jaukjeybanner

អាលីហ្សា គ្រាំចិត្ត​ដល់​ថ្នាក់​ធ្លាក់​ខ្លួនឈឺ ក្រោយ​ជួប​ស្នេហ៍​ប្រះស្រាំ

ភ្នំពេញៈ កាលពីមួយរយៈពេលមុននេះ កញ្ញា អ៊ុន អាលីហ្សា ហៅ អាលីហ្សា ធ្លាប់បាន បង្អួតមហាជនពី ទំនាក់ទំនងផ្អែមល្ហែមរវាងនាង និងគូស្នេហ៍ប្រៀបដូចជាស្រមោច និងស្ករ ស្អិតជាប់គ្នា បេះមិនចេញទេ ដោយនាងប្រកាសក្តែងៗថា បុរសវ័យស្របាលនាងម្នាក់នេះ ហើយជាគូជីវិតរបស់នាង ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ពួកនាងអាចនឹងមាន គម្រោងត្រៀមដឹកដៃគ្នា ចូលរោងការតាមប្រពៃណីខ្មែរ ផងដែរ ប៉ុន្តែការលេចឮព័ត៌មានបែប នេះ មិនទាន់បានប៉ុន្មានខ្យល់ផង ស្រាប់តែលេចឮ ពាក្យចចាមអារ៉ាមតៗគ្នា ថាពេលនេះ ចំណងស្នេហ៍របស់ពួកនាង បានដើរដល់ផ្លូវបំបែកហើយ ដោយសារតែមាន រនាំងពីក្រុម គ្រួសារខាងប្រុស ។

អាន​បន្ត៖ អាលីហ្សា គ្រាំចិត្ត​ដល់​ថ្នាក់​ធ្លាក់​ខ្លួនឈឺ ក្រោយ​ជួប​ស្នេហ៍​ប្រះស្រាំ

សៀក សរុណា មិនអន់ចិត្ត ពេលជ្រុះបាត់ តំណែងតួឯក

ភ្នំពេញ៖ បន្ទាប់ពីក្ដោបក្ដាប់ បានតំណែងជាតួឯក ក្នុងខ្សែភាពយន្តរឿង "កំណប់បះសក់" ដែលទើបតែថតចប់កាលពី ពេលថ្មីៗនេះរូចមក តារាសម្ដែងរាងតូចច្រឡឹង ចង្កេះអង្ក្រងស្រីស្រស់មាណវី សៀក សរុណា កំពុងតែញាប់ដៃញាប់ជើង ក្នុងការសម្ដែង ក្នុងរឿងមួយទៀត មានចំណងជើងថា "កូនខ្ញុំចម្លែក" ជាវណ្ណកម្មថ្មី របស់ផលិតកម្ម Eye Love Film ជាភាពយន្តខ្នាតធំ បែប3D ។

ការដើរឆ្ពោះទៅកាន់វិថីសិល្បៈ យ៉ាងពេញទំហឹង និងទទួលបាននូវ តំណែងជាតួឯក ជាបន្តបន្ទាប់នេះ គឺដោយសារតែទេពកោសល្យ ច្បាស់លាស់ ក្នុងការសម្ដែងរបស់ សៀក សរុណា អមដោយសម្រស់ល្អឯក អំណោយផលពីធម្មជាតិ ធ្វើឲ្យអ្នកដឹងនាំរឿង មិនអាចមើលរំលងនាងបាន។ ការងារសិល្បៈ របស់នួននាង សៀក សរុណា ត្រូវបានគេដឹងយ៉ាងប្រត្យក្សថា កំពុងតែមមាញឹក ជាប់រដឹក ពីមួយថ្ងៃទីមួយថ្ងៃ អាចនិយាយបានថា នាងកំពុងតែកាក់កប ជាមួយអាជីពមួយនេះ។

អាន​បន្ត៖ សៀក សរុណា មិនអន់ចិត្ត ពេលជ្រុះបាត់ តំណែងតួឯក

ម៉ាក សែនសូនីតា ច្រានចោលដំណឹង ត្រៀមធ្វើថៅកែ លក់ពេជ្រ

ភ្នំពេញៈ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ថ្មីៗនេះ មានប្រភពមួយ ទម្លាយឲ្យដឹងថា នាងកំពុងតែមានគម្រោង ដើរចេញពីសង្វៀនសិល្បៈស្ងាត់ៗ ដោយគ្មានស្តាយស្រណោះ ទៅសម្ងំបើកហាងលក់ពេជ្រ និងធ្វើជាថៅកែស្រី ដោយមិនខ្វល់ពីការងា សិល្បៈទៀតនោះទេ ខណៈដែលកន្លង មក ធ្លាប់លេចឮថា នាងមានទំនាក់ទំនងជាមួយ ថៅកែលក់ពេជ្រ ដ៏មានស្កុកស្ដម្ភម្នាក់ ក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា តារាស្រីរាងតូចច្រឡឹង មានទម្រង់មុខកូនកាត់ បបូរមាត់សិចស៊ី កញ្ញា តូតា កំពុងតែត្រៀម ខ្លួនបាយៗពីសិល្បៈ ទាំងស្រុងហើយ ។ ប៉ុន្តែការដកខ្លួនឃ្លាតឆ្ងាយ ពីសិល្បៈនេះ មិនមែនដោយសារនាង ត្រូវរៀបការ មានគ្រួសារចេញទៅរស់នៅក្រៅប្រទេស ជាមួយ ស្វាមីជាអណិកជន ដូចជាតារាសម្តែង នាង គឹម លីហ្សា ឬក៏ សារ៉ាយ សក្ខណា ទេ ធាតុពិតទៅការផ្តាច់ខ្លួន ពីអាជីពសិល្បៈ ដែលនាង ស្រលាញ់នេះ គឺដោយសារប្រុសកំពូលស្នេហ៍របស់នាង បានចំណាយទុន រាប់ម៉ឺនដុល្លារ បើកហាងលក់ពេជ្រ ទ្រង់ទ្រាយសមរម្យមួយ ឲ្យនាង រកស៊ីធ្វើជាថៅកែស្រី ដោយមិនចាំបាច់ខ្វល់ពី ការថតក្រោមកម្តៅ ថ្ងៃសន្សំប្រាក់ល្អិត ដូចពេលមុនៗទៀតទេ ។

អាន​បន្ត៖ ម៉ាក សែនសូនីតា ច្រានចោលដំណឹង ត្រៀមធ្វើថៅកែ លក់ពេជ្រ

សោភ័ណ្ឌ លីនដា លេងពណ៌សក់ ក្រហមឆ្អិនឆ្អៅ ទាមទារ ការចាប់អារម្មណ៍

ភ្នំពេញ៖ បុប្ផាក្រពុំ មានដើមកំណើត រស់នៅលើទឹកអ្នកលឿង ខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា ថ្មីៗនេះបានរំលេចស្តាយល៍ ក្នុងការតុបតែងខ្លួន បែបថ្មីប្លែកខុស ពីអ្នកសិល្បៈដទៃ ដែលនាងបានផ្លាស់ប្តូរស្តាយល៍ ធ្លាប់តែស្លៀកពាក់ បែបស្រគត់ស្រគំ មកជាស្លៀកពាក់ បែបសិចស៊ី ប្តូរពណ៌សក់ក្រហមឆ្អិនឆ្អៅ ដើម្បីទាមទារ ការចាប់អារម្មណ៍ ។

តារាសម្តែងវ័យក្មេង សោភ័ណ្ឌ លីនដា បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយមានចេតនា ចង់បង្ហាញស្ទីលក្នុងការ តុបតែងខ្លួន ប្លែកខុសពីមុន ដោយនាងលេងម៉ូដសក់ខ្លី ពណ៌ក្រហមឆ្អិនឆ្អៅ យ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រ បានឃើញរូបនោះ ហើយ បានលាន់មាត់ស្ទើរ គ្រប់គ្នាថា អីយ៉ា! លីនដា ពេលនេះវិវត្តន៍ខ្លួន លេងពណ៌សក់ក្រហម ឆើតទាក់ទាញ ការចាប់អារម្មណ៍ ខ្លាំងណាស់តើ..!។

អាន​បន្ត៖ សោភ័ណ្ឌ លីនដា លេងពណ៌សក់ ក្រហមឆ្អិនឆ្អៅ ទាមទារ ការចាប់អារម្មណ៍

នីកូ ស្ពឹកមុខ ពេលប៉ះជាមួយ វង្ស ណយ

ភ្នំពេញៈ អ្នកលេងកែងឆេះ វង្ស ណយ សិស្សគុនក្នុងក្លឹបកងពលតូចលេខ៣១ បានធ្វើឲ្យតារាចម្រៀង ដ៏ល្បីលោក នីកូ ដែលជ្រកក្រោមទ្រនំផលិតកម្ម សាន់ដេ បាក់មុខបាក់មាត់ យ៉ាងខ្លាំង តាមរយៈការរិះគន់ លើរូបថតមួយសន្លឹក ដែល វង្ស ណយ និង នីកូ បានថតជុំគ្នា កាលពីពេលកន្លងមកនេះ ។

ស្របពេល វង្ស ណយ ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯក អាស៊ី-អឺរ៉ុប និងដណ្ដើមបានខ្សែក្រវាត់ បន្ទាប់ពីប្រកួតឈ្នះ កីឡាករ Said Amrani របស់ប្រទេសប៊ែលហ្ស៊ិក នៅប្រទេសបារាំងនោះ មានអ្នកនិយមលេង Facebook ម្នាក់ បានយករូបថត ដែលកីឡាករ វង្ស ណយ និងតារាចម្រៀង លោក នីកូ មកបង្ហោះ ដើម្បីឲ្យមិត្តភក្តិ ក្នុងប្រព័ន្ធ ទំនាក់ទំនងសង្គមមួយនេះ ដាក់ពិន្ទុ និងជ្រើសរើសយក តើម្នាក់ណាជាស៊ុបពើស្ដារ (Super star) សម្រាប់ពួកគេនោះ ?

អាន​បន្ត៖ នីកូ ស្ពឹកមុខ ពេលប៉ះជាមួយ វង្ស ណយ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
661
700
4912466