jaukjeybanner

នាង Sunny ជំនួសតំណែងនាង Jessica ក្រោយចាកចេញពីក្រុម SNSD

កូរ៉េ៖ នាង Sunny ដែលជាសមាជិក ក្រុមតារាចម្រៀងស្រី ៩នាក់គឺក្រុម SNSD ត្រូវបានក្លាយចំណុចក្តៅ និងផ្តោតអារម្មណ៍គួរឲ្យកត់សម្គាល់ យ៉ាងខ្លំាង បន្ទាប់មិត្តរួមក្រុម នាង Jessica ចាកចេញពីក្រុមកន្លងទៅ ធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាពកាន់ តែខ្លំាងឡើងៗ ។ នេះបើតាមការចុះផ្សាយ ពីគេហទំព័រ បរទេសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៤កន្លងមក។

អាន​បន្ត៖ នាង Sunny ជំនួសតំណែងនាង Jessica ក្រោយចាកចេញពីក្រុម SNSD

Justin Bieber បែកក្រដាសត្រចៀក កំពុងប្រឈមនឹងការ វះកាត់

អាមេរិក៖ ថ្មីៗនេះ Justin Bieber បានឲ្យប្រិយមិត្ត ដែលគំាទ្ររូបលោកបានឲ្យដឹងថា លោកប្រហែលជាត្រូវ ធ្វើការវះកាត់ បន្ទាប់ពីលោក បានបែកក្រដាសត្រចៀក ដោយសារតែលោតពីច្រំាងថ្ម ចុះទៅក្រោម។ តារាចម្រៀងដ៏ល្បីវ័យ២០ឆ្នាំ របស់អាមេរិករូបនេះ នឹងប្រហែលជាត្រូវ ធ្វើការវះកាត់ព្យាបាល ត្រចៀកឡើងវិញ ដោយការសារមូលហេតុ ខាងលើ។

អាន​បន្ត៖ Justin Bieber បែកក្រដាសត្រចៀក កំពុងប្រឈមនឹងការ វះកាត់

ក្រុម SNSD ចុះកិច្ចសន្យាឲ្យ ផលិតកម្ម SM រយៈពេល៣ឆ្នាំ

កូរ៉េ៖ ក្រុមតារាចម្រៀងស្រីកូរ៉េ ខាងត្បូងដ៏ល្បី SNSD ចុះហត្ថលេខា លើកកិច្ចសន្យារយៈពេល ៣ ឆ្នាំទៀត ជាមួយនឹងផលិតកម្ម SM កាលពីខែមុន បន្ទាប់ពីក្រុមស្រីស្អាតទាំង៩នាក់ បានបញ្ចប់កិច្ចសន្យារយៈពេល៧ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយ គេហទំព័របរទេស នៅថ្ងៃទី ១៥ ខែកញ្ញានេះ។

អាន​បន្ត៖ ក្រុម SNSD ចុះកិច្ចសន្យាឲ្យ ផលិតកម្ម SM រយៈពេល៣ឆ្នាំ

លីវ​តឺហួរ​​មិន​ស្និទ្ធស្នាល​ និង​គ្មាន​​ជម្លោះ​ជាមួយ​​ទិនហ្វី​ទេ​ ​តែ​ជា​អ្នក​គាំទ្រ​ស្នា​ដៃ​ទិនហ្វី​​រហូត​មក​

តារា​ចម្រៀង​តារា​សម្ដែង​ លីវ​តឺហួរ បាន​ចេញ​មុខ​មក​ស្រាយ​និង​ទទួល​ស្គាល់​ថា ​​លោក​មិន​សូវ​ស្និទ្ធស្នាល​ជាមួយ​តារា​សម្ដែង​ចូវសិងឆឺ​ ហៅ​​ ​ទិនហ្វី​ ​ទេ​ តែ​ក៏​មិនមាន​បញ្ហា​ជាមួយ​គ្នា​ដូច​ជា​ពាក្យចចាមអារ៉ាម​ដែរ ​ម្យ៉ាង​ទៀត ​​លោក​ក៏​ជា​អ្នក​គាំទ្រ​ស្នាដៃ​តារា​កំប្លែង​រូប​នេះ​រហូត​មក​ដែរ។
      
ទំនាស់​​រវាង​ទិនហ្វី​ និង​​គូស្វាមី​ភរិយា​ ​ផលិតករ​ Charles Heung និង Tiffany chen កំពុង​តែផ្ទុះ​រឿង​​ក្ដៅ​គគុក​និង​មាន​អ្នក​សិល្បៈ​ជា​ច្រើន​​រូប​ពាក់​ព័ន្ធ។ នៅ​ពេល​លោក​ស្រី​ Tiffany ​​ផ្ដល់​ព័ត៌មាន​ថា ​​តារា​កំប្លែង​ទិនហ្វី​ជាមនុស្ស​ម្នាក់​ដែល​​ចូលចិត្ត​បង្ក​រឿង​រហូត​ស្ទើរ​ក្លាយ​ជា ​”ឆ្កែ​ត្របែក​ក្បាល​”​ នៅ​ក្នុង​រង្វង់​សិល្បៈ​ភាពយន្ត​ចិន​នោះ​ លីវតឺហួរ​ ក៏​ជា​បុគ្គល​ម្នាក់​ដែល​លោក​ស្រី​ផលិតករ​រូប​នេះ​អះអាង​ថា​ បាន​ធ្លាប់​និយាយ​ប្រាប់​គាត់​ថា​ លីវតឺហួរ ​មិន​ធ្លាប់​ជាមិត្ត​ជាមួយ​​ចូវសិងឆឺ ហើយ​ក៏​គ្មាន​ថ្ងៃ​អាច​នឹង​ក្លាយ​ជា​មិត្ត​ជាមួយ​តារា​កំប្លែង​មេ​បញ្ហា​រូប​នេះ​ដែរ។

ក្រោយ​ពី​ព័ត៌មាន​​បាន​​​​ក្លាយ​ជា​ទីចាប់អារម្មណ៍​របស់​សាធារណជន​ថា ​​មាន​រឿង​អ្វីកើត​ឡើង​រវាង​តារា​ទាំង​ពីរ​​រួច​មក​ ទីបំផុត​តារា​ចម្រៀង​មុខ​សង្ហា​ លីវតឺហួរ​ ​ទម្លាយ​រឿង​នេះ​​ជា​សាធារណៈ​ ខណៈ​រូប​លោក​ចូលរួម​សម្ពោធ​ភាពយន្ត​ឯកសារ​ “My Voice, My Life” ។ 


​លីវតឺហួរ​ បាន​​ធ្វើការ​បកស្រាយ​ពី​មន្សិល​សង្ស័យ​នានា​ជុំវិញ​បញ្ហា​​ផ្សេង​ៗ​ ​​ពិសេស​ចំណង​មិត្ត​ភាព​រវាង​រូប​លោក ​​និង​តារា​កំប្លែង​​​ទិនហ្វី​ដែល​ល្បី​ថា​​​ លោក​មិន​ធ្លាប់​និយាយ​ប្រាប់​អ្នក​ណា​ថា​​ ចូវសិងឆឺ​ មិន​មែន​ជាមិត្ត​លោក​ តែ​រឿង​ដែល​លោក​និយាយ​គឺ​ ​លោក​សៀង​ ​ជា​មិត្ត​មិត្ត​ភក្តិ​លោក​​ មិន​ថា​អតីតកាល ​បច្ចុប្បន្ន ឬ​អនាគត​ម្យ៉ាង​ទៀត​លោក​សៀង​ក៏​ជា​ថៅកែ​ដ៏​ល្អ​ម្នាក់​ ជួនកាល​​អ្នកស្រី​សៀង​អាច​នឹង​យល់​ខុស​ពី​ន័យ​សំដី​របស់​លោក។

ចំណែក​រឿង​ដែល​លេចឮ​ថា​លោក​និង​ចូវសិងឆឺ​​​ឈ្លោះ​គ្នា​រឿង​តម្លៃ​ខ្លួន​រហូត​ធ្វើ​ឱ្យ​​អ្នក​ទាំង​ពីរ​លែង​រួម​សម្ដែង​ជាមួយ​គ្នា​ទៀត​នោះ​លោក​បាន​បញ្ជាក់​ថា​ លោក​និង​ទិនហ្វី​ស្ទើរ​តែ​មាន​​ឱកាស​បាន​សម្ដែង​ជាមួយ​គ្នា​ទៀត​ប៉ុន្តែ​ដោយ​សារ​ខ្លឹមសារ​ក្នុងកិច្ច​សន្យា​មាន​ចំណុច​ខ្លះ​ដែល​តម្រូវ​ឱ្យ​​លោក​បដិសេធ​មិន​ទទួល​ថត​ តែ​អ្នក​ទាំង​ពីរ​គ្មាន​បញ្ហា​​អី​ជាមួយ​គ្នា​ទេ​ ប៉ុន្តែ​លោក​នៅ​តែ​អះអាង​ដដែល​ថា​បើ​សិន​មាន​ឱកាស​លោក​នឹង​រួម​ការងារ​ជាមួយ​ ចូវសិងឆឺ​ជាក់ជាមិន​ខាន​​៕​

កំពូលតារា kpop Rain បរិច្ចាគទឹកប្រាក់ ១ លានវ៉ុន សំរាប់ការស្រាវជ្រាវ វិធីព្យាបាលជំងឺ Lou Gehrig

តារា kpop បុរសសង្ហា Rain បានបរិច្ចាគទឹកប្រាក់ ១ លានវ៉ុន (៩៨,៣០០ ដុល្លារ សហរដ្ឋអាមេរិក) ក្នុងការ អភិវឌ្ឍន៏ និង ស្រាវជ្រាវវិធីព្យាបាល ជំងឺ Lou Gehrig (Lou Gehrig's Disease)។

អាន​បន្ត៖ កំពូលតារា kpop Rain បរិច្ចាគទឹកប្រាក់ ១ លានវ៉ុន សំរាប់ការស្រាវជ្រាវ វិធីព្យាបាលជំងឺ Lou Gehrig

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2086
1621
4530966