jaukjeybanner

មហាសេដ្ឋី​ចិន ​លោក​ Jack Ma៖ "មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយ​សារ គេ​​ខ្វះ​របស់​ទិព្វ​​​ទាំង​៤​នេះ!​”

មហាសេដ្ឋី​ទី​១​របស់​ចិន​ លោក​Jack Ma ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​លក់​ដូរ​ទំនិញ​Online ​ដ៏​ធំ​ឈ្មោះ Alibaba។ លោក​ជា​បុគ្គល​ជោគជ័យ​ដ៏​គួរ​ឲ្យ​កោតសរសើរ​​ម្នាក់​ ដែល​​អភិវឌ្ឍន៍​ខ្លួន​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ទី​ជនបទ​ដ៏​សាមញ្ញ​ មក​ជា​មហាសេដ្ឋី​ជំនួញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាង​គេ​​ម្នាក់​នៅ​ចិន​។​ (ប្រវត្ដិលោក​ Jack Ma)
 
ប៉ុន្តែ​ទម្រាំ​បាន​ប៉ុណ្ណេះ​ ប្រវត្តិ​នៃ​ការ​បង្កើត​អាជីវកម្ម​របស់​លោក​មាន​ភាព​ជូរចត់​បន្តិច​។ លោក ​Jack Ma ​និយាយ​ថា ខ្លួន​លោកដែល​​ធ្លាប់​តែ​​កាន់​ប៊ិច​ កាន់​ដី"ស"​ មក​បង្រៀន​សិស្ស ​តែ​បែជា​​ប្រែក្លាយ ជា​អ្នក​រក​ស៊ី​ខាង​បច្ចេកវិទ្យា​វិញ​នោះ​ គឺវា​​មិន​ងាយ​ស្រួល​ឡើយ​។ លោក​បង្ហើប​ថា លោក​ទទួល​បរាជ័យ​ច្រើន​ពេក​​ហើយ​ក្នុង​ជីវិត​នេះ​ ព្រោះ​​លោក​ទទួល​បាន​ការ​មើលងាយ និង​ជំទាស់​​​ពី​អ្នក​ដទៃ ​ច្រើន​ស្ទើរ​រាប់​មិន​អស់​ ក្នុងការ​​រក​​ស៊ី​បែប​ទីផ្សារ​អ៊ីនធឺណិត​ទាំង​ដែល​លោក​មិន​ដែល​ស្គាល់​ថា អ្វី​ជា​អ៊ីនធឺណិត​​ ហើយ​អ្វី​ជា​Websiteផង​​នោះ​។ ​ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ជម្នះ​ឧបសគ្គ​ទាំង​នោះ ​រហូត​​លោក​បាន​ឈរ​នៅ​ទី​នេះ​។
 
មហាសេដ្ឋី​រូប​នេះ​បាន​និយាយ​ពី​ដំណើរ​ នៃ​ចាប់​កំណើត​Alibaba ​​របស់ខ្លួន​​ថា ដំបូង​ឡើយ​នៅ​ឆ្នាំ​១៩៩៥​ លោក​​មាន​សំណាង​បាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដែល​ពេល​នោះ​ហើយ​​​​បាន​ធ្វើ​ឲ្យ​លោក​​ស្គាល់​អុីនធឺណិត​ជា​លើក​ដំបូង​។ បើ​ទោះ​ជា​លោក មិន​ដឹង​ថា ​អ៊ីនធឺណិត​ដំណើរ​បែប​ណា Website ​ដំណើរ​ការ​ដូច​ម្ដេច​ និង​មិន​​ដឹង​ពី​ការ​សរសេរ​Code​បែប​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ ​លោក​បាន​ប្រមើល​មើល​ឃើញ​ថា វិស័យ​អីុនធឺណិត​ នឹង​មាន​ភាព​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត​ ហើយ​ក៏​​លោក​មាន​​​គំនិត​យ៉ាង​មុតមាំ​មួយ ​​ចង់​រក​ស៊ី​ជុំវិញ​វិស័យ​នេះ​។
 
​ហេតុ​នេះ​ហើយ​​ នៅ​ឆ្នាំ​១៩៩៩​ ពេល​ដែល​លោក​បាន​ត្រលប់​មក​​ស្រុក​នៅ​ចិន​វិញ​ លោក​ក៏​បាន​កៀរគរ​មិត្ត​២៤​នាក់​ដែល​​មាន​អ្នក​ខ្លះ​ចេះ​ផ្នែក​នេះ​​ និង​អ្នក​ខ្លះ​ក៏​អត់​ចេះ ​មក​អង្គុយ​និយាយ​គ្នា​នៅ​ផ្ទះ​លោក ​ក្នុង​គោលបំណង​​ចូល​រួម​បង្កើត​អាជីវកម្ម​​​នេះ​រួម​គ្នា​​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ម៉ោង​នេះ​នៃ​ពិភាក្សា​គ្នា​នោះ​​លោក​ថា ​ក្នុង​​ចំណោម​មិត្តភ័ក្ដិ​ទាំង​២៤​នាក់​​របស់​លោក​នោះ​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គាំទ្រ​គំនិត​លោក ​ចំណែក​២៣​នាក់​មិន​គាំទ្រ​ឡើយ។ ពួក​គេ​បាន​​លើក​ហេតុ​ផល​ជំទាស់​​ច្រើន​រាប់​មិន​អស់។ ពួក​គេ​ថា​ឲ្យ​លោក​ថា ​មិន​ចេះ​អ្វី​ទាក់ទង​នឹង​អ៊ីនធឺណិត​ផង​​ មិន​អាច​រក​ស៊ី​ផ្នែក​នេះ​បាន​ទេ "កុំ​យក​លុយ​​ទៅ​បោះ​ចោល​អី" ។ 
 
លោក​Jack Ma ថា "​ហើយ​មិន​មែន​តែ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​២៣​នាក់​នេះ​ទេ នៅ​មាន​គ្រួសារ​ខ្ញុំ​ទៀត​។ ពួក​គេ​មិន​គាំទ្រ​ខ្ញុំ​ឡើយ​។​"​​​​​ យ៉ាង​ណា​ខ្ញុំ​​នៅ​មាន​មិត្តភ័ក្ដិ​ម្នាក់​គាំទ្រ​​ខ្ញុំ​ គេ​និយាយ​ថា​ "បើ​សិន​ជា​អ្នក​ចង់​ធ្វើ​វា​ទៅ​ហើយ​ធ្វើ​ទៅ​។ ព្យាយាម​ធ្វើ​ទៅ​។” ជា​មួយ​គ្នា​នេះ​ ខ្ញុំ​បាន​ប្រកាន់​ពាក្យ​ក្នុង​ចិត្ត​មួយ​ថា "No matter what one does, regardless of failure or success, the experience is a form of success in itself – មាន​ន័យ​ថា មិន​ថា​បរាជ័យ​ ឬ​ជោគ​ជ័យ​ទេ អ្វី​មនុស្ស​យើង​ធ្វើ​គឺ​សុទ្ធតែ​ជា​បទពិសោធន៍​”។ លោក​Ma ថា​ លោក​តែ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- ​អ្នក​ត្រូវ​តែ​រក្សា​ការ​តស៊ូ​ជា​ដាច់​ខាត​ ហើយ​ប្រសិន​ជា​អាជីវកម្ម​នេះ​មិន​ដើរ​អ្នក​នៅ​តែ​អាច​ត្រឡប់​ក្រោយ​វិញ​បាន​”។
 
ជា​កុសល​ ការ​តស៊ូ​​​របស់​ពិត​ជា​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​មោទនៈ​មែន ដោយ​​សារ​ក្រោយ​មក​លោក​ក៏​បាន​ការ​គាំទ្រ​ពី​​មិត្តភ័ក្ដិ​១៧​ផ្សេង​ទៀត ​ហើយ​ចូល​គ្នា​លុយ​គ្នា​ ប្រមូល​បាន​​ដើមទុន​​ចំនួន​៦​ម៉ឺន​​​ដុល្លារ​ ក៏​សរសេរ​Website និង​បើក​ក្រុមហ៊ុន​មួយ​គឺAlibaba ​នេះ​ឡើង​តែម្ដង។
 
ទី​បំផុត​សុបិន​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ ដោយ​Alibaba ពិត​ជា​រីក​ចម្រើន​​ខ្លួន​​លើស​ពី​ការ​រំពឹង​ទុក​ ហើយ​វា​មាន​រក​លុយ​ឲ្យ​វិញ​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ក្លាយ​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ចិន​​។
 
បន្ទាប់​ពី​មាន​រឿង​រាវ​ដ៏​សែន​វែង​ឆ្ងាយ​ ទើប​មក​ដល់​ពេល​នេះ​លោក​Jack Ma ​និយាយ​ថា ​លោក​​រក​ឃើញ​មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយ​សារ​ ខ្វះ​នូវ​ចំណុច​ទាំង​៤​នេះ​ គឺ​៖ 
១. គ្មាន​ចក្ខុវិស័យ​សម្លឹង​មើល​ឱកាស​នៅ​ពេល​អនាគត (​Being myopic to opportunity)
២. មើល​ងាយ​ឱកាស​ (Looking down on opportunities ) 
៣. គ្មាន​ចំណេះ​ដឹង​ ខ្វះ​ស្វែង​យល់​​ឲ្យ​បាន​ម៉ត់ចត់​ (Lacking understanding) 
៤. មិន​សកម្ម​ ឬ​តស៊ូ​​បញ្ចេញ​សកម្មភាព​ឆាប់​រហ័ស​ទាន់​ពេល​វេលា​ (​Failing to act quickly enough)  
 
​ជា​មួយ​គ្នា​​នេះ លោក​Jack Ma ​ក៏​មាន​សម្ដី​មួយ​ឃ្លា​ទៀត​ផង​ដែរ​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​​គិត​ និង​ប្រឹង​ប្រែង​កុំ​បង្អង់​ ដោយ​លោក​​និយាយ​ថា "If you’re still poor at 35, you deserve it! - ប្រសិន​បើ​អាយុ​៣៥​ឆ្នាំ​ហើយ​អ្នក​នៅ​តែ​ក្រ​ទៀត​នោះ ​​អ្នក​សម​មុខ​​ហើយ​”  មាន​ន័យ​ថា​ នៅ​មុន​អាយុ​៣៥​ឆ្នាំ ទាន់​ខ្លួន​នៅ​ខ្លួន​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​ភាព​ធូរធារ​ឡើង​ តែ​ក្រោម​អាយុ​៣៥​ហើយ​នៅ​តែ​មិន​មាន​ទៀត​នោះ​ គឺ​ពិបាក​​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​ណាស់​។ ​

រាជវាំង​ល្បី​ៗ​ទាំង ៧ ដែល​មាន​ទំហំ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

១) រាជវាំង Ak Saray ប្រទេស​ទួរគី
​-ទីតាំង​​ស្ថិត​នៅ​ទីក្រុង ​រដ្ឋធានី​ Ankara
-មាន​អាយុ​កាល ៤ ខែ (ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ តុលា ឆ្នាំ ២០១៤)
-មាន​​ទំហំ ២៨៩ ០០០​​ ម៉ែត្រ​ការ៉េ។

២) រាជវាំង Louvre  ប្រទេស​បារាំង​
-ទីតាំង​​ស្ថិត​នៅ​ទីក្រុង ​ប៉ារីស 
-សាងសង់​ឡើង​នៅ​ឆ្នាំ ១២០២ និង បញ្ចប់​នៅ​ក្នុង​ឆ្នាំ ១៩៨៩
-មាន​​ទំហំ ២១០ ០០០​​ ម៉ែត្រ​ការ៉េ។

៣) រាជវាំង​ស្តេច​ប្រ៊ុយណេ Istana Nurul Iman 
-ទីតាំង​​ស្ថិត​នៅ​ទីក្រុង បានដារសេរីបេហ្គាវ៉ាន់ 
-សាងសង់​​រួចរាល់​នៅ​​ក្នុង​ឆ្នាំ ១៩៨៤
-មាន​​ទំហំ ២០០ ០០០​​ ម៉ែត្រ​ការ៉េ។

៤) រាជវាំង​ Apostolic ប្រទេស​អ៊ីតាលី ​
-ទីតាំង​​ស្ថិត​នៅ​​បុរី​វ៉ាទីកង់​​​​ (Vatican City)
-សាងសង់​​​ឡើង​នៅ​​ឆ្នាំ ១៥៨៥ ដល់ ឆ្នាំ ១៥៩០ 
-មាន​​ទំហំ ១៦២ ០០០​​ ម៉ែត្រ​ការ៉េ។

៥) រាជវាំង​​ចិន ​(Forbidden City) ​
-ទីតាំង​​ស្ថិត​នៅ​​​ទីក្រុង​ប៉េកាំង 
-សាងសង់​​​ឡើង​នៅ​​ឆ្នាំ​ចន្លោះ​ឆ្នាំ ១៤០៦ ដល់ ឆ្នាំ ១៤២០
-មាន​​ទំហំ ១៥០ ០០០​​ ម៉ែត្រ​ការ៉េ។

៦) រាជវាំង​ Madrid (Royal Palace of Madrid) ប្រទេស​អេស្ប៉ាញ​
-ទីតាំង​​ស្ថិត​នៅ​​​ទីក្រុង​ម៉ាឌ្រីដ​ 
-ចាប់​ផ្តើម​សាងសង់​​​ឡើង​នៅ​​ឆ្នាំ​ ១៧៣៤
-មាន​​ទំហំ ១៣៥ ០០០​​ ម៉ែត្រ​ការ៉េ។

ចិញ្ចឹមខ្លាដោយព្រលែងក្នុងផ្ទះ ដូចចញ្ចឹមឆ្មា

គ្រួសារអាមេរិកកំាង​មួយ បានចញ្ចឹមខ្លារាប់រយ​ Kg ពីរក្បាល ហើយ​ព្រលែង​ក្នុងសួន​នៃផ្ទះរបស់​ពួកគេ​ហាក់ដូច​ចញ្ចឹមឆ្មា​ជាទីស្រឡាញ់ដូច្នោះ​ ។

អ្នកស្រី Janice Haley អាយុ 57ឆ្នាំ និងស្វាមីគាត់​ លោក David បាន​ចិញ្ចឹមខ្លាពូជ Bengal 2ក្បាល ដោយ​ព្រលែង​ក្នុងសួន​របស់​ផ្ទះ​គាត់​នៅ​តំបន់ Orlamdo រដ្ឋ Florida ។

article-2639040-1E318A76000005-1158-7107

Saber ជាខ្លាឈ្មោល​អាយុ​ 7ឆ្នាំ ពណ៌ស​ ទម្ងន់ 270Kg ខណៈ Janda ជាខ្លាញី​ទម្ងន់ 180kg អាយុ 12ឆ្នាំ ។

Living-with-Tigers-4-9658-1401272764.jpg

គ្រួសារអ្នកស្រី Haley បានទិញ Janda កាលពីឆ្នាំ 2002 សម្រាប់ជាគ្នា និង ខ្លា​ដំបូងមួយក្បាល​ទៀត​ ដែល​គ្រួសារ​គាត់​បាន​ចញ្ចឹម ។

article-2639040-1E318D53000005-3461-8063

ចៃដន្យ​អី​នៅ​ឆ្នាំ 2007 ខ្លាមួយ​ក្បាល​នោះ​ងាប់​ចោល​ Janda ទើប​អ្នក​ស្រី Haley ទិញ Saber បន្ថែម ។ ចាប់ពី​ពេល​នោះ​មក​វា​ទំាង​ពីរ​ក្បាល​រស់​នៅ​ជុំ​គ្នាយ៉ាង​សុខ​ស្រួល​ក្នុង​គ្រួសារគាត់ ។

Living-with-Tigers-2-8607-1401272764.jpg

ខ្លា​ទំាង​ពីរ​ត្រូវ​បាន​ឱស៊ី​ដោយ​ដៃ បីដង​ក្នុង​មួយ​ថ្ងៃ ។ ខ្លា​ស ​ចូលចិត្ត​សាច់គោ ខ្លាក្រហម​ចូល​ចិត្ត​សាច់​សេះ ។

Living-with-Tigers-5-1468-1401272764.jpg

អ្នកស្រី Haley ស្រឡាញ់ពួកវា​ ដូច​កូន​របស់គាត់ ។ Haley និយាយ​ថារវាង​គ្រួសារ​គាត់និង​ខ្លា​ទំាង​ពីរ​ មាន​ចំណង​ពិសេស​និងគ្នា ហើយ​ឱបបន្លែងគ្នា​យ៉ាង​សប្បាយ ។

Living-with-Tigers-6-2868-1401272764.jpg

រៀងរាល់​ពេល​ដេក​ អ្នកស្រី Haley ត្រូវ​លួង​កូនផង 4 ទំាង 2ក្បាលនេះ ទើប​វា​ព្រម​ដេក​ ។

article-2639040-1E318A6A000005-1599-4730

ពិត​មែន​ជា​ខ្លា​ ឬ សត្វ​សាហាវ​ តែ​ខ្លា​ពីរ​ក្បាល​នេះ​ ជិត​ស្និទ្ធ និង គ្រួសារ​អ្នក​ស្រី​ Haley សូម្បី​ឆ្កែ​ក៏​លេង​និង​វា​បាន​ ។

Living-with-Tigers-3-2481-1401272764.jpg

នេះ​គឺ​ Sabar កាល​ពី​ឆ្នាំ 2007 ខណៈអ្នកស្រី​ Haley  ទិញ​វា ។

ប្រភព​ Mirror

សព្វថ្ងៃ​​ Mark Zuckerberg នៅ​​ប្រើ​​វិជ្ជា​គុណ​សរសេរ​កូដ​ទៀត​ឬ​អត់ បើ Facebook បាន​ល្បី​​​ពេញ​ពិភពលោក​​​​ទៅ​ហើយ?

លោក Mark Zuckerberg ម្ចាស់​ក្រុមហ៊ុន Facebook គឺ​ជា​អតីត​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ម្ចាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ មាន​ដុង​ពី​កំណើត​ខាង​បច្ចេកវិទ្យា ដោយ​នៅ​អាយុ​ប្រហែល​ត្រឹមតែ ១២ឆ្នាំ​ប៉ុណ្ណោះ លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ផ្ញើ​សារ​ឆ្លងឆ្លើយ​គ្នា​ដំបូង​ សម្រាប់​ប្រើ​នៅ​ក្នុង​គ្រួសារ​បាន​ទៅ​ហើយ ដែល​កម្មវិធី​នោះ​មាន​ឈ្មោះ​ថា ZuckNet ពឹងផ្អែក​លើ​ភាសា Atari BASIC។

តាមរយៈ​សមិទ្ធផល​កម្មវិធី​ផ្ញើ​សារ ZuckNet នេះ​បាន​ជួយ​សម្រួល​ដល់​ការងារ​នៅ​គ្លីនិក​ធ្មេញ​របស់​ឪពុក​លោក។ កម្មវិធី​នេះ ត្រូវ​បាន​បុគ្គលិក​ទទួល​ផ្ញៀវ​ ប្រើ​ដើម្បី​ប្រាប់​ដល់​លោក Edward Zuckerberg (ឪពុក​របស់​លោក Mark Zuckerberg) នៅ​ពេល​មាន​ភ្ញៀវ​មក​កាន់​គ្លីនិក ដោយ​មិន​ចាំបាច់​ស្រែក​ប្រាប់​ពី​ចម្ងាយ​នោះ​ទេ។ កម្មវិធី ZuckNet ថែមទាំង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ដើម្បី​ងាយស្រួល​ទាក់ទង​សមាជិក​គ្រួសារ ខណៈ​ពេល​ពួក​គេ​មិន​នៅ​ជិត​គ្នា។

នៅ​មាន​ការ​សាង​សមិទ្ធផល​អស្ចារ្យ​មួយ​ទៀត ស្ថិត​ត្រឹម​វ័យ​សិក្សា​កម្រិត​វិទ្យាល័យ​ប៉ុណ្ណោះ​របស់​លោក Mark Zuckerber ដែល​លោក​មាន​សមត្ថភាព​អាច​បង្កើត​កម្មវិធី​ចាក់(លេង) ចម្រៀង (Music app) មាន​ឈ្មោះ​ថា Synapse Media Player។ ដោយសារ​តែ​បែប​នេះ ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ចំនួន២ គឺ AOL និង Microsoft បាន​ព្យាយាម​ទាក់ទង​លោក​ឱ្យ​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ទាំង​ដែល​ខ្លួន​កំពុង​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​សោះ។ អំឡុង​វ័យ​នោះ​ដែរ លោក​និង​មិត្តភ័ក្ដិ​ក៏​បាន​នាំគ្នា​បង្កើត​ជា​ហ្គេម​កុំព្យូទ័រ​សម្រាប់​ លេង​កម្សាន្ត​ខ្លួន​ឯង​ថែមទៀត។

ដោយសារ​ឃើញ​ថា​លោក Zuckerberg មាន​ដុង ចូលចិត្ត​ខាង​កុំព្យូទ័រ​ដូច្នេះ ឪពុកម្ដាយ​របស់​លោក​បាន​ជួល​គ្រូ (លោក David Newman) មក​បង្ហាត់​ដល់​ផ្ទះ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ Zuckerberg ចូលចិត្ត​រៀន​មុខ​វិជ្ជា​សរសេរ​កូដ (ការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ភាសា​កូដ) រហូត​មាន​ពេល​មួយ ឪពុកម្ដាយ​លោក​​ជូន​កាដូ​សៀវភៅ C++ សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ​ដល់លោក។បន្ទាប់ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បាន​ឈាន​ឡើង​សាកលវិទ្យាល័យ Harvard បាន​ត្រឹម​ឆ្នាំ​ទី២ ដែល​ពេល​នោះ​លោក Mark Zuckerberg បាន​បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​គឺ​ជា កម្មវិធី​ឈ្មោះ​ថា “CourseMatch” សម្រាប់​សម្រួល​ដល់​និស្សិត​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​រៀន អាស្រ័យ​តាម​មុខវិជ្ជា​ផ្សេងៗ​គ្នា។ ក្រោយមក​ត្រូវ​បាន រដ្ឋបាល​សាលា​បិទ​ចោល​ឈប់​ឱ្យ​និស្សិត​ប្រើ ខណៈ ដែល​កម្មវិធី​នេះ​កំពុង​ទទួល​បាន​ប្រិយភាព​យ៉ាង​ខ្លាំង។

កំពុង​រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard លោក Zuckerberg ក៏​សម្រេចចិត្ត​ចោល​ការ​សិក្សា​ត្រឹម​ឆ្នាំ​ទី២ ដោយសារ​លោក​ចាប់ផ្ដើម​មមាញឹក​ខ្លាំង​ដក​ខ្លួន​មិន​រួច​ពី Facebook កំពុង​ដំណើរការ បន្ទាប់​ពី​លោក​បាន​បង្កើត thefacebook នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤។ ចុះ​តើ សព្វថ្ងៃ​លោក Mark Zuckerberg នៅ​បន្ត​សរសេរ​កូដ​កម្មវិធី​ណាមួយ ឬ​កូដ​ពាក់ព័ន្ធ​នឹង​បណ្ដាញ Facebook ឬ​ទេ?

 

បើ​យោង​តាម​សារព័ត៌មាន TechCrunch ឱ្យ​ដឹង​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្លាប់​បាន​និយាយ​ថា ពេល​ខ្លះ​លោក​នៅ​តែ​ឆ្លៀត​សរសេរ​កូដ​(coding) បែប​កម្សាន្ត​សប្បាយ (សរសេរ​លេងៗ) ប៉ុណ្ណោះ។ នៅ​ពេល​​អ្នក​សារព័ត៌មាន​ដាក់​មួយ​សំណួរ​ថា តើ​លោក Mark Zuckerberg នៅ​តែ​សរសេរ​កូដ​ទៀត​ឬ​យ៉ាងណា ពេល​នោះ​លោក​ផ្ដល់​ចម្លើយ​លក្ខណៈ​លេងសើច​ថា៖ «គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើឲ្យ​កើត​កំហុស យើង​នឹង​ជួសជុល​អ្វី​ទាំង​នោះ​ឱ្យ​បាន​យ៉ាង​លឿន»។

លោក Mark Zuckerberg អាច​មិន​ចង់​ផ្ដោត​លើ​ការ​សរសេរ​កូដ​ទៀត​នោះ​ទេ ម្យ៉ាង​ដោយសារ Facebook មាន​អ្នក​អភិវឌ្ឍ​កម្មវិធី (Developer) ជំនាញៗ ពោរពេញ​ដោយ​បទពិសោធន៍ សមត្ថភាព​ខ្ពស់​សម្រាប់​ថែទាំ និង​ដោះស្រាយ​លើ​ផ្នែក Software ស្រាប់។ ទន្ទឹម​នោះ លោក​ក៏​មិន​ទុក​ពេល​ទំនេរ​ចោល​នោះ​ដែរ គឺ​លោក​ត្រូវ​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ​កាន់តែ​មមាញឹក​ជាង​ការ​អង្គុយ ​សរសេរ​កូដ​ទៅ​ទៀត ជាក់ស្ដែង​ដូច​ជា​ការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ឯទៀត ឬ​ប្រមុខ​រដ្ឋ​ក្នុង​បណ្ដា​ប្រទេស​ណាមួយ ដើម្បី​ចែករំលែក​បទពិសោធន៍ ព្រមទាំង​ដើម្បី​ការ​អភិវឌ្ឍ​ក្រុមហ៊ុន Facebook បន្ថែម​ទៀត។ នេះ​គឺ​ជា​ហេតុផល​ដែល​លោក Mark Zuckerberg ក្នុង​ពេល​បច្ចុប្បន្ន​ស្ទើរតែ​លែង​សូវ​ខ្វល់​អំពី​ការ​សិក្សា​កូដ​ទៅ​ហើយ ពោល​គឺ​មាន​បុគ្គលិក Developer ដ៏​ជំនាញ​ក្នុង​ក្រុមហ៊ុន​ស្រាប់​ហើយ។

គួរ​រំលឹក​ដែរ​ថា កាលពី​ចុង​ឆ្នាំ២០១៤​កន្លង​ទៅ លោក Mark Zuckerberg ធ្លាប់​ត្រូវ​បាន​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ផ្នែក​អប់រំ​ចំណេះដឹង​ ពាក់ព័ន្ធ​ការ​សរសេរ​កម្មវិធី Code.org អញ្ជើញ​លោក​ឱ្យ​ចែករំលែក​ពី​បទពិសោធន៍​ពាក់ព័ន្ធ​ផ្នែក​វិទ្យាសាស្ត្រ​ កុំព្យូទ័រ។ គោលបំណង​របស់​អង្គការ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​ផ្នែក​សរសេរ​កម្មវិធី​ផ្ដោត​ លើ​តក្ក (Programming Logic) សូម្បីតែ​សិស្ស​តួចៗ​កម្រិត​ត្រឹម​បឋមសិក្សា​ក៏​អាច​រៀន​សូត្រ​បាន​ផង​ដែរ។ លោក Mark Zuckerberg បាន​បង្ហាត់​តាម​អនឡាញ អំពី​មេរៀន​របៀប​បង្កើត​វីដេអូ​ហ្គេម​ដល់​ក្មេងៗ​នៅ​ក្នុង​អង្គការ​មិន​រក​ ប្រាក់​ចំណេញ Code.org តាម​គេហទំព័រ studio.code.org។

សូម​បញ្ជាក់​ថា លោក Mark Zuckerberg បាន​បង្កើត​ Facebook ដំបូង​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ ដែល​​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ មានឈ្មោះ​​​អាសយដ្ឋាន​ដំបូង​គឺ​ Thefacebook.com។ ពេល​នោះ បណ្ដាញ​សង្គម​ដំបូង​នេះ អាច​ឱ្យ​អ្នក​ប្រើ បង្កើត profile ដោយ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបថត។ ដំបូង​ឡើយ Facebook ត្រូវ​សាធារណជន​សន្មត​ថា គ្រាន់តែ​បង្កើត​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ក្នុង​ថ្នាក់រៀន​ ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​នឹក​ស្មាន​ដល់​ថា Facebook ត្រូវ​បាន​បើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ប្រើប្រាស់​គ្រប់គ្នា​ក្នុង​ ឆ្នាំ២០០៦ និង​ល្បីល្បាញ​រហូត​ដល់​បច្ចុប្បន្ន៕

សត្វ​ដំរី៖ ផឹកទឹក ២០០លីត្រ​ក្នុង​មួយថ្ងៃ


សត្វ​ដំរីផឹកទឹក ២០០លីត្រ​ក្នុង​មួយថ្ងៃ (elephasmaximus)


ភិនភាគ៖ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត។ វា​មាន​ប្រមោយ​វែង​មាន​ស្បែ​កក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោមរឹងៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង ដំរី​មាន​ក្រចក​ម្រាម​ដើ​ង១៨ គឺ​នៅ​ជើង​មុខនីមួយៗមាន​ក្រចក​ម្រាមជើង៥ ឯ​ក្រចកជើង​ក្រោយនីមួយៗមាន​ម្រាម៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ២០ដែរ។ ដំរី​ញី​មាន​ភ្លុក “ចែ” ដែរ តែ​វា​មិន​បញ្ចេញ​ឲ្យ​ឃើញច្បាស់​ដូច​ដំរី​ឈ្មោល​ពេញវ័យ​ទេ។ ភ្លុក​ដំរី​ធំ ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ១ម៉ែត្រ។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ ខ្ពស់​ឡើងលើ។

ជីវសាស្ត្រ៖ ដំរី​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង។ វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឬ​ស​ឈើខ្ចីៗ ទំពាំង​ឬ​ស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម។ ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក។ល។ វា​ផឹកទឹក​រហូតដល់ ២០០លីត្រ ក្នុង​មួយថ្ងៃ (នៅ​កន្លែង​សំបូរ​ទឹក)។ ដំរី​ច្រើន​ផ្តល់កំណើត​កូន​ក្នុង​ខែ​កក្ត​ដា-សីហា កូន​ម្តង​បាន១ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់​បន្ទាប់ពី​ពពោះ​រយៈពេល២១ខែ (យូរ​បំផុត២៥ខែ)។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ៥ដង ហើយ​អាច​មានកូន​រហូតដល់៥០-៧០ឆ្នាំ។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សារធាតុ​រាវ​ ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ។

រប៉ាយ​រស់នៅ៖ ដំរី​មាន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន និរតី និង​ភូមិភាគ​ខាងជើង។ ដំរី​មាន​រប៉ាយ​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​អាស៊ី​អា​គ្នេ​ហ៍ កោះ​ស៊ូ​ម៉ា​ត្រា និង​នៅ​ភាគ​ខាងជើង​នៃ​កោះ​បរ​ណេ​អូ។ ចំនួន​សត្វ​ដំរី​បាន​ថយចុះ​ដោយសារ​ការ​ប្រមាញ់​យក​ភ្លុក និង​ការបាត់បង់​ទីជម្រក។

ស្ថានភាព​អភិរក្ស៖ ដំរី​ជា​ប្រភេទ​ជិត​ផុត​ពូជ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក។ ដំរី​នៅ​អាស៊ី​ត្រូវបាន​គេ​ចាត់ថ្នាក់​នៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ I នៃ​អនុសញ្ញា​សាយ​តេស។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
652
923
4540390