jaukjeybanner

ស្យុង ហាយខ្យូទស្សនារឿងថ្មីរបស់ ហ្យុង ប៊ីនន​

នា​ឱកាស​សម្ពោធ​បញ្ចាំង​រឿង​វស្សន្តរដូវ​យឺតយ៉ាវ​ (Late Autumn) របស់​ហ្យុង ប៊ីន។ មិត្តស្រី​ដ៏ស្រស់សោភា​របស់​នាយ​គឺ​ Song Hye Kyo និង​រៀមច្បង​ដ៏​ជិតស្និទ​របស់​នាយ​គឺ​ Jang Dong Gun អវត្តមាន​ជាមួយ​មូលហេតុ​ដូចគ្នា​ថា​កំពុង​ជាប់​សម្តែង​កុន។

អាន​បន្ត៖ ស្យុង ហាយខ្យូទស្សនារឿងថ្មីរបស់ ហ្យុង ប៊ីនន​

ខេតម៉ូស លេចគ្រឿងក្នុងទាំងលើទាំងក្រោម

បើ​ទោះជា​ទៅ​សម្តែង​ឬចូល​រួម​រាត្រី​សមោសរ​ កំពូល​អ្នក​បង្ហាញ​ម៉ូត​រូប​នេះ​តែង​បង្អួត​ឱ្យ​ឃើញ​នូវ​ផ្លែ​ទន្លាប់​ទាំងគូ​របស់​នាង​ជានិច្ច។
Kate Moss កំពូល​ស្ត្រីបង្ហាញ​ម៉ូត​នៃ​ដែនដី​ធ្លាក់​អាប់​ (អង់គ្លេស) ទើប​តែ​ជិះយន្ត​ហោះ​ទៅ​ក្រុងប៉ារីស​ ដើម្បី​ថត​រូប​មួយ​ឈុត​ឱ្យ​ហាង​សម្លៀកបំពាក់​ Yves St. Laurent។ Kate ពិត​ជា​អ្នក​ប្រកបរបរ​ដើរ​ម៉ូត​ដ៏កំពូល​មែន​ នាង​ធ្វើការ​យ៉ាង​ទៀតទាត់​ និង ​ប្រសិទ្ធភាព​ព្រមទាំង​ពោរពេញ​ដោយ​ទេព កោសល្យ។ ក្នុង​ពេល​បំពេញការងារ​ Kate ស្លៀក​ឈុត​សំពត់​ពណ៌ខ្មៅ​ប្រកប​ដោយ​ភាព​សមសួន​ និង​ ផាត់​មុខ​ក្នុង​ទម្រង់​មួយ​ពេញ​ដោយ​មន្ត​ស្នេហ៍។ តែ​មិន​ដឹង​ថា​ មក​ពី​សម្លៀកបំពាក់​រលុង​ពេក​ ឬយា៉ង​ណា​នោះ​ទេ​ វា​បាន​ធ្វើ​ឱ្យ​ Kate ធ្លាក់ចូល​ស្ថានភាព​ស្ទើរ​សើច​ ស្ទើរយំ​ តែ​វា​មិនមែន​មាន​តែ​ប៉ុណ្ណឹង​នោះ​ទេ... តមក​គឺ​រឿង​កើត​ឡើង​ក្នុង​រាត្រី​នោះ​ខណៈ​ដែល Kate ត្រឡប់​មក​ក្រុងឡុង​ ដើម្បី​ចូលរួម​ពិធី​ខួប​កំណើត​ទី៥៧​ របស់​ Sir Phillip Green។

កាសែត​ The Sun រាយការណ៍​ថា​ Kate ពាក់អាវ​វាលក​យ៉ាង​ធំ​ និង​សំពត់​ខ្លីហួស​ប្រមាណ​ ហើយ​បាន​នាំ​ឱ្យ​ Kate ជួប​រឿង​ពិបាក​ទៀត។ ពេល​ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​សុដន់​ ទាំងគូរបស់​នាង​លេច​ចេញ​មក​ក្រៅ​ ហើយ​សំពត់​ខ្លី​ពេក​នាំ​ឱ្យ​លេច​ខោទ្រនាប់មក​ដែរ​ អញ្ចឹង ​ទៅ​ពួក​ប្រមាញ់​រូបថត​គិត​តែ​ចុច​យកៗ។ វា​មិនមែន​ជា​លើក​ដំបូង​ដែល​ Kate Moss ធ្វើ​ឱ្យ​មនុស្ស​ពេញ​ផែនដី​ស្រឡាំងកាំង​ និង​របៀប​ស្លៀកពាក់​លេច​លើ​ចំហ​ក្រោម​នោះ​ទេ។ មុន​នេះមិន​យូរ​ពេល​បណ្តើរ​ប្រុស​ស្នេហ៍​ឈ្មោះ​ Jamie Hince ជា​អ្នក​លេង​ហ្គីតា​ដៃឯក​ក៏​ Kate ចំហទ្រូង​ដែរ​ ហើយ​ក៏​ប្រហែល​ជា​នេះ​ជា​របៀប​ធម្មតា​របស់​នាង​ទៅ​ហើយ​ ទើប​ Kate មិនខ្មាស​អៀន​អ្វី​ទេ៕

អាន​បន្ត៖ ខេតម៉ូស លេចគ្រឿងក្នុងទាំងលើទាំងក្រោម

ចៅជំនាន់ក្រោយរបស់ជូ កឹលាងនិងចូវ​ យូនៃសម័យ

មាន​ភាព​ចៃដន្យ​ មួយ​គឺ ​ក្នុង​ចំណោម​កូន​ចៅ​ជំនាន់​ក្រោយ​​ របស់​ ម​ហាឧបរាជ​ (ឬរាជគ្រូ) ដែល​ជា​គូបដិបក្ខ​មិន​អាច​​នៅ​ក្រោម​មេឃ​ជាមួយ​គ្នា​ នាសម័យ​សានគ័រ​ គឺជូ កឹលាង​ ឬខុង ម៉េង​របស់​នគរ​ប៉ាស៊ូ​ និង​ចូវ​ យូ នៃ​ន​គរ​តុងអ៊ូ​ ភាគច្រើន​ជាសិល្បករ​ល្បី​ឈ្មោះ។ នៅ​ស្រុក​ចិន​នាពេល​សព្វថ្ងៃ​ កូន​ចៅ​​ជំនាន់ក្រោយ​របស់​ខុង ម៉ោង​ (១៨១- ២៣៤) មាន​ប្រមាណ​ ១៦ ​០០០​ នាក់​រស់​នៅ​ក្នុង​ ១១ភូមិ​ នៃស្រុក​ប​ី​គឺ​ ចៀនតឺ​ ឡានឈេ​ និង​ឡុង​​ យូ​ រ​បស់​ខេត្ត​ជឺជាង។ ​​ក្នុង​ចំណោម​នេះ​ ភូមិ​ជូ កឹ​​​ នៃស្រុក​ឡាន​ឈេ​ គឺជា​មជ្ឈមណ្ឌល​នៃ​ត្រកូល​ជូកឹ និង​ល្បីល្បាញ​ជាង​គេ។

អាន​បន្ត៖ ចៅជំនាន់ក្រោយរបស់ជូ កឹលាងនិងចូវ​ យូនៃសម័យ

បវរកញ្ញា ប៊ែលហ្សិកធ្វើឲពលរដ្ឋរបស់នាងជួ្រលច្របល់

មិនថា​អឺរ៉ុប​ ឬអាស៊ី នារី​ស្អាតៗ​តែង​បង្ក​ឱ្យ​មាន ភាពជ្រួលច្រាល​ពិសេស​គឺ​ក្រុម​នារី​ជា​បវរកញ្ញា។
កាលពី​ឆ្នាំ២០០៨​ នាង​អេលីសេ ពូលីហ្សេក​ ដណ្តើម​បាន​ម្កុដ​បវរកញ្ញា​ប៊ែលហ្សិក​ដោយ​ នាង​មិន​ចេះ​ភាសា​ហូឡង់​ ដែល​ជា​ភាសា​ផ្លូវការ​របស់​ ប៊ែលហ្សិក​បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ក្លា​ពីពលរដ្ឋ​ប៊ែលហ្សិក។ កាសែត​ឈ្មោះ​ Het Laatste Nieuws បាន​សរសេរ​អត្ថបទ​រិះគន់​ក្រោម​ចំណង​ជើង​ថា​ " បវរកញ្ញា​ប៊ែល ហ្សិក​មិន​ចេះ​និយាយ​ភាសា​ហូឡង់​ សង្គម​យើង​កាន់​តែ​បែកបាក់ "។

គួរ​ដឹង​ដែរ​ថា​ កាលគ្រា​នោះ​ ដោយសារ​ការ​ខ្វែងគំនិត​រវាង​សហគមន៍​ប្រើ​ភាសា​ហូឡង់​ និង​សហគមន៍​ប្រើ ភាសា​បារាំង​ក្នុង​ប្រទេស​បែ៊លហ្សិក​នាំ​ឱ្យ​ប្រទេស​នេះ​​​ ​មិនមាន​រដ្ឋាភិបាល​ជាច្រើន​ខែ។ សហគមន៍​និយាយ​ភាសាហូឡង់​កាន់​តែ​ក្រេវក្រោធ​ ត្បិត​នាង​ Alizée Poulicek អាច​និយាយ​ភាសា​បារាំង​ អង់គ្លេស​ និង​ឆែក (ឪពុក​នាង​ជនជាតិ​ឆែក) តែ​នាង​មិន​ខ្ចី​រៀន​ភាសា​ហូឡង់។ កាលពី​ពេល​នាង​មក​ប្រឡង​បវរកញ្ញា​ចក្រវាឡ​ក្នុង​ប្រទេស​វៀតណាម។

តំណាង​របស់​ប៊ែលហ្សិក​ត្រូវ​បាន​គេ​ជឿថា​ ជា​បេក្ខជន​នាំ​មុខ​ម្នាក់។ ប៉ុន្តែ​ទីបំផុត​ស្រស់ស្រី​កម្ពស់​ ១៧៤ Cm ក្នុង​វ័យ​២១ឆ្នាំ​រូប​នេះ​ មិន​បាន​ជាប់​ចូល​សូម្បី​តែ​ជម្រុះ​ ១៥នាក់​ចុងក្រោយ។

អាន​បន្ត៖ បវរកញ្ញា ប៊ែលហ្សិកធ្វើឲពលរដ្ឋរបស់នាងជួ្រលច្របល់

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2113
1621
4530993