jaukjeybanner

លេបថ្នាំអស់មួយជីវិត

ក្នុងបារមួយកន្លែង បុរសស្ទាវមួយរូបផឹកអស់មួយកែវ ដល់មួយកែវទៀត អស់មួយដបដល់មួយដបទៀត។ ផឹកបណ្តើរ យំហ៊ូៗបណ្តើរ។ ទ្រាំមិនបានក្លើម្រាក់នាយសួរ៖

- អាពួកម៉ាក ថីបានយំអ្ហា៎?

+ ពួកម៉ាកអើយ! ពេទ្យប្រាប់ថា ឯងត្រូវលេបថ្នាំអស់មួយជីវិត ណាវ៉ើយ។

- ស្អីអ្ហា៎! ខ្វះអីអ្នកលេបថ្នាំមួយជីវិតអ្ហា៎។

+ ឯងដឹងទេ ពេទ្យឱ្យថ្នាំតែ ១០គ្រាប់ទេ! តើគ្នារស់បានតែ ១០ថ្ងៃទៀតមែនទេ?

កាន់តែមើលកាន់តែស្តាយ

ប្រពន្ធនិយាយដាក់ប្តី “បងសម្លាញ់ កុំដៀងភ្នែកមើលស្រីៗអស់នោះ! បងឯងជាប្រុសមានប្រពន្ធហើយ”។

- បងមិនមើលធ្វើអីនោះទេ!

+ ពិតឬលោកប្តី?

- ពិតមែនណា។ ព្រោះអីកាន់តែមើលកាន់តែស្តាយ។

រក្សាអាថ៌កំបាំងអស់មួយជីវិត

ក្នុងពិធីជួបជុំមួយ គ្រប់គ្នាជជែកពីបុរសនិងស្ត្រី តើភេទណាអាចទុកចិត្តបានជាង។ បុរសម្នាក់និយាយបែបមើលថោក “គ្មានស្រ្តីរូបណាអាចរក្សាអាចរក្សា អាថ៌កំបាំងបាននោះទេ”។

រំពេចនោះនារីសក់ទង់ដែង ដែលជាអភិជនមួយរូបឈរក្បែរនោះ តបវិញ៖

ស្រ្តី៖ ខ្ញុំមិនឯកភាពតាមលោកទេ! ខ្ញុំរក្សាអាថ៌កំបាំងពីអាយុរបស់ខ្ញុំ តាំងពីអាយុ ២១ឆ្នាំ រហូតដល់ឥឡូវបាន។

បុរស៖ ថ្ងៃណាមួយ លោកស្រីនឹងត្រូវបែកធ្លាយ អាថ៌កំបាំងនោះពុំខាន។

ស្រ្តី៖ ខ្ញុំមិនជឿ។ ខណៈដែលនារីម្នាក់អាចរក្សាអាថ៌កំបាំងបាន ២៧ឆ្នាំ រួចមកហើយ ខ្ញុំជឿថាតទៅមុខ​គាត់នៅតែរក្សាបានដដែល មែនទេ?

បុរស៖ អុញធ្លាយមែន! ហេ ៗ ៗ ៗ។

ប្រធានបទស្មោះត្រង់

បុរសជាបុគ្គលិកអង្គការមួយរូប រមែងដើរចោលផ្ទះនិងប្រពន្ធ ជាញឹកញាប់ យោលលើកាតព្វកិច្ចរបស់គាត់។ បុរសរូបនេះ បាន​ជួល​ចារបុរសឯកជន លបតាមដានប្រពន្ធរបស់នាយ ក្រែងស្រ្តីនោះមានប្រុសថ្មី។ ក្នុងរបាយការណ៍របស់ចារបុរស សរសេរថា “ល្ងាច​ដែលលោកចាកចេញ មានបុរសម្នាក់យករថយន្តទំនើបមកទទួល ភរិយាលោកចេញក្រៅ។ ពួក​គេ​ទៅ​មើល​កុន​នៅ​លើ​ផ្សារ​សូរិយា ហើយទទួលទានអាហារនៅភោជនីយដ្ឋានកាលីប ដោយផឹកស្រា Champagn អស់ ៤ដប។ ពេលហូបបង្អែមលាងមាត់ នាយ​ខ្សឹបខ្សៀវសុទ្ធតែពាក្យពេច្ចន៍ស្នេហា ដាក់ភរិយាលោក ហើយថើបក គាត់មួយខ្សឺត។ ក្រោយ​មក​ពួក​គេ​ត្រឡប់​មក​ផ្ទះ​លោក​វិញ ហើយចូលបន្ទប់គេងនៅជាន់លើជាមួយគ្នា ខំសម្លឹងតាមបង្អួចខ្ញុំឃើញភរិយាលោកលាយ Cocktail មួយកែវឱ្យនាយ។ ក្រេប​ស្រា​អស់ នាយឱបថើបញក់ញី ភរិយាលោក ហើយដោះក្រវាត់ក របស់នាយ ដោះខោវែងនាយចេញ រួចបិទភ្លើង... សល់​ពី​នេះ​ខ្ញុំគិតថាលោកពិតជាដឹង អ្វីកើតឡើង”។

អានរួច បុរសស្រែក “ពុទ្ធោ! នៅតែមិនទាន់ មានពស្តុតាងថានាងក្បត់ខ្ញុំទេ។ វាអាចថ្ងៃនោះ ជាវេលា​ភ្លើង​ក្រហម​របស់​នាងទេ​ដឹង​?”។

ថ្នាំ​ទិព្វ ៣គ្រាប់

ក​ម្លោះ​ក្រមុំ​មួយគូ ជា​ក្មេង​ភូមិ​ផង​របង​ជាមួយគ្នា​តាំងពី​តូច លុះ​ពេញវ័យ​វឌ្ឍនាការ អាណាព្យាបាល​ក៏ ផ្សំផ្គុំ​ជា​ប្រពន្ធ ប្ដី​តាម​ការស្នើសុំ​ពី​សាម៉ីខ្លួន​ទៅ។ គូ​ស្វាមីភរិយា​នេះ​ រស់នៅ​យ៉ាង​សុខកាយ​សប្បាយ​ចិ​ត្ដ​និង​គ្នា តែ​ភរិយា​មិន​ពពោះ​សោះ​ ទោះបី​រៀបការ​បាន ៤-៥ឆ្នាំ​ហើយក៏​ដោយ។ ថ្ងៃ​មួយពេល​អន្ទិត​ សេង ​អត់​នៅ យាយ​មេអំបៅ​ ហៅ​នាង​បុប្ផា​ជា​កូនប្រសារ ចូល​បន្ទប់​សាកសួរ ទើប​ដឹងថា​នាយ​ សេង អន់​អង្គ​ជាតិ នាង​បុប្ផា​នៅ​ ហ្ស៊ី​ន ​ដដែល។ និយាយ​ពី​អ្នក​សច្ចំ​នៅ​កោះ​ពូ​លូ​វ៉ៃ​ឯណោះ​វិញ ល្បី​ថា​មាន​មន្ដ​វិជ្ជាការ​ ខ្លាំងពូកែ​ណាស់ ពិសេស​មាន​ឱសថ កែរោគ​បុរស​ខ្សោយ​សមត្ថភាព​ផ្លូវភេទ​នេះឯង។ យាយ​មេអំបៅ​ ក៏ពន្យល់​ឱ្យ​នាយ​ សេង កាត់​កេរ្ដិ៍ខ្មាស ​លា​នាង​បុប្ផា​ទៅ​ព្យាបាល​រោគ​ឯ​កោះ​ពូ​លូ​វ៉ៃ។ អភ័ព្វអី​ពេល​នាយ​យើង​ទៅដល់​អ្នក​សច្ចំ​ឆ្លង​មក​ដីគោគ​ព្យាបាល ញាតិ​ញោមឯទៀតៗផុត​ទៅ។ ដោយហេតុតែ​អាណិត​អន្ទិត​សេង សិស្ស​អ្នក​សច្ចំ ឈ្មោះ​អា​ក្រិត​ក៏​បង្ហើប​អាថ៌កំបាំង​មួយ៖

- ល្បង​សេង ខ្ញុំ​ថ្នាំ​ទិព្វ ៣គ្រាប់​ធានាថា​អេ​ម​អ​ញ្ជឹ​ង​ហ្មង។ ឥឡូវ​ខ្ញុំ​លក់​ឱ្យ​ល្បង​ឯង​យកទៅ​ប្រើ​បណ្ដោះអាសន្ន​ទៅ ចាំ​ខែក្រោយ​សឹម​បង​មកទៀត​ឱ្យ​លោកគ្រូ​ព្យាបាល​ជូន។ បី​គ្រាប់​តែមួយ​លាន​រៀល​ទេ​បង។

+ យើស​ថ្លៃ​ផង! តិច​ប្រើ​មិនកើត​ទេ​ដឹង។

- លោះ​ល្បង​លេប​សាក បើ​ប្រើ​មិនកើត​កុំ​យក (អា​ក្រិត ញាត់​ថ្នាំ​ចូល​មាត់​នាយ​សេង​ភ្លាម)។

នាយ​សេង​លេប​មួយស្របក់ ស្រាប់តែ​រឹង​ឈ្គើ​ត​ដូច​កាំភ្លើង​បាញ់​យន្ដហោះ​អញ្ចឹង នាយ​សេង​អរ​ផង ​ភ័យ​ផង​សួ​រអា​ក្រិត។

+ អា​ក្រិត​ធ្វើ​ម៉េច​ទន់​អ្ហា៎?

- មាន​ពិបាក​អី​ ទះដៃ​ផាច់ៗទន់​ស្រេច (នាយ​ក្រិត​និយាយ​បណ្ដើរ​ទះដៃ​បណ្ដើរ ចម្លែក​មែន​នាយ​សេង​ទន់​ភ្លែត)។

បន្ទាប់​ពី​ទិញ​បាន​ថ្នាំ ទោះ​នៅតែ​ពីរ​គ្រាប់​ក៏ដោយ នាយ​សេង​អរ ​កខិ​ប ក​ខុប ​នឹក​ស្រ​ម៉ៃ​ពី​រាត្រី​ទឹកឃ្មុំ​ដ៏ ផ្អែម​ត្រជាក់​ដែល​នឹងមាន​ដល់​នាយ​ក្នុង​យប់​នេះ។ ខណៈដែល​ជិះ​រថយន្ដ​ក្រុង​តាមផ្លូវ​ នាយ​សេង​ជ្រុលមាត់​និយាយ​ពី​ថ្នាំ​នេះ​ប្រាប់​នាយ​រឿន។ នាយ​រឿង​មិន​ជឿ នាយ​សេង​ក៏​យក​មួយ​ប្រាប់​សាក​ឱ្យ​នាយ​រឿន​ឃើញ​ប្រសិទ្ធភាព ដូច្នេះ​ថ្នាំ​សល់​តែមួយ​គ្រាប់​ទេ។ ពេលមកដល់​ផ្ទះ នាយ​សេង​រត់​សំដៅ​នាង​បុប្ផា ហើយ​ខ្សឹប​ដាក់​ត្រចៀក ”អូន​ងូតទឹក​ជម្រះ​កាយ​ទៅ យប់​នេះ​បង​ឱ្យ​អូន​សប្បាយ​ម្ដង​អស់ដៃ​ហ្មង"។ នាង​បុប្ផា​អៀន​ឡើង​មុខ​ក្រហម តែ​មិន​ជំទាស់​សម្ដី​ប្ដី​ទេ ងូតទឹក​ជម្រះ​កាយ​ស្អាត​ទាំងពីរ​អ្នក​ក៏​ដឹក​ដៃ​គ្នា​ចូល​បន្ទប់​បិទ​ភ្លើង។ ដោយ​ឃើញ​ប្ដី​ខុសពី​សព្វមួយដង បុប្ផា​រំភើប​ពេក​ក៏​ទះដៃ​ និង​និយាយ ”ជយោ! បង​សេង អស្ចារ្យ​មែន ផាច់ៗ... (នាង​និយាយ​បណ្ដើរ ទះដៃ​បណ្ដើរ)"។ រីឯ​នាយ​សេង​ ឯណោះ​វិញ​ មិនទាន់បានអីៗផង ​ឮផាច់ៗ ក៏​ចប់​បណ្ដោយ ​រឿង​កំប្លែង​យើង​ក៏​ចប់​ដែរ​ណា ហា៎ ៗ​ ៗ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1513
1621
4530393

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…