ្វី​ទេ! ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​ដែល​បាន​ជួយ​នាង​ឱ្យ​ជា​រោគ។

ស្រីក្រមុំ៖ អូ! សក្ដិសិទ្ធិជាង​អ្វីដែល​ដែល​នាង​ខ្ញុំ ​រំពឹង​ទុក​ទៅ​ទៀត​លោកគ្រូ។

គ្រូពេទ្យ៖ និយាយ​អញ្ចឹង នាង​លេបបាន​ប៉ុន្មាន​ដង?

ស្រីក្រមុំ៖ សូម្បីម្ដង​ក៏​ខ្ញុំ​មិន​បាន​លេប​ផង។ តែ​អ៊ំ​ខ្ញុំ​គាត់​លេប​តែ​ម្ដងប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​ក្លាយ​ជាអ្នក​ស្នង​មរតក​តែ​ម្ដង ​ចាស។

កៀក​ជញ្ជាំង​ ឬក៏​ក្បែរ​បង្អួច?

ក្នុងពេល​ទស្សនា​មន្ទីរ​ពេទ្យ​ ព្យាបាល​អ្នក​ជម្ងឺ​វិកល​ច​រិ​ក ភ្ញៀវ​ម្នាក់​សួរ​ទៅ ប្រធាន​មន្ទីរពេទ្យៈ

ភ្ញៀវ៖ តើ​លោក​ដុក​ទ័​រអា​ច​កំណត់ថា​ អ្នក​ជម្ងឺ​មួយណា​ គួរ​ដេក​ពេទ្យ​ ដោយ​វិធីសាស្ដ្រ​អ្វី?

លោកដុកទ័រ៖  បាទ​ងាយ​ទេ! យើងខ្ញុំ​ចាក់ទឹក​ចូល​ឱ្យ​ពេញ​អាង​ ត​មកឱ្យ​សម​មួយ​ស្លាបព្រា​មួយ​ និង​កូន​ប៉ោត​មួយ​ ឱ្យទៅ​អ្នក​ត្រូវ​សង្ស័យថា ឈឺ​ហើយ​តម្រូវឱ្យ​គាត់​ធ្វើឱ្យ​ទឹក​អស់ពី​អាង។

ភ្ញៀវ៖ អូ! ខ្ញុំ​យល់​ហើយ បើ​អ្នក​ធម្មតា​នឹង​ប្រើ​កូន​ប៉ោត​ត្បិត​វា​ធំ​ជាង​សមនិង​ស្លាបព្រា ​ហាហា។

លោកដុកទ័រ៖ ទេ​លោក (ប្រធាន​ពេទ្យ​បដិសេធ) បើ​មនុស្ស​ធម្មតា​គេ​នឹង​បើក​រ៉ូ​ប៊ី​នេ​បង្ហូរទឹក​ឯ​បាត​អាង។ តើ​លោក​ត្រូវការ​គ្រែ​កៀក​ជញ្ជាំង ​ឬ​ក្បែរ​បង្អួច?

បញ្ជោត​មូស

នាយ​រ័ត្ន ​ជា​មនុស្ស​ចាក់​ស្មុ​គ្រ រហូត​ក្លាយជា​វិកល​ច​រិ​ក។ ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​ឯ​មន្ទីរពេទ្យ​រោគ​ចិ​ត្ដ។ ដោយ​ការ​តែ​ខំ​របស់​គ្រូពេទ្យ​ចំណាន មិនយូរប៉ុន្មាន រ័ត្ន​បាន​ធូរស្បើយ។ ថ្ងៃមួយ​ពេទ្យ​ប្រចាំ​ការហៅ​រ័ត្ន​ទៅប្រាប់ៈ

គ្រូពេទ្យ៖ រ័ត្ន​ឯង​យ៉ាងម៉េច​ដែរ​ក្នុង​ខ្លួន?

នាយ​រ័ត្ន៖ បាទ​លោកគ្រូ​ដូចធម្មតាៗ វិញ​អស់ហើយ ឱ្យ​ខ្ញុំ​ចេញពី​ពេទ្យ​ណា។

គ្រូពេទ្យ៖ ត្រូវ​ហើយ​រ័ត្ន​ឯង​ជា​ហើយ ​ទៅ​បន្ទប់​រៀបចំ ហើយ​ដេក​ឱ្យ​ស្រួល​ទៅ​ស្អែក​ឡើង​ចេញពី​ពេទ្យ។

លុះ​ពាក់កណ្ដាល​អធ្រាត្រ គ្រូពេទ្យ​ប្រចាំការ​ឃើញ​រ័ត្ន​មិន​ដេក​ក្នុង​មុង តែ​សម្ងំ​ក្រោម​គ្រែ​ទៅវិញ។ គ្រូពេទ្យ​សួ​រៈ

គ្រូពេទ្យ៖ រ័ត្ន ថី​បាន​ប្អូន​មិន​ដេក​ក្នុង​មុង។ ចង​មុង​ហើយ​បែរជា​ពួន​ក្រោម​គ្រែ​ទៅវិញៈ

នាយ​រ័ត្ន៖ អូ​លោកគ្រូ​អត់​ដឹង​ទេ​អី? រាល់ថ្ងៃ​ខ្ញុំ​ដេក​ក្នុង​មុង ស្អែក​ទៅផ្ទះ​ទើប​ខ្ញុំ​បញ្ជោត​មូស​ឱ្យ​វា​ចោមរោម​មុង ឯខ្ញុំ​ដេក​ក្រោម​គ្រែ​មូស​អត់​ដឹង​ទេ៕

ការលើកទឹកចិត្ដធំពេក

នៅឯសាលាឃុំ មន្ដ្រីយុត្ដិយធម៌​មូល​ដ្ឋាន​កំពុង​អប់​រំ​បុរស​ជា​ប្ដី និង​សម្រប​សម្រួល​ផ្សះផ្សា ​ឱ្យ​គ្រួសារ​គាត់​ស្រុះ​ស្រួល​គ្នាវិញ។ មន្ដ្រី​និយាយ៖

មន្រ្តី៖ មើល​បង​ខ្មុង ហេតុអ្វី​បង​វាយ​ចែ​ក្ដាដល់​ថ្នាក់​ហ្នឹង? ទង្វើបងគឺខុសច្បាប់ណា!

បុរស៖ បាទលោកខ្នះ មក​ពី​ប្រពន្ធ​ខ្ញុំ​លើ​ក​ទឹក​ចិត្ដ​ខ្ញុំ​ធំ​ពេក​ ពេល​ទាស់​ទែង​គ្នានោះ។

មន្រ្តី៖ ខ្ញុំ​មិន​យល់។ គាត់​លើក​ទឹក​ចិត្ដ​បង​ខ្មុង​ឯង​ដោយ​របៀប​ណា?

បុរស៖ បាទ​គាត់​និយាយ​ថា បើ​គ្រាន់​បើវាយ​មក​ ខ្ញុំ​វេកបង្វេចចុះចោលផ្ទះរហូត។

មន្រ្តី៖ ពិតជា​ទំពក់ទៅព្នៅ មកមែនហើយខ្ញុំ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1502
1621
4530382

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…