jaukjeybanner

លី ស៊ាវឡុង អច្ឆរិយៈជន

huyen-thoai-ly-tieu-long-len-phim-hollywood.jpg - 75.98 KB

       កាលពីតូច លីស៊ាវឡុងមិនចូលចិត្តរៀនអក្សរ តែជាសិស្សល្អក្នុងសាលាគុន ហើយធ្លាប់ដើរតាមឪពុកថតខ្សែភាពយន្ត។ ពេអាយុ17ឆ្នាំ លី ស៊ាវឡុងបានជាប់ជ័យលេខភីលេខ១ ក្នុងការប្រកួតក្បាច់យ៉ុងឈុននៅទូទាំងក្រុងហុងកុង។ ដោយបានឈានដល់ចំណុចកំពូលទាំងនៅក្មេងវ័យ ទើបធ្វើឲ្យជនខ្លះច្រណែននឹងគាត់ ហើយក្រុមជនអន្ធពាលតាមព្យាបាទគេទៀតផង។

Huyen-Thoai-Ly-Tieu-Long2.JPG - 64.92 KB

ឪពុកគាត់បង្ខំចិត្តឲ្យ លីស៊ាវឡុងភៀសខ្លួនទៅអាមេរិក កសាងជីវិតថ្មី។ នៅអាមេរិក លី ស៊ាវឡុងធ្វើអ្នកបម្រើក្នុងភោជនីយដ្ឋានរបស់អណិកជនចិន។ ម្ចាស់ហាងគឺ អ្នកស្រី ជឺ ទិយាជាអ្នកនយោបាយនិងជាអ្នកនាំពាក្យឲ្យសមាគមចិន។ អ្នកស្រី ជឺ បានមើលឃើញពីឆន្ទៈចិត្តខ្លាំងក្លាក្នុងខ្លួន លី ស៊ាវឡុង ដែលជាជនរួមឈាម។ លោកលី ស៊ាវឡុងឈប់ធ្វើការក្នុងហាងគាត់ អ្នកស្រីជឺ បានឲ្យនាយថែមនូវប្រាក់ខែ១ខែ ហើយជូនពរគេឲ្យសម្រេចនូវមហិច្ឆតា។

       លី ស៊ាវឡុង បានបើកក្លឹបបង្ហាត់វិជ្ជាគុន។ ពេលក្លឹបរបស់គាត់រីកធំធាត់ស្រាប់តែមានគ្រូគុនជនជាតិជប៉ុនមកបង្ករឿង។ ដោយប្រើពេលយ៉ាងខ្លី គឺប្រមាណ១នាទីប៉ុណ្ណោះ លី ស៊ាវឡុងបានផ្តួលគូប្រកួតឈ្មោះ មុះស៊ុនដែលជាជើងឯកក្បាច់ ការ៉ាតេដូ ទូទាំងសហរដ្ឋអាមេរិក។ មុះស៊ុនបានសំពះសុំ លី ស៊ាវឡុងធ្វើជាគ្រូរបស់គាត់ទៀតផង។ ចាប់ពីនោះមកកេរ្តិ៍ឈ្មោះ លីស៊ាវឡុងល្បីល្បាញ ហើយក្លឹបរបស់គាត់កាន់តែដុះដាល។ តែមិនដឹងហេតុអី ក្លឹបគុនឈ្មោះ ជីនសាន ដែលមកពីប្រទេសចិនដែរបានមកហាមឃាត់មិនឲ្យលី ស៊ាវឡុង បង្ហាត់គុនចិនដល់បរទេសតទៅទៀត។ ខ្លាំងដូចគ្នា គ្មាននរណាព្រមស្តាប់នរណា ទីបំផុត ការប្រយុទ្ធរវាងជនជាតិចិនលើដីអាមេរិកបានកើតឡើង…ទាំងអស់នេះជាផ្នែកខ្លះនៃឆាកជីវិតលោកលី ស៊ាវឡុង ដែលត្រូវបានថតជាខ្សែភាពយន្នដល់ទៅ 50ភាគ។ 

ប្រភព៖ VDT

លេចចេញ រូបភាព ក្តៅសាច់ សួ គីនលី បុប្ផា​កោះកុង ទស្សនាហើយ ឈាមច្រមុះ

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលតារាម៉ូដែលថ្មី កញ្ញា សួ គីនលី បានបញ្ចេញភាពសិចស៊ីញាក់សាច់ ដោយបាន ថតឈុតប៊ីគីនី ពន់ពេនខ្លួនបង្ហាញសាច់សខ្ចី ធ្វើឲ្យប្រុសឃើញហើយ ដក-កចំហមាត់មើលមិនដាក់ភ្នែកគ្រប់គ្នា និងសរសើរមិនដាច់។

កញ្ញា សួ គីនលី បានថ្លែងយ៉ាងក្លាយហានថា «ខ្ញុំស្រឡាញ់ការបង្ហាញម៉ូដ តាំងតែពីនាងខ្ញុំ នៅក្មេង មកម្ល៉េះហើយមិត្តភ័ក្ដិរបស់ខ្ញុំ ជាច្រើនបានជំរុញឲ្យនាងខ្ញុំ ធ្វើជាអ្នកបង្ហាញម៉ូដ ព្រោះពួកគេនិយាយថា ខ្ញុំពិតជាស័ក្ដិសមនឹង អាជីពមួយនេះ ខ្លាំងណាស់។ ខ្ញុំពិតជាចង់ក្លាយជាតារាបង្ហាញម៉ូដដ៏ ល្បីល្បាញមួយរូប នៅក្នុងពេលអនាគត ពេលនោះខ្ញុំក៏បានសម្រេចចិត្តប្រឡូកក្នុងអាជីពនេះ បើទោះបីជាមានការរិះគន់បន្តិចក្ដី តែខ្ញុំពេញចិត្ត»៕

សូមបញ្ជាក់ថា តារាបង្ហាញម៉ូដវ័យក្មេងស្រស់ស្អាត គីនលី មានស្រុកកំណើត នៅខេត្ត កោះកុង បានដាក់ខ្លួន ដាក់កាយចូលប្រឡូកក្នុងសិល្បៈ កាលពីពេលថ្មីនេះ តាមរយៈការណែនាំពីសំណាក់មិត្តភក្តិ ហើយបានថត ឲ្យទស្សនាវដ្តី Les Hommes ជាទស្សនាវដ្ដីបុរស ដោយបញ្ចេញភាពសិចស៊ី ប្រៀបបីដូចជាតារាបរទេស ហើយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង៕

លី មិនហូ បដិសេធ​តម្លៃ​ខ្លួន​មួយ​ដង​៧៣​ម៉ឺន​ដុល្លារ

ក្រុង​សេអ៊ូលៈ តារា​ប្រុស​រូប​សង្ហា លី មិនហូ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​បដិសេធ​ចំពោះ​របាយការណ៍​ព័ត៌មាន​ចិន​ដែល​លើក​ឡើង​ថា លោក​ទទួល​បាន​ប្រាក់​ចំណូល​៧៣៤០០០​ដុល្លារ​ឯណោះ​សម្រាប់​ការ​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​ម្តងៗ។

ទាក់ទិន​នឹង​តួលេខ​តម្លៃ​ខាង​លើ​ភ្នាក់​ងារ​ Starhaus របស់​តារា​ប្រុស​វ័យ​២៧​ឆ្នាំ​រូប​នេះ​ក៏​បាន​បដិសេធ​ទៅ​នឹង​ដំណឹង​នោះ​ដែរ។ ទីភ្នាក់ងារ​នេះ​បន្ត​ថា៖ «យើង​មិន​ដែល​ទម្លាយ​ពីតួ​លេខ​តម្លៃ​ខ្លួន​របស់ លី មិនហូ ដល់​ស្ថាប័ន​នៅ​ចិន​ទេ។ ​មែន តម្លៃ​ខ្លួន​របស់​តារា​រូប​នេះ​អាច​ខ្ពស់​ហួស​ពីការ​គិត ប៉ុន្តែ​​ទំហំ​ទឹក​​ប្រាក់​ដែល​យើង​ទទួល​ក៏​វា​អាស្រ័យ​លើ​ប្រភេទ​នៃ​ កម្មវិធី​នោះ​ដែរ»៕

យីងឡាក់ មិន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ US

ក្រុង​បាងកកៈ ក្រុម​អាជ្ញាធរ​ដែល​ក្នុង​នោះ​មាន​អ្នក​ការ​ទូត​អាមេរិក​ម្នាក់ និង​ក្រុម​មេ​ដឹក​នាំ​យោធោ​អាមេរិក បាន​បដិសេធ​ការ​សន្និដ្ឋាន​មួយ​ដែល​ថា អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ស្រី យីងឡាក់ ស៊ីវ៉ាណាត្រា កំពុង​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​នយោបាយ​នៅ​អាមេរិក។

ប្រតិកម្ម​របស់​ពួកគេ បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​ក្បួន​រថយន្ត​របស់​លោក​ស្រី យីងឡាក់ ត្រូវ​បាន​គេ​បញ្ឈប់​និង​ឆែកឆេរ​នៅ ខេត្ត​ឈៀងម៉ៃ ដោយ​បង្ក​ឲ្យ​មាន​ការ​រិះគន់​ថា យោធា​កំពុង​ដេញ​តាម​លោក​ស្រី​ប្រកិតៗ​ដើម្បី​រារាំង​មិន​ឲ្យ​លោក​ស្រី​គេច​ ខ្លួន​ចេញ​ពី​ប្រទេស​បាន។

ប្រមុខ​កងទ័ព​លោក​ឧត្តម​សេនីយ៍ ដិច ស៊ីរាប៊ុត បាន​និយាយ​ពីថ្ងៃ​ពុធ​ថា លោក​មិន​បាន​ដឹង​ពី​ការ​សន្និដ្ឋាន​ដែល​គេ​រាយការណ៍​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​បាន​ហាម​ប្រាម​លោក​ ស្រី យីងឡាក់ ដែល​រង់ចាំ​នីតិវិធី​តុលាការ​ស្ដីពី​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ ពុក​រលួយ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ឧត្តម​សេនីយ៍ ដិច ដែល​ជា​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ផង​ដែរ​នោះ​បាន​សារភាព​ថា លោក​មិន​អាច​ព្យាករ​បាន​ថា តើ​លោក​ស្រី យីងឡាក់ នឹង​នៅ​ដើម្បី​តតាំង​រឿង​ក្ដី ឬ ព្យាយាម​រត់​គេច​ខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ?

ឧត្តម​សេនីយ៍ ដិច បាន​និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា លោក​ស្រី​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​និង​ផ្ទាល់​ខ្លួន ហើយ​រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​ចប់​ទេ»។

គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាមួយ ​ការិយាល័យ​អគ្គ​ព្រះ​រាជអាជ្ញា (OAG) ដោយ​ចោទ​ប្រកាន់​លោក​ស្រី យីងឡាក់ ពី​បទ​ធ្វេស​ប្រហែស​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​បង្ក​ឡើង​ដោយ​សារ​គម្រោង​ស្រូវ​ របស់​រដ្ឋាភិបាល​របស់​លោក​ស្រី។

លោក​ស្រី ត្រូវ​គេ​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​កាន់ OAG នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​សម្រាប់​ដីកា​ចោទ​ប្រកាន់​និង​បន្ទាប់​មក​ដីកា​ ចូល​តុលាការ​នៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​សម្រាប់​ក្រុម​ អ្នក​កាន់​តំណែង​នយោបាយ​ដែល​ជា​តុលាការ​ដូច​គ្នា​ដែល​បាន​កាត់​ទោស​បង​ប្រុស ​របស់​លោក​ស្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យ​ជាប់​គុក​ពីរ​ឆ្នាំ​ពី​បទ​រំលោភ​អំណាច៕

 

Taeyang ឆក់​បេះដូង​អ្នក​គាំ​ទ្រ ​នៅប៉េកាំង អំឡុងពេលលុកលុយ តំបន់អាស៊ី

ចិន៖ Taeyang សមាជិកក្រុមចម្រៀង ដ៏ល្បីល្បាញ BIGBANG បន្ទាប់ពី បញ្ចប់ការប្រគំតន្ត្រី នៅសៀងហៃ និងក្វាងចូវ រួចមក ថ្មីៗនេះបានបញ្ចប់ ការប្រគំតន្ត្រី របស់ខ្លួនមួយទៀតហើយ គឺនៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៥នេះ ថា Taeyang បានបញ្ចប់តន្ត្រី RISE របស់ខ្លួន កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ នៅប៉េកាំងប្រទេសចិន ដែលមានប្រិយមិត្តរហូតបីពាន់នាក់ចូលរួមទស្សនា ។ ក្នុងពេលសម្តែង Taeyang បានឆក់យកបេះដូង របស់ប្រិយមិត្តខ្លួន ដែលធ្វើឲ្យពួកគេ រីករាយយ៉ាងខ្លាំង ជាមួយនិងបទចម្រៀងថ្មី របស់ខ្លួន “Eyes, Nose, Lips,” “Ringa Linga,” និងបទដែលមាន អ្នកទស្សនា ច្រើនបំផុតក្នុងYutube “Good Boy ” ជាបទ ដែលកំពុងពេញនិយម និងបទចម្រៀងល្បីៗ ជាច្រើនទៀត សរ៉ុបចំនួន២០បទ ។

បន្ទាប់ពីបញ្ចប់តន្ត្រី នៅប្រទេសចិន តារាចម្រៀងនិងជាអ្នកនិពន្ធចម្រៀង ដ៏ល្បីល្បាញវ័យ២៦ឆ្នាំ Taeyang និងបន្តតន្ត្រីនេះទៅកាន់ប្រទេសម៉ាឡេស៊ី ថ្ងៃទី ៧ខែមិនា សាំងហ្គាពួ ថ្ងៃទី៨ ឥណ្ឌូណេស៊ីថ្ងៃទី ១៤ និង ថ្ងៃទី២១មិនា នៅប្រទេសថៃ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1766
1621
4530646