jaukjeybanner

ស្រីមុំ បញ្ជូន​សង្សារ​ទៅ​សង្គ្រោះ​​នៅ​ថៃ

តារាសម្តែង​ស្រស់​សោភា​ជាប់​ងារ​ជា​តារា​ ស៊ីវិល័យ​នាង គង់ ច័ន្ទ​ស្រីមុំ បាន​ទទួល​អារម្មណ៍​តក់​ស្លុត​មិន​តិច​ទេ នៅ​ពេល​សង្សារ​របស់​នាង​គឺ​តារា​សម្តែង គឹម សីហា បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​សន្លប់​បាត់​ស្មារតី ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ​នៅ​ស្រុក​ខ្មែរ​អះ​អាង​ថា ​សីហា ​មាន​ឈាម​ដក់​ក្នុង​ខួរ​ក្បាល និង​បាក់​ឆ្អឹង​មុខ​យ៉ាង​ធ្ងន់​ធ្ងរ។

អាន​បន្ត៖ ស្រីមុំ បញ្ជូន​សង្សារ​ទៅ​សង្គ្រោះ​​នៅ​ថៃ

ជុំ លីណូ មានសន្ទុះខ្លាំង ជាងកាលពីនៅសាន់ដេ?

ភ្នំពេញ៖ អតីតតារាចម្រៀងធ្លាប់លេចឈ្មោះល្បីគួរសមក្នុងផលិតកម្មសាន់ដេ លោក ជុំ លីណូ  មួ យ រយៈពេលថ្មីៗ ត្រូវបានទស្សនិកជន អ្នកគាំទ្រ មើលឃើញថា លោកហាក់កំពុងតែមានសន្ទុះកេរ្តិ៍ ឈ្មោះ ល្បីល្បាញខ្លាំងជាងកាល ពីនូវផលិតកម្មចាស់សាន់ដេ ខណៈដែលបច្ចុប្បន្ន ត្រូវម្ចាស់ ផលិតកម្មថ្មី ដាយម៉ិន ពេញចិត្តនិងលើកស្ទួយខ្លាំងជាងគេ។

អាន​បន្ត៖ ជុំ លីណូ មានសន្ទុះខ្លាំង ជាងកាលពីនៅសាន់ដេ?

ខេមរៈ សិរីមន្ត បញ្ចេញ​បទ​ចម្រៀង លើកស្ទួយ​វិស័យ​កីឡា​

ភ្នំពេញ: ជា ​ចេតនា​មួយ ចង់បង្ហាញ និង​លើកតម្កើង នូវ​សិល្បៈ​ក្បាច់គុណ​បុរាណ​ខ្មែរ អោយមាន​ការរីកចំរើន ក៏ដូចជា អោយ​អន្តរជាតិ ទទួលស្គាល់​កាន់តែ​ច្រើនឡើងៗ​នោះ ថ្មីៗ​នេះ តារាចម្រៀង​ឈានមុខ របស់​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ សិរីមន្ត បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​របស់ខ្លួន ចំនួន​ពីរ​បទ ដែល​សុទ្ធសឹង​បង្ហាញ ពី​ឈុត​ឆាក​វាយប្រហារ ប្រើប្រាស់​នូវ​ក្បាច់គុណ​បុរាណ​ខ្មែរ ដែល​ក្នុងនោះ​មានដូចជា​បទ “ ស្រលាញ់​បង​គ្មាន​អនាគត​ទេ ” និង​បទ “ តឹងទ្រូង​ស្ទើរ​ធ្លាយ និយាយ​មិន​ចេញ ” ។

អាន​បន្ត៖ ខេមរៈ សិរីមន្ត បញ្ចេញ​បទ​ចម្រៀង លើកស្ទួយ​វិស័យ​កីឡា​

ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ ប្រាប់ពីគន្លឹះជោគជ័យ ក្នុងអាជីពជាអ្នករាំ

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានតាមទស្សនា អត្ថបទទាក់ទង នឹងជីវិតអ្នកសិល្បៈភាគច្រើន ជាតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ ជាដើម ដោយមិនសូវចាប់ អារម្មណ៍ទៅលើតារាៗ ដែលចាប់អាជីព ជាអ្នករាំកំដរឆាកនោះឡើយ ។ប្រិយមិត្តក៏មិនដឹងដែរថា អ្នករាំល្វត់ល្វន់ទាំងអស់នោះ បានឆ្លងកាត់ការលំបាក តស៊ូកម្រិតណា ទម្រាំពួកគេបានបង្ហាញ វត្តមាននៅលើកញ្ចក់ ទូរទស្សន៍ ក៏ដូចជាឆាក តន្រ្តីនានា។ ដើម្បីទទួលបានបទពិសោធន៍ខ្លះៗ និងគន្លិះសំខាន់ៗ ក្នុងជំនាញជាអ្នករាំនេះ អ្នករាំចាស់វស្សា កញ្ញា ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ នឹងចេញមុខទម្លាយ ពីការលំបាក ការតស៊ូក្នុង អាជីពមួយនេះ តាមរយៈគេហទំព័រ LookingTODAY ឲ្យប្រិយមិត្តបានដឹង។

អាន​បន្ត៖ ឆិល ពេជ្រពណ្ណរាយ ហៅ ស្រីពេជ្រ ប្រាប់ពីគន្លឹះជោគជ័យ ក្នុងអាជីពជាអ្នករាំ

ពាក់មី សម្រុកថតបញ្ចប់រឿង “2 Brothers” មុនចេញទៅអាម៉េរិក

ភ្នំពេញ៖ នៅសល់ប្រមាណ មួយសប្តាហ៍ទៀតប៉ុណ្ណោះ តារាកំប្លែងប្រុសស្រី ល្បីឈ្មោះប្រចាំ CTN នាយពាក់មី និងនាងខ្ញុង នឹងត្រៀមខ្លួន ដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅសម្តែងលើទឹកដី មហាអំណាច រយៈពេល១ខែ។ មុនពេលចេញដំណើរទៅនោះ តារាកំប្លែង ដែលមានភាពលេចធ្លោប្រចាំ ក្រុមកំប្លែងបានប្រាប់ឲ្យដឹងថា មុនពេល ជិតដល់ថ្ងៃ ទៅសម្តែង នៅក្រៅប្រទេស គឺលោកកាន់តែមមាញឹកក្នុង ការសម្រុកថតរឿងបញ្ចប់ និងមានការងារមួយចំនួន លោក ត្រូវបង្ខំចិត្ត ផ្អាកមិនទទួលបន្ថែមទេ ខ្លាចថតរឿង មិនចប់ទាន់ពេល ។

អាន​បន្ត៖ ពាក់មី សម្រុកថតបញ្ចប់រឿង “2 Brothers” មុនចេញទៅអាម៉េរិក

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
362
2461
4918362