jaukjeybanner

កម្ពុជាស្នើឲ្យចិន​ លើកលែងពន្ធលើ ការនាំចូលអង្ករ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ុនចាន់ថុល ជាមួយ លោក Gao Hucheng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ក្នុងដំណើទស្សនកិច្ច៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ នៅប្រទេសចិន លោកស៊ុន ចាន់ថុល បានស្នើសុំឲ្យចិន មិនកំណត់កូតា និងលែកលែងពន្ធលើ អង្ករកម្ពុជា ឬបង្កើនការនាំចូលអង្ករ ពីចំនួន ដប់ម៉ឺនតោន ទៅហាសិបម៉ឺនតោន ជាមួយអត្រាពន្ធសូន្យ។

អាន​បន្ត៖ កម្ពុជាស្នើឲ្យចិន​ លើកលែងពន្ធលើ ការនាំចូលអង្ករ

ប្រាក់ចំណូល Yamaha កើនឡើងជាង ៦៣% នៅឆមាសទី១

ក្រុមហ៊ុនផលិតម៉ូតូជប៉ុន Yamaha Motor C០., Ltd បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណូលប្រតិបត្តិ នៅក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ ២០១៤ នេះ បានកើនឡើង ៦៣ភាគរយ ស្មើបឹង ៤៨០លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Yamaha បានឲ្យដឹងថា ប្រាក់ចំណូលដែលទទួលបាន គឺលើសពីការរំពឹងទុក ហើយយោងតាមលទ្ធផល ដែលទទួលបាននៅក្នុង ឆមាសទី១ នេះ Yamaha រំពឹងថា ប្រាក់ចំណូលពេញមួយឆ្នាំ នឹងទទួលបាន ៩៦០លានដុល្លារអាមេរិក។

អាន​បន្ត៖ ប្រាក់ចំណូល Yamaha កើនឡើងជាង ៦៣% នៅឆមាសទី១

ACU ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ឯកជន

ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​បើក​កិច្ច​ពិភាក្សា​ជា​លើក​ដំបូង​ជាមួយ​តំណាង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​វិស័យ​ឯកជន។

កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​លុប​បំបាត់​គ្រប់​ទម្រង់​អំពើ​ ពុក​រលួយ​និង​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្រៅ​ផ្លូវ​ការ​រវាង​វិស័យ​ សាធារណៈ និង​វិស័យ​ឯកជន ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក្នុង ប្រទេស​កម្ពុជា។

អាន​បន្ត៖ ACU ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ឯកជន

JCI សាខាភ្នំពេញ បើក​វេទិកា​សហគ្រិន ឆ្នាំ២០១៤

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា សាខាភ្នំពេញ Junior Chamber International Cambodia - Phnom Penh ហៅកាត់ថា JCI Cambodia-Phnom Penh បានរៀបចំកម្មវិធី វេទិកាសហគ្រិនឆ្នាំ២០១៤  ហៅថា JCI Entrepreneur Square 2014  នៅសាលសន្និបាត សណ្ឋាគារណាហ្គាវើល។

 វេទិកាសហគ្រិនរបស់ជេស៊ីអាយកម្ពុជាសម្រាប់ឆ្នាំ២០១៤នេះបាន ផ្តោតសំខាន់ទៅលើប្រភេទអាជីវកម្ម កំពុងពេញនិយម ៤ប្រភេទដែលសហគ្រិនចាប់អារម្មណ៍ ក៍ដូចជាអ្នកដែលមាន បំណងចង់ចាប់ផ្តើមអាជីវកម្មថ្មី យកទៅពិចារណា ដើម្បីអាជីវកម្មជោគជ័យ។

អាន​បន្ត៖ JCI សាខាភ្នំពេញ បើក​វេទិកា​សហគ្រិន ឆ្នាំ២០១៤

មេរោគ​ពិឃាត​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា

កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បាន​រក​ឃើញ​រោគ​សញ្ញា​ថ្មី​មួយ ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​យ៉ាង​ហោចណាស់​៥២​នាក់ ចាប់តាំង​ពី​ជំងឺ​នេះ​បានផ្ទុះ​ឡើង​កាល​ពី​ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​កន្លង​ទៅ​នេះ។ នេះ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​ក្រសួង​ សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

មេរោគ​ថ្មី​ដែល​ទើប​នឹង​រកឃើញ​នេះ​មាន​ឈ្មោះ​ថា អ៊ីនធើរ៉ូ វ៉ៃរុស​៧១ (Enterovirus-71)  ឬ​អក្សរ​កាត់​ថា EV-71 ដែល​បង្កឡើង​ពងបែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់។ មេរោគ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នក​ជំងឺ។

អាន​បន្ត៖ មេរោគ​ពិឃាត​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2043
1621
4530923