jaukjeybanner

វិទ្យាស្ថាន អន្តរទ្វីបអាមេរិកកំាង រៀបចំការប្រកួត រត់ប្រណាំង ដើម្បីកៀរគរថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ  វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកកំាង បានរៀបចំ ការប្រកួត រត់ប្រណាំង ដើម្បីស្វែងរក ជំនួយសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។ នៅក្នុងកម្មវិធីប្រកួតនោះ មាន ការចូលរួមពីកីឡាករ កីឡារការិនី ប្រមាណ៦០០នាក់ ក្នុងការរត់ចំងាយ៣ គីឡូម៉ែត្រ។

អាន​បន្ត៖ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកកំាង រៀបចំការប្រកួត រត់ប្រណាំង ដើម្បីកៀរគរថវិកា...

Cellcard Fantasy ចាប់ផ្តើម​សប្តាហ៍​នេះ​

ភ្នំពេញ: យុទ្ធនាការ​ប្រកួត​ឆ្នាំ​២០១៤-២០១៥ របស់​ក្របខ័ណ្ឌ Premier League នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​នេះ​ជា​ដំណឹង​ដ៏រីករាយ​មួយ​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​របស់​ក្របខ័ណ្ឌ Cellcard Fantasy League​។ មិន​ខុស​ពី​អ្វី​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​មុន​នៅ​ភ្នំពេញ ប៉ុស្តិ៍ អ៊ីចឹង រដូវកាល​ខាង​មុខ​នេះ​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​ ឈ្នះ​ពាន​ជាង​ឆ្នាំ​មុនៗ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ទូរស័ព្ទ​ប្រភេទ Smart Phone សម្រាប់​ក្រុម​កំពូល​ទាំង​បី​ទាំង​នៅ​លើ​តារាង​ពិន្ទុ​សរុប រួម និង​ពាក់កណ្តាល​រដូវកាល​។

អាន​បន្ត៖ Cellcard Fantasy ចាប់ផ្តើម​សប្តាហ៍​នេះ​

លទ្ធិ​ទេវរាជ​និង​លទ្ធិ​ពុទ្ធ​រាជ​នៅ​សម័យ​អង្គរ

សម័យអង្គរ ​ដែល​មាន​ការរីកចម្រើន​ខ្ពស់​លើសសម័យ​មុនៗ​នោះ​ព្រោះ​មាន​មូលដ្ឋានគ្រឹះ ដ៏​រឹងមាំ​នៃ​សាសនា​គឺ​ទី​១​ផ្នែក​ព្រហ្មញសាសនា​ និង​ទី​២​ផ្នែក​ពុទ្ធសាសនា​មហាយាន។ គ្រឹះ​នៃ​សាសនា​ទាំងពីរ​ធំៗ​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​ព្រះមហាក្សត្រ​ទ្រង់​ បង្កើត​លទ្ធិ​ទេវរាជ​និង​បង្កើត​លទ្ធិ​ពុទ្ធ​រាជ​នោះ។ តើ​ដូច​ម្តេច​ទៅ​ដែល​ហៅថា លទ្ធិ​ទេវរាជ​និង​លទ្ធិ​ពុទ្ធ​រាជ​?

ជា​ការ ​ពិត​ណាស់​ដើមកំណើត​នៃ​សម័យ​អង្គរ​ក៏​គេ​អាច​និយាយ​បាន​ថា ជាដើម​កំណើត​នៃ​លទ្ធិទេវរាជ​ដែរ​។ លទ្ធិទេវរាជ​គឺមាន​ពាក្យ​ថា ទេវៈ​និង​ពាក្យ​រាជ​នៅជាប់​ជាមួយគ្នា​។ ទេវៈ​សំដៅ​ទៅលើ​អាទិទេព​ដ៏​មាន​ឫទ្ធិ​អំណាច​នៅក្នុង​សាសនាព្រាហ្មណ៍​ហើយ​ ដែលជា​ការនិយម​គោរព​សក្ការបូជា​នៅក្នុង​សង្គម​ខ្មែរ​កាលពី​សម័យ​នោះ​។ ជាពិសេស​ទេវរូប​ដែល​គេ​គិតថា​បដិមា​តំណាង​ដ៏​សំខាន់​តម្កល់​តាម​ប្រាង្គ​ ប្រាសាទ​នោះ​គឺ​ព្រះ​ឥសូរ​ឬ​ព្រះ​សិវៈ​ដែលមាន​បដិមា​លិង្គ​ជា​តំណាង​ ប្រកបដោយ​ការនិយម​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​។ រីឯ​ពាក្យ​ថា រាជ​សំដៅទៅ​ស្តេច​សោយរាជ្យ​ឬ​ព្រះរាជា​ម្ចាស់ផែនដី​។ ដូចនេះ​ចំពោះ​លទ្ធិទេវរាជ​គឺជា​របៀបរបប​ក្នុងសង្គម​តាម​ការប្រកាន់យក​ជា​ សាធារណៈ​តាម​ការនិយម​គោរព​ព្រះមហាក្សត្រ​ស្មើនឹង​ព្រះអាទិទេព​ឬ​ចាត់ទុក​ ព្រះរាជា​ជា​អាទិទេព​តែម្តង។

ក្នុងការ ​ចាប់កំណើត​ដំបូង​នៃ​លទ្ធិទេវរាជ​គឺជា​ការផ្តួចផ្តើម​នៃ​ព្រះរាជតម្រិះ​ ច្នៃប្រឌិត​បង្កើត​ថ្មី​ដោយ​ព្រះមហាក្សត្រ​ព្រះនាម​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ នៅលើ​ខ្នងភ្នំ​គូលែន​ជា​តំណាង​ភ្នំ​ព្រះ​សុមេរុ​ដែលជា​លំនៅដ្ឋាន​នៃ​ ព្រះអាទិទេព​។ ចាប់ពីពេលនោះ​មក​ប្រាសាទភ្នំ​ទាំងឡាយ​ត្រូវបាន​ចាប់ផ្តើម​កសាងឡើង​យា​៉​ង​ ផុសផុល​ជា​បន្តបន្ទាប់​មាន​ជាអាទិ៍​ដូចជា​ប្រាសាទភ្នំ​បា​ខែង​ ប្រាសាទភ្នំព្រះវិហារ​និង​ប្រាសាទភ្នំជីសូរ​(​េ​ខត្ត​តាកែវ​)​ជាដើម ​។ ឯ​ប្រាសាទ​ទាំងនោះ​ភាគច្រើន​បាន​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​ឬ​ព្រះ​សិវៈ​ដែលមាន ​តម្កល់​ព្រះ​បដិមា​ព្រះ​សិវលិង្គ​ជា​តំណាង​នៅលើ​បល្ល័ង្ក​យោនី​ព្រះ​នាង​ ឧមា​ទៀតផង​។ ចំពោះ​ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​បើទោះជា​មិនមែន​ស្ថិតនៅលើ​ភ្នំ​ក៏​គេ​ កសាងឡើង​ដោយ​តម្កល់​ថ្ម​ត្រួត​លើ​គ្នា​ឲ្យ​ខ្ពស់​ផុតពី​ដី​ទើបបាន​សង់​ ប្រាសាទ​នៅលើ​ទី​ខ្ពស់​នោះ​តាមរយៈ​ការ​សន្មត​ថា ជា​ប្រាសាទភ្នំ​សម្រាប់​ពិធីការ​ខាង​សាសនា​នៃ​ព្រាហ្មណ៍​បរិស័ទ​ផង​និង​ក៏​ ជា​មជ្ឈមណ្ឌល​នៃ​ពិធី​ទេវរាជ​របស់​ព្រះមហាក្សត្រ​ផង​។ បើ​និយាយ​ដោយ​សង្ខេប​មក​គឺ​ពិធី​ទេវរាជ​ជាស​កម្ម​ភាពជា​កុសល​ក្នុងសង្គម​ ក្នុងការ​ពង្រឹង​លទ្ធិទេវរាជ​ឲ្យ​មាន​ភាពរុងរឿង​ត្រចះត្រចង់​ដើម្បី​ លើកតម្កើង​ព្រះ​ជោគ​រាសី​សិរី​មង្គល​នៃ​ព្រះមហាក្សត្រ​ឲ្យ​មាន​ព្រះ​ តេជានុភាព​និង​ព្រះ​ជ័យ​ចេស្តា​ដូច​ព្រះអាទិទេព​ពិតៗ​នៅលើ​ែ​ផែនដី​នេះ​។ ដោយសារ​ព្រះមហាក្សត្រ​មាន​ឫទ្ធានុភាព​ក្នុងការ​ដឹកនាំ​នេះហើយ​ទើប​គេ​ឃើញ​ កម្លាំង​មហា​សាមគ្គី​ផ្ទៃក្នុង​របស់​ជាតិ​បាន​កសាង​មរតក​វប្បធម៌​បន្សល់ទុក​ មកទល់ពេលនេះ​ជា​សក្ខីភាព​ស្រាប់។

ចំពោះ​ លទ្ធិពុទ្ធ​រាជ​វិញ​ស្ថិតក្នុង​សម័យ​អង្គ​រដែ​រ​តែ​គេ​ទើប​ឃើញ​ព្រះរាជ​ តម្រិះ​ដ៏​ថ្មី​សន្លាង​នៃ​ព្រះមហាក្សត្រ​គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ ប៉ុណ្ណោះ​។ បាន​សេចក្តីថា ក្នុង​រយៈពេល​៣៧​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ​របស់​ព្រះអង្គ​គឺ​ព្រះអង្គ​ ដឹកនាំ​ប្រទេសជាតិ​ដោយ​ប្រកាន់​ជំនឿ​ខាង​ពុទ្ធសាសនា​តាម​បែប​មហាយាន​ដូច​មាន ​ប្រាសាទបាយ័ន​ជា​ភស្តុតាង​ស្រាប់​។ ក្នុង​លទ្ធិពុទ្ធ​រាជ​នេះ​គឺ​ព្រះមហាក្សត្រ​និយម​យក​ទ្រឹស្តី​ពុទ្ធសាសនា​មក ​ដឹកនាំ​តាមរយៈ​ធម៌​ទាំង​៤​គឺ​មេត្តា ករុណា មុទិតា និង​ឧបេក្ខា​។ ជាពិសេស​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ព្រះអង្គ​បាន​រួមរស់​ដឹង​សុខទុក្ខ​របស់​ ប្រជាពលរដ្ឋ​ផ្ទាល់​ដូច​មានការ​សរសេរ​ឬ​ចារ​អក្សរ​លើ​ថ្ម​ហៅថា​សិលាចារឹក​ បានបញ្ជាក់​ថា "​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ជា​ទុក្ខព្រួយ​របស់​ព្រះអង្គ​"​ពិតប្រាកដ ​។ ជាពិសេស​ចាប់តាំងពី​ពេល​ក្រោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​សោយ​ទិវង្គត​ទៅ​គេ​ បាន​កសាង​បដិមា​ព្រះអង្គ​ទ្រង់​អង្គុយ​ធ្វើ​សមាធិ​ធម៌​ដូច​ព្រះពុទ្ធ​អង្គ​ អ៊ីចឹង​ដែរ​។ ឯ​ប្រការ​ដែល​គេ​បានកត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​គ្រប់​ប្រាសាទ​ជា ​ស្នា​ព្រ​ហស្ត​របស់​ព្រះអង្គ​តែង​តម្កល់​បដិមា​ព្រះ​ពោធិសត្វ​អវលោកេស្វរៈ​ ជាទី​សក្ការបូជា​។​

សរុបសេចក្តី ​មក​លទ្ធិទេវរាជ​ន​និង​ពុទ្ធ​រាជ​ធ្វើ​ឲ្យ​សម័យអង្គរ​មានការ​រីកចម្រើន​ រុងរឿង​ដល់​កំពូល​។ ប៉ុន្តែ​ក្រោយពេល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យាង​ចូល​ទិវង្គត​ទៅ​មានការ​ ប្រែប្រួល​ខាង​សាសនា​ធ្វើ​ឲ្យ​មាន​ហាយនភាព​ក្នុងសង្គម​ទៅវិញ​៕

 

 

អតីត​អ្នក​រត់តាក់ស៊ី ជាប់​អាហារូបករណ៍​សិក្សា​ផ្នែក​ឱសថសាស្ដ្រ​នៅ​ប្រទេស​ដាណឺម៉ាក

ដោយសារ​តែ​ជីវភាព​គ្រួសារ​ដុនដាប​ពេក ឪពុកម្ដាយ​យុវជន​ម្នាក់​ដែល​មាន​កូន​៦​នាក់​ក្នុង​បន្ទុក​បាន​ផ្អាក​ការ​ សិក្សា​របស់​លោក​ត្រឹម​ពាក់កណ្ដាល​ទី​ខណៈ​លោក​កំពុង​រៀន​មុខវិជ្ជា​ទេសចរណ៍​ នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខេត្ដ​សៀមរាប។ ដោយ​គ្មាន​រំពឹង​ថា​នឹង​អាច​បន្ដ​ការ​សិក្សា​ឲ្យ​ចប់ចុង​ចប់ដើម លោក​ត្រូវ​បង្ខំ​ចិត្ដ​រត់​រថយន្ដ​ឈ្នួល (តាក់ស៊ី) ជូនភ្ញៀវ​ធ្វើ​ដំណើរ​ក្នុង​ខេត្ដ​សៀមរាប​ដោយ​ទម្លាក់​សៀវភៅ​ចូល​ក្នុង​ហឹប​ ទាំងអស់​ពី​ឆ្នាំ​២០០១ រហូត​ដល់​ឆ្នាំ​២០០៨។

អាន​បន្ត៖ អតីត​អ្នក​រត់តាក់ស៊ី ជាប់​អាហារូបករណ៍​សិក្សា​ផ្នែក​ឱសថសាស្ដ្រ​នៅ​ប្រទេស​ដាណឺម៉ាក

ស្ត្រី​ម្នាក់​វាយ​សម្លាប់​កូន​ខ្លួនឯង ដោយ​អង្រែ​បុក​អង្ករ ហើយ​រត់​ទៅប្តឹង​មេភូមិ​ថា គេ​សម្លាប់​កូន​ទៅវិញ​

សៀមរាប: ស្ត្រី ​មេម៉ាយ​ម្នាក់ បាន​វាយ​សម្លាប់​កូនប្រុស​របស់​ខ្លួនឯង ជាច្រើន​អង្រែ​បុក​អង្ករ បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ ក្រោយ​ផ្ទះ​របស់ខ្លួន​។ ក្រោយពី​សម្លាប់​កូន​ខ្លួនឯង ហើយ ស្ត្រី​នេះ​បាន​រត់​ទៅប្តឹង​មេភូមិ​ថា មាន​គេ​មក​កាប់​កូន​គាត់ ស្លាប់​ហើយ​។​
​    ​
​ សមត្ថកិច្ច បាន​រាយការណ៍​ឲ្យ​ដឹងថា នៅ​ម៉ោង ៨ យប់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៤ ស្ត្រី​ឈ្មោះ ហម ឈិន មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​យក​អង្រែ​បុក​អង្ករ ប៉ុន​កំភួនដៃ ទៅ​វាយ​សំពង​លើ កូនប្រុស​របស់ខ្លួន ឈ្មោះ ជៀម សំ​ណុ​ក អាយុ​២៣​ឆ្នាំ បណ្តាល​ឲ្យ​ដួល​ទៅលើ​ដី ហើយ​ស្ត្រី​នេះ បាន​វាយ​បន្ថែម​ជាច្រើន​អង្រែ​ទៀត បណ្តាល​ឲ្យ​កូនប្រុស​ស្លាប់ នៅក្នុង​ថ្លុកឈាម ក្រោយ​ផ្ទះ​របស់ខ្លួន​។ 
​    ​
​ លោក​វរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្តសៀមរាប បាន​និយាយ​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ ជនដៃដល់​ឈ្មោះ ហម ឈិន បាន​រត់​ទៅប្តឹង​មេភូមិ​ពងទឹក ឈ្មោះ ជៀល ប្រោរ អាយុ​៤១ ឆ្នាំ ថា មាន​ជន​មិន​ស្គាល់មុខ មក​វាយ​សម្លាប់​កូនប្រុស​ខ្លួន ឈ្មោះ ជៀម សំ​ណុ​ក​។

អាន​បន្ត៖ ស្ត្រី​ម្នាក់​វាយ​សម្លាប់​កូន​ខ្លួនឯង ដោយ​អង្រែ​បុក​អង្ករ ហើយ​រត់​ទៅប្តឹង​មេភូមិ​ថា...

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2052
1621
4530932