jaukjeybanner

នាង ហាន់ ជីអ៊ុន បង្ហាញខ្លួន​កណ្ដាលទីក្រុង ស៊ាងហៃ

ចិន៖ តាមប្រភពព័ត៌មានកម្សាន្ត បរទេសនៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៤ នេះ បានប្រាប់ឲ្យដឹងថា នាង Song Hye Kyo ហៅ ហាន់ ជីអ៊ុន តារាសម្តែងស្រី មានឈ្មោះល្បីល្បាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញវត្តមាន ជាមួយសម្រស់ស្រស់ស្អាត ក្នុងព្រឹត្តិការណ៍ កញ្ញាឯករបស់ផលិតផលល្បីម៉ាក "Dior" ឬជាការប្រកួតប្រជែង Miss Dior នៅទីក្រុងស៊ាងហៃ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ។

អាន​បន្ត៖ នាង ហាន់ ជីអ៊ុន បង្ហាញខ្លួន​កណ្ដាលទីក្រុង ស៊ាងហៃ

នាង Coffee Lam តួសម្តែងទូរទស្សន៍TVB លួចរួមរ័កក្នុង បន្ទប់ទឹកសាធារណៈ

ហុងកុង៖ តារាសម្តែងរបស់ ទូរទស្សន៍TVB នាង Coffee Lam ដែលមានសម្រស់ស្រស់ស្អាតគួរឲ្យ ទាក់ទាញ ត្រូវបានបែបធ្លាយ ពាក្យចចាមអារ៉ាម មួយចំនួននិយាយថា នាងបានរួមរ័កជាមួយ មិត្តភក្តិប្រុសរបស់នាង គឺលោក Will Lam ជាតារាបង្ហាញម៉ូត មានតម្លៃខ្លួនខ្ពស់ អស់រយៈពេល៣០នាទី នៅក្នុងបន្ទប់ទឹកសាធារណៈ នៅក្នុងផ្សារទំនើប Hong Kong mall។

អាន​បន្ត៖ នាង Coffee Lam តួសម្តែងទូរទស្សន៍TVB លួចរួមរ័កក្នុង បន្ទប់ទឹកសាធារណៈ

នាង Song Hye Kyo ប៉ះជាមួយនាង Gong Li shine ក្នុងកម្មពិធី "Shanghai International Film Festival"

ចិន៖ តារាសម្តែងដ៏ល្បីល្បាញ ជនជាតិកូរ៉េខាងត្បូង នាង Song Hye Kyo និងតារាសម្តែងស្រី ជើងចាស់ចិន នាង Gong Li បានបង្ហាញខ្លួន ក្នុងពិធីព្រឹត្តិការណ៍ Shanghai International Film Festival កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៤កន្លងទៅ នៅទីក្រុង Shanghai ប្រទេសចិន ។

អាន​បន្ត៖ នាង Song Hye Kyo ប៉ះជាមួយនាង Gong Li shine ក្នុងកម្មពិធី "Shanghai International Film Festival"

ក្រុមតារាចម្រៀងស្រីស្អាត T-ara ទៅសម្ដែង នៅវៀតណាម ដើមខែសីហា

កូរ៉េ៖ តាមប្រភពព័ត៌មាន កម្សាន្តបរទេស នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា ក្រុមតារាចម្រៀងស្រីដ៏ល្បី និងមានសម្រស់ស្រស់ស្អាត ក្នុងចំណោមតារាចម្រៀងល្បីៗ មានសម្រស់ស្រស់ស្អាត ជាច្រើននាក់ទៀត នៅក្នុងប្រទេសកូរ៉េ កំពុងត្រៀមខ្លួន ទៅជួបទស្សនិកជន និងប្រិយមិត្ត ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៤ខាងមុខនេះ។

អាន​បន្ត៖ ក្រុមតារាចម្រៀងស្រីស្អាត T-ara ទៅសម្ដែង នៅវៀតណាម ដើមខែសីហា

តារាចម្រៀង Jastin Bieber ច្រានចោលការ ចោទប្រកាន់ថា លួចទូរស័ព្ទអ្នកគំាទ្រ

អាមេរិក៖ បើយោងតាមប្រភពព័ត៌មានថ្មីមួយ បានឲ្យដឹងថា Jastin Bieber បានច្រានចោលពីបទចោទ ប្រកាន់ថា លួចទូរស័ព្ទដៃអ្នកគំាទ្រ ខណៈដែលអ្នកគំាទ្ររូបនោះ មកសុំថតជាមួយរូបលោក នៅរដ្ឋកាលីហ្វ័រញ៉ា។

យោងទៅតាមការ ចោទប្រកាន់បែបនេះ Jastin Bieber ក៏ត្រូវបានប៉ូលីស ធ្វើការឃាត់ខ្លួន នឹងសាកសួរ ទាក់ទងទៅនឹង ការចោទប្រកាន់ ខាងលើពីស្រី្តម្នាក់ថា Jastin Bieber លួចយកទូរស័ព្ទរបស់លោកស្រីនោះ ត្រូវបានប៉ូលីសស្វែងរកឃើញថា វាពិតជាគ្មានភស្តុតាង ណាមួយ ដែលបញ្ជាក់ថា Jastin Bieber បានលួចទូរស័ព្ទ របស់លោកស្រីម្នាក់ នោះឡើយ។

អាន​បន្ត៖ តារាចម្រៀង Jastin Bieber ច្រានចោលការ ចោទប្រកាន់ថា លួចទូរស័ព្ទអ្នកគំាទ្រ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2087
1621
4530967