jaukjeybanner

ចប់បាត់! អតីតFreshie Boy ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរ ពាក់ព័ន្ធនឹងគ្រឿងញៀន

បាត់ដំបង៖ មិនគួរឲ្យជឿថា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី(The Sound Family) កាលពីវេលាម៉ោង ២៣៖២០នាទី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

បើតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តគមន៍ប្រឆាំងបង្ការ បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១លើក។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទៅដល់៦នាក់ ដែលក្នុងនោះ មាន លោក ថៃ នរៈពិទូ ដែលជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ហើយរួមទាំងប្រពន្ធរបស់លោកទៀតផង គឺអ្នកនាង អោក រតនៈប៉ុណ្ណិកា ដែលមានឪពុកជាមន្រ្តីនគរបាលជាតិផងដែរ។

អ្វីដែលសមត្ថកិច្ច បានធ្វើការចាប់បាន និងដកហូត មានដូចជាថ្នាំញៀន ប្រភេទកេតាមីន( Ketamine) ចំនួន០៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន០២ ថ្នាំអំពូល Diazepam ចំនួន ០២អំពូល ថ្នាំ ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គំរបដកកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

គួររំលឹកផងដែរ លោក ថៃ នរៈពិទូ គឺជា អតីតFreshie Boy លេខ១ ឆ្នាំ២០០៧ ដែលមហាជន ភាគច្រើន បានស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់លោក គួបផ្សំនឹងរូបសម្រស់ស្រស់សង្ហា។ ប៉ុន្តែមិនដឹងជាយ៉ាងណា រូបលោក ក៏ស្ងាត់ដំណឹងសូន្យតែម្តង មិនបង្ហាញមុខនៅក្នុងវង្វង់សិល្បៈតទៅទៀត ហើយទើបតែពេលថ្មីៗនេះទេ ស្រាប់តែធ្លាយដំណឹងថា រូបលោក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនយ៉ាងដូច្នេះ៕

ច​ន ច័ន្ទ​ល​ក្ខិ​ណា ជះ​កំហឹងតប​អ្នក​ដៀល​នាង​ជា​ស្រី​ផិតក្បត់

ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦ ម៉ោង ០៨:៥៥   (26-04-2016 08:55)

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​មនុស្ស​មួយ​ចំនួន ដៀល​ថា «​ជា​ស្រី​ផិតក្បត់​» ។

ការ​ដៀលត្មះ​នោះ​បន្ទាប់​ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ជា​រូប​បង្ហាញ​នាង​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។

ទន្ទឹម​នឹង​ការ​បង្ហោះ​រូបភាព​ដ៏​ផ្អែមល្ហែម និង​រីករាយ​នោះ មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​សម្តែង​ការ​ស្ងើចសរសើរ និង​អបអរ តែ​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​ទៀត​រិះគន់ និង​ដៀល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា «​ជា​ស្រី​ផិតក្បត់​» ។

ការ​រិះគន់ និង​ដៀលត្មះ​នោះ​ធ្វើ​ឱ្យ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឆ្លើយ​តប​ទៅ​វិញ​ទាំង​កំហឹង ។

អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា បាន​សរសេរ​សារ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នោះ​ថា «​កំពូល​ទើស កំពូល​ច្រណែន កំពូល​រិះគន់ កំពូល​វាយប្រហារ​សិល្បៈ​ឯង កំពូល​តែ​ស្ករ កំពូល​រេ​ដូច​ស្រល់ មិន​ចេះ​ម្ចាស់​ការ​ខ្លួនឯង​ឱ្យ​ព័ត៌មាន​ដឹកមុខ សម្លាប់​មនុស្ស​ដោយ​មិនដឹង​រឿង​ច្បាស់ ។ មើល​គ្រួសារ​ឯង ប្តី​ឯង​ឱ្យ​ល្អ កុំមក​ចោទ​ខ្ញុំ ដៀល​ខ្ញុំ ស្គាល់​ខ្ញុំ​ឱ្យ​ច្បាស់​សិន ចាំ​ហ៊ាន​និយាយ ។ ជូនពរ​ពួក​ស្រី​ដែល​ដៀល​ខ្ញុំ ចៀស​ផុត​ពី​ភាព​ឈឺចាប់ ដោយសារ​ប្តី​ក្បត់​ម្តង​ហើយ​ម្តងទៀត តែ​ខ្ញុំ​ចង់ឱ្យ​ពួក​អ្នក​ជួប​រឿង​ទាំងនោះ​ម្តង នោះ​ពួក​អ្នក​នឹង​ដឹង​ថា ការ​ឈឺចាប់​បែប​នេះ​វា​របៀប​ម៉េច ។

ខ្ញុំ​ដើរ​លេង​ផ្អែមល្ហែម គឺ​ខ្ញុំ​មិន​ចេះ​លាក់​លួច​លឹប​ល​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ឆក់​ប្តី​នរណា​ទេ ហើយ​ខ្ញុំ​ដាច់ខាត​មិន​ឆក់​របស់​គេ​ទេ ព្រោះ​ខ្ញុំ​ស្គាល់​រសជាតិ​បែប​នោះ​ច្បាស់​ណាស់​ពី​រឿង​ត្រូវ​គេ​ឆក់​ប្តី តែ​មិន​អី​ទេ ព្រោះ​ខ្ញុំ​ស្រលាញ់ គឺ​ចេញ​មុខ មិន​ដូច​គេ​យក​គ្នា​៥​ឆ្នាំ រហូត​ដល់​ឥឡូវ តែ​មិន​ចេញ​មុខ តែ​ម៉ែឪ​បងប្អូន​មិត្តភក្តិ​ខាង​ប្រុស​គេ​ដឹង​ឮ គ្រាន់តែ​មិន​ផុស​ដូច​ខ្ញុំ ។

ខ្ញុំ​ជូនពរ​ពួក​ស្រី​ដែល​ដៀល​ខ្ញុំ​ទាំងអស់​ឱ្យ​ប្តី​ក្បត់​ម្តង​ហើយ​ម្តងទៀត​គ្រប់​គ្នា ដើរ​រាល់​យប់ និង​ជួប​តែ​ប្តី​យក​មិត្តភក្ដិ យក​ស្រី និង​ស្រា​ជា​ធំ ចាំ​មើល​ពួក​អ្នកមាន​អារម្មណ៍​យ៉ាង​ម៉េច ? អ្នក​ណា​យល់​ស្រប​ការ​ជូនពរ​ខ្ញុំ​ខ្លះ ? សូម​ទេវតា​មេត្តា​ជួយ​បង្ហាញ​អារម្មណ៍​បែប​នោះ​ឱ្យ​ពួក​គេ​ដឹងផង ដើម្បី​ឱ្យ​ពួក​ស្រី​ទាំងនោះ​ដឹង ពួក​អ្នកឯង​ចូល​ចិត្ត​ឆ្កឹះ​ភាព​ឈឺចាប់​គេ​ណាស់​» ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សាង​ស្នេហា​ជាមួយ​បុរស​អ្នកជំនួញ​លោក​ហេង ឡុ​ង បន្ទាប់​ពី​នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​លោក​យុ​ត្ថា​រ៉ា ឆា​នី ។

ពន្លក​ស្នេហា​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នេះ នៅ​មិន​ទាន់​មាន​តម្រុយ​ចូល​រោងការ​នៅ​ពេល​ណា​ឡើយ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្លាប់​អះអាង​ថា «៩៩% ប្រុស​ណា​ក៏​ដូច​ប្រុស​ណា ហើយពី​ពេល​នេះ​ទៅ ក៏​អាច​រស់នៅ​អត់​មនុស្ស​ប្រុស​បាន​ដែរ ស្គាល់​ត្រឹម​ប៉ុណ្ណឹង​គឺ​វា​គ្រប់គ្រាន់​ហើយ កុំឱ្យ​ថា​មិន​ស្គាល់​សោះ លើក​នេះ​បើ​ដូច​លើក​មុន​គឺ​ស្មា​លា ហើយ​ចៀស​ឱ្យ​ឆ្ងាយ ប្រុងខ្លួន​ទៅ​លោកប្រុស​» ៕

 

របាំ​កួយ ស្ល​ដែក​ លើក​មុខ​ខេត្ត​កំពង់ធំ​ជាប់​លេខ ១ ក្នុង​ទិវា​វប្បធម៌​ជាតិ​ទី ១៨

ក្រុម​របាំកួយ​ស្លដែក ឬ​សន្លុង​ជាន់ដែក នាពេល​សម្តែង​ក្នុង​ទិវា​វប្បធម៌ជាតិ​លើកទី ១៨ កាល​ថ្ងៃទី ៣ មីនា​ឆ្នាំ ២០១៦។

កំពង់ធំៈ ជាមួយ​នឹងសកម្ម​ភាព​អ្នករាំ​ដ៏​រស់​រវើក ស្វាហាប់​ មានគ្នា​ច្រើន​ដែល​ដៃ​ប្រដាប់​ទៅដោយ​ផ្លែ​ដាវវែង​ខ្លី​ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ធ្វើ​ពីដែក​ លើ​វេទិកា​នោះ​គឺជាកា​រ​សម្តែង​នូវ​របាំមួយ​មាន​ឈ្មោះថា «របាំកួយ​ស្លដែក​ ឬ​របាំ​សន្លុងជាន់ដែក»​ ដែល​ជារបក​គំហើញ​ថ្មី​មួយ​របស់​ខេត្តកំពង់ធំ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់លេខ ១​ ផងដែរ​ក្នុង​ទិវាវប្បធម៌ជាតិ​លើកទី ១៨​ កាលពីថ្ងៃទី ៣​ ខែមីនា ឆ្នាំ ២០១៦ កន្លង​មក។

របាំកួយ​ស្ល​ដែក​នេះ​មានប្រវត្តិ​ និង​ត្រូវការ​ពេលវេលាវែង​ឆ្ងាយ​ស្រាវជ្រាវ​ ឬ​ឆ្លង​កាត់​ការសាក​សួរមនុស្ស​ចាស់​ដែលជា​ប្រភព​នៃ​ឯកសារ​រស់​ដើម្បី​ចងក្រង ​រហូត​ដល់​បង្កើត​បាន​ជា​របាំមួយ​ឡើងបាន។

ក្រុម​របាំ​កួយ​ស្លដែក ឬ​សន្លុង​ជាន់ដែក នាពេល​សម្តែង​នៅ​ខេត្ដ​កំពង់ធំ​។

លោក ឆាង កង ប្រធាន​មន្ទីរ​វប្បធម៌​ និង​​វិចិត្រ​សិល្បៈ​នៃ​ខេត្ត​កំពង់ធំ​ បាន​បង្ហើបឲ្យដឹង​ថា​៖ «​តាមពិត​ទៅ​របាំ​កួយ​ស្លដែក​នេះ គ្រោង​នឹងកើត​មានឡើង​តាំង​ពី​ជំនាន់​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ខណៈ​លោក​បាន​មកកាន់​ការងារនៅ​ផ្នែក​វប្បធម៌​នៅកំពង់ធំ​ម្ល៉េះ ​គឺ​ប្រហែល​ជា​នៅ​ក្នុង​ទសវត្សរ៍ទី ៨០ តែក៏ត្រូវ​បន្ត​រង់ចាំ​រហូតដល់​ឆ្នាំ ២០១៦ នេះ​ ទើប​អាចសម្រេច​គោលដៅ​បាន ដោយ​សារ​តែ​ស្ថានភាព និងពេល​វេលាមិនមាន​អំណោយ​ផល។ ក្រុម​ការងារ​វប្បធម៌បាន​ចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​លើក​ចុងក្រោយ​នៅឆ្នាំ ២០១២ តាម​តំបន់​នានា​មាន​កន្លែង​ស្លដែក ឬ​ភាសា​កួយហៅ​ថា​សន្លុង​ស្លដែក។ ជាក់​ស្តែង​យើង​មាន​ចាស់ៗ​ជាច្រើន​បាន​ដឹង​ឮពី​ប្រវត្តិ​នៃ​កន្លែង​ស្លដែក​ របស់កួយ តែពួកគាត់​មិនធ្លាប់​ចូលរួម​ពិធី​ឡើយ។ ​សំណាង​​ល្អ​យើងបាន​ជួប​លោក​តា​ជនជាតិ​កួយ​ម្នាក់​ វ័យប្រហែល ៩០ ឆ្នាំ​ប្លាយ​ដែលធ្លាប់​បាន​ចូលរួម​ក្នុង​ពិធី​ស្លដែក​របស់​ដូនតាគាត់​ ហើយ​បាន​រៀបរាប់​ប្រាប់ដល់​ក្រុម​ការងារ​ស្រាវជ្រាវ​យើង​យ៉ាងច្បាស់ និង​មាន​ភាព​ក្បោះក្យាយ​ សម្រាប់​ជា​ទិន្នន័យ​ដ៏​អស្ចារ្យ​នៃ​របាំ​នេះ​ដល់​ពួកយើង»។

ដើម្បី​សាង​ដាវ​ពិសិដ្ឋ​ ឬ​ព្រះ​ខ័នរាជ្យ​ ត្រូវ​រៀបចំលំ​ដាប់​ស្លាធម៌​បាយ​សីឲ្យ​បាន ៧ នៅ​ក្នុង​មួយ​មុខៗរាប់​មាន ម្លូស្លា​ សណ្ដែក​ ល្ង ​សាឡី ​ទៀន​ធូប ដូងផ្កា និងសន្លុង ៧ ហើយ​ក៏​ត្រូវ​បញ្ជាន់​រូប​សែនព្រេន​ផងដែរ។

លោក ឆាង កង​ បន្ត​ថា៖ «​ការសាង​ដាវ​ដ៏ពិសិដ្ឋ​ ឬដាវ​ព្រហ្មចារី ​គេ​ត្រូវ​ការ​ដែក​ព្រហ្មចារី​ចំនួន ៧ សន្លុង​ យកមក​ស្មិតរួមគ្នា​ ខណៈ​ដែលគេក៏ត្រូវការ​ស្រ្តីក្រមុំ​ព្រហ្មចារី ៧ នាក់​មក​អង្គុយ​បកសំបក​ស្រូវ​ដើម្បី​យក​អង្ករដាំ​បាយសែន​ព្រេន​អ្នកសន្លុង​ ទៅ​តាម​បែបនៃ​ព្រហ្មញ​សាសនា ក្នុងការ​សុំ​បូតឲ្យ​បាន​ដែកល្អ​បរិសុទ្ធ ឬ​ដែក​ព្រហ្មចារី​នោះដើម្បី​យក​ទៅ​លត់ ឬ​ដំ​ធ្វើ​កាំបិត ដាវ ដែល​មុត​ល្អ»។​

បើ​តាម​ប្រសាសន៍​​លោក​ ឆាង កង ឲ្យ​ដឹង​ថា បង​ប្អូន​ជនជាតិកួយ​នា​ពេល​បច្ចុប្បន្ន​នេះ​សេស​សល់​រស់នៅ​ភូមិស្រឡែក​ចាស់ និង​ថ្មី ឃុំ​សាលា​វិស័យ​ នៃ​ស្រុក​ប្រាសាទបល្ល័ង​​ ខេត្ត​កំពុងធំ។

លោក​ថា៖ «ពេល​នេះ​ពួកគេកំពុង​រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ ដោយ​យើង​ឃើញ​មានការ​ប្រើប្រាស់​ភាសា​កួយ​ទំនាក់ទំនង​គ្នា​រាល់ថ្ងៃ​ដែរ»៕​

ម៉ាក សែន​សូ​នី​តា ៖ មិន​ចង់​ប្រាថ្នា​ស្នេហា​ឧកញ៉ា វ័យ​បិតា​ទេ​?

រាជធានី​ភ្នំពេញ : តារា​សម្តែង​ដែល​កំពុងមាន​ទីផ្សារ កញ្ញា ម៉ាក សែន​សូន​នី​តា ដែល​ប្រៀបបាន​បុប្ផា​ដែល​កំពុង​ចោល​ក្លិនពិដោរ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ស្នេហា​ជាមួយ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្តម្ភ ហើយ​មាន​ងារ​ជា​ឧកញ៉ា ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដំណឹង​នេះ ត្រូវបាន​ប្រភព​ដែល​ស្និទ្ធ និង​នាង​បាន​បង្ហើប​ថា នាង​បាន​ច្រានចោល​នូវ​សំណើរ សុំចូល​ស្តី​ដំណឹង​តាមផ្លូវ​ទៅតាម​ច្បាប់​ពី​សំណាក់​បុរស​វ័យ​ជិត​៥០ ដែលជា​អ្នកមាន​ងារ​ជា​ឧកញ៉ា​ចង់បាន​នាង​ជា​ប្រពន្ធ​ពេញ​ច្បាប់​។​

រ៉ូលីន បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង ពេល​តែង​ខ្លួន​ជា​ស្រី

ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានសប្បាយរីករាយ ជាមួយ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន នៅក្នុងការតុបតែងខ្លួនជានារី និងការបញ្ចេញ អត្តចរិក ជាភេទទី៣ ធ្វើឲ្យទស្សនិកជនជាច្រើន មានការគិតថា តារារូបនេះ គឺជាភេទទី៣ (ខ្ទើយ) ប៉ុន្តែទស្សនិកជន មិនបានដឹងពីជីវិតពិត ក្រោយឆាក របស់តារារូបនេះឡើយ ។ ថ្មីៗនេះ តារាសម្តែង និងជាតារាកំប្លែង រ៉ូលីន បានចេញមុខបង្ហាញពីអារម្មណ៍ឈឺចាប់ លាយឡំទឹកភ្នែក ទម្លាយប្រាប់ទស្សនិកជន ពេល លោកតែងខ្លួន ជាមនុស្សស្រីម្តងៗ ។

អស់រយៈពេលប្រមាណ២ឆ្នាំហើយ ដែលតារាចម្រៀង រ៉ូលីន ទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានភាពលេចធ្លោខ្លាំង ប្រចាំស្ថានីយ ទូរទស្សន៍ MY TV ដែលជារឿយៗលោក តែងតែបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ជាការតុបតែងខ្លួន ជាមនុស្សស្រី ។ នាពេលកន្លងមក ក៏ធ្លាប់មានទស្សនិកជនជាច្រើន មានការយល់ច្រឡំថា រ៉ូលីន គឺជាមនុស្សដែលស្រឡាញ់ភេទ ដូចគ្នាទៀតផង ។

តារាចម្រៀងរ៉ូលីន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដែលត្រូវនឹងថ្ងៃទិវានៃក្ដីស្រឡាញ់បានចេញមុខ ទម្លាយអាថ៌កំបាំង ការឈឺចាប់របស់ខ្លួន ប្រាប់ដល់សាធារណៈជនទាំងទឹកភ្នែក អួលដើមករនិយាយស្ទើរមិនចេញ ថា “ ទោះបីជាពេលរាល់ថ្ងៃ ខ្ញុំតែងខ្លួនជាស្រីក៏ដោយ តែពេលខ្លះខ្ញុំ មានអារម្មណ៍ ថាធុញថប់ខ្លាំងណាស់ អត់មានអ្នកយល់អារម្មណ៍របស់ខ្ញុំទេ (យំ)..!” ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្នុងចិត្តលោក ពិតជាមិនចង់ធ្វើខ្លួនបែបនេះទេ ប៉ុន្តែដើម្បីក្រុមគ្រួសារ ដើម្បីធ្វើឲ្យម្តាយជាទីស្រឡាញ់ រស់នៅបានសុខ មានគ្រប់យ៉ាង និងបម្រើអារម្មណ៍ទស្សនិកជន គឺលោកសុខចិត្តធ្វើគ្រប់យ៉ាង បើទោះជាលោក មិនចង់ធ្វើក៏ដោយ៕.

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1736
1621
4530616