jaukjeybanner

គន្លឹះ​កែ​ប្រែ​ភាព​ខ្ជិល ​ច្រអូសរបស់អ្នក​

សភាពខ្ជិលគឺ ជាធម្មជាតិម្យ៉ាង ដែលតែងដក់ជប់ ក្នុងសន្តានចិត្តមនុស្ស ទូទៅ។ បើទោះបីជាមនុស្សគ្រប់រូប ទទួល ស្គាល់ ថា ភាពខ្ជិលគឺជាសត្រូវលេខមួយរបស់ភាពជោគជ័យក៏ដោយ ក៏ជួនកាល គេគ្មានវិធានការចំពោះ វាទាល់តែ សោះ។ វិធីសាស្រ្តខាងក្រោមប្រហែលជាអាចជួយអ្នកឲ្យយកឈ្នះលើភាពខ្ជិលច្រអូសបាន ឬយ៉ាងហោចណាស់ ជួយបំលែងភាពខ្ជិលឲ្យទៅជាប្រយោជន៍៖

១.មនុស្សទូទៅច្រើនខ្ជិលមិនចង់ទទួលកិច្ចការដែលថ្នាក់លើដាក់ឲ្យទេ។ ការប្រកែកមិនព្រមទទួលធ្វើការណាមួយ ពុំមែនជារឿងល្អប៉ុន្មានទេ។ ប៉ុន្តែបើគេពិតជាចង់ប្រកែកមិនព្រមទទួលគេត្រូវថ្លឹងថ្លែងការងារជាមុនសិន គឺប្រកែកតែ កិច្ចការណាដែលមើលទៅអាចប្រកែកតែប៉ុណ្ណោះ(មិនមែនជាការងារស្នូល)។

អាន​បន្ត៖ គន្លឹះ​កែ​ប្រែ​ភាព​ខ្ជិល ​ច្រអូសរបស់អ្នក​

ក្មេងតូចអាយុ២ឆ្នាំម្នាក់ជាប់ក្នុងម៉ាស៊ីនបោកខោអាវ

ចិន៖ ក្មេងតូចអាយុ២ឆ្នាំម្នាក់បានចូលម៉ាស៊ីនបោកខោអាវ ហើយជាប់រើខ្លួនមិនរួច នៅក្នុងម៉ាស៊ីនបោកខោអាវនោះ ទាល់តែក្រុមពន្លត់អគ្គីភ័យមកជួយសង្គ្រោះទើបអាច រំដោះក្មេងតូចនោះបាន។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន ហើយមូល ហេតុធ្វើអោយក្មេងតូចនោះជាប់ក្នុងម៉ាស៊ីនបោកខោអាវ គឺបណ្តាលមកពីក្មេងតូចនោះចូលក្នុងម៉ាស៊ីននោះដើម្បី យករបស់លេង ហើយជើង របស់គេក៏បានជាប់ប្រលោះ ក្នុងម៉ាស៊ីននោះតែម្តង។ ឪពុកម្តាយក្មេងប្រុសរងគ្រោះបាន ទូរស័ព្ទហៅជំនួយ ហើយពេលក្រុមពន្លត់អគ្គីភ័យមកដល់ ពួកគេបានសំរេចកាត់ម៉ាស៊ីន បោកខោអាវនោះ ដើម្បីសង្គ្រោះក្មេងតូច។ ក្រោយពីចំណាយពេលប្រមាណ៣០នាទី កាត់បំណែកម៉ាស៊ីនបោកខោអាវនោះ ទើបក្មេងតូចអាយុ២ឆ្នាំត្រូវបានជួយសង្គ្រោះចេញ ពីម៉ាស៊ីន។ នេះជាមេរៀនមួយសំរាប់ឪពុកម្តាយគ្រប់រូប ដែលធ្វេសប្រហែសក្នុងការមើល ថែកូន។

នៅ​ពេល​Heroesក្នុង​ភាពយន្ត​ល្បី​ៗ​ឡើង​ប្រកួត​កីឡា​កាស​លើ​សង្វៀន​WWE ម៉េចដែរ?

វីដេអូ​​កីឡាកាស​ដែល​ត្រូវ​​បាន​បង្ហោះ​លើ​គេហទំព័រ​Youtubeនិង​កំពុង​ ក្លាយ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​យ៉ាង​គគ្រឹកគគ្រេងលើ ​បណ្ដាញ​សង្គមFacebookនា​ខណៈ​នេះ​​មាន​រយៈ​ពេល​១០​នាទី​និង​៥៧​វិនាទី។

វីដេអូ ​នេះ​មាន​ការ​ចូលរួម​ប្រកួត​កីឡា​កាស​ពី​តួ​អង្គ​សំខាន់​ៗ​ពី​ភាពយន្ត​ខ្នាត ​ធំ​ដ៏​ល្បីល្បាញ​និង​រក​បាន​ចំណូល​បាន​យ៉ាង​ច្រើន​របស់​ហូលីវូដ​ ”Avengers”ដែល​ក្នុង​នោះ​រួម​មាន​Iron Man, Hulk, Thor, Captain Americaនិង Hawkeye ជាដើម​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2005
2250
4533135