jaukjeybanner

វិប្បដិសារី​មួយ​ធ្វើ​ឱ្យ លី យ៉ុងជេ មាន​ថ្ងៃ​នេះ

កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរខ្ទារ និង​ភាព​ហឺហារ​លើ​ឆាកតន្ត្រី ឬ​ក្នុង​ខ្សែភាពយន្ត អ្នក​ប្រហែលជា​គិត​​ថា Jung Ji-Hoon (លី យ៉ុងជេ) កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ហើយ ប៉ុន្តែធាតុ​ពិត​តារា​ច្រៀង សម្ដែង​រូបនេះ​ មាន​ជីវិត​កម្សត់កម្រ​ខុស​ពី​តារា​មួយ​ចំនួន។ ​

Jung Ji-Hoon មាន​ឈ្មោះជាភាសា​កូរ៉េ​ក្នុង​សិល្បៈ​​ថា Bi ប្រែ​ថា​ភ្លៀង (Rain) កើត​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៨២ ក្នុង​គ្រួសារ​ក្រីក្រ​តោកយ៉ាក​មួយ ក្នុង​ទីក្រុង Seosan ខេត្ត South Chungcheong ។ ​មាន​រឿង​ដែល​គេ​និយាយ​តៗ​គ្នា​ថា ​​នៅ​យប់​មួយ​​ពេល​ក្រោក​ផឹកទឹក​ពេល​យប់ ​ក្រោយ​មក​គេ​ក៏​បើក​ភ្លើង​នឹង​ឃើញ​កន្លាត​​មួយ​នៅ​ក្នុង​កែវ​ទឹក​ទៀត​ផង។ ​ម្តាយ​របស់​ Rain ​បាន​ស្លាប់​ដោ​យសារ​ជំងឺទឹកនោមផ្អែម​នៅ​ឆ្នាំ ​២០០០។ ​បើ​គ្រួសារ​របស់​គេ​មាន​លទ្ធភាព​ម៉្លេះ​ម្តាយ​របស់​គេ​មិន​ស្លាប់​ភ្លាមៗ​ ដូច្នោះ​ទេ។ ​Rain ​បាន​រំលឹក​ដែរ​ថា ​មុន​ពេល​ស្លាប់​ម្តាយ​របស់​គេ​​​ញ៉ាំ​អាហារ​កញ្ចប់​ថោកៗ​ដែល​​ចំអិន​ឆាប់​ ឆ្អិន (មិន​មាន​លទ្ធផល​ទិញ​អាហារ​ថ្លៃ)។ ​ការ​ស្លាប់​របស់​ម្ដាយ​គេ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​ឈឺចាប់​ និង​តស៊ូ​តាម​គ្រប់​រូបភាព​រហូត​មាន​ថ្ងៃ​នេះ។

នៅ​ឆ្នាំ​ដែល​ម្តាយ​របស់​គេ​ស្លាប់​នោះ​ជា​ឆ្នាំ​ដែល​​ផលិតកម្ម​​ JYP ​ទទួល​យក​គេ​ជា​តារា​ហាត់​ការ។ ​​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ CNN ​ពី​ជីវប្រវត្តិ​ខ្លួន ​ម្ចាស់​បទ “Hip Song” ​បាន​លើក​ឡើង​ពី​ការ​បដិសេធ​រូប​គេ​ពី​សំណាក់ផលិតកម្ម​នានា​ដោយសារ​រូប​ សម្បត្តិ។ ​Rain និយាយ​ដូច្នេះ៖ ​”ម្តងជា​ពីរ​ដង​ គេ​និយាយ​ប្រាប់​ខ្ញុំ​ក្រោយ​បង្ហាញ​សមត្ថភាព​សាកល្បង​ថា ​​ការ​ច្រៀង ​និង​រាំ​របស់​ខ្ញុំ​គឺ​អស្ចារ្យ​ តែ​ខ្ញុំ​មិន​អាច​ជាប់​បាន​ទេ​ព្រោះ​មិន​មាន​ត្របក​ភ្នែក​ពីរ​ជាន់”។ ​​តែ​ចុងក្រោយ​ គេ​នៅ​តែ​អាច​បន្ទន់​ចិត្ត​ ម្ចាស់​ផលិតកម្ម​ JYP Park Jin-Young ​ឲ្យ​ទទួល​យក​ចូល​ផលិតកម្ម​ដោយ​សារ​ការ​បង្ហាញ​កម្លាំង​ចិត្ត​ ​និង​អំណត់​ពេល​បង្ហាញ​សមត្ថភាព​សាកល្បង។ ​ពេល​នោះ​ Rain ​បាន​រាំ​​ជាប់​​រយៈពេល​ជា​ច្រើន​ម៉ោង ​​ខុស​ប្លែក​ពី​គេ​ឯង​ដែល​ចំណាយ​ពេល​ត្រឹម​ ១០ ​នាទី​បង្ហាញ​ក្បាច់​រាំ​នោះ។

​ឆ្នាំ​២០០២ លី យ៉ុងជេ បាន​ចេញបទ ” Bad Guy”  ជាពេល​លោក​ណែនាំឈ្មោះ​ក្នុង​សិល្បៈ Rain ​ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ និង​ក្រោយមក​​ចេញ​បទ “Handshake”។  ​ឆ្នាំ​២០០៣  លោកបាន​សម្ដែង​ក្នុង​រឿង ” Sang Doo! Let’s Go To School”។ ក្រោយ​ជោគជ័យ​នេះ តួឯក​រឿង “Ninja Assassin” បាន​ចេញ​អាល់ប៊ុមមួយ​ទៀត​គឺ “Rain 2″ ។

ក្នុង​ឆ្នាំ​២០០៤-២០០៥  យ៉ុងជេ បាន​សម្ដែង​តួឯក​ក្នុង​រឿង ” Full House ឬ​ បំណុល​ផ្ទះជំពាក់​ស្នេហ៍” ជាមួយ​តួឯកស្រី Song Hye Kyo។ រឿង​ភាគ​កូរ៉េ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​តារា​រូបនេះ​ លេច​ធ្លោ​ខ្លាំងគួរ​ឱ្យ​កត់​សម្គាល់ និងថែម​ទាំង​ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ល្អបំផុត Best Actor Award ទៀតផង។ ​

​រឿង “បំណុល​ផ្ទះជំពាក់​ស្នេហ៍” ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ប្រទេស​នានា​ដូចជា កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ហ្គាណា ថៃ ហុងកុង ចិន ជប៉ុន ម៉ូរ៉ូកូ​​ ស្រីលង្កា​​ ​​តៃវ៉ាន់ អ៊ីស្រាអែល និងអាមេរិក។

ចាប់​តាំង​ពីពេល​នោះ​មក ម្ចាស់បទ “La Song” បាន​​ក្លាយ​ជា​តារា​ល្បី និង​បាន​ក្ដាប់​តំណែងតួឯកច្រើន​រឿងទៀត រហូតទស្សនិកជន​ស្គាល់​ស្ទើរ​គ្រប់គ្នា។ ​បច្ចុប្បន្ន​តារា​ជាប់​ជាបុរស​មាន​ឥទ្ធិពល​ជាងគេ​លើលោក “Top 100 Most Influential People” ក្នុង​ឆ្នាំ​២០០៧ លើ​ទស្សនាវដ្ដី Time នៅ​មាន​ឪពុក​ និង​ប្អូន​ស្រី​បង្កើតម្នាក់៕

Brad Pitt និង កូនប្រុសទាំងបីក្នុងពិធីសម្ពោធរឿង Unbroken

តាមប្រភពព័ត៌មាន Reutersបានឲ្យដឹងថាលោក  Brad Pitt រួមទាំងកូនប្រុសទាំងបីបានចូលរួមពិធីសម្ពោធភាពយន្តថ្មីដែលដឹកនាំដោយ Angelina Jolie នៅទីក្រុងញូវយ៉ក នាថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ។

Pax Thiên theo bố Brad Pitt dự công chiếu phim
ផេគ នៅខាងឆ្វេងបំផុត),ប្រេដ, សាយឡូ និង ម៉ាដុក(នៅខាងស្តាំ)។ 

Bé Pax Thiên ăn mặc rất lịch lãm với vest đen và chải đầu bóng mượt.

 ម៉ាដុក និងផេគពិតជាសាកសមនឹងឈុតខ្មៅមួយនេះណាស់ រីឯកូនស្រីរបស់លោកវិញក៏មិនធម្មតាដែល។  អេនជែលី អាក់ខានមិនបានចូលរួមពិធីសម្ពោធភាពយន្តមួយនេះដោយសារតែនាងកើតជំងឺអុតធំ ហើយនាងក៏បានបង្ហោះខ្សែរវីឌីអូបញ្ជាក់ពីមូលហេតុដែលនាងអវត្តមានក្នុងពិធីនេះ។ ហេតុដូចនេះទើប ប្រេដ និងកូនៗចូលរួមជំនួស  ប្រេដពិតជាមានមោទនភាពណាស់នៅពេលដែលកូនៗបង្ហាញពីភាពស្វាហាប់នៅក្នុងពិធីនេះ។

Bé Pax Thiên ăn mặc rất lịch lãm với vest đen và chải đầu bóng mượt.

វត្តមានគ្រួសារ ភិត តែងតែទាក់ទាញចំណាប់អារម្មណ៍មហាជន ជាពិសេសគឺ សាយឡូ កូនស្រីដំបូងរបស់ប្រេដ និងអេនជែលី តាមរយៈសំលៀកបំពាក់នេះ សាយឡូ គឺជាក្មេងស្រីដែលមានស្មារតីខ្ពស់ ដូចក្មេងប្រុសអញ្ចឹង។

Brad Pitt tự hào khi nhìn ba đứa con bạo dạn xuất hiện trước giới truyền thông.

Sự xuất hiện của gia đình Pitt thu hút giới truyền thông.

Sự xuất hiện của gia đình Pitt thu hút giới truyền thông.

Sự xuất hiện của gia đình Pitt thu hút giới truyền thông.

សូមបញ្ជាក់ថាប្រេដ និងអេនជែលី មានកូនសរុបចំនួន៦ក្នុងនោះមាន៖ សាយឡូ និង វីវៀន ជាបងប្អូនស្រីភ្លោះ ន័ស៍ កូនប្រុស ផេគ ម៉ាដុកនិងហ្សាហារ៉ា។

Sự xuất hiện của gia đình Pitt thu hút giới truyền thông.

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ នរិន្ទ

នាង Can Lo Lo បង្អួត​សម្រស់​ជាមួយ​រ៉ូ​ប ដែលមាន​ដៃ​តូច​ដ៏​សិច​ស៊ី លេច​ចុង​សុដន់

ប្រទេស​ចិន ៖ តាម​​ប្រ​ភព​ព័ត៌​មាន ក​ម្សាន្ត​​របស់​​បរ​ទេស បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា នាង Can Lo Lo ជា​​កំ​ពូល​​តា​រា​​ម៉ូ​​ដែល​​សិច​​ស៊ី លំ​ដាប់​​ពិ​ភព​លោក បាន​​ផ្លាស់​ប្តូរ ភាព​ទាក់​ទាញ​​ជា​ច្រើន​ពី​​ទ​ស្ស​និក​ជន ដែល​​​​និ​យម​គាំទ្រ ដោយ​​​នាង Can Lo Lo បាន​ បង្ហាញ​ភាព​សិច​ស៊ី យ៉ាង​ប្លែក​ភ្នែក​មួយទៀត ដែល​ទស្សនិកជន​ទាំងអស់ តាមដាន​គយគន់ មិន​ដាក់​ភ្នែក​។

​នាង Can Lo Lo បាន​ចូលរួម​ក្នុង ព្រឹត្តិការណ៍​ដ៏​ធំ​មួយ កាលពី​ថ្ងៃទី​១៥ ខែមីនា ក្នុង​កម្មវិធី តាំងពិព័រណ៍​រូបភាព​សិច​ស៊ី របស់​នាង​។ នៅក្នុង​ព្រឹត្តិការណ៍​នោះ នាង​បាន​បង្ហាញ​រ៉ូ​ប​សិច​ស៊ី មាន​ដៃ​តូច មិន​ពាក់អាវ​ក្នុង ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកចូលរួម​មានការ ភា្ញ​ក់​ផ្អើល​យ៉ាងខ្លាំង ចំពោះ​វត្តមាន​នាង​។ មិន​ត្រឹមតែ​បង្អួត​ភាព​សិច​ស៊ី​នោះទេ នាង​ក៏បាន​បង្អួត​សម្រស់ ដ៏​ស្រស់ស្អាត ដូច​ស្រី​ក្រមុំ​វ័យ ២២ ឆ្នាំ​ផងដែរ​៕

 

Selena Gomez​ គំរាម​ Justin Bieber​ បើ​មិន​ព្រម​ត្រូវ​គ្នា​មុន​ដាច់​ឆ្នាំ​នេះ​ទេ​ទំនាក់ទំនង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ចប់​

តើ​នេះ​ជា​វាសនា​មែន​ទេ​បាន​ជា​បណ្ដាល​ឲ្យ​ស្នេហា​របស់​ពួក​គេ​វេទនា​បែប​នេះ? ថ្មី​ៗ​នេះ​តាម​រយៈ​គេហទំព័រ​ HollywoodLife​ បាន​ឲ្យ​ដឹង​ថា​ Justin ​នឹង​មាន​ឱកាស​ដណ្ដើម​យក​ Selena​ មក​វិញ​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ដំណាច់​ឆ្នាំ​២០១៤​នេះ​ ហើយ​ប្រសិន​បើ​តារា​ចម្រៀង​ប្រុស​វ័យ​២០​ឆ្នាំ​រូប​នេះ​មិន​អាច​ធ្វើ​បាន​ទេ ​នោះ​ ទំនាក់ទំនង​របស់​គេ​ទាំង​ពីរ​នាក់​ទាំងប៉ុន្មាន​នឹង​ត្រូវ​បញ្ចប់​ ទាំងស្រុង។​

គេហ​ទំព័រ​ដែល​តាម​ដាន​ព័ត៌មាន​របស់​តារា​ដ៏​ល្បី​មួយ​ នេះ​បាន​បង្ហើប​ទៀត​ថា​ កញ្ញា​រូប​ស្រស់​ Selena Gomez​ នឹង​មិន​បន្ត​ការ​រង​ចាំ​ទៀត​ទេ​ ទម្រាំ​តែ​ Justin Bieber​ ធំដឹងក្ដី​ចេះ​គិត​នោះ ​ ហើយ​ជា​ការ​ពិត​ណាស់​កញ្ញា​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ទៀត​ថា​ ប្រសិន​បើ​អតីត​មិត្ត​ប្រុស​របស់​នាង​មិន​ធ្វើ​សកម្មភាព​សម្រុះសម្រួល​មុន​ ឆ្នាំ​២០១៥​នេះ​មកដល់​ទេ​នោះ​ នាង​នឹង​សម្រេច​ចិត្ត​កាត់​ចិត្ត​ដើរ​ចេញ​ឈប់​ទាក់ទង​ជា​មួយ​រូបគេ​មួយ​រយ​ ភាគរយ​តែ​ម្ដង។​

តាមរយៈ​ការ​បង្ហាញ​មក​ខាង​លើ​នេះ​មានន័យ​ជា​រួម​ថា​ ទំនាក់ទំនង​របស់​ពួក​គេ​អាច​សង្គ្រោះ​បាន​ប្រសិន​បើ​ Justin Bieber​ ចេញ​សកម្មភាព​បង្ហាញ​ឲ្យ​ Selena Gomez​ ឃើញ​ថា​រូបគេ​ពិត​ជា​ស្រលាញ់​នាង​ ដូច្នេះ​បើ​​នៅ​ស្រលាញ់​នាង​ និង​ចង់​បាន​នាង​មក​នែបនិត្យ​ដូចមុន​មែន​នោះ​ រូបគេ​គួរ​តែ​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​អ្វី​មុន​ពេល​ដាច់​ឆ្នាំ​២០១៤​នេះ។

តារា​​​ស្រី​​១០​​ដួង​រក​​លុយ​​បាន​​ច្រើន​​ជាង​គេ​​ក្នុង​​ឆ្នាំ​​២០១៤

​តើ​​លោក​អ្នក​​អាច​​​ទាយ​​បាន​​ទេ​​ថា​ តើ​​តារា​ចម្រៀង​​ស្រី​​រូប​​ណា​ខ្លះ​​​គ្រង​​​តំណែង​​ជា​តា​រា​​ដែល​​រក​​ ចំណូល​​សរុប​​បាន​​ច្រើន​​ជាង​គេ​​បំផុត​​ក្នុង​​ឆ្នាំ​​២០១៤​​នេះ​?​ ក្នុង​​ចំណោម​​តារា​​ស្រី​​ទាំង​​អស់​នោះ​ តើ​​លោក​​អ្នក​​ធ្លាប់​​ស្គាល់​ឈ្មោះ​ និង​​បាន​​​ស្តាប់​​ទឹក​ដម​​សំនៀង​​ខ្លះ​​ដែរ​​ទេ​?​ ចូរ​​អាន​​បញ្ជី​​ឈ្មោះ​ និង​​មើល​រូប​​ភាព​​តារា​​​ទាំង​​១០​​ដួង​​ខាង​ក្រោម​​៖


១.​ ម៉ា​ដូ​ណា​ (Madona)៖​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៥៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និពន្ធ​​ច​ម្រៀ​ង​ និង​​ជា​​តារា​​សម្តែង​​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ១.១​ ពាន់​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


២.​ បា​ប្រា​ ស្ត្រេ​ត​សាន់​ (Barbra​ Streisand)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៧២​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និពន្ធ​ចម្រៀង​ អ្នក​និពន្ធ​​រឿង​ និង​​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៦៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៣.​ សេ​លី​ន​ ឌី​យ៉ុ​ន​ (Celine​ Dion)​ ជន​ជាតិ​​កា​ណា​ដា​ មាន​​វ័យ​​៤៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៦០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៤.​ ព្រី​ត​នី​ ស្ពៀស៍​ (Britney​ Spears)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៣៣​​ឆ្នាំ​ ជា​​តារា​ចម្រៀង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៥០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៥.​ ឈ័​រ​ (Cher)​ ជនជាតិ​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៦៨​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និង​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​​ ៤៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៦.​ អា​យូ​មី​ ហា​ម៉ាសា​គី​ (Ayumi​ Hamasaki)​ ជន​ជាតិ​​ជប៉ុន​ មាន​​វ័យ​​៣៦​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ តារា​ម៉ូ​ដែល​ និង​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៤០០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៧.​ បេ​យ៉ុ​ន​សេ​ (Beyoncé)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៣៣​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ និង​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៣៩០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៨.​ ទីណា​ ថឺ​ន​ន័​រ​ (Tina​ Turner)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៧៥​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ អ្នក​និពន្ធ​ អ្នក​​រាំ​ និង​​ជា​​តារា​​សម្តែង​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ៣៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


៩.​ ម៉ា​រី​យ៉ា​ហ៍​ ខា​រី​យ៍​ (Mariah​ Carey)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៤៤​​ឆ្នាំ​ ជា​​តារាច​ម្រៀង​ និង​​ជា​​តារា​ភាព​យន្ត​​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ២៥០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​។


១០.​ ចា​ណិ​ត​ ចេ​ក្សុ​ន​ (Janet​ Jackson)​ ជន​ជាតិ​​អា​មេ​រិ​កាំ​ង​ មាន​​វ័យ​​៤៩​​ឆ្នាំ​ ជា​​តារា​ចម្រៀង​ Pop​ និង​​ Rock​​ ហើយ​ក៏​​​ជា​​តារា​ភាព​យន្ត​​ផង​​ដែរ​។​ នាង​​រក​​ចំណូល​​សរុប​​បាន​ ១៦០​​លាន​​ដុល្លារ​​អា​មេ​រិ​ក​៕
 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1750
2202
4537694