jaukjeybanner

ខ្សែភាពយន្តឥណ្ឌា ១២រឿង នឹងដាក់បញ្ចាំង ឲ្យទស្សនាដោយសេរី

ភ្នំពេញ ៖ ខ្សែភាពយន្តល្បីៗ ចំនួន ១២រឿង ដែលជាខ្សែភាពយន្ត តំណាងឲ្យសិល្បៈភាពយន្តទាំងមូល របស់ប្រទេសឥណ្ឌា នឹងធ្វើការដាក់បញ្ចាំង ជូនភ្ញៀវចូលរួមទស្សនា ដោយសេរី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ខាងមុននេះ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

អាន​បន្ត៖ ខ្សែភាពយន្តឥណ្ឌា ១២រឿង នឹងដាក់បញ្ចាំង ឲ្យទស្សនាដោយសេរី

ហុងដា​យក Scoopy-i ធ្វើ​ជា​តួ​ឯក​កម្មវិធី​ប្រកួត​ប្រជែង​រូបថត​តាម Facebook

ក្រុមហ៊ុន​ហុងដា បាន​រៀបចំ​កម្មវិធី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ គឺ​​ការ​ប្រកួតប្រជែង​រូបថត​នៅ​លើ​ Facebook ដោយ​យក Scoopy-i ធ្វើ​ជា​តួ​ឯក។ ការ​ប្រកួត​នេះ​ប្រិយមិត្ត​គ្រាន់​ទៅ​ហាង​សាខា​ម៉ូតូ​ហុងដា​ណាមួយ និង​បាន​ថតរូប​ជាមួយ​ឆាក​ដែល​បាន​ដាក់​តាំង​បង្ហាញ​ម៉ូតូ Scoopy-i បន្ទាប់​មក​បង្ហោះ​រូប​នៅ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​សុំ Like ច្រើន​បំផុត​ ពេលនោះ​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់។

អាន​បន្ត៖ ហុងដា​យក Scoopy-i ធ្វើ​ជា​តួ​ឯក​កម្មវិធី​ប្រកួត​ប្រជែង​រូបថត​តាម Facebook

អីចឹង​សោះ​ បាន​ជា​សាកល​វិទ្យាល័យ​ខ្លះ​មិន​ខ្វល់​រឿង​សិស្ស​បាក់ឌុប​ធ្លាក់​ច្រើន ​ព្រោះ​មាន​ចន្ទល់!

សាកល​វិទ្យាល័យ​មួយ​ចំនួន​ហាក់​មិន​បារម្ភ​រឿង​ខ្លាច​និស្សិត​ចូល​រៀន​ឆ្នាំ​ទី​មួយ​មាន​ចំនួន​តិច​នោះ​ទេ​ ខណៈ​ការ​ប្រឡង​បាក់ឌុប​កន្លង​ ទៅ​ មាន​ការ​រឹត​បន្តឹង​ខ្លាំង​ ហើយ​​ចំនួន​អ្នក​ជាប់​បាក់ឌុប​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​ទស្សន៍ទាយ​ថា​ អាច​មាន​ចំនួន​តិច​ បើ​កម្រិត​ពិន្ទុ​​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ។

ការ ​មិន​បារម្ភ​របស់​សាកល​វិទ្យាល័យ​ទាំង​នោះ​ ដោយសារ​គេ​មាន​ថ្នាក់​បរិញ្ញាបត្រ​រង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ សម្រាប់​ត្រង​យក​សិស្ស​ដែល​គ្មាន​សញ្ញាប័ត្រ​បាក់ឌុប​ ឲ្យ​ចូល​រៀន​បាន​គ្រប់​មុខ​ជំនាញ​ ដូច​​សិស្ស​​ប្រឡង​ជាប់​បាក់​​ឌុប​ដែរ។

 

សកលវិទ្យាធិការ ​​នៃ​​សកល​វិទ្យាល័យ​​ខេមរៈ​ លោក​បណ្ឌិត​ សុខ​ ទូច​ ឲ្យ​ដឹង​ថា​ ថ្វីត្បិត​តែ​សាកល​វិទ្យាល័យ​របស់​លោក​​បាន​តម្រង់​ទៅ​រក​​មន្ត្រីរាជការ​ ព្រោះ​មាន​មុខ​ជំនាញ​គ្រូ​ ដូច​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ ចង់​បន្ត​យក​កម្រិត​គ្រូ​វិទ្យាល័យ​ ឬ​មន្ត្រី​រាជការ​ផ្សេង​ៗ​ អ្នក​សារព័ត៌មាន​ ចង់​ចាប់​យក​ជំនាញ​នយោបាយ​ ឬ​អ្វី​ផ្សេង​ទៀត​ បាន​ជ្រើស​រើស​យក​សាកលវិទ្យាល័យ​របស់​លោក​ក្ដី​ ប៉ុន្តែ​ក៏​មាន​បរិញ្ញាបត្រ​រង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ធ្លាក់​បាក់ឌុប​បាន​​ចូលរៀន​ដែរ។

លោក ​បណ្ឌិត​បន្ត​ថា​៖ “យើង​មិន​ទាន់​អាច​ទស្សន៍ទាយ​បាន​នៅ​ឡើយ​ថា​ ឆ្នាំ​នេះ​អ្នក​ជាប់​បាក់ឌុប​ច្រើន​ ឬ​តិច​ ប៉ុន្តែ​អ្នក​​ធ្លាក់​​​បាក់ឌុប​អាច​រៀន​បរិញ្ញាបត្ររង​បាន។ សាកល​វិទ្យាល័យ​ខេមរៈ​មាន​ជំនាញ​គ្រូ​ ប៉ុន្តែ​ក៏​មាន​ថ្នាក់​សម្រាប់​បរិញ្ញាបត្រ​រង​ដែរ”។

អាន​បន្ត៖ អីចឹង​សោះ​ បាន​ជា​សាកល​វិទ្យាល័យ​ខ្លះ​មិន​ខ្វល់​រឿង​សិស្ស​បាក់ឌុប​ធ្លាក់​ច្រើន ​ព្រោះ​មាន​ចន្ទល់!

នារី​កំដរ​ចល័ត​មុខរបរ​ថ្មី​របស់​ស្រី​កាលី​ប

ភ្នំពេញ: ​ នៅពេលដែល​មិត្តភក្តិ​បានចេញ​ទៅធ្វើ​ការ​អស់ ធីតា​កំពុង​អង្គុយ​នៅផ្ទះ​ធ្វើ​ព្រងើយ​ដោយ​រង់ចាំ​ទូរ​សព្ទ័​ពី​ភ្ញៀវ​ដែល​ ធ្លាប់​ស្គាល់​ឬ​មេកា​ហាង​។ ធីតា​ប្រកបមុខរបរ​ដ៏​ចម្លែក​មួយ​នោះ​គឺ​នារី​កំដរ​ចល័ត​ដែល​នឹង​ទៅធ្វើ​ការ​ តែ​តាម​ការ​ណាត់ជួប​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ​ហើយ​មិន​យក​ប្រាក់ខែ​ពី​ហាង​ ណាមួយ​ឡើយ​។​

អាន​បន្ត៖ នារី​កំដរ​ចល័ត​មុខរបរ​ថ្មី​របស់​ស្រី​កាលី​ប

ក្រុង​ព្រះសីហនុ​នឹង​ក្លាយ​ជា​ទិសដៅ​ទីផ្សា​ទេសចរណ៍​ល្បែង​ដ៏​ទាក់ទាញ

ជាមួយ​នឹង​ក្រុម​នារី​រូបស្រស់​ស្អាត​ពាក់​មួក​​កីឡា​​បេស្បល​បាំង​ពាក់​ កណ្តាល​មុខ វ៉ែនតា​ខ្មៅ​ និង​សម្លៀក​បំពាក់​រាង​ខើចៗ ​​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​មក​លេង​ល្បែង​លំដាប់​ពិភពលោក​ ​នៅ​​ទឹកដី​នៃ​ឆ្នេរ​ជ័យជម្នះ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​តំបន់​ឆ្នេរ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេស​ដែល​មាន​ ឆ្នេរស្អាត​នៅ​លើ​ពិភព​លោក​ នា​ពេល​ថ្មីៗ​នេះ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​​ការ​ប្រកួត​អ្នកលេង​បៀ​ផែ​អាស៊ី​ដំបូង​នៅ​ កម្ពុជា​នៅ​កាស៊ីណូ Queenco មាន​​រយៈ​ពេល​៦​ថ្ងៃ​ទើប​តែ​បញ្ចប់ ដោយ​ចម្រាញ់​បាន​អ្នក​ឈ្នះ​ចំនួន​៨​នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រកួត​ ចំនួន​១២០​នាក់ ដើម្បី​បញ្ចប់​កម្ម​វិធី​ប្រកួត​ចុង​ក្រោយ​ដែល​អ្នក​ចូលរួម​តម្រូវ​ឲ្យ​ទិញ​ សំបុត្រ​ចូលរួម​លេង​មាន​តម្លៃ១​១០០​ដុល្លារ​អាមេរិក និង​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​រហូត​ទៅ​ដល់ ២៨ ០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

អាន​បន្ត៖ ក្រុង​ព្រះសីហនុ​នឹង​ក្លាយ​ជា​ទិសដៅ​ទីផ្សា​ទេសចរណ៍​ល្បែង​ដ៏​ទាក់ទាញ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2059
1621
4530939