jaukjeybanner

David Beckham ចង់បើកភោជនីយដ្ឋាន នៅអាមេរិក

អង់គ្លេស៖ David Beckham អតីតតារាបាល់ទាត់ដ៏ល្បី លក្ខណៈពិភពលោក បច្ចុប្បន្នកំពុងតែ ចាប់អារម្មណ៍ ចង់បង្កើតអាជីពថ្មីមួយទៀត គឺបើកភោជនីយដ្ឋាន មានឈ្មោះថា Beckham’s Bistro នៅសហរដ្ឋអាមេរិក ។

តារាវ័យ៣៩ឆ្នាំ មានភរិយាឈ្មោះ នាង Victoria វ័យ៤០ឆ្នាំ បាននឹងកំពុងធ្វើការបណ្តាក់ទុន ជាមួយមិត្តភក្តិ ដែលមានជំនាញចុងភៅ គឺលោក Gordon Ramsay ហើយលោកក៏មានបើកនូវ ភោជនីយដ្ឋានមួយកន្លែងនៅ Las Vegas រួចមកហើយដែរ ។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាកីឡាករ បាល់ទាត់ ដ៏ជំនាញ David Beckham ក៏មានជំនាញខាងធ្វើម្ហូបដ៏ពូកែ មួយរូបហើយលោក ក៏ធ្លាប់រៀនធ្វើមុខម្ហូប បែបបារំាង និងអ៊ីតាលីផងដែរ ៕

អាន​បន្ត៖ David Beckham ចង់បើកភោជនីយដ្ឋាន នៅអាមេរិក

តារាចម្រៀង Robbie Williamss ចុះជួយ​ក្រុម​បាល់ទាត់ ដើម្បី​ចូលរួម​ក្នុងកម្មវិធី​សប្បុសធម៌

អង់គ្លេស៖ ក្រៅអំពីការងារសិល្បៈ តារាចម្រៀងដ៏ល្បី Robbie Williamss ម្ចាស់បទ "To Be A Better Man" ក៏បានចំណាយពេល ជាមួយ ការលេង កីឡាបាល់ទាត់។ មើលទៅហាក់ដូចជា មានការភ្ញាក់អារម្មណ៍ ដែលតារារូបនេះ បានយកពេលវេលា មកចូលរួម ការប្រកួតបាល់ទាត់ សប្បុរសធម៌ SoccerAid ។

អាន​បន្ត៖ តារាចម្រៀង Robbie Williamss ចុះជួយ​ក្រុម​បាល់ទាត់ ដើម្បី​ចូលរួម​ក្នុងកម្មវិធី​សប្បុសធម៌

ប្អូនប្រុសរបស់លោក Paul Walker និងបន្តតំណែង របស់បងប្រុស ជាតួសំដែង ក្នុងរឿង Fast & Furious

ក្រោយពីលោក Paul Walker តារាសំដែង ដ៍ល្បីក្នុងរឿង Fast & Furious បានបាត់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រួចមក ធ្វើអោយអ្នកគាំទ្រលោកជាច្រើន ទូទាំងពិភពលោក មានការសោកស្តាយ យ៉ាងខ្លាំង ដែលបាត់បង់ តារាសំដែង ដែលមានទេពកោសល្យ ខ្ពស់ម្នាក់នេះ។ ទន្ទឹមនឹងនេះ ដែរ មានពត៌មាន មួយបានលេចឡើងថា លោក Cody Walker ដែលជាប្អូនប្រុសបង្កើត របស់លោក Paul Walker ត្រូវបានគេ ជ្រើសរើស អោយដើរតួសំដែង ជំនួសបងប្រុស នៅក្នុងរឿង ហូលីវូត ដ៍ល្បីល្បាញគឺរឿង Fast & Furious។

អាន​បន្ត៖ ប្អូនប្រុសរបស់លោក Paul Walker និងបន្តតំណែង របស់បងប្រុស ជាតួសំដែង ក្នុងរឿង Fast & Furious

នាង Can Lo Lo បង្ហាញវត្តមាន ជាមួយនឹងខោរឹបរាង ស្ទើរតែចេញ...!

ចិន៖ តារាសម្តែង តារាចម្រៀង និងម៉ូដែលសិចស៊ី លំដាប់ពិភពលោក នាង Can Lo Lo បានបង្ហាញវត្តមាន សារជាថ្មីក្នុងព្រឹត្តិការណ៍ សប្បុរសធម៌ ជាមួយសម្លៀកបំពាក់ រឹបសិចស៊ីយ៉ាងខ្លាំង បញ្ចេញកេរ្តិ៍ខ្មាស ដាក់ទស្សនិកជន អ្នកចូលរួម និងអ្នកសារព័ត៌មាន ក្នុងប្រទេសចិន ។ នេះបើយោងតាម ប្រភពព័ត៌មានកម្សាន្ត បរទេសចេញផ្សាយ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៤ នេះ។

វត្តមាននៅលើកម្រាលព្រំ ពណ៌ក្រហមរបស់នាង Can Lo Lo ចូលរួមក្នុងព្រឹត្តិការណ៍ សប្បុរសធម៌មួយ បានប្រារព្ធឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៤ ប្រទេសចិន បានធ្វើឲ្យទស្សនិកជន និងចូលរួមមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ចំពោះសម្លៀកបំពាក់រឹបខ្លំាង ត្រង់កន្លែងកេរ្តិ៍ខ្មាសរបស់នាង។

អាន​បន្ត៖ នាង Can Lo Lo បង្ហាញវត្តមាន ជាមួយនឹងខោរឹបរាង ស្ទើរតែចេញ...!

នាង Lady Gaga ហែល​ទឹក​កំសាន្ត ជាមួយ​ឆ្កែ​នៅ​សមុទ្រ

អាមេរិក៖ Lady Gaga តារាចម្រៀង មិនចេះរីងស្ងួត ជាមួយការបញ្ចេញ សកម្មភាពប្លែកៗរូបនេះ បានកំពុងតែសប្បាយរីករាយ ជាមួយនឹងការសម្រាកការ នៅសមុទ្រជាមួយកូនឆ្កែតូច មួយជាប្រភេទឆ្កែ Piggy។

កូនឆ្កែជាទីស្រលាញ់របស់នាង មានឈ្មោះថា Asia នាងពិតជាស្រលាញ់ និងមើលថែវាយ៉ាងយកចិត្ត ទុកដាក់។ Lady Gaga បានបង្ហាញអារម្មណ៍ ស្រលាញ់ចំពោះសត្វមួយក្បាលនេះ ដូចជាមនុស្សអ៊ីចឹង ក្រៅពីការងារសិល្បៈ ដ៏មមាញឹករបស់នាង គឺ Gaga តែងតែចំណាយពេល នៅលេងជាមួយវា។

អាន​បន្ត៖ នាង Lady Gaga ហែល​ទឹក​កំសាន្ត ជាមួយ​ឆ្កែ​នៅ​សមុទ្រ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2108
1621
4530988