jaukjeybanner

រឿង ៨​យ៉ាង​អ្នក​ចាំបាច់​ត្រូវតែ​ធ្វើ​មុន​ឬ​អំឡុងពេល​ចូលឆ្នាំ​ចិន​ដើម្បី​នាំ​លាភ​សំណាង​

​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន ជនជាតិ​ចិន​ឬ​កូន​ខ្មែរ​សែស្រឡាយ​ចិន​រមែង​ប្រតិបត្តិ​តាម​ទំនៀម​ទំលាប់​ដែលមាន​តៗ​គ្នា​តាំងពី​ដូនតា​មកម្ល៉េះ ដូចជា​ការគោរព​ទេព្តា គោរព​បុព្វបុរស ជាដើម ប៉ុន្តែ​ដើម្បី​ឱ្យ​​គ្រួសារ​មាន​សិរី​សួស្ដី នាំ​​លាភ​សំណាង​ ជន​ជាតិចិន​ ឬ​ខ្សែ​សែ​ស្រឡាយ​ចិន​​ភាគច្រើន រមែង​ប្រតិបត្តិ​តាម​រឿង ៨​យ៉ាង​ខាងក្រោម​នេះ ៖

 

១.​ទិញ​សំលៀកបំពាក់​និង​ស្បែកជើង​ថ្មី
​នេះ​ជា​ឱកាសល្អ​សម្រាប់​អ្នក​ចង់បាន​សំលៀក​ថ្មី​អាចមាន​លេស​ដោះសារ ព្រោះ​ជនជាតិ​ចិន​តែងតែ​ទិញ​ស្បែកជើង​ឬ​សំលៀកបំពាក់​ថ្មី​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី ហើយ​បើ​បាន​ពណ៌​ក្រហម​ទៀត​នោះ​រឹតតែ​នាំ​សំណាងល្អ។​

 

២.​កាត់សក់​
​ចូលឆ្នាំថ្មី ជា​មនុស្ស​ថ្មី ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ទៅរក​ជាងកាត់សក់​ដែល​អ្នក​ពេញចិត្ត ដើម្បីឱ្យ​ថ្ងៃ​ចូលឆ្នាំ​អ្នកមាន​សក់​ម៉ូដ​ថ្មី​ដែល​ស្អាត​និង​សក្ដិសម ប៉ុន្តែ​ក្រោយពី​នោះ​មួយខែ​ហាម​កាត់សក់​ទៀត ព្រោះ​បើ​អ្នក​កាត់​គឺ​អ្នក​កំពុងតែ​កាត់លាភ​សំណាង​ចេញពី​ខ្លួន​ដូច្នេះ​ដែរ​។

 

៣. ចែក​អាំង​ប៉ាវ​
​មនុស្ស​រៀបការ​រួច​ឬ​ថៅកែ គួរតែ​ចែក​អាំង​ប៉ាវ​ទៅដល់​កូនៗ ​ឬ​បុគ្គលិក​ទៅតាម​ចំនួន​ដែល​លោកអ្នក​ពេញចិត្ត ប៉ុន្តែ​សូម​ចាំ​ថា​បើសិនជា​អ្នក​ឱ្យ​អាំង​ប៉ាវ​ទៅ​អ្នកណាម្នាក់​ហាម​​ឱ្យ​​ចំនួន​ ៤ ​ព្រោះ​បើ​អ្នក​ឱ្យចំ​នួន​នេះ​ទៅ​អ្នកណា​នោះ​មានន័យថា​អ្នក​​ជូនពរ​ឱ្យគេ​ជួប​សំណាងអាក្រក់​។​

៤. ដុត​ផាវ​
​ដើម្បី​បណ្ដេញ​ឧ​ប​ទ្រុព​ចង្រៃ​និង​វិញ្ញាណ​អាក្រក់​ចេញពីផ្ទះ ដោយ​ដុត​ផាវ ដុត​កាន់តែ​ឮ​ខ្លាំង​កាន់តែ​ល្អ ប៉ុន្តែ​នៅ​តំបន់​របស់​អ្នក​ប្រហែលជា​ខុសច្បាប់ ដូច្នេះ​ទៅ​មើល​គេ​រាំ​ម៉ុង​សាយ​ឬ​ដុត​កាំជ្រួច​ប្រសើរ​ជាង​។

 

៥. បោស​សម្អាត​សំលៀកបំពាក់​
​ការ​បោស​សម្អាត​​គឺជា​រឿង​ល្អ មានន័យថា​ ធ្វើឱ្យ​ផ្ទះ​ និង​អ្នកថែរក្សា​កុំឱ្យ​មាន​ធូលី​ដី​ ឬ​បរិច្ចាគ​វត្ថុ​ដែល​អ្នក​មិនត្រូវ​ការ ប៉ុន្តែ​នៅ​អាច​ប្រើប្រាស់​បាន​ទៅ​។ បោស​ជូត​សំអាត​ដី​ចេញពី​ឥដ្ឋ​ប្រៀបដូចជា​បណ្ដេញ​សំណាងអាក្រក់​ចេញពីផ្ទះ ប៉ុន្តែ​នៅក្នុង​ចូលឆ្នាំ​ហាម​បោស​ជូត​ជាដាច់ខាត​ព្រោះ​អ្នក​ប្រហែលជា​បណ្ដេញ​សំណាងល្អ​របស់​អ្នកចេញ​តាម​មាត់ទ្វារ​។​

 

៦.​តុបតែង​ផ្ទះ​ដោយ​ពណ៌​ក្រហម​
​អ្នក​ដែល​ធ្លាប់​ទៅ​ភោជនីយដ្ឋាន​ចិន​ច្បាស់​ជា​ដឹងថា​ពណ៌​ក្រហម​និង​ពណ៌​ភ្លឺ​ថ្លា​មានន័យ​ល្អ​។ សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​ចិន អ្នក​ត្រូវតែ​តុបតែង​បន្ថែម​ពណ៌​ក្រហម​ និង​ដាក់តាំង​មាស​នៅក្នុង​ផ្ទះ​ដើម្បី​សង្ឃឹមថា នឹង​នាំយក​សំណាងល្អ​។

 

៧.​ទៅសួរសុខទុក្ខ​ញាតិមិត្ត គោរព​ចាស់ទុំ​ក្នុង​គ្រួសារ​
​បុណ្យចូលឆ្នាំ​ចិន​ គឺ​ជា​ការ​​ចំណាយ​ពេលវេលា​​ជួបជុំ​គ្រួសារ ប៉ុន្តែ​មុននឹង​ជួបជុំគ្នា​ធ្វើ​ដូច្នេះ ​ប្រជាជន​ចិន​ច្រើន​នាំគ្នា​ទៅ​វិហារ​ដើម្បី​សែន​ទេព្តា​​ឬ​ដូនតា​ជាមុនសិន​។ បន្ទាប់មក​នៅ​ថ្ងៃទី​ពីរ​នៃ​ថ្ងៃបុណ្យ​ចុ​ល​ឆ្នាំ​ចិន​កូនចៅ​ទាំងអស់​នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​តា​យាយ ពូ​មីង បងប្អូន​ជីដូនមួយ​។ នៅ​ថ្ងៃទី​បី​ហាម​ទៅណា​ទៀត ព្រោះ​អ្នក​បាន​ទៅសួរសុខទុក្ខ​បងប្អូន​ញាតិមិត្ត​រួច​អស់ហើយ​។

 

៨. ញ៉ាំ​អាហារ​សំណាង​
​បុណ្យចូលឆ្នាំថ្មី​មិនមែនជា​ពេល​អ្នក​តម​អាហារ​បញ្ចុះទម្ងន់​នោះទេ ព្រោះ​ជា​ពិធីបុណ្យ​ដែល​សំបូរហូរហៀរ​ទៅដោយ​អាហារ ដើម្បី​ដាក់​ឱ្យ​​សត្វ​សាហាវ “Nian” បរិភោគ កុំឱ្យ​សត្វ “Nian” មក​ស៊ីម​នុស្ស​។ បុណ្យចូលឆ្នាំ​ចិន​អាហារ​ជាច្រើន​ដែល​អ្នកនឹង​បានឃើញ​នៅក្នុង​បញ្ជី​មុខម្ហូប​តាម​ផ្ទះ​និ​មួយៗ​មាន ត្រី សាច់មាន់ ជ្រូក​ខ្វៃ គាវ មី និង​នំ​អ៊ី​ជាដើម​ដែល​ជនជាតិ​ចិន​ជឿថា​នឹង​នាំឱ្យមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ៕​​

 
 

អាថ៌កំបាំង​របស់​មេដឹកនាំ​ផ្ដាច់ការ​​អាល្លឺម៉ង​ អ៊ីទ្លែ​ ​​ដែល​លោក​អ្នក​មិន​បាន​ដឹង​

- អ៊ីទ្លែ​ចូលចិត្ត​បរិភោគ​សូកូឡា ហើយ​បរិភោគ​ប្រចាំ​ថ្ងៃ​តែ​ម្ដង។ ថ្ងៃ​ខ្លះ លោក​បរិភោគ​សូកូឡា​ជិត​មួយ​គីឡូក្រាម។

- អ៊ីទ្លែ​កើត​ជំងឺ​ហ្គាស​ច្រើន​ក្នុង​ពោះវៀនធំ និង​ជំងឺ​រលាក​ថ្លើម។

- តាមពិត ពុកមាត់​របស់​អ៊ីទ្លែ ជា​ពុក​មាត់​ពាក់ ( false mustache)។ តារា​កំប្លែង​របស់​អង់គ្លេស ​ឆាលីឆេបភ្លីន ហៅ​សាក់ឡូ (Charlie Chaplin) ក៏​ពាក់​ពុក​មាត់​របៀប​នេះ​ដែរ។ គេ​មិន​ដឹង​ថា​តើ​សាក់ឡូ ឬ​អ៊ីទ្លែ​ពាក់​ពុក​មាត់​នេះ​មុន​គេ។ ឯកសារ​ខ្លះ​អះអាង​ថា​មូលហេតុ​ដែល​សាក់ឡូ ពាក់​ពុក​មាត់ ដើម្បី​កុំ​ឲ្យ​ច្រឡំ​គ្នា​ជាមួយ​អ៊ីទ្លែ។ ពុកមាត់​នេះ​មាន​ឈ្មោះ​ថា «toothbrush mustache»។ នា​ពេល​បច្ចុប្បន្ន មេដឹកនាំ​មួយ​ចំនួន​ក៏​មាន​ពុក​មាត់​នេះ​ដែរ ហើយ​គេ​មិន​ដឹង​ថា​អស់​លោក​ទាំង​នោះ​ពាក់ ឬ​ពុក​មាត់​ធម្មជាតិ​ទេ ដូច​ជា​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក​រ៉ូបឺតមូហ្កាបេ (Robert Mugabe) – ប្រធានាធិបតី​ស៊ីរី (Syria) លោក​បះសាអាល់អាសាត (Bashar al-Assad)។ល។ (ប្រភព៖ BBC និង​ប្រវត្តិវិទូ Ron Rosenbaum)។

+

- អ៊ីទ្លែ​ជា​មនុស្ស​ដែល​ត្រូវ​ប្រើ​ប្រាស់​ថ្នាំពេទ្យ​ជា​ប្រចាំ ​និង​ក្នុង​បរិមាណ​ច្រើន​លើសលប់ ​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ អ៊ីទ្លែ​លេប​ថ្នាំពេទ្យ ៧០ មុខ។ ថ្នាំ​ដែល​អ៊ីទ្លែ​លេប​ប្រចាំ​ថ្ងៃ​គឺ​អំហ្វេតាមីន (amphetamine) ព្រោះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្លៀវក្លា និង​មិន​ងងុយ​ដេក។ ដោយសារ​លោក​កើត​ជំងឺ​មួយ​ប្រភេទ ដែល​បណ្ដាល​ឲ្យ​ចុក​រមួល​ក្នុង​ពោះវៀន​ធំ​រ៉ាំរ៉ៃ អ៊ីទ្លែ​ត្រូវ​លេប​ថ្នាំ Mutaflor ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់។

- អ៊ីទ្លែ​ជា​មនុស្ស​ដែល​ត្រូវ​ការ​ប្រើ​ប្រាស​ឱសថ​ជា​ប្រចាំ។ ឱសថ​ចម្លែកៗ​ដែល​អ៊ីទ្លែ​បាន​ប្រើ​ដូចជា​៖ ១- Brom-Nervacit ជា​ថ្នាំ​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត (depression) – ជំងឺ​រំជួល​ចិត្ត (anxiety) – និង​ជំងឺ​គេង​ភ្ញាក់ៗ (sleep disorder) ២- ថ្នាំចាក់​ប្រភេទ Eukodal ផ្សំ​អំពី​សារធាតុ​ញៀន​ប្រភេទ​ម័រហ្វីន (morphine) និង​មេ​ជីវិត​របស់​គោ​ឈ្មោល ដើម្បី​បង្កើត​អ័រម៉ូន​បន្ត​ពូជ​បុរស (testosterone) ៣- ថ្នាំ Nikethamide និង  Cardiazol សម្រាប់​ទប់​ទល់​កុំ​ឲ្យ​ហត់​ ព្រោះ​វា​ពង្រីក​ថាមពល​របស់​សួត និង​សម្រួល​ចលនា​ឈាម​រត់ ៤- ថ្នាំ Pervitin ផ្សំ​អំពី​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន (meth-amphetamine) ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​ក្លៀវក្លា។ ថ្នាំ Pervitin ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​នៅ​សមរភូមិ​មុខ (front line) ហេតុ​នេះ​ហើយ​បាន​ជា​កងទ័ព​អាល្លឺម៉ង់ មាន​ថាមពល​ខ្លាំង​ក្លា​ទាំង​ថាមពល​ចិត្ត និង​ថាមពល​កាយ និង​មិន​ចាំបាច់​ត្រូវ​ការ​ដេក​ពួន​អ្វី​ទាំង​អស់។ (ប្រភព៖ independent.co.uk និង .telegraph.co.uk)

- អ៊ីទ្លែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ក្មួយ​ស្រី​បង្កើត​ឈ្មោះ Geli Raubal រហូត​ដល់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្រឡាញ់​ក្មួយ​ស្រី​ខ្លួន​ឯង។ អ៊ីទ្លែ​ហាម​ដាច់​ខាត មិន​ឲ្យ​ក្មួយ​ស្រី​រូប​នេះ រាប់​អាន ឬ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​​អ្នក​ណា​ទាំង​អស់។ អាយុ ២៣ ឆ្នាំ ក្មួយ​ស្រី​ធ្វើ​អត្តឃាត។ អ៊ីទ្លែ​មិន​មាន​ប្រពន្ធ​ទេ ប៉ុន្តែ​មាន​សង្សារ​ឈ្មោះ​អេវ៉ាប្រោន (Eva Braun)។

ទម្លាប់​របស់​អ៊ីទ្លែ គឺ​មិន​ដោះ​​សម្លៀក​បំពាក់​ ឲ្យ​អ្នក​ណា​ឃើញ​សាច់​គាត់​​ជា​ដាច់​ខាត រហូត​ដល់​សូម្បី​តែ​ពេល​គ្រូពេទ្យ​ត្រូវ​ការ​ចាក់​ថ្នាំ និង​ពិនិត្យ​សុខភាព ក៏​អ៊ីទ្លែ​មិន​ដោះ​សម្លៀកបំពាក់​ចេញ​ជា​ដាច់​ខាត។ ទោះ​ស្ថិត​នៅ​ក្រោម​អាកាសធាតុ​ក្ដៅ​យ៉ាង​ណា​ក៏​មិន​ដោះ​អាវ​ធំ​ចេញ​ដែរ។

- កាល​នៅ​ពី​ក្មេង នៅ​ទីក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស (Austria) អ៊ីទ្លែ​លួច​ស្រឡាញ់​ក្រមុំ​ជនជាតិ​ជ្វីប​ម្នាក់​ឈ្មោះ Stefanie Rabatsch ប៉ុន្តែ​គាត់​មិន​ហ៊ាន​មើល​មុខ​គេ​ចំ​ទេ បាន​ត្រឹម​សម្លឹង​ពី​ចម្ងាយ។ ដោយសារ​ស្រឡាញ់​គេ​ខ្លាំង​ពេក​ដល់​ថ្នាក់​រៀប​គម្រោង​ចាប់​នាង​នោះ​ទៅ​ បង្ខាំង​ទុក​ ហើយ​លោត​ពី​លើ​ស្ពាន​ពីរ​នាក់​នាង​នោះ​សម្លាប់​ខ្លួន​តែ​ម្ដង (គ្រាន់​តែ​ជា​ក្ដី​ស្រមៃ) (ប្រភព៖ សៀវភៅ​ Adolf Hitler, My Childhood Friend របស់​លោក​ August Kubizek ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​អ៊ីទ្លែ​កាលពី​ក្មេង)


- អ៊ីទ្លែ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​នឹក​ឃើញ​ការ​ផលិត «មនុស្ស​ជ័រ​សម្រាប់​រួមរ័ក – sex toy» សម្រាប់​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង់ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ស្វាយ (syphilis)។ អ៊ីទ្លែ​នឹក​ឃើញ​វិធី​នេះ​ បន្ទាប់​ពី​មេទ័ព​របស់​លោក​រាយការណ៍​ថា​កងទ័ព​អាល្លឺម៉ង់​កាលពី​សម័យ​ សង្គ្រាម​លោក​លើក​ទីពីរ ឆ្លង​មេរោគ​ស្វាយ​ក្នុង​អត្រា​ខ្ពស់។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក  Graeme Donald ដែល​ប្រមូល​ចងក្រង​ឯកសារ​ស្ដីពី​ប្រវត្តិ​នៃ​មនុស្ស​ជ័រ ឬ​កូន​ក្រមុំ​កៅស៊ូ (barbie doll)៕ (ប្រភព៖ http://www.dailymail.co.uk)

ត្បូង​ចរណៃ ៧ ពណ៌ ទម្ងន់ ៩ តោន តម្លៃ ៤៩ លាន​ដុល្លារ​

ថ្មីៗ​នេះ​ក្នុង​ពិ​ព័រ​ណ៌​មួយ​នៅ​ខេត្ត ក្វាង​ស៊ី ប្រទេស​ចិន គេ​បានធ្វើការ​ដាក់តាំង​ដុំ​ត្បូង​ចរណៃ ៧ ពណ៌ ដ៏​កម្រ​ប្រទះ​មាន​ទម្ងន់ ៩ តោន ។ អ្នកជំនាញការ​ត្រួតពិនិត្យ​វាយតម្លៃ​ ត្បូងថ្ម​មានតម្លៃ​របស់​ចិន បាន​ប៉ាន់​ស្មានថា ដុំ​ត្បូង​ចរណៃ​នេះ​មានតម្លៃ​ប្រមាណ ៣០០ លាន​យ៉​ន់ (​ប្រមាណ ៤៩ លាន​ដុល្លារ​) ។​

ដុំ​ត្បូង​ចរណៃ​មាន​បណ្តោយ ៤,១ ម៉ែត្រ កម្ពស់ ២,២៨ ម៉ែត្រ និង​កម្រាស់ ១ ម៉ែត្រ ។ ពណ៌​គ្របដណ្តប់​របស់​វា​គឺ​ពណ៌​ស រួម​នឹង​ឆ្នូតៗ​មាន​ពណ៌​ខ្មៅ​ក្រហម បៃតង និង​ពណ៌​ដទៃទៀត ។​

​ប្រើ​កែវពង្រីក​មើល​ខាង​ក្នុងនេះ វា​ពន្លេច​ចេញ​នូវ​រូប​ព្រាលៗ​ផ្សេងៗ​ជា​អា​រិ៍ៈ ព្រះពុទ្ធ​, តោ និង​ទិដ្ឋភាព​ព្រះអាទិត្យ​រះ ។​

​តាម​សម្តី​របស់​ម្ចាស់​វា នោះគេ​បាន​រកឃើញ​នៅ​ឆ្នាំ ២០០៧ ហើយ​ត្បូង​ចរណៃ​នេះ​ស្ថិតក្នុង​ស្នូល​នៃ​ផ្ទាំងសិលា​ទម្ងន់​ជាង ២៦ តោន ។ គេ​បាន​ចំណាយពេល ៨ ឆ្នាំ ដើម្បី​ដុះខាត់ ច្នៃ​វា​ឲ្យ​ទៅជា​ដុំ​ត្បូង​ដ៏​ធំ​សម្បើម ។ ប្រសិនបើ​គេ​ផ្តាច់ចេញ នោះ​ទទួលបាន​ដុំ​ពេជ្រ​ជាង ១០០ គ្រាប់ ដែល​តូច ។​

​តាម​អ្នកវិទ្យាសាស្ត្រ វា​មាន​អាយុ​កាលពី ៣០០ លាន ទៅ ១ ពាន់​លាន​ឆ្នាំ ។ គេ​បានដាក់​ឈ្មោះ​ឲ្យ​ដុំ​ត្បូង​ចរណៃ​នេះ​ថាៈ “​ជីវភាព​គ្រប់​ពណ៌​សម្បុរ​” ៕​

​រឿ​ង​​​ពិ​ត​ ​១​០​ ​យ៉ា​ង​​​រ​ប​ស់​ ​E​l​i​z​a​b​e​t​h​ ​H​o​l​m​e​s​ ​សេដ្ឋិ​នី​​​វ័​យ​ក្មេង​​​ជា​ង​គេ​​​បំ​ផុ​ត​​​រ​ប​ស់​​​អា​មេ​រិ​ក

នាង Elizabeth Holmes គឺជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ក្រុមហ៊ុន​ផលិត​ឧបករណ៍​ធ្វើតេស្ត​ឈាម Theranos ។ យោងតាម​ទស្សនាវដ្ដី Forbes នាង​Holmes មាន​អាយុ ៣១ ឆ្នាំ គឺជា​មហាសេដ្ឋី​ស្ត្រី ដែលមាន​វ័យក្មេង​ជាងគេ​បង្អស់ នៅ​សហរដ្ឋអាមេរិក ហើយ​ទ្រព្យសម្បត្តិ​ដែល​នាង​មាន គឺ​ទទួល​បានមកពី​អាជីវកម្ម​របស់​នាង​ទាំងអស់ ។


នាង​Holmes បាន​បង្កើត​ក្រុមហ៊ុន​Theranos កាលពី​ឆ្នាំ ២០០៣  ដើម្បី​ផលិត​ឧបករណ៍​ធ្វើតេស្ដ​ឈាម​ខ្នាតតូច​ដោយ​ខ្លួនឯងបាន ដែល​អាច​ជំនួស​ឲ្យ​ការ​បូម​ឈាម​យកទៅ​ពិនិត្យ នៅ​មន្ទីរពិសោធន៍។ ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ មុខ​ជំនួញ​របស់​នាង​បាន​រីកចម្រើន​ជា​បន្តបន្ទាប់។

ខាងក្រោម​នេះ​គឺជា​រឿង​ពិត ១០ យ៉ាង​របស់​សេដ្ឋិនី​វ័យក្មេង​ជាងគេ​បំផុត​របស់​អាមេរិក៖

ទី១៖ នាង Elizabeth Holmes ឈប់រៀន​នៅ​សាកលវិទ្យាល័យ​Stanford University កាលពី​នាង​មាន​អាយុ ១៩ ឆ្នាំ ហើយ​មក​បើក​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​វិញ។
ទី២៖ ឪពុកម្ដាយ​របស់​នាង​គឺជា​អ្នកធ្វើការ​រាជការ និង​មាន​តំណែង​ធំ​គួរសម
ទី៣៖ នាង​ស្អប់​ម្ជុល​ខ្លាំងណាស់
ទី៤៖ នាង​កាន់កាប់​ភាគហ៊ុន​ជាង​ពាក់កណ្ដាល​របស់​ក្រុមហ៊ុន​Theranos
ទី៥៖ នាង​យក​គំរូ​តាម​ពាក្យសំដី​កវីនិពន្ធ​កំណាព្យ​អង់គ្លេស នាង Jane Austen
ទី៦៖ នាង​បាន​រៀន​ភាសា​ចិន ៣ ឆ្នាំ​កាលពី​នាង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ
ទី៧៖ គ្រូបង្រៀន​ម្នាក់​របស់​នាង ក្លាយជា​បុគ្គលិក​របស់​នាង
ទី៨៖ នាង​យកប្រាក់​បង់ថ្លៃ​សិក្សា​មក​បង្កើត​ក្រុមហ៊ុន
ទី៩៖ សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​របស់​នាង គឺមាន​តែ​នាង​ម្នាក់​គត់​ជា​ស្ត្រី
ទី១០៖ បច្ចុប្បន្ន​នាង​មាន​លុយ​សុទ្ធ​នៅក្នុង​ដៃ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ៕

សង្គ្រាម​ដែល​អូសបន្លាយ​ពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

សង្គ្រាម​រយ​ឆ្នាំ​រវាង​ប្រទេស​ហុល្លង់ និង​ប្រជុំកោះ​ស៊ីស៊ីលី (the Isles of Sicily)
សង្គ្រាម ​នេះ​អូស​បន្លាយ​ពេល​រហូត​ដល់​ទៅ​ ៣៣៥ ឆ្នាំ (១៦៥១ – ១៩៨៦)។ សង្គ្រាម​នេះ​រវាង​ប្រទេស​ហុល្លង់ (the Netherlands) ទល់​នឹង​ប្រជុំ​កោះ​ស៊ីស៊ីលី (Sicily)។ តាមពិត ​សង្គ្រាម​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​គ្នា ឬ​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ទាល់​តែ​សោះ ប៉ុន្តែ​មូលហេតុ​ដែល​គេ​ចាត់​ទុក​ថា​ជា​សង្គ្រាម ដោយ​សារ​ប្រទេស​ទាំង​ពីរ​ប្រកាស​សង្គ្រាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។សង្គ្រាម​នេះ​ទៀតសោត ក្រោយ​ពី​ត្រូវ​បាន​ប្រកាស​ហើយ ក៏​ភាគី​ជម្លោះ​មិន​ប្រើ​កម្លាំង​ទ័ព​វាយ​គ្នា​នោះ​ទេ ដែល​គេ​ចាត់​ទុក​ថា​ការ​ប្រកាស​សង្គ្រាម​នេះ​នៅ​តែ​មាន​សុពល​ភាព​ជា​បន្ត​ ទៀត។ ​កន្លងទៅ​រាប់​រយ​ឆ្នាំ ភាគី​ទាំង​សងខាង ក៏​មិន​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព (peace treaty) ជាមួយ​គ្នា ហើយ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ១៩៨៦ ទើប​គេ​ប្រកាស​រំលត់​សង្គ្រាម​នេះ​ស្ថាពរ។

ក្នុង​ករណី​ដែល​មិន​មាន​សេចក្ដី​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ទេ យោង​តាម​ច្បាប់​សង្គ្រាម គឺ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​សង្គ្រាម​ដោយ​ស្រប​ច្បាប់ ដូចនេះ ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្គ្រាម​នេះ គឺ​ពិត​ជា​សំខាន់។ «សង្គ្រាម ៣៣៥ ឆ្នាំ» នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សង្គ្រាម​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​ពិភពលោក៕

កំណត់​សម្គាល់៖
ស៊ីស៊ីលី​ជា​ប្រជុំ​កោះ​ធំ​ជាង​គេ​ក្នុង ​សមុទ្រ​មេឌីទែរ៉ាណេ (the Mediterranean Sea) ហើយ​ជា​ដែន​កោះ​ស្វយ័ត​ស្ថិត​នៅ​ក្បែរ​ប្រទេស​អ៊ីតាលី។ ប្រជុំ​កោះ​នេះ​មាន​ផ្ទៃ​ក្រឡា​សរុប​ ២៥៧១១ គីឡូម៉ែត្រ​ការ៉េ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1723
2202
4537667