jaukjeybanner

កូនប្រុស ឈិន ឡុង ប្រឈមមុខជាប់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹង គ្រឿងញៀន

ចិន ៖ Jaycee Chan អាយុ ៣២ឆ្នាំ ជាកូនប្រុសតារាសម្តែងកុងហ៊្វូដ៏ ល្បីរបស់ចិន លោក Jackie Chan ហៅឈិនឡុង រួមជាមួយនឹង តារាសម្តែងមួយរូបទៀត មានឈ្មោះថា Ko អាយុ ២៣ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Beijing ពាក់ព័ន្ធនឹងគ្រឿងញៀន ។

អាន​បន្ត៖ កូនប្រុស ឈិន ឡុង ប្រឈមមុខជាប់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹង គ្រឿងញៀន

តារាសម្ដែង Kenny Ho ហៅ ចាន់ ចាវ បង្ហាញ វត្តមាន​គួរឲ្យភ្ញាក់ផ្អើល

ចិន៖ តារាសម្តែងជើងចាស់ របស់ចិន លោក Kenny Ho (ចាន់ ចាវ) បានបង្ហាញវត្តមាន សាជាថ្មី ក្នុងពិធីបើកសម្ពោធ ភោជនីយដ្ឋានជប៉ុន កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ធ្វើឲ្យទស្សនិកជន និងចូលរួមមានការភ្ញាក់ផ្អើល ចំពោះរូបលោក បន្ទាប់ពីលោកបានបាត់មុខ មួយរយៈក្ នុងវិស័យសិល្បៈ ចិនកន្លងទៅ ។ បើតាមប្រភពព័ត៌មានបរទេស បានចេញផ្សាយ ថ្ងៃទី ១៤ ខែសីហា នេះ ។

អាន​បន្ត៖ តារាសម្ដែង Kenny Ho ហៅ ចាន់ ចាវ បង្ហាញ វត្តមាន​គួរឲ្យភ្ញាក់ផ្អើល

តារាកំប្លែង ទិន ហ្វី ចូលរួមបើកសន្និសីទ បញ្ចាំងរឿង "ដំណើរឆ្ពោះទៅ ទិសខាងលិច "នៅជប៉ុន

ជប៉ុន៖ តាមប្រភពព័ត៌មានបរទេស នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤នេះ បានប្រាប់ឲ្យដឹងថា ស្ដេចកំប្លែងដ៏ល្បីល្បាញ របស់ចិន លោក Stephen Chow ហៅទិន ហ្វី បានបង្ហាញវត្តមានសាថ្មី ក្នុងព្រឹត្តិការណ៍សន្និសីទកាសែត ដាក់បញ្ចាំងរឿង "Journey to the West2014 " ជាមួយមុខសម្បុរខ្មៅ និងសក់ពណ៌ស។

អាន​បន្ត៖ តារាកំប្លែង ទិន ហ្វី ចូលរួមបើកសន្និសីទ បញ្ចាំងរឿង "ដំណើរឆ្ពោះទៅ ទិសខាងលិច "នៅជប៉ុន

នាង Fan Bingling កំពុង​ចរចា​សុំ​សម្តែង​ជា​តួ​នាង Anna Mey Wong

គេ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នាង Fan Bingbing នៅពេល​ថ្មីៗ​នេះ បាន​និយាយ​សុំ​គេ​ឲ្យ​ជួយ​ដើម្បី​បាន​សម្តែង​ជា​តួ​របស់​តារា​សម្តែង នាង Anna Mey Wong នៅក្នុង ខ្សែភាពយន្ត​រឿង "Dragon_Lady"

ដូចដែល​បាន​រាយការណ៍​នៅ​លើ​ទំព័រ របស់ ECNS News ខ្សែភាពយន្ត​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ភាពយន្ត Fundamental Film ដែល ​មាន​មូលដ្ឋាន​នៅ​ទីក្រុង សៀង​ហៃ។ ខ្សែភាពយន្ត​នេះ​និយាយប្រាប់ អំពី​រឿង​របស់​តារាភាពយន្ត​សញ្ជាតិ​អាមេរិក​ដើមកំណើត​ចិន ដែល​បាន​រះ​ចេញពី​ភាព​ក្រីក្រ​ទៅដល់​ឋានៈ​ជាតា​រា។

Wong ដែល ​បាន​ចាប់​ផ្តើម​អាជីព​របស់​នាង នៅក្នុង​ឆ្នាំ​១៩១៩ និង​បាន​ក្លាយ​ទៅជា​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ទសវត្ស​ន៍​ឆ្នាំ​១៩៣០ ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា ជា​តារា​សម្តែង សញ្ជាតិ​អាមេរិក ដើមកំណើត​អាស៊ី​លើកដំបូង ដែល​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ ជាពិសេស​ចំពោះ​ការ​បដិសេធ​របស់​នាង​ក្នុង​ការ​ទទួលយក​នូវ​តួនាទី​ជា​គំរូ​ នោះ។

Wong មាន​ភាព​ល្បីល្បាញ​ចំពោះ​ការ​ដើរតួ​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​ខ្ពស់​ដូចជា​រឿង "Impact" នៅក្នុង​ឆ្នាំ​១៩៤៩ រឿង "Shanghai Express" ឆ្នាំ​១៩៣២ និង​រឿង "The Thief of Bog dad " ឆ្នាំ​១៩២៤។

ព្រម​ជាមួយ​នេះ នាង Fan Bingbing ដែល​នៅពេល​ថ្មីៗ​នេះ បាន​ដើរតួ​នៅក្នុង​រឿង "X_Man Days of Future Past" មិនទាន់​បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​ណាមួយ ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​នេះ នៅពេល​សរសេរ​អត្ថបទ​នេះ​នោះ​ទេ៕

នាង​ Jeon​ Ji​ Hyun ​បង្អួតសម្រស់​ដ៏​ ស្រស់​ស្អាត​មុខ ​ម៉ាស៊ីន​ថត

កូរ៉េខាងត្បូង៖ តារាសម្តែងដ៏ស្រស់ស្អាត របស់កូរ៉េខាងត្បូងនាង Jeon Ji Hyun បានចូលរួមក្នុងព្រឹត្តិការណ៍ ផ្សាយពាណិជ្ជកម្មមួយនៅ ក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីម្សិលមិញ ។

អាន​បន្ត៖ នាង​ Jeon​ Ji​ Hyun ​បង្អួតសម្រស់​ដ៏​ ស្រស់​ស្អាត​មុខ ​ម៉ាស៊ីន​ថត

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2094
1621
4530974